ជំពូកវ ១២

1 ទាំងអស់នេះគឺជាស្តេចដែលនៅក្នុងទឹកដីដែលជនជាតិអ៊ីស្រាអែលដណ្តើមបាន។​ ជន‌ជាតិ​អ៊ីស្រា‌អែលកាន់​កាប់ទឹកដីនៅ​ខាង​កើត​ទន្លេ​យ័រដាន់ជាកន្លែងដែលថ្ងៃរះ ចាប់ពីជ្រលងភ្នំអើ‌ណូន ​រហូត​ដល់​ភ្នំ​ហ៊ើរ‌ម៉ូន និង​តំបន់​អារ៉ាបាទៅទិសខាងកើង។ 2 ព្រះបាទស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្រុង​ហេស‌បូន។ ស្តេច​គ្រប់‌គ្រង​ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អើ‌ណូន ​ចាប់​​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្ដាល​ជ្រោះ​នោះ និង​មួយ​ចំហៀង​ស្រុក​កាឡាដ ​រហូត​ដល់ទន្លេ​យ៉ាបុក នៅ​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន។ 3 ព្រះបាទស៊ីហុនក៏គ្រប់គ្រងនៅតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតទៅដល់ភាគខាងកើតរហូតដល់សមុទ្រអារ៉ាបា (សមុទ្រទឹកប្រៃ) នៅភាគខាងកើត តាមផ្លូវទៅប៉េតយេស៊ីមុត ហើយនៅភាគខាងត្បូងរហូតដល់ជើងភ្នំពីសកា។ 4 ព្រះបាទអុកជាស្តេចស្រុកបាសានជាជនជាតិរ៉េផែម រស់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ 5 ស្តេចគ្រប់គ្រងភ្នំហ៊ើមូន ក្រុងហាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី និងស្រុកកាឡាដមួយចំហៀង ទៅដល់ព្រំប្រទល់ស្រុកស្តេចស៊ីហុន និងស្តេចក្រុងហេសបូន។ 6 លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលបានវាយប្រហារពួកគេ ហើយលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទឹកដីនោះដល់កុលសម្ព័ន្ធរ៉ូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលជាកម្មសិទ្ធិ។ 7 ទាំងនេះជាស្តេចនៅលើទឹកដីដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលវាយដណ្តើមបាននៅលើភាគខាងលិចទន្លេយ័រដាន់ ចាប់តាំងពីបាល់កាដនៅក្នុងជ្រលងភ្នំលីបង់ទៅដល់ភ្នំហាឡាក់ជិតស្រុកអេដុំ។ លោកយ៉ូស្វេបានប្រគល់ទឹកដីទាំងនេះដល់កុលសម្ពន្ធអ៊ីស្រាអែលជាកម្មសិទ្ធិ។ 8 លោកបានប្រគល់តំបន់ភ្នំ តំបន់ទំនាប តំបន់អារ៉ាបា ជំរាលភ្នំ វាលរហោស្ថាន និងតំបន់ណេកិបជាទឹកដីរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ិត ជនជាតិហេវី និងជនជាតិយេប៉ូសដល់ពួកគេ។ 9 ស្តេចទាំងអស់រួមទាំងស្តេចក្រុងយេរីខូ ស្តេចក្រុងអៃដែលនៅជិតបេតអែល 10 ស្តេចក្រុងយេរូសាឡិម 11 ស្តេចក្រុងអេណាអ៊ីម ស្តេចក្រុងយ៉ាមូត ស្តេចក្រុងឡាគីស 12 ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ើរ 13 ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌើរ 14 ស្ដេច​ក្រុង​ហោ‌ម៉ា ស្ដេច​ក្រុង​អើរ៉ាត 15 ស្ដេច​ក្រុង​លីប‌ណា ស្ដេច​ក្រុង​អាឌូ‌ឡាំ 16 ស្ដេច​ក្រុង​ម៉ា‌កេដា ស្ដេច​ក្រុង​បេត‌អែល 17 ស្ដេច​ក្រុង​តាពូរ ស្ដេច​ក្រុង​ហេភើរ 18 ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡា‌សា‌រ៉ូន 19 ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហា‌សោរ 20 ស្ដេច​ក្រុង​ស៊ីម‌រ៉ូន មេរ៉ូន ស្ដេច​ក្រុង​អាក‌សាប 21 ស្ដេច​ក្រុង​តា‌អា‌ណាក់ ស្ដេច​ក្រុង​មេគី‌ដោ 22 ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើមែល 23 ស្ដេច​ក្រុង​ដោរ​នៅ​វាល​រាប‌ដោរ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីល‌កាល់ 24 ស្ដេច​ក្រុង​ធើសា។ ចំនួនស្តេចទាំងអស់មានសាមសិបមួយអង្គ។