Genesis 10

Genesis 10:1

នេះគឺជាពូជពង្សកូនៗរបស់លោកណូអេ

នេះជាដំណើររឿងរបស់កូនប្រុសណូអេ។ ប្រយោគនេះបង្ហាញពីដំណើររឿងនៃកូនចៅរបស់ណូអេនៅក្នុងលោកុប្បត្ដិ ១០: ១-១១: ៩

Genesis 10:2

ពីមនុស្សដែលរស់នៅតាមមាត់សមុទ្រនេះហើយដែលបានបែកខ្ញែក

«កូនប្រុសនិងកូនចៅរបស់យ៉ាវ៉ានបានបែកគ្នា ហើយបានផ្លាស់ទៅតំបន់ឆ្នេរនិងកោះ»

មនុស្សដែលរស់នៅតាមមាត់សមុទ្រ

នេះសំដៅទៅលើមនុស្សដែលរស់នៅតាមឆ្នេរ និង នៅលើកោះ។

ទឹកដីរបស់ពួកគេ

«ស្រុកកំណើតរបស់ពួកគេ» ។ ទាំងនេះជាកន្លែងដែលប្រជាជនផ្លាស់ប្តូរទៅរស់នៅ។

ពួកគេមានភាសារៀងៗខ្លួន

« ក្រុមមនុស្សនីមួយៗនិយាយភាសារបស់ខ្លួនគេ» ឬ« ក្រុមប្រជាជនបែងចែកខ្លួនគេយោងទៅតាមភាសារបស់ពួកគេ»

Genesis 10:6

មីសរ៉ែម

មីសរ៉ែមឈ្មោះនៅក្នុងភាសាហេព្រើរគឺ «អេស៊ីប»

Genesis 10:8

ជា​វីរ‌បុរស

អត្ថន័យដែលអាចមានគឺ ១)« អ្នកចម្បាំងដ៏ពូកែ» ឬ ២)« បុរសខ្លាំង» ឬ ៣)« អ្នកមានអំណាច» ។

នៅចំពោះព្រះអម្ចាស់

អត្ថន័យដែលមានគឺ ១)« ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់» ឬ ២)«ដោយមានជំនួយពីព្រះអម្ចាស់»

ហេតុនេះហើយបានជាមានពាក្យថា

នេះណែនាំសុភាសិតមួយ។ ភាសារបស់អ្នកអាចណែនាំសុភាសិតនិងពាក្យសំដីតាមរបៀបផ្សេង។ ការបកប្រែផ្សេងទៀត៖ « នេះជាហេតុផលដែលមនុស្សនិយាយ»

អាណាចក្រទីមួយ

អត្ថន័យដែលអាចមានគឺ ១) មជ្ឈមណ្ឌលទី ១ ដែលគាត់បង្កើតឬ ២) ទីក្រុងសំខាន់ៗ។

Genesis 10:11

លោកបានទៅទឹកដីអាសស៊ើរ

«លោកនីមរ៉ុដបានចូលទៅក្នុងទឹកដីអាសស៊ើរ»

លោកមីសរ៉ែម​បង្កើត​

បញ្ជីឈ្មោះរបស់ពូជពង្សលោកណូអេចាប់ផ្តើមបន្ត។

មីសរ៉ែម

មីសរ៉ែម ជាកូនប្រុសម្នាក់របស់ ហាំ ។ កូនចៅរបស់គាត់បានក្លាយជាប្រជាជននៅស្រុកអេស៊ីប។ មីសរ៉ែមគឺជាឈ្មោះរបស់ហេព្រើរថាអេស៊ីប។

Genesis 10:15

យេប៊ូស. ....អាម៉ូរី........គើកាស៊ី

ឈ្មោះទាំងអស់នេះគឺសំដៅទៅមនុស្សមួយក្រុមធំគឺជាពូជពង្សដែលចេញពីលោកកាណាន។

Genesis 10:19

ព្រំប្រទល់

«ទឹកដី» ឬ «ព្រំប្រទល់នៃទឹកដីរបស់ពួកគេ»

ពី​ក្រុង​ស៊ីដូន ឆ្ពោះទៅ​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា

ទិសខាងត្បូងអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ប្រសិនបើចាំបាច់។ ការបកប្រែផ្សេងទៀត៖ «មកពីទីក្រុងស៊ីដូននៅភាគខាងជើងឆ្ងាយពីខាងត្បូងក្រុងកាសាដែលនៅជិតកេរ៉ា» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)

​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម និង​រហូត​ទៅ​ដល់​ក្រុង​ឡាសាថែមទៀតផង

ពីទិស«ខាងកើត» ឬ «ផ្លូវទឹក» អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ប្រសិនបើចាំបាច់។ ការបកប្រែផ្សេងទៀត៖ «បន្ទាប់មកឆ្ពោះទៅខាងកើតក្រុងសូដុម កូម៉ូរ៉ា អាដម៉ា និងក្រុងសេបោម និងរហូតដល់ឡាសា។ (សូមមើល Assumed Knowledge និង Implicit Information)

អ្នកទាំងនេះគឺជាពូជពង្សរបស់លោកហាំ

ពាក្យ"ទាំងនេះ «គឺសំដៅទៅលើពួកមនុស្សមួយក្រុមដែលបានកត់ត្រាចុះ» នៅក្នុងខ​១០ៈ៦។

តាមភាសារបស់ពួកគេ

«បានបែងចែកទៅតាមភាសាគេរៀងៗខ្លួន»

នៅក្នុងទឹកដីរបស់ពួកគេ

«នៅក្នុងទឹកដីរបស់ពួកគេ»

Genesis 10:24

លោកអើប៉ាក‌សាឌ

លោកអើប៉ាកសាឌ​ក៏ជាកូនប្រុសរបស់សិមម្នាក់ដែរ។

ផា‌ឡេក

អ្នកបកប្រែអាចបន្ថែមកំណត់ចំណាំលេខយោងដែលនិយាយថា «ឈ្មោះផាឡេកមានន័យថា ការបែងចែក»

ផែនដី​បាន​បែក‌ខ្ញែក​គ្នា

នេះអាចត្រូវបានធ្វើឱ្យសកម្ម។ ការបកប្រែផ្សេងទៀត៖ «ប្រជាជននៅលើផែនដីបានបែងខ្ញែកគ្នា» ឬ «ប្រជាជននៅលើផែនដីបំបែកពីគ្នាទៅវិញទៅមក» ឬ «ព្រះបានបែងចែកប្រជាជននៅលើផែនដី» (សូមមើល /WA-Catalog/km_tm?section=translate#figs-activepassive)

Genesis 10:26

យ៉ុក‌ថាន

យ៉ុកថាន​គឺជាកូនប្រុសរបស់អេប៊ើរ។(សូមមើល /WA-Catalog/km_tm?section=translate#translate-names)

ទាំងអស់

«ទាំងអស់»នៅទីនេះគឺនិយាយពីកូនប្រុសរបស់យ៉ុកថាន។

Genesis 10:30

ទឹកដីរបស់ពួកគេ​

«គឺជាទឹកដីដែលពួកគ្រប់គ្រង»ឬ«ទឹកដីដែលពួកគេរស់នៅ»

ពួកគេគឺជា​ពូជ‌ពង្ស​របស់​លោក​សិម

ពាក្យ«ទាំងអស់»គឺសំដៅទៅលើពូជពង្សរបស់សិម។(១០ៈ២១)

Genesis 10:32

អ្នកទាំងនេះគឺជាអំបូរ

នេះគឺសំដៅទៅលើប្រជាជនដែលបានចុះទៅក្នុងបញ្ជី​ដូចនៅក្នុងលោកុប្បត្តិ១០ៈ១

តាមពង្សាវតារ

«បញ្ជីឈ្មោះដែលបានចុះ»

ពីប្រជាជាតិទាំងនេះហើយដែលបែកខ្ញែកទៅពាសពេញផែនដី

«ពីអំបូរទាំងនេះជាតិសាសន៍ទាំងអស់បែកខ្ញែកគ្នាទៅពាសពេញលើផែនដី» ឬ «អំបូរទាំងនេះបែកចេញពីគ្នាហើយបង្កើតជាតិសាសន៍នានានៅលើពេញផែនដី»

បន្ទាប់ពីទឹកជំនន់

នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ឬច្បាស់ជាងនេះ។ ការបកប្រែផ្សេងទៀត៖ «បន្ទាប់ពីទឹកជំនន់បានបំផ្លាញផែនដី» (សូមមើល /WA-Catalog/km_tm?section=translate#figs-explicit)