Genesis 12

Genesis 12:1

ឥឡូវ

ពាក្យនេះត្រូវបានប្រើដើម្បីសម្គាល់ផ្នែកថ្មីនៃរឿង។

ចូរចេញពីប្រទេស ពីសាច់ញាតិ

«ចេញពីទឹកដិអ្នកពីក្រុមគ្រួសាររបស់អ្នក»

យើងនឹងធ្វើឲ្យអ្នកត្រឡប់ទៅជាប្រទេសមួយដ៏ធំ

នៅទីនេះ «អ្នក» មានលក្ខណៈឯកវចនៈហើយសំដៅទៅលើលោកអាប់រ៉ាម ប៉ុន្តែលោកអាប់រ៉ាមតំណាងឱ្យកូនចៅរបស់គាត់។ ការបកប្រែផ្សេងទៀត៖ «យើងនឹងចាប់ផ្តើមជាប្រជាជាតិដ៏អស្ចារ្យមួយតាមរយៈអ្នក» ឬ «យើងនឹងធ្វើឱ្យកូនចៅរបស់អ្នកក្លាយជាប្រជាជាតិដ៏អស្ចារ្យមួយ» (សូមមើល /WA-Catalog/km_tm?section=translate#figs-synecdoche)

ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី

ពាក្យ «ឈ្មោះ» តំណាងឱ្យកេរ្តិ៍ឈ្មោះរបស់មនុស្ស។ ការបកប្រែផ្សេងទៀត៖ «និងធ្វើឱ្យអ្នកល្បីល្បាញ»(សូមមើល /WA-Catalog/km_tm?section=translate#figs-metonymy)

អ្នកបានត្រឡប់ទៅជាពរ

ពីពាក្យ «ទៅកាន់មនុស្សផ្សេងទៀត» ។ ការបកប្រែផ្សេងទៀត៖ «អ្នកនឹងក្លាយជាព្រះពរដល់មនុស្សផ្សេងទៀត» (សូមមើល /WA-Catalog/km_tm?section=translate#figs-ellipsis)

អ្នកណាដែលមើលងាយដល់អ្នក យើងនឹងដាក់បណ្តាសាដល់អ្នកនោះវិញ

«យើងនឹងដាក់បណ្តាសាអ្នកណាដែលធ្វើបាបអ្នកតាមរបៀបគួរឱ្យអាម៉ាស់» ឬ «ប្រសិនបើនរណាម្នាក់ធ្វើបាបអ្នកដូចជាគ្មានតម្លៃ យើងនឹងដាក់បណ្តាសាអ្នកនោះ»

គ្រួសារទាំងអស់ដែលនៅផែនដីនឹងបានពរតាមរយៈអ្នក

នេះអាចត្រូវបានធ្វើឱ្យសកម្ម។ ការបកប្រែផ្សេងទៀត៖ «យើងនឹងប្រទានពរដល់ក្រុមគ្រួសារទាំងអស់នៅលើផែនដីតាមរយៈអ្នក» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

តាមរយៈអ្នក

«ពីព្រោះអ្នក» ឬ«ពីព្រោះតែយើងបានអោយពរដល់អ្នក»

Genesis 12:4

ទ្រព្យសម្បតិ្ត

នេះបូកបញ្ចូលទាំងសត្វនិងទ្រព្យសម្បត្តិ និង ដីធ្លី។

ហើយនិងទាសករដែលពួកគេបានទិញ

អត្ថន័យដែលមានគឺ ១)« ទាសករដែលពួកគេបានប្រមូល» ឬ« ២) ដែលជាមនុស្សដែលពួកគេបានប្រមូលមកនៅជាមួយ»

Genesis 12:6

លោកអាប់រ៉ាមបានឆ្លងកាត់ទឹកដី

មានតែឈ្មោះរបស់លោកអាប់រ៉ាមប៉ុណ្ណោះដែលត្រូវបានលើកឡើងព្រោះគាត់ជាមេគ្រួសារ។ ព្រះបានបញ្ជាគាត់ឱ្យនាំក្រុមគ្រួសារគាត់ទៅទីនោះ។ ការបកប្រែផ្សេងទៀត៖ «ដូច្នេះ លោកអាប់រ៉ាម និង ក្រុមគ្រួសាររបស់គាត់បានឆ្លងកាត់ទឹកដីនេះ» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ទឹកដី

«ទឹកដីនៃស្រុកកាណាន»

ដើម​ជ្រៃ​របស់​លោក​​ម៉ូរេ

លោកម៉ូរេប្រហែលជាអ្នកដាក់ឈ្មោះអោយទីកន្លែងមួយ។(សូមមើល /WA-Catalog/km_tm?section=translate#translate-names)

ព្រះអម្ចាស់, ដែលបានយាងមកឲ្យគាត់ឃើញ

«ព្រះអម្ចាស់ ពីព្រោះទ្រង់បានលេចមកអោយគាត់ឃើញ»

Genesis 12:8

គាត់បានសង់ត្រសាលរបស់គាត់

លោកអាប់រ៉ាមនិងអ្នកធ្វើដំណើរទៅជាមួយគាត់។មនុស្សដែលផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយរស់នៅក្នុងតង់។ ការបកប្រែផ្សេងទៀត៖ «ពួកគេបានរៀបចំតង់របស់ពួកគេ»

អំពាវនាវរកព្រះនាមព្រះរបស់ព្រះអម្ចាស់

«អធិស្ឋានរកព្រះនាមនៃព្រះនាមព្រះអម្ចាស់»ឬ«ថ្វាយបង្គំដល់ព្រះនាមនៃព្រះអម្ចាស់»(សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

បន្ទាប់មក លោកអាប់រ៉ាមបានបន្តដំណើរ

«លោកអាប់រ៉ាមបោះជំរុំហើយបន្តដំណើរទៅមុខទៀត»

ឆ្ពោះទៅក្នុងក្រុង​ណេកិប

«ឆ្ពោះទៅតំបន់ ណេកិប» ឬ «ឆ្ពោះទៅភាគខាងត្បូង» ឬ «ខាងត្បូងទៅវាលខ្សាច់ ណេកិប»

Genesis 12:10

នៅពេលនោះ មានគ្រោះទុរភិក្ស

ដំណាំមិនលូតលាស់ល្អទេនៅរដូវនោះ។ ការបកប្រែផ្សេងទៀត៖ «មានកង្វះខាតស្បៀងអាហារ» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

នៅក្នុងទឹកដី

«នៅក្នុងតំបន់» ឬ «នៅលើទឹកដីដែលអាប់រ៉ាមកំពុងរស់នៅ»

បានចុះទៅ

អត្ថន័យដែលមានគឺ ១) «ទៅខាងត្បូងទៀត» ឬ ២) បានទៅឆ្ងាយពីកាណាន។ វាជាការល្អបំផុតដើម្បីបកប្រែវាដោយប្រើពាក្យធម្មតារបស់អ្នកសម្រាប់ការធ្វើដំណើរពីកន្លែងខ្ពស់ទៅកន្លែងទាប។

ហើយគេនឹងសម្លាប់បងហើយ...... តែគេនឹងទុកឲ្យអូនរស់វិញ

មូលហេតុដែលពួកគេនឹងសម្លាប់លោកអាប់រ៉ាមអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ពួកគេនឹងសម្លាប់ខ្ញុំដើម្បីពួកគេអាចរៀបការជាមួយអ្នក» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ហើយអូនបានការពារជីវិតបងផងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ដូច្នេះដោយសារតែអ្នក ពួកគេនឹងមិនសម្លាប់ខ្ញុំទេ» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

Genesis 12:14

នៅពេល

អត្ថន័យដែលមានគឺ ១) ឃ្លានេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់កន្លែងដែលសកម្មភាពចាប់ផ្តើមហើយប្រសិនបើភាសារបស់អ្នកមានវិធីសម្រាប់ធ្វើដូចនេះអ្នកអាចពិចារណាប្រើវានៅទីនេះឬ ២)«ហើយនោះគឺជាអ្វីដែលបានកើតឡើង»។

ពួកមន្ត្រីរបស់ស្តេចផារោនបានឃើញនាង

«ពួកមន្ត្រីរបស់ស្តេចផារ៉ោនបានឃើញសារ៉ាយ»ឬ«ស្តេចក្នុងបរម្យរាជវាំងបានឃើញនាង»

បាននាំនាងទៅក្នុងដំណាក់របស់ស្តេចផារោន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «ផារ៉ោនបាននាំនាងចូលក្នុងដំណាក់បស់គាត់» ឬ «ផារ៉ោនបានអោយទាហាននាំនាងចូលក្នុងដំណាក់របស់គាត់» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

ស្ត្រី

«សារ៉ាយ»

ដំណាក់ស្តេចផារ៉ោន

អត្ថន័យដែលមានគឺ ១)« គ្រួសាររបស់ផារ៉ោន» ពោលគឺជាប្រពន្ធឬ ២)« ដំណាក់របស់ស្តេចផារ៉ោន» ឬ«វាំងផារ៉ោន» ដែលជាការត្រេកអរសម្រាប់ស្តេចផារ៉ោនធ្វើឱ្យនាងក្លាយជាភរិយារបស់គាត់។(សូមមើល /WA-Catalog/km_tm?section=translate#figs-euphemism)

ដោយព្រោះនាង

«គឺសម្រាប់នាងសារ៉ាយ» ឬ«ពីព្រោះសារ៉ាយ»

Genesis 12:17

ដោយសារនាងសារ៉ាយ ភរិយារបស់អាប់រ៉ាម

នេះអាចត្រូវបានធ្វើឱ្យកាន់តែច្បាស់។ ការបកប្រែផ្សេងទៀត៖ « ព្រោះស្តេចផារ៉ោនមានបំណងយកសារ៉ាយដែលជាភរិយារបស់អាប់រ៉ាមធ្វើជាប្រពន្ធរបស់គាត់»(សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ស្តេចផារ៉ោនបានកោះហៅលោកអាប់រ៉ាម

«ស្តេចផារ៉ោន​បានហៅអាប់រ៉ាម»ឬ«ស្តេចផារ៉ោនបញ្ជាអោយអាប់រ៉ាមចូលមកជួបគាត់»

ហេតុអ្វីបានជាអ្នកធ្វើចំពោះយើងយ៉ាងដូច្នេះ?

ស្តេចផារ៉ោនបានប្រើសំនួរនេះដើម្បីបង្ហាញពីកំហឹងរបស់គាត់ចំពោះអ្វីដែលអាប់រ៉ាមបានធ្វើចំពោះគាត់។ វាក៏អាចត្រូវបានបញ្ជាក់ថាជាឧទាន។ ការបកប្រែផ្សេងទៀត៖ «អ្នកបានធ្វើរឿងដ៏គួរឱ្យភ័យខ្លាចចំពោះខ្ញុំ!» (សូមមើល /WA-Catalog/km_tm?section=translate#figs-rquestion)

ស្តេចផារោនបានបង្គាប់ដល់ពួកប្រុសៗរបស់ព្រះអង្គទាំងអស់ទាក់ទងនឹងលោក

«ស្តេចផារ៉ោនបញ្ជាអោយមន្ត្រីរបស់លោកទាក់ទងនឹងលោកអាប់រ៉ាម»

ហើយពួកគេបានចាត់លោកឲ្យទៅ ជាមួយភរិយារបស់លោក និងជាមួយអ្វីៗទាំងអស់ដែលគាត់មាន

«ហើយពួកមន្ត្រីបានបណ្តេញលោកអាប់រ៉ាមចេញពីផារ៉ោនជាមួយប្រពន្ធ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់»