Genesis 11

Genesis 11:1

ឥឡូវនេះ

ពាក្យនេះបង្ហាញថាអ្នកនិពន្ធកំពុងចាប់ផ្តើមផ្នែកថ្មីនៃរឿង។

ផែនដីទាំងមូល

មនុស្សទាំងអស់នៅលើផែនដី។ (សូមមើល /WA-Catalog/km_tm?section=translate#figs-metonymy)

ប្រើភាសាតែមួយ ហើយមានសំដីតែមួយ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចៗគ្នា ហើយបញ្ជាក់ថាប្រជាជនទាំងអស់និយាយភាសាដូចគ្នា។ (សូមមើល /WA-Catalog/km_tm?section=translate#figs-parallelism)

ដំណើរឆ្ពោះ

«បានធ្វើចំណាកស្រុក» ឬ «បានផ្លាស់ប្តូរលំនៅ»

ទៅប៉ែកខាងកើត

អត្ថន័យដែលមានគឺ ១) «នៅទិសខាងកើត» ឬ ២) «ពីខាងកើត» ឬ ៣) «ទៅខាងកើត» ជម្រើសដែលពេញចិត្តគឺ «នៅភាគខាងកើត» ពីព្រោះស៊ីណើរស្ថិតនៅទិសខាងកើតដែលអ្នកប្រាជ្ញជឿថាទូកធំបានឈប់នៅទីនោះ។

តាំងលំនៅនៅទីនោះ

ឈប់ប្តូរពីកន្លែងមួយទៅកន្លែងមួយហើយចាប់ផ្តើមរស់នៅទីតាំងមួយនោះ។

Genesis 11:3

មក

ប្រសិនបើភាសារបស់អ្នកមានវិធីជម្រុញឬបញ្ជាឱ្យមនុស្សចាប់ផ្តើមធ្វើការដូចជាភាសាអង់គ្លេស «ចូលមក!» អ្នកអាចប្រើវានៅទីនេះ។

ហើយដុតវា

មនុស្សធ្វើឥដ្ឋពីដីឥដ្ឋហើយកំដៅវាក្នុងឡក្តៅខ្លាំងដើម្បីឱ្យវារឹងនិងរឹងមាំ។

ជ័រ​

រាវខ្មៅស្អិតក្រាស់ដែលកើតចេញពីដីមក។

បាយ‌អ

នេះគឺជាសារធាតុក្រាស់ធ្វើពីម្សៅកំបោរដីឥដ្ឋដីខ្សាច់និងទឹកដែលប្រើដើម្បីធ្វើថ្មឬឥដ្ឋធ្វើអោយនៅជាប់គ្នា។

ហើយយើងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះពួកយើង

«ចូរយើងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់យើងល្បីល្បាញ»

ឈ្មោះ

«កេរ្តិ៍ឈ្មោះ»

យើងនឹងបែកខ្ញែក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «យើងនឹងញែកចេញពីគ្នាហើយរស់នៅកន្លែងផ្សេងៗគ្នា» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

Genesis 11:5

កូនចៅរបស់លោកអាដាំ

«គឺប្រជាជន»

ចុះមក

ព័ត៌មានអំពីកន្លែងដែលគាត់ចុះមកពីណាអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់៖ «ចុះមកពីស្ថានសួគ៌» នេះមិនប្រាប់ពីរបៀបដែលគាត់ចុះមកទេ។ ប្រើពាក្យទូទៅមានន័យថា «ចុះមក» ។(សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

ទតមើល

«ដើម្បីអង្កេត»ឬ«ដើម្បីពិនិត្យមើលអោយបានជិត»

មនុស្សតែមួយ ជាមួយនឹងភាសាតែមួយ

មនុស្សទាំងអស់ទៅជាក្រុមតែមួយ​​ ហើយពួកគេនិយាយភាសាតែមួយដូចគ្នា។

ហើយពួកគេចាប់ផ្តើមធ្វើការនេះ

អត្ថន័យដែលអាចមានគឺ ១) «ពួកគេបានចាប់ផ្តើមធ្វើ» មានន័យថាពួកគេបានចាប់ផ្តើមសាងសង់ប៉មតែមិនទាន់បានបញ្ចប់ឬ ២) «នេះគ្រាន់តែជារឿងដំបូងដែលពួកគេបានធ្វើ «មានន័យថានៅពេលអនាគតពួកគេនឹង ធ្វើអ្វីដែលធំជាងនេះ»។

គ្មានអ្វីអាចហាមពីបំណងចិត្តដែលពួកគេចង់ធ្វើបានឡើយ

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែផ្សេងទៀត៖ «អ្វីដែលពួកគេចង់ធ្វើនឹងអាចធ្វើបានសម្រាប់ពួកគេ» (សូមមើល /WA-Catalog/km_tm?section=translate#figs-doublenegatives)

មក

ប្រសិនបើភាសារបស់អ្នកមានវិធីជម្រុញឬបញ្ជាឱ្យមនុស្សចាប់ផ្តើមធ្វើការដូចជាភាសាអង់គ្លេស «ចូលមក!» អ្នកអាចប្រើវានៅទីនេះ។ សូមមើលនៅក្នុង ១១: ៣

ចូរយើងចុះទៅ

ពាក្យថា «យើង» មានពហុវចនៈទោះបីជាវាសំដៅទៅលើតួអង្គព្រះក៏ដោយ។ អ្នកខ្លះបកប្រែវាថា «អោយខ្ញុំទៅចុះ» ឬ «ខ្ញុំនឹងចុះ» ។ ប្រសិនបើអ្នកធ្វើដូចនេះពិចារណាបន្ថែមលេខយោងដើម្បីនិយាយថាសព្វនាមគឺពហុវចនៈ។ សូមមើលកំណត់សំគាល់នៅលើ« ចូរយើងធ្វើ» នៅក្នុង ១:២៦ (សូមមើល /WA-Catalog/km_tm?section=translate#figs-pronouns)

បំភាន់ភាសារបស់ពួកគេ

នេះមានន័យថាព្រះអម្ចាស់នឹងធ្វើអោយប្រជាជននៅលើផែនដីឈប់និយាយភាសាតែមួយ។ ការបកប្រែផ្សេងទៀត៖ «បញ្ចូលភាសារបស់ពួកគេ» (សូមមើល: /WA-Catalog/km_tm?section=translate#figs-explicit)

ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ

នេះគឺជាគោលបំណងនៃការបំភាន់ភាសារបស់ពួកគេ។ ការបកប្រែផ្សេងទៀត៖ «ដើម្បីកុំអោយពួកគេអាចយល់ពីអ្វីដែលកំពុងនិយាយ» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

Genesis 11:8

ចេញពី

«ចេញពីទីក្រុង»

គេបានហៅទីក្រុងនោះថា បាបិល ព្រោះ ព្រះអម្ចាស់បានបំភាន់

ឈ្មោះ «បាបិល» សូរអត្ថន័យដូចពាក្យ«បំភាន់»

បានបំភាន់ភាសានៅលើផែនដីទាំងមូល

វាមានន័យថាព្រះអម្ចាស់ធ្វើអោយប្រជាជននៅលើផែនដីលែងនិយាយភាសាដដែល។ ការបកប្រែផ្សេងទៀត៖ «លាយបញ្ចូលភាសានៃផែនដីទាំងមូល» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

Genesis 11:10

ព័ត៌មានទូទៅ

នៅក្នុងជំពូកទាំងមូលគឺនិយាយអំពីពូជអំបូររបស់សិមរហូតដល់អាប់រ៉ាម

ទាំងនេះគឺជាពូជពង្សរបស់លោកសិម

នេះគឺចាប់ផ្តើមកត់ត្រាពីពូជពង្សរបស់សិមទាំងអស់។

ទឹកជំនន់

នេះគឺជាទឹកជំនន់តាំងពីជំនាន់លោកណូអេនៅពេលដែលមនុស្សអាក្រក់ដូច្នេះព្រះបានបញ្ជូនទឹកជំនន់ពាសពេញពិភពលោកដើម្បីគ្របលើផែនដី។

គាត់មានកូនប្រុសមួយឈ្មោះអើប៉ាក់‌សាឌ

«មានកូនប្រុសរបស់គាត់ឈ្មោះអើប៉ាក់សាឌ» ឬ «កូនប្រុសរបស់គាត់ឈ្មោះអើប៉ាក់សាឌ»

អើប៉ាក់សាឌ

គឺជាឈ្មោះរបស់មនុស្ស (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

មួយរយ .....ពីរ......ប្រាំរយ

អ្នកបកប្រែអាចសរសេរពាក្យឬលេខ «១០០» ២ «និង ៥០០ » (យូអិលប៊ី និង យូឌីប៊ី មានពាក្យប្រសិនបើលេខមានតែមួយរឺពីរពាក្យពួកគេមានលេខប្រសិនបើលេខមានបីរឺច្រើនពាក្យ។ (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

Genesis 11:12

គាត់បង្កើតបានសេឡា

«គាត់គឺជាកូនប្រុសរបស់សេឡាដែលបានកើតមក​»

សេឡា

គឺជាឈ្មោះរបស់មនុស្ស។ (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

Genesis 11:14

ព័ត៌មានទូទៅ

កំណត់ត្រានៅក្នុងលោកុប្បត្តិ ១១: ១២-២៥ មានទ្រង់ទ្រាយដូចគ្នា។ សូមមើល ១១:១២ ។ (សូមមើល /WA-Catalog/km_tm?section=translate#translate-names) (សូមមើល: /WA-Catalog/km_tm?section=translate#translate-numbers)

Genesis 11:16

ព័ត៌មានទូទៅ

កំណត់ត្រានៅក្នុងលោកុប្បត្តិ ១១: ១២-២៥ មានទ្រង់ទ្រាយដូចគ្នា។ សូមមើល ១១:១២ ។(សូមមើល /WA-Catalog/km_tm?section=translate#translate-names) (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

Genesis 11:18

ព័ត៌មានទូទៅ

កំណត់ត្រានៅក្នុងលោកុប្បត្តិ ១១: ១២-២៥ មានទ្រង់ទ្រាយដូចគ្នា។ សូមមើល ១១:១២ ។(សូមមើល: /WA-Catalog/km_tm?section=translate#translate-names) (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

Genesis 11:20

ព័ត៌មានទូទៅ

កំណត់ត្រានៅក្នុងលោកុប្បត្តិ ១១: ១២-២៥ មានទ្រង់ទ្រាយដូចគ្នា។ សូមមើល ១១:១២ ។(សូមមើល: /WA-Catalog/km_tm?section=translate#translate-names) (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

Genesis 11:22

ព័ត៌មានទូទៅ

កំណត់ត្រានៅក្នុងលោកុប្បត្តិ ១១: ១២-២៥ មានទ្រង់ទ្រាយដូចគ្នា។ សូមមើល ១១:១២ ។(សូមមើល: /WA-Catalog/km_tm?section=translate#translate-names) (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

Genesis 11:24

ព័ត៌មានទូទៅ

កំណត់ត្រានៅក្នុងលោកុប្បត្តិ ១១: ១២-២៥ មានទ្រង់ទ្រាយដូចគ្នា។ សូមមើល ១១:១២ ។(សូមមើល: /WA-Catalog/km_tm?section=translate#translate-names) (សូមមើល /WA-Catalog/km_tm?section=translate#translate-numbers)

អាប់រ៉ាម,ណាឃរ,ហើយនិងហារ៉ាន

យើងមិនដឹងពីបញ្ជីកំណើតរបស់កូនប្រុសគាត់ទេ។

Genesis 11:27

នេះគឺជាពូជពង្សរបស់លោកថេរ៉ា

ប្រយោគនេះបង្ហាញពីដំណើររឿងនៃកូនចៅរបស់ថេរ៉ា។ លោកុប្បត្ដិ ១១: ២៧-២៥: ១១ ប្រាប់អំពីកូនចៅរបស់ថេរ៉ាជាពិសេសអ័ប្រាហាំជាកូនប្រុសរបស់គាត់។ ការបកប្រែផ្សេងទៀត៖ «នេះគឺជាកំណត់ហេតុនៃកូនចៅរបស់ថេរ៉ា» (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

លោកហារ៉ានបានស្លាប់នៅចំពោះមុខថេរ៉ាជាឪពុករបស់គាត់

នេះមានន័យថាលោកហារ៉ានបានស្លាប់ពេលឪពុករបស់គាត់នៅរស់។ ការបកប្រែផ្សេងទៀត៖ «ហារ៉ានបានស្លាប់នៅពេលដែលឪពុករបស់គាត់ឈ្មោះថេរ៉ានៅជាមួយគាត់» (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

Genesis 11:29

យកភរិយា

«រៀបការ»

យីសកា

នេះគឺជាឈ្មោះរបស់ស្ត្រី (សូមមើល /WA-Catalog/km_tm?section=translate#translate-names)

ឥឡូវ

ពាក្យនេះត្រូវបានប្រើដើម្បីណែនាំព័ត៌មានថ្មីអំពីសារ៉ាយដែលនឹងក្លាយជារឿងសំខាន់នៅក្នុងជំពូកបន្ទាប់។

ស្ត្រីអារ

ពាក្យនេះពិពណ៌នាអំពីស្ត្រីម្នាក់ដែលមានកាយសម្បទាមិនអាចមានគភ៌ឬបង្កើតកូនបាន។ (សូមមើល /WA-Catalog/km_tm?section=translate#figs-euphemism)

Genesis 11:31

គាត់

ពាក្យនៅត្រង់នេះ «គាត់» គឺសំដៅទៅកាន់ថេរ៉ា។

សារ៉ាយគឺជាកូនប្រសារស្រី,ជាប្រពន្ធអាប់រ៉ាមកូនប្រុសគាត់

កូនប្រសារជាប្រពន្ធកូនប្រុសគាត់។ «សារ៉ាយជាកូនប្រសារស្រីរបស់គាត់ គឺជាប្រពន្ធអាប់រ៉ាមកូនប្រុសរបស់គាត់»

ហារ៉ាន.......ហារ៉ាន

ទាំងនេះគឺជាឈ្មោះពីរផ្សេងគ្នាហើយសរសេរខុសគ្នាតាមភាសាហេព្រើរ។ មួយសំដៅទៅលើមនុស្សម្នាក់ហើយម្នាក់ទៀតសំដៅទៅលើទីក្រុង។ (សំឡេង «ហ» នៅក្នុងឈ្មោះទីក្រុងគឺលឺជាងសំឡេង «ហ» នៅក្នុងឈ្មោះរបស់មនុស្ស។ ) អ្នកអាចជ្រើសរើសតួអក្សរខុសគ្នានៅក្នុងភាសារបស់អ្នកដើម្បីបង្ហាញវា។