ជំពូក ៩

1 លោកអប៊ីម៉ាឡេក កូនប្រុសរបស់លោកយេរូប បាល បានទៅឯ សាច់ញាតិម្តាយរបស់នៅស៊ីគែម ហើយគាត់បាននិយាយទៅកាន់ពួកគេ និងទៅកាន់អំបូរនៃគ្រួសាររបស់ម្តាយគាត់ទាំងអស់ថា៖ 2 «សូមនិយាយយ៉ាងនេះ! ដូច្នេះអ្នកដឹកនាំនៅក្នុងស៊ីគែមទាំងអស់នឹងអាចបានឮ ថា៖ «តើមួយណាដែលប្រសើរសម្រាប់អ្នក៖ គួរមានកូនរបស់លោកយេរូបបាលទាំងចិតសិបនាក់ គ្រប់គ្រងលើអ្នករាល់គ្នា ឬក៏គួរឲ្យមានតែម្នាក់? សូមចងចាំថា ខ្ញុំជាឆ្អឹងរបស់អ្នក ហើយក៏ជាសាច់របស់អ្នកដែរ»។ 3 សាច់ញាតិម្តាយរបស់គាត់បានទៅកាន់ដឹកនាំរបស់ស៊ីគែមសម្រាប់គាត់ ហើយពួកគេបានយល់ព្រមធ្វើតាមលោកអប៊ីម៉ាឡេក ដោយពួកគេបាននិយាយថា៖ «លោកគាត់ជាបងប្អូនរបស់យើង»។ 4 ពួកគេបានយកប្រាក់ចិតសិបតម្លឹងពីព្រះវិហាររបស់ព្រះបាល បេរិត មកឲ្យលោក ហើយលោកអប៊ីម៉ាឡេកបានយកប្រាក់នេះទៅជួលមនុស្សគ្មានច្បាប់ទម្លាប់ និងមនុស្សពាលដែឡបានតាមលោក។ 5 លោកអប៊ីម៉ាឡេកក៏បានទៅផ្ទះឪពុករបស់គាត់នៅអូប្រា ហើយក្នុងពេលតែមួយលោកបានសម្លាប់បងប្អូនប្រុសទាំងចិតសិបនាក់របស់គាត់ ដែលជាកូនរបស់លោកយេរូបបាល។ មានតែ យ៉ូថាម ដែលជាកូនប្រុសពៅរបស់លោកយេរូបាលប៉ុណ្ណោះ ដែលនៅរស់ ដ្បិតលោកបានលាក់ខ្លួនរបស់លោក។ 6 ចាស់ទុំនៅស៊ីគែម និង ប៊េតមីឡូទាំងអស់ បានមកជួបជុំគ្នាហើយពួកគេបានទៅនិងលើកលោកអប៊ីម៉ាឡេកឡើងជាស្តេច គឺនៅជិតដើមអូក ក្បែរស្តូបថ្ម ដែលក្នុងស៊ីគែម។ 7 នៅពេលដែលលោកយ៉ូថាមបានទទួលដំណឹងនេះ គាត់ក៏ឡើងទៅឈរនៅលើកំពូលភ្នំ កេរីស៊ីន។ គាត់បានស្រែកហើយនិយាយខ្លាំងៗថា៖ «ពួកចាស់ទុំនៃស៊ីគែមអើយចូលស្តាប់ ដូច្នេះ សូមព្រះស្តាប់អ្នករាល់គ្នាដែរ។ 8 ថ្ងៃមួយដើមឈើទាំងឡាយបានចេញទៅដើម្បីតែងតាំងស្តេចឲ្យគ្រងរាជ្យលើពួកគេ។ ពួកគេបាននិយាយទៅកាន់ដើមអូលីវថា៖ «ចូរគ្រងរាជ្យលើយើង»។ 9 ប៉ុន្តែ ដើមអូលីវតបទៅពួកគេវិញថា៖ «តើខ្ញុំគួរនឹងបោះបង់ប្រេងរបស់ខ្ញុំ ដែលប្រើសម្រាប់លោកកិត្តិយសព្រះនានានិងមនុស្សជាតិចោល ហើយឲ្យខ្ញុំត្រឡប់ទៅយោលខ្លួនជាមួយដើមឈើឯទៀតៗឬអី?» 10 ដើមឈើនានាទាំងឡាយបាននិយាយទៅកាន់ដើមឧទុម្ពរថា៖ «សូមមក ហើយគ្រងរាជ្យលើយើង!» 11 ប៉ុន្តែ ដើមឧទុម្ពរតបទៅពួកគេថា៖ «តើគួរឲ្យខ្ញុំបោះបង់រស់ជាតិដ៏ផ្អែមនិងផ្លែដ៏ល្អរបស់ខ្ញុំចោល ហើយត្រឡប់ទៅយោលខ្លួនលើដើមឈើឯទៀតៗឬ?» 12 ពេលនោះដើមឈើទាំងឡាយនិយាយទៅកាន់ដើមទំពាំងបាយជូរថា៖ «ចូរមកហើយគ្រងរាជ្្យលើយើង!» 13 ដើមទំពាំងបាយជូរតបវិញថា៖ «តើគួរឲ្យខ្ញុំបោះបង់ស្រាថ្មីរបស់ខ្ញុំ ដែលធ្វើឲ្យព្រះនានា និងមនុស្សជាតិសប្បាយចិត្តគ្រប់គ្នានោះ ហើយត្រឡប់ទៅយោលខ្លួនលើដើមឈើទាំងឡាយនោះឬអី»។ 14 ពួកឈើទាំងឡាយក៏បាននិយាយទៅកាន់គុម្ពបន្លាថា៖ «ចូរមក ហើយគ្រងរាជ្យលើយើង!»។ 15 គុម្ពបន្លាបានតបទៅវិញថា៖ «ប្រសិនបើ អ្នករាល់គ្នាពិតជាចង់អភិសេកខ្ញុំធ្វើជាស្តេចលើអ្នករាល់គ្នាមែន ដូច្នេះ ចូរចូលមក ហើយស្វែងរកសុវត្ថិភាពក្រោមម្លប់របស់ខ្ញុំចុះ។ បើមិនដូច្នេះទេ ចូរឲ្យមានភ្លើងចេញពីគុម្ពបន្លា ហើយឲ្យវាដុតដើមតាត្រៅនៅស្រុកលីបង់ថែមទៀតចុះ»។ 16 ឥឡូវនេះ តើអ្នករាល់គ្នាបានប្រព្រឹត្តដោយភាពទៀងត្រង់និងស្មោះអស់ពីចិត្តឬ នៅពេលអ្នកបានធ្វើឲ្យអប៊ីម៉ាឡេក ក្លាយជាស្តេច ហើយតើអ្នករាល់គ្នាបានប្រព្រឹត្តចំពោះលោកយេរូបបាល និងផ្ទះរបស់លោកដោយការដឹងគុណលោកចំពោះកិច្ចការដែលលោកបានធ្វើដល់អ្នករាល់គ្នាឬ? 17 ហើយចូលគិតមើលចុះ ឪពុករបស់ខ្ញុំបានច្បាំងដើម្បីអ្នករាល់គ្នា បានប្រថុយជីវិតរបស់គាត់ ហើយបានរំដោះអ្នករាល់គ្នាចេញពីកណ្តាប់ដៃរបស់ពួកម៉ាឌាន 18 ប៉ុន្តែ ថ្ងែនេះអ្នករាល់គ្នាបានក្រោកឡើងប្រឆាំងនឹងផ្ទះឪពុករបស់ខ្ញុំ ហើយបានសម្លាប់កូនប្រុសរបស់គាត់ គឺមនុស្សចិតសិបនាក់ក្នុងដោយថ្មតែមួយដុំ។ បន្ទាប់មក អ្នករាល់គ្នាបានលើកលោកអប៊ីម៉ាឡេក ជាកូនរបស់ស្រីបម្រើរបស់គាត់ឲ្យធ្វើជាស្តេចសោយរាជ្យលើអ្នកដឹកនាំរបស់ស៊ីគែម ព្រោះគេជាសាច់ញាតិរបស់អ្នករាល់គ្នា។ 19 ប្រសិនបើ អ្នករាល់គ្នាបានប្រព្រឹត្តដោយស្មោះត្រង់ និងដោយសេចក្តីសុចរិតជាមួយលោកយេរូបបាល និងផ្ទះរបស់លោក នោះ អ្នករាល់គ្នាគួតែរីករាយក្នុងអប៊ីម៉ាឡេក ហើយសូមឲ្យគាត់រីករាយក្នុងអ្នករាល់គ្នាដែរ។ 20 ប៉ុន្តែប្រសិនបើ មិនដូច្នេោះទេ សូមឲ្យមានភ្លើងចេញពី លោកអប៊ីម៉ាឡេកមក ហើយដុតបញ្ឆេះមនុស្សទាំងអស់នៃស៊ីគែម និង បេត មីឡូទៅចុះ។ សូមឲ្យភ្លើងចេញពីមនុស្សនៅស៊ីគែម និងបេត មីឡូមកដុតបញ្ឆេះអប៊ីម៉ាឡេកដែរ។ 21 លោកយ៉ូថាមបានគេចខ្លួនហើយរត់ចេញទៅ ហើយគាត់បានទៅដល់ស្រុកបៀរ។ បានគាត់រស់នៅទីនោះ ពីព្រោះវាឆ្ងាយពីអប៊ីម៉ាឡេក បងប្រុសរបស់លោក។ 22 លោកអប៊ីម៉ាឡេកបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់រយះពេលបីឆ្នាំ។ 23 ព្រះអម្ចាស់បានចាត់វិញ្ញាណអាក្រក់មករវាងអប៊ីម៉ាឡេក និងពួកមេដឹកនាំនៃស៊ីខេម។ ពួកមេដឹកនាំនៃស៊ីគែមបានក្បត់ទំនុកចិត្ត ដែលពួកគេធ្លាប់មានជាមួយអប៊ីម៉ាឡេក។ 24 ព្រះបានធ្វើការនេះ ដូច្នេះអំពើរឃោរឃៅដែលបានធ្វើចំពោះកូនប្រុសទាំងចិតសិបនាក់របស់យេរូបបាល អាចបានសងសឹក ហើយអប៊ីម៉ាឡេកបងប្អូនរបស់ពួកគេ នឹងបានទទួលទោស សម្រាប់ការសម្លាប់ពួកគេ រីឯប្រជាជននៃស៊ីគែមនឹងត្រូវទទួលខុសត្រូវ ព្រោះពួកគេបានជួយគាត់ធ្វើឃាតបងប្អូនរបស់គាត់។ 25 ដូច្នេះពួកមេដឹកនាំនៃស៊ីគែម បានដាក់មនុស្សទៅបង្កប់ខ្លួននៅកំពូលភ្នំ ដែលពួកគេអាចលបវាយប្រហារគាត់ ហើយពួកគេបានប្លន់អស់អ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ។ មានគេនាំដំណឹងនេះទៅប្រាប់ដល់អប៊ីម៉ាឡេក។ 26 លោកកាអាល ជាកូនរបស់លោកអេបេត បានមកជាមួយសាច់ញាតិរបស់គាត់ ហើយពួកគេកបានឡើងទៅឯស៊ីគែម ។ ពួកមេដឹកនាំនៃស៊ីគែម បានមានទុកចិត្តគាត់។ 27 ពួកគេបានចេញទៅវាលហើយប្រមូលផ្លែទំពាំងបាយជូរ ពីចំការ ហើយពួកគេបានបញ្ជានវាយកទឹក។ ពួកគេបានប្រារព្ធពិធីនៅក្នុងផ្ទះនៃព្រះរបស់ពួកគេ គឺកន្លែងដែលពួកគេបានបរិភោគនិងផឹក ហើយពួកគេដាក់បណ្តាសារអប៊ីម៉ាឡេក។ 28 លោកកាអាល កូនប្រុសរបស់លោកអេបេតបាននិយាយថថា៖ «តើលោកអប៊ីម៉ាឡេកជាអ្នកណា ហើយស៊ីគែមជាអ្នកណា ដែលយើងគួរបម្រើគេនោះ? តើគេមិនមែនជាកូនប្រុសរបស់លោកយេរូប បាល ទេឬអី? តើសេប៊ូល មិនមែនជានាយទាហ៊ានរបស់គេទេឬ? ចូរបម្រើលោកហាម៉ោ ឪពុករបស់ស៊ីគែម! ហេតុអ្វីយើងគួរបម្រើអប៊ីម៉ាឡេក? 29 ខ្ញុំរំពឹងថាមនុស្សទាំងនេះនឹងនៅក្រោមបញ្ជារបស់ខ្ញុំ! បន្ទាប់មកខ្ញុំនឹងរលំអប៊ីម៉ាឡេក។ ខ្ញុំនឹងនិយាយទៅអប៊ីម៉ាឡេកថា៖ «ចូរប្រមូលទ័ពទាំងអស់របស់អ្នកមក។» 30 នៅពេលដែលលោកសេប៊ូល នាយទាហ៊ាននៃក្រុង បានឮពាក្យរបស់លោកកាអាល កូនប្រុសរបស់លោក អេបេត កំហឹងរបស់គាត់បានកកើតឡើង។ 31 គាត់បានបញ្ជូនអ្នកនាំសារទៅឯអប៊ីម៉ាឡេកដើម្បីបំភាន់ ដោយនិយាយថា៖ «មើល កាអាលកូនប្រុសរបស់អេបេតនិងសាច់ញាតិរបស់គេកំពុងតែមកស៊ីគែម ហើយពួកគេកំពុងញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងអ្នក។ 32 ឥឡូវនេះ ចូរលោកក្រោកឡើងទាំងយប់ជាមួយទាហានរបស់លោក យើហរៀបចំលាក់ខ្លួននៅវាលស្រែ។ 33 បន្ទាប់មក នៅពេលព្រឹកព្រលឹម ព្រះអាទិត្យរះឡើងភ្លាម ចូរក្រោកឡើង ហើយធ្វើការវាយឆ្មក់មកលើទីក្រុង។ នៅពេលដែលគាត់និងមនុស្សដែលនៅជាមួយគាត់ចេញមកប្រយុទ្ធជាមួយអ្នក ត្រូវធ្វើគ្រប់យ៉ាងដែលលោកអាចធ្វើបានចំពោះពួកគេ»។ 34 ដូច្នេះ ក្នុងវេលាយប់នោះ លោកអប៊ីម៉ាឡេក និងមនុស្សទាំងអស់ដែលនៅជាមួយ បានរៀបចំបង្កប់ខ្លួនប្រឆាំងនឹងស៊ីគែម ដោយបែងចែកជាបួនក្រុម។ 35 លោកកាអាល កូនលោកអេបេត បានចេញទៅហើយឈរនៅច្រកទ្វារទីក្រុង។ ចំណែកឯ លោកអប៊ីម៉ាឡេក និងមនុស្សដែលនៅជាមួយលោកបានចេញពីកន្លែងពួនរបស់ពួកគេ។ 36 នៅពេលដែលលោកកាអាលបានឃើញមនុស្ស គាត់និយាយទៅលោកសេប៊ូលថា៖ «មើល! មានមនុស្សចុះមកពីកំពូលភ្នំ!» លោកសេប៊ូលតបថា៖ «អ្នកកំពុងឃើញស្រមោ​លនៅលើភ្នំ ដែលពួកវាដូចជាមនុស្ស។» 37 លោកកាអាលបាននិយាយម្តងទៀតហើយសួរថា៖ «មើលន៎ មនុស្សកំពុងចុះមកនៅពាក់កណ្តាលដីនោះមែន ហើយមានមួយក្រុមដែលកំពុងមកតាមផ្លូវដើមអូករបស់ពួកព្យាការីដែរ»។ 38 កាលនោះលោកសេប៊ូលឆ្លើយទៅគាត់ថា៖ «ឥឡូវនេះ តើពាក្យអំនួតរបស់អ្នកនៅឯណា! អ្នកបាននិយាយថា «តើអប៊ីម៉ាឡេកជាអ្នកណា ដែលយើងគួរបម្រើគេនោះ‍?» តើទាំងនេះមិនមែនជាមនុស្សដែលអ្នកបានស្អប់ទេឬ? ចូរចេញទៅឥឡូវនេះ ហើយប្រយុទ្ធជាមួយនឹងពួកគេ។» 39 លោកកាអាលបានចេញទៅ ហើយក៏បានដឹកនាំប្រជាជនស៊ីគែម និងបានច្បាំងនឹងអប៊ីម៉ាឡេក។ 40 អប៊ីម៉ាឡេកបានដេញគាត់ ហើយលោកកាអាលបានបាក់ទ័ព នៅពីមុខគាត់។ មនុស្សជាច្រើនត្រូវរបួស ហើយដួលស្លាប់នៅពីមុខច្រកចូលទ្វារក្រុង។ 41 លោកអប៊ីម៉ាឡេក ស្នាក់នៅភូមិអារូម៉ា។ ចំណែកលោកសេប៊ូល បានបណ្តេញលោកកាអាល និងសាច់ញាតិរបស់គាត់ចេញពីស៊ីគែម។ 42 នៅថ្ងៃបន្ទាប់អ្នកក្រុងស៊ីគែមបានចេញទៅវាល ហើយមានគេរាយការណ៍ ប្រាប់អប៊ីម៉ាឡេក។ 43 គាត់បានបែងចែកមនុស្សរបស់គាត់ជាបីក្រុម ហើយពួកគេបានលាក់ខ្លួននៅក្នុងទីវាល។ គាត់បានមើលហើយឃើញមនុស្សកំពុងចេញពីក្រុងមក គាត់បានវាយប្រហារនិងសម្លាប់ពួកគេ។ 44 លោកអប៊ីម៉ាឡេក និងក្រុមរបស់គាត់បានវាយប្រហារ និងបិទច្រកចូលក្រុង។ ចំណែកពីរក្រុមផ្សេងទៀតបានវាយប្រហារនិងសម្លាប់អស់អ្នកដែលនៅទីវាល។ 45 លោកអប៊ីម៉ាឡេកបានវាយប្រហារទីក្រុងពេញមួយថ្ងៃ។ គាត់ដណ្តើមបានទីក្រុង និងសម្លាប់មនុស្សដែលនៅក្នុងក្រុង។ គាត់បានរលំជញ្ជាំងក្រុង ហើយនិងបានបាចអំបិលលើវាទៀតផង។ 46 នៅពេលដែលពួកមេដឹកនាំទាំងអស់នៃប៉មក្រុងស៊ីគែមបានឮអំពីវា ពួកគេបាននាំគ្នាចូលទៅក្នុងទីមាំមួននៃផ្ទះរបស់ព្រះប៊េរិត។ 47 អប៊ីម៉ាឡេក ត្រូវបានប្រាប់ថាពួកមេដឹកនាំបានទាំងអស់ប្រមូលផ្តុំគ្នានៅប៉មស៊ីគែម។ 48 លោកអប៊ីម៉ាឡេក និងអស់អ្នកដែលនៅជាមួយគាត់បានឡើងទៅលើភ្នំសាលម៉ូន។ អប៊ីម៉ាឡេកបានយកពូថៅហើយបានកាប់មែនឈើ។ គាត់ដាក់វាលើស្មាររបស់គាត់ មកហើយក៏បញ្ជាមនុស្សដែលនៅជាមួយគាត់៖ «អ្វីដែលអ្នកបានឃើញខ្ញុំធ្វើ ចូរប្រញាប់ ហើយធ្វើដូចជាខ្ញុំបានធ្វើ។» 49 ដូច្នេះ គ្រប់គ្នាបានកាប់ឈើ ហើយលីមកតាមគាត់។ ពួកគេបានគរវានៅប្រឈមនឹងជញ្ជាំងប៉ម ហើយពួកគែក៏បានដុតភ្លើង ដូច្នេះ មនុស្សទាំងអស់នៃប៉មស៊ីគែមបានស្លាប់ដោយរបៀបនេះ គឺមានទាំងបុរសនិងស្រ្តីប្រហែលជាមួយពាន់នាក់។ 50 បន្ទាប់មក លោកអប៊ីម៉ាឡេក បានឡើងទៅក្រុងថេរបេស ហើយគាត់ព័ទ្ធក្រុងថេរបេស និងវាយយកវាបាន។ 51 ប៉ុន្តែ ក្នុងក្រុងនោះមានប៉មមួយយ៉ាងរឹងមាំ ហើយមនុស្សទាំងអស់ ទាំងប្រុសទាំងស្រី និងអ្នកដឹកនាំទាំងអស់នៃក្រុង បាននាំគ្នាទៅជ្រកក្នុងប៉មនោះ ហើយពួកគេបង្ខាំងខ្លួនរបស់ពួកគេនៅក្នុងនោះ។ បន្ទាប់មកពួកគេបានឡើងទៅលើដំបូលប៉ម។ 52 លោកអប៊ីម៉ាឡេកបានមកកាន់ប៉ម ហើយវាយប្រហារវា ហើយគាត់ក៏បានឡើងមកជិតមាត់ទ្វារប៉មដើម្បីដុតវា។ 53 ប៉ុន្តែ ស្រ្តីម្នាក់បានទម្លាក់ត្បាល់លើក្បាលរបស់អប៊ីម៉ាឡេក ហើយវាបានធ្វើបំបែកលលាដ៏ក្បាលរបស់គាត់។ 54 ពេលនោះគាត់បានហៅយុវជនដែលកាន់អាវុធរបស់គាត់ រួចបង្គាប់ថា៖ «ដកអាវុធរបស់ឯងហើយសម្លាប់យើងឥឡូវនេះ ដូច្នេះនឹងមិនមានអ្នកណានិយាយពីយើងថា «មនុស្សស្រីម្នាក់បានសម្លាប់គាត់» ដូច្នេះយុវជនរបស់គាត់បានចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។ 55 នៅពេលដែលជនជាតិអ៊ីស្រាអែលបានឃើញថា លោកអប៊ីម៉ាឡេកបានស្លាប់បាត់ហើយនោះ ពួកគេក៏វិលត្រឡប់ទៅផ្ទះវិញ។ 56 ដូច្នេះឯង ដែលព្រះបានសងសឹកអំពើអាក្រក់របស់អប៊ីម៉ាឡេក ដែលគាត់បានធ្វើចំពោះឪពុករបស់គាត់ ដោយបានសម្លាប់បងប្អូនទាំងចិតសិបនាក់របស់គាត់។ 57 ព្រះបានធ្វើឲ្យការអាក្រក់ទាំងអស់នៃអ្នកស្រុកស៊ីគែមត្រឡប់ទៅលើក្បាលរបស់ពួកគេ ហើយពាក្យបណ្តាសាររបស់យ៉ូថាម កូនរបស់យេរូប បាលបានធ្លាក់មកលើពួកគេ។