Genesis 22

Genesis 22:1

បន្ទាប់ពីការ

ឃ្លានៅទីនេះដើម្បីបញ្ជាក់ពីការចាប់ផ្តើមនៃសាច់រឿងថ្មី។ (សូមមើល /WA-Catalog/km_tm?section=translate#writing-newevent)

បន្ទាប់ពីការទាំងនោះ

នេះគឺសំដៅទៅលើព្រឹត្តិការណ៏ដែលមាននៅក្នុងជំពូក២១។

ព្រះជាម្ចាស់បានល្បងលលោកអប្រាហាំ

គឺបញ្ជាក់ថាព្រះជាម្ចាស់កំពុងសាកល្បងលលោកអប្រាហាំដើម្បីដឹងថាលោកអប្រាហាំនឹងស្មោះត្រង់នឹងទ្រង់។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត៖ « ព្រះជាម្ចាស់បានសាកល្បងភាពស្មោះត្រង់របស់លោកអប្រាហាំ » (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ទូលបង្គំនៅទីនេះ

«ក្រាបទូល ទូលបង្គំកំពុងតែស្តាប់» ឬ«ក្រាបទូល តើមានអ្វី?»

កូនប្រុសតែមួយគត់របស់អ្នក

គឺបញ្ជាក់ថាព្រះជាម្ចាស់ដឹងថាលោកអប្រាហាំមានកូនប្រុសមួយទៀតគឺអ៊ីស្មាអែល។ នេះបញ្ជាក់ថាអ៊ីសាកជាកូនប្រុសដែលព្រះព្រះជាម្ចាស់បានសន្យាថានឹងឲ្យលោកអប្រាហាំ។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត៖ «កូនប្រុសតែមួយរបស់អ្នកដែលខ្ញុំបានសន្យា» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ដែលអ្នកស្រឡាញ់

នេះបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់លោកអប្រាហាំចំពោះកូនប្រុសរបស់គាត់ អ៊ីសាក។

ទឹកដីម៉ូរីយ៉ា

«ទឹកដីដែលបានហៅថាម៉ីរីយ៉ា» (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

ចងកែបលារបស់គាត់

«ផ្ទុកលើសត្វលារបស់គាត់ » ឬ «ដាក់លើលារបស់គាត់នូវអ្វីដែលគាត់ត្រូវការសម្រាប់ការធ្វើដំណើរ »

ក្មេងប្រុសៗ

«អ្នកបម្រើ»

រៀបចំចេញដំណើររបស់គាត

«បានចាប់ផ្តើមដំណើររបស់គាត់» ឬ «ចាប់ផ្តើមធ្វើដំណើរ»

Genesis 22:4

នៅថ្ងៃទីបី

ពាក្យ «ទីបី» គឺជាលេខដើមសម្រាប់លេខ៣។ ការបកប្រែផ្សេងទៀត៖ «បន្ទាប់ពីធ្វើដំណើរអស់រយះពេលបីថ្ងៃ» (សូមមើល /WA-Catalog/km_tm?section=translate#translate-ordinal)

មើលឃើញកន្លែងនោះពីចម្ងាយ

«ឃើញកន្លែងដែលព្រះបានមានបន្ទូលមក»

ក្មេងប្រុសៗ

«អ្នកបម្រើ»

យើងនឹងថ្វាយបង្គំ

ពាក្យ«យើង»គឺសំដៅទៅលោកអប្រាហាំនិងអ៊ីសាក។(សូមមើល /WA-Catalog/km_tm?section=translate#figs-exclusive)

នឹងត្រឡប់មករកអ្នកវិញ

«ត្រឡប់មករកអ្នក»

ដាក់លើអ៊ីសាកកូនប្រុសរបស់គាត់

«មានអ៊ីសាក កូនគាត់ លីវា»

គាត់បានយកនៅក្នុងដៃរបស់គាត់ផ្ទាល់

នៅទីនេះ«ដៃរបស់គាត់ផ្ទាល់»បញ្ជាក់ថា លោកអប្រាហាំបានកាន់របស់ទាំងនេះ។ ការបកប្រែផ្សេងទៀត៖ «លោកអប្រាហាំផ្ទាល់បានដឹក» (សូមមើល /WA-Catalog/km_tm?section=translate#figs-synecdoche)

ភ្លើង

នៅទីនេះ «ភ្លើង» តំណាងឱ្យខ្ទះដែលផ្ទុកធ្យូងឬពិលឬចង្កៀង។ ការបកប្រែផ្សេងទៀត៖ «អ្វីមួយសម្រាប់ការចាប់ផ្តើមឆេះ» (សូមមើល /WA-Catalog/km_tm?section=translate#figs-metonymy)

ហើយពួកគេទាំងពីរបានទៅជាមួយគ្នា

«ពួកគេបានចាកចេញទៅទាំងអស់គ្នា»ឬ«ទាំងពីរបានទៅជាមួយគ្នា»

Genesis 22:7

លោកឪពុករបស់ខ្ញុំ

នេះគឺជារបៀបដែលកូនប្រុសនិយាយភាសាក្តីស្រឡាញ់ទៅកាន់ឪពុករបស់គាត់។

ខ្ញុំនៅទីនេះ

«បាទ ខ្ញុំកំពុងស្តាប់» ឬ «បាទ តើមានអ្វី?» សូមមើលនៅក្នុង ២២: ១

កូនអើយ

នេះជាវិធីដែលគួរឱ្យស្រឡាញ់សម្រាប់ឪពុកនិយាយជាមួយកូនប្រុសរបស់គាត់។

ភ្លើង

នៅទីនេះ «ភ្លើង» តំណាងឱ្យខ្ទះដែលផ្ទុកធ្យូង ឬពិល ឬចង្កៀង។ សូមមើលនៅក្នុង ២២: ៤ (សូមមើល /WA-Catalog/km_tm?section=translate#figs-metonymy)

កូនចៀមសម្រាប់ជាតង្វាយដុត

«កូនចៀមដែលអ្នក នឹងថ្វាយជាតង្វាយដុត»

ព្រះជាម្ចាស់​ផ្ទាល់

នៅទីនេះ «ទ្រង់ផ្ទាល់» សង្កត់ធ្ងន់គឺជាព្រះជាម្ចាស់ដែលនឹងផ្តល់សាច់ចៀម។ (សូមមើល /WA-Catalog/km_tm?section=translate#figs-rpronouns)

នឹងផ្គត់ផ្គង់

«និងផ្តល់អោយយើង»

Genesis 22:9

នៅពេលពួកគេទៅដល់កន្លែង

«ពេលលោកអប្រាហាំនិងអ៊ីសាកមកដល់កន្លែង»

គាត់ចង

«គាត់បានចង»

លើអាសនៈនៅលើអុសនោះ

«នៅលើឈើ ដែលមាននៅលើអាសនៈ»

បានលូកដៃរបស់គាត់យកកំបិត

«បានយកកាំបិត»

Genesis 22:11

ទេវតារបស់ព្រះអម្ចាស់

អត្ថន័យដែលមានគឺ ១) ព្រះអម្ចាស់បានធ្វើទ្រង់ ដូចទេវតាឬ ២) នេះគឺជាទេវតារបស់ព្រះអម្ចាស់ ឬ ៣) នេះគឺជាអ្នកនាំសារពិសេសមកពីព្រះជាម្ចាស់ (អ្នកសិក្សាខ្លះគិតថាជាព្រះយេស៊ូ) ។ ដោយសារឃ្លាមិនត្រូវបានយល់ច្បាស់ វាជាការល្អបំផុតដើម្បីបកប្រែថា «ទេវតារបស់ព្រះអម្ចាស់» ដោយប្រើពាក្យធម្មតា «ទេវតា» សូមមើលឃ្លានេះក្នុង ១៦: ៧

ពីស្ថានសួគ៌

នេះគឺសំដៅទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។

ទូលបង្គំនៅទីនេះ

«បាទ ទូលបង្គំកំពុងស្តាប់» ឬ «បាទ តើជាអ្វី?» សូមមើលនៅក្នុង ២២: ១

កុំលូកដៃរបស់អ្នកលើក្មេង ឬធ្វើអ្វីឲ្យគាត់មានរបួសឡើយ

ឃ្លាថា «កុំដាក់ដៃអ្នកលើ» គឺជាវិធីនិយាយថា «កុំធ្វើបាប» ព្រះជាម្ចាស់បានមានបន្ទូលដូចគ្នានឹងពីរដងដើម្បីបញ្ជាក់ថាលោកអប្រាហាំមិនគួរធ្វើបាបអ៊ីសាកឡើយ។ ការបកប្រែផ្សេងទៀត៖ «កុំធ្វើបាបក្មេងប្រុសមិនថាតាមរបៀបណាមួយោឡើយ» (សូមមើល /WA-Catalog/km_tm?section=translate#figs-idiom និង​figs-parallelism)

ដ្បិត ឥឡូវនេះ យើងដឹង.....ពីយើង

ពាក្យ «យើង» និង «យើង» សំដៅទៅលើព្រះអម្ចាស់។ នៅពេលបកប្រែអ្វីដែលមាននៅក្នុងពាក្យដកស្រង់ចូរធ្វើដូចទេវតារបស់ព្រះអម្ចាស់បានធ្វើនិងប្រើពាក្យ «យើង» និង «យើង» នៅពេលនិយាយគឺសំដៅទៅព្រះអម្ចាស់។

អ្នកកោតខ្លាចព្រះជាម្ចាស់

នេះសំដៅទៅលើការគោរពព្រះយ៉ាងជ្រាលជ្រៅហើយបង្ហាញការគោរពនោះដោយស្ដាប់បង្គាប់ដល់ទ្រង់។

មើលន៏

«ពីព្រោះយើងបានឃើញ»

អ្នកមិនបានសំចៃសូម្បីតែកូនប្រុសរបស់អ្នក គឺកូនប្រុសតែមួយរបស់អ្នក...... ពីយើងទេ

«អ្នកមិនបានឃាត់កូនប្រុសរបស់អ្នក....ពីយើងទេ» នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «អ្នកសុខចិត្តផ្តល់ជូនកូនប្រុសរបស់អ្នក ... ដល់យើង» (សូមមើល /WA-Catalog/km_tm?section=translate#figs-doublenegatives)

កូនប្រុសអ្នក,កូនប្រុសរបស់អ្នកតែមួយ

បញ្ជាក់ថាព្រះជាម្ចាស់ដឹងថាលោកអប្រាហាំមានកូនប្រុសមួយទៀតគឺអ៊ីស្មាអែល។ នេះបញ្ជាក់ថាអ៊ីសាកជាកូនប្រុសដែលព្រះជាម្ចាស់បានសន្យាថានឹងឲ្យលោកអប្រាហាំ។ សូមមើលនៅក្នុង ២២: ១ (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

Genesis 22:13

មើល៍

ពាក្យ «មើល»​ នៅទីនេះពញាក់យើងឱ្យយកចិត្តទុកដាក់ចំពោះព័ត៌មានគួរឱ្យភ្ញាក់ផ្អើលដែលមាននៅខាងក្រោម។

គឺចៀមឈ្មោលដែលជាប់នៅក្នុងគុម្ពោតដោយស្នែងរបស់វា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «គឺជាចៀមឈ្មោលដែលមានស្នែងនៅជាប់នឹងគុម្ពោត» ឬ «ជាចៀមដែលជាប់នៅក្នុងគុម្ពោត» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

បានទៅ ហើយយកចៀម

«លោកអប្រាហាំបានទៅឯចៀមនោះហើយចាប់យកវា»

នឹងផ្គត់ផ្គង់......និងបានផ្គត់ផ្គង់

ប្រើពាក្យដូចគ្នាសម្រាប់ «ផ្គត់ផ្គង់» ដូចដែលអ្នកបានប្រើក្នុង ២២: ៧

ល់សព្វថ្ងៃនេះ

«សូម្បីតែឥឡូវនេះ» នេះមានន័យថាសូម្បីតែពេលវេលាដែលអ្នកនិពន្ធកំពុងសរសេរសៀវភៅនេះ។

ព្រះអង្គនឹងផ្គត់ផ្គង់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ទ្រង់នឹងផ្គត់ផ្គង់» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

Genesis 22:15

ទេវតារបស់ព្រះអម្ចាស់

អត្ថន័យដែលមានគឺ ១) ព្រះអម្ចាស់បានធ្វើឲ្យទ្រង់ ដូចទេវតាឬ ២) នេះគឺជាទេវតារបស់ព្រះអម្ចាស់ ឬ ៣) នេះគឺជាអ្នកនាំសារពិសេសមកពីព្រះជា​ម្ចាស់ (អ្នកសិក្សាខ្លះគិតថាជាព្រះយេស៊ូវ)។ ដោយសារឃ្លាមិនត្រូវបានយល់ច្បាស់វាជាការល្អបំផុតដើម្បីបកប្រែថា «ទេវតារបស់ព្រះអម្ចាស់» ដោយប្រើពាក្យធម្មតាដែលអ្នកប្រើសម្រាប់ «ទេវតា»។ សូមមើលក្នុង ១៦: ៧

លើកទីពីរ

ពាក្យ«ទីពីរ»ជាលេខពីរ។ ការបកប្រែផ្សេងទៀត៖ «ម្តងទៀត» (សូមមើល /WA-Catalog/km_tm?section=translate#translate-ordinal)

ពីស្ថានសួគ៌

ពាក្យត្រង់នេះ«ស្ថានបរមសុខ»សំដៅទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។

បន្ទូលថា - នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់

«ហើយនិយាយថាព្រះបន្ទូលនេះពីព្រះអម្ចាស់» ឬ «ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់»។ នេះជាវិធីនិយាយជាផ្លូវនូវពាក្យដែលមកតាមក្រោយគឺមកពីព្រះអម្ចាស់ផ្ទាល់។

យើងស្បថនឹងខ្លួនយើង

«ខ្ញុំបានសន្យាហើយខ្ញុំជាសាក្សីរបស់ខ្ញុំ»។ ពាក្យ«ស្បថដោយ»មានន័យថាប្រើឈ្មោះអ្វីមួយឬនរណាម្នាក់ជាមូលដ្ឋានឬអំណាចលើសម្បថដែលបានធ្វើ។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះអម្ចាស់បានឡើយក្រៅពីព្រះអង្គផ្ទាល់។

អ្នកបានធ្វើការនេះ

«អ្នកបានស្តាប់បង្គាប់យើង»

ហើយអ្នកមិនបានសំចៃ សូម្បីតែកូនប្រុស

«មិនបានរក្សាកូនប្រុសអ្នកទេ»។ នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «សុខចិត្តប្រគល់កូនប្រុសរបស់អ្នកមកយើង» (សូមមើល /WA-Catalog/km_tm?section=translate#figs-doublenegatives)

កូនប្រុសអ្នក,កូនប្រុសតែមួយរបស់អ្នក

បញ្ជាក់ថាព្រះដឹងថាអប្រាហាំមានកូនប្រុសមួយទៀតគឺអ៊ីស្មាអែល។ នេះបញ្ជាក់ថាអ៊ីសាកជាកូនប្រុសដែលព្រះបានសន្យាថានឹងឲ្យលោកអប្រាហាំ។ សូមមើលនៅក្នុង ២២: ១ (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ព្រះពរពិតប្រាកដ

«ព្រះពរពិតច្បាស់»

យើងនឹងធ្វើឲ្យពូជពង្សរបស់បានចម្រើនកើន

«យើងនឹងធ្វើអោយកូនចៅរបស់អ្នកកើនចំនួនច្រើនដង» ឬ «យើងនឹងធ្វើអោយកូនចៅរបស់អ្នកកើនចំនួនច្រើន»

កើនឡើងដូចជាផ្កាយនៅលើមេឃ ហើយដូចជាខ្សាច់នៅមាត់សមុទ្រ

ព្រះជាម្ចាស់បានប្រៀបធៀបកូនចៅរបស់អប្រាហាំទៅនឹងផ្កាយនិងខ្សាច់។ ដូចជាមនុស្សមិនអាចរាប់ផ្កាយបានច្រើនឬគ្រាប់ខ្សាច់ដែរ ដូច្នេះកូនចៅរបស់អ័ប្រាហាំជាច្រើនមិនអាចរាប់ពួកគេបានឡើយ។ ការបកប្រែផ្សេងទៀត៖ «លើសពីអ្វីដែលអ្នកអាចរាប់បាន» (សូមមើល /WA-Catalog/km_tm?section=translate#figs-simile)

ដូចជាផ្កាយនៅលើមេឃ

នៅទីនេះពាក្យថា« មេឃ» សំដៅទៅលើអ្វីៗដែលយើងឃើញនៅខាងលើផែនដី,រួមទាំងព្រះអាទិត្យ ព្រះចន្ទនិងផ្កាយ។

នឹងគ្រប់គ្រងលើទ្វារខ្មាំងសត្រូវរបស់ពួកគេ

នៅទីនេះ «ទ្វារ» តំណាងឱ្យទីក្រុងទាំងមូល។ ដើម្បី« កាន់កាប់ទ្វារសត្រូវរបស់ពួកគេ» មានន័យថាបំផ្លាញសត្រូវរបស់ពួកគេ។ ការបកប្រែផ្សេងទៀត៖ «នឹងទទួលបានជ័យជម្នះទាំងស្រុងលើសត្រូវរបស់ពួកគេ» (សូមមើល /WA-Catalog/km_tm?section=translate#figs-synecdoche និង /WA-Catalog/km_tm?section=translate#figs-metonymy)

Genesis 22:18

ព័ត៌មានទូទៅ

ទេវតារបស់ព្រះជាម្ចាស់បន្តសន្ទនាជាមួយលោកអប្រាហាំ។

ប្រជាជាតិនៅលើផែនដីទាំងមូលនឹងបានពរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «យើងជាព្រះអម្ចាស់នឹងប្រទានពរដល់ប្រជាជនទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

ប្រជាជាតិនៅលើផែនដី

ទីនេះ«ប្រជាជាតិ»តំណាងអោយប្រជាជននៃប្រជាជាតិនានា។ (សូមមើល /WA-Catalog/km_tm?section=translate#figs-metonymy)

ព្រោះអ្នកបានស្តាប់តាមសម្លេងរបស់យើង

នៅទីនេះ« សម្លេង» តំណាងអោយអ្វីដែលព្រះបានមានបន្ទូល។ ការបកប្រែផ្សេងទៀត៖ «អ្នកបានធ្វើតាមអ្វីដែលយើងបាននិយាយ» ឬ «អ្នកបានស្តាប់តាមយើង» (សូមមើល /WA-Catalog/km_tm?section=translate#figs-metonymy)

លោកអប្រាហាំបានត្រឡប់

មានតែលោកអប្រាហាំទេដែលត្រូវបានគេដាក់ឈ្មោះព្រោះគាត់ជាឪពុក ប៉ុន្តែមានន័យថាកូនប្រុសរបស់គាត់បានទៅជាមួយគាត់។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត៖ «លោកអប្រាហាំនិងកូនប្រុសរបស់គាត់បានត្រលប់មកវិញ» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ក្មេងប្រុសៗ

«អ្នកបម្រើ»

ពួកគេបានចាកចេញ

«ពួកចាកចេញពីកន្លែងនោះ»

គាត់រស់នៅឯបៀរសេបា

មានតែលោកអប្រាហាំទេដែលត្រូវបានគេលើកឡើងដោយសារតែគាត់ជាមេដឹកនាំក្រុមគ្រួសារនិងអ្នកបម្រើរបស់គាត់ ប៉ុន្តែត្រូវបានបញ្ជាក់ថាពួកគេនៅជាមួយគាត់។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានធ្វើឱ្យច្បាស់។ ការបកប្រែផ្សេងទៀត៖ «លោកអប្រាហាំនិងប្រជាជនរបស់គាត់បានស្នាក់នៅបៀរសេបា» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

Genesis 22:20

បន្ទាប់ពីការទាំងអស់នេះហើយ

«បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ» ឃ្លា«ការទាំងនេះ»សំដៅទៅលើព្រឹត្តិការណ៍នៅលោកុប្បត្ដិ ២២: ១-១៩ (សូមមើល /WA-Catalog/km_tm?section=translate#writing-newevent)

មកប្រាប់លោកអប្រាហាំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «មានគេមកប្រាប់លោកអប្រាហាំ» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

នាង​មីលកាក៏​​បង្កើតបាន​កូន

«មីលកាក៏បង្កើតកូន»

មីលកា

នេះគឺជាឈ្មោះរបស់ស្ត្រីម្នាក់។ (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

គឺអ៊ូស​ជា​កូន​ច្បង​ ប៊ូស​ជា​ប្អូនប្រុសរបស់គាត់

ឈ្មោះរបស់កូនច្បងគឺអ៊ូស ហើយឯឈ្មោះរបស់ប៊ូសជាប្អូនរបស់គាត់។

អ៊ូស..ប៊ូស...អើរ៉ាម...កេសែឌ,ហាសួរ,ពីលដាស,យីដឡាប,និងបេធូអែល

ទាំងនេះជាឈ្មោះប្រុសៗ។ បកប្រែវាដូច្នេះវាច្បាស់ថាទាំងអស់នេះលើកលែងតែអើរ៉ាម គឺជាកូនរបស់ណាឃរនិងមីលកា។(សូមមើល /WA-Catalog/km_tm?section=translate#translate-names)

Genesis 22:23

លោកបេធូ‌អែល​​បង្កើតបាន​នាង​រេបិកា

«បន្ទាប់មកបេអែលបានក្លាយទៅជាឪពុកនៃរេបេកា»

ទាំងនេះគឺជាកូនៗទាំងប្រាំបីដែលនាងមីលកាបង្កើតឲ្យលោកណាឃរ ជាប្អូនប្រុសរបស់លោកអប្រាហាំ

«ទាំងនេះគឺជាកូនទាំងប្រាំបីនាក់របស់មីលកានិងណាឃរដែលជាប្អូនរបស់លោកអប្រាហាំ»។ នេះសំដៅទៅលើកូនដែលត្រូវបានចុះបញ្ជីនៅ ២២ ៖ ២០

ប្រាំបី

«៨» (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

ប្រពន្ធចុងរបស់គាត់

«លោកណាឃរមានប្រពន្ធចុង»

រេយូម៉ា

នេះគឺជាឈ្មោះរបស់ស្ត្រីម្នាក់។ (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

ក៏​មាន​កូន​ដែរ

«ដូចគ្នាក៏បានបង្កើតកូន»

​ធេបា កាហាំ ថាហាស និង​ម្អាកា

ទាំងអស់នេះគឺជាឈ្មោះរបស់មនុស្សប្រុស។ (សូមមើល /WA-Catalog/km_tm?section=translate#translate-names)