ជំពូក ១១

1 នៅពេលដែលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮដំណឹងនេះ ស្តេចបានផ្ញើសារទៅព្រះបាទយ៉ាូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប។ 2 ស្តេចក៏បានផ្ញើសារទៅស្តេចទាំងអស់ដែលនៅតំបន់ភ្នំភាគខាងជើង នៅជ្រលងទន្លេយ័រដាន់ខាងត្បូងគីណារ៉ូតនៅតំបន់វាលទំនាប និងនៅតំបន់ភ្នំនៃក្រុងឌ័រទៅភាគខាងលិច។ 3 ស្តេចក៏បានផ្ញើសារទៅស្រុកកាណានពីខាងកើតដល់ខាងលិច ទៅជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូសនៅតំបន់ភ្នំ និងជនជាតិហេវីក្បែរភ្នំហ៊ើរម៉ូន នៅក្នុងទឹកដីមីសបាដែរ។ 4 ទាហានរបស់ពួកគេទាំងអស់ចេញមកជាមួយពួកគេ ទាហានមានចំនួនច្រើនឥតគណនា គឺមានចំនួនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេមានសេះ និងរទេះចម្បាំងយ៉ាងច្រើន។ 5 ស្តេចទាំងនេះបានណាត់ជួបគ្នាក្នុងពេលតែមួយ ហើយពួកគេបោះជំរំនៅមេរ៉ូម ដើម្បីវាយប្រហារអ៊ីស្រាអែល។ 6 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖​ «កុំឲ្យខ្លាចវត្តមានរបស់ពួកគេឡើយ ព្រោះថ្ងៃស្អែកថ្មើរនេះយើងនឹងប្រគល់ពួកគេមកអ៊ីស្រាអែលជាសាកសព។ ចូរកាត់សរសៃជើងសេះ និងដុតរទេះសេះរបស់ពួកគេចោលទៅ»។ 7 លោកយ៉ូស្វេ និងប្រុសៗអ្នកចម្បាំងទាំងអស់បានមក។ រំពេចនោះពួកគេបានមកដល់ត្រង់ជ្រោះមេរ៉ូម និងវាយប្រហារសត្រូវ។ 8 ព្រះអម្ចាស់បានប្រគល់សត្រូវមកក្នុងកណ្តាប់ដៃរបស់អ៊ីស្រាអែល ហើយពួកគេបានវាយប្រហារអ្នកទាំងនោះដោយដាវ និងដេញតាមពួកគេរហូតដល់ស៊ីដូនក្នុងតំបន់ក្រុង​មីស‌រិផូតម៉ែមនិងជ្រលងមីសបានៅទិសខាងកើត។​ ពួកគេវាយប្រហាររហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។ 9 លោកយ៉ូស្វេបានប្រព្រឹត្តជាមួយពួកគេដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់លោក។ លោកបានកាត់សរសៃកែងជើងសេះ និងបានដុតរទេះចំបាំងចោល។​ 10 លោកយ៉ូស្វេបានត្រឡប់ក្រោយនៅពេលនោះ យើងកាន់កាប់ក្រុងហាសោរ។ លោកបានប្រហារស្តេចក្រុងនោះដោយដាវ។ (ហាសោរមេដឹកនាំលើអាណាចក្រទាំងអស់នេះ)។ 11 ពួកគេបានកំទេចដោយដាវគ្រប់ទាំងជីវិតដែលមាននៅពេលនោះ ហើយលោកបានកម្ទេចពួកគេ ដូច្នេះ គ្នានជីវិតណាមួយនៅរស់ឡើយ។ បន្ទាប់មក លោកបានដុតក្រុងហាសោរចោល។ 12 លោកយ៉ូស្វេបានកាន់កាប់ទីក្រុងរបស់ស្តេចទាំងឡាយ។​ លោកក៏បានចាប់ស្តេចទាំងអស់ និងសម្លាប់ពួកគេចោលដោយដាវ។​ លោកបានកម្ទេចពួកគេចោលដោយសារដាវ ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។ 13 អ៊ីស្រាអែលមិនបានដុតក្រុងណាដែលនៅលើភ្នំទេ​ លើកលែងក្រុងហាសោរប៉ុណ្ណោះ។ មានតែក្រុងមួយនេះគត់ដែលលោកបានដុត។ 14 ទាហានអ៊ីស្រាអែលបានយកជ័យភណ្ឌពីក្រុងទាំងនេះជាមួយនឹងហ្វូងសត្វសម្រាប់ខ្លួនពួកគេផ្ទាល់។ ពួកគេសម្លាប់មនុស្សទាំងអស់ដោយដាវ រហូតគ្មាននរណារួចជីវិតឡើយ។ ពួកគេមិនឲ្យជីវិតណាមួយនៅរស់ឡើយ។ 15 ដូចដែលព្រះអម្ចាស់បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ដូចគ្នាដែរលោកម៉ូសេក៏បង្គាប់ដល់លោកយ៉ូស្វេ ដូច្នេះហើយលោកយ៉ូស្វេបានធ្វើតាមទាំងអស់។ លោកបានធ្វើសម្រេចទាំងអស់គ្រប់អ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។ 16 លោកយ៉ូស្វេបានកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំ តំបន់ណេកិប ទឹកដីកូសែន តំបន់ជើងភ្នំ ជ្រលងទន្លេយ័រដាន់ តំបន់ភ្នំរបស់អ៊ីស្រាអែល និងតំបន់វាលទំនាប។ 17 ពីភ្នំហាឡាក់នៅជិតស្រុកអេដុំ និងទៅខាងជើងដល់បាល‌កាដ នៅក្នុងជ្រោះជិតភ្នំលីបង់ក្រោមភ្នំ​ហ៊ើរ‌ម៉ូន លោកចាប់បានស្តេចទាំងអស់ ហើយសម្លាប់ពួកគេចោល។ 18 លោកយ៉ូស្វេបានធ្វើសង្គ្រាមអស់រយៈពេលយ៉ាងយូរជាមួយស្តេចទាំងអស់នេះ។​ 19 គ្មានក្រុងណាមួយបានប្រកាសសន្តិភាពជាមួយទាហានអ៊ីស្រាអែលឡើយ លើកលែងតែពួកហេវីដែលរស់នៅក្រុងគីបៀនចេញ។ អ៊ីស្រាអែលកាន់កាប់ទីក្រុងទាំងអស់ដោយធ្វើសង្គ្រាម។ 20 ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យចិត្តរបស់ពួគគេរឹង ដើម្បីឲ្យពួកគេធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ដូច្នេះហើយបានជាលោកយ៉ូស្វេកម្ទេចពួកគេដោយគ្មានមេត្តា ដូចអ្វីដែលព្រះអម្ចាស់បានណែនាំដល់លោកម៉ូសេស្រាប់។ 21 នៅគ្រានោះ លោកយ៉ូស្វេបានចេញមក ហើយលោកបានកម្ទេចជន‌ជាតិ​អា‌ណាក់។ លោកបានធ្វើការនេះនៅតំបន់ភ្នំ នៅហេប្រុន នៅដេបៀរ នៅអាណាក់ និងតំបន់ភ្នំនៅយូដា និងនៅតំបន់ភ្នំស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស្វេបានសម្លាប់ពួកគេ ហើយកម្ទេចក្រុងរបស់ពួកគេ។ 22 គ្មានពួកអាណាក់ណាម្នាក់បន្តមានជីវិតនៅក្នុងទឹកដីអ៊ីស្រាអែលឡើយ លើកលែងតែនៅក្រុងកាសា ក្រុងកាដ និងក្រុងអាសដូឌប៉ុណ្ណោះ។ 23 ដូច្នេះ លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងមូលដូចដែលព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេ។ លោកយ៉ូស្វេបានចែកទឹកដីនេះទុកជាមរតកសម្រាប់ជនជាតិអ៊ីស្រាអែល ចែកទៅតាមកុលសម្ព័ន្ធនីមួយៗ។​ បន្ទាប់មក ទឹកដីនោះក៏លែងមានសង្គ្រាមទៀតដែរ។