1 បន្ទាប់ពី លោកអប៊ីម៉ាឡេក ទទួលមរណភាពទៅលោកថូឡា ជាកូនលោកពូវ៉ា និងជាចៅរបស់លោកដូដូ បុរសពីអ៊ីសាខារ ដែលរស់នៅក្នុងស្រុកសាម៊ារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម បានក្រោកឡើងរំដោះជនជាតិអ៊ីស្រាអែល។ 2 គាត់ជាចៅហ្វាយលើអ៊ីស្រាអែលអស់រយៈពេលម្ភៃបីឆ្នាំ។ ពេលដែលលោកទទួលមរណភាព ហើយត្រូវបានបញ្ជុះនៅសាមារ។ 3 អ្នកដែលមកបន្ទាប់គាត់ គឺលោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ។ គាត់បានជាចៅហ្វាយលើអ៊ីស្រាអែលអស់រយៈពេលម្ភៃពីរឆ្នាំ។ 4 គាត់មានកូនប្រុសសាមសិបនាក់ដែលជិះលើលាចំនួនសាមសិប ហើយពួកគេមានទីក្រុងចំនួនសាមសិប ដែលត្រូវបានហៅថា ហាវូត យ៉ាអៀរ រហូតដល់សព្វថ្ងៃនេះ ដែលស្ថិតក្នុងទឹកដីកាឡាត។ 5 លោកយ៉ាអៀរក៏ទទួលមរណភាព ហើយត្រូវបានបញ្ចុះនៅកាម៉ូន។ 6 ប្រជាជនអ៊ីស្រាអែលបានបន្ថែមការអាក្រក់ ដែលពួកគេបានធ្វើក្នុងព្រះនេត្យព្រះជាម្ចាស់ជាថ្មី ហើយនិងបានថ្វាយបង្គំព្រះបាល ព្រះអាសថេរ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិអារ៉ាម ព្រះនានារបស់ស៊ីដូន ព្រះនានារបស់ម៉ូអាប់ ព្រះនៃជនជាតិអាំម៉ូន និងព្រះនៃជនជាតិភីលីស្ទីន។ ពួកគេបានបំភ្លេចព្រះជាម្ចាស់ហើយមិនថ្វាយបង្គំទ្រង់តទៅទៀតទេ។ 7 ព្រះជាម្ចាស់ព្រះពិរោធយ៉ាងខ្លាំងជាមួយជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានលក់ពួកគេទៅក្នុងដៃសាសន៍ភីលីស្ទីន ហើយទៅក្នុងដៃជនជាតិអាំម៉ូន។ 8 ពួកគេបានជិះជាន់និងសង្កត់សង្កិនជនជាតិអ៊ីស្រាអែល តាំងពីឆ្នាំនោះមក ហើយអស់រយៈពេលដប់ប្រាំបីឆ្នាំ គឺជនជាតិអ៊ីស្រាអែលទាំងអស់ ដែលរស់នៅខាងទន្លេយ័រដាន់ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅក្នុងស្រុកកាឡាដ។ 9 បន្ទាប់មកជនជាតិអាំម៉ូន បានឆ្លងទន្លេយ័រដានមកវាយយូដា កុលសម្ព័ន្ធបេនយ៉ាមីន និងផ្ទះនៃធអេប្រាអ៊ីម ដូច្នេះហើយជនជាតិអ៊ីស្រាអែលរងទុក្ខលំបាកយ៉ាងខ្លាំង។ 10 ពេលនោះជនជាតិអ៊ីស្រាអែលបានស្រែកអំពាវនាវររកព្រះជាម្ចាស់ថា៖ «យើងបានធ្វើបាបទាស់នឹងទ្រង់ ព្រោះយើងបានបោះបង់ព្រះរបស់យើង ហើយបាបថ្វាយបង្គំព្រះបាល»។ 11 ព្រះជាម្ចាស់តបទៅប្រជាជនអ៊ីស្រាអែលថា៖ «តើយើងមិនបានយកអ្នករាល់គ្នាពីជនជាតិអេស៊ីព្ទ ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន និងពីជនជាតិភីលីស្ទីន 12 ហើយនិងពីជនជាតិស៊ីដូនមកទេឬ? ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូនបានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា អ្នករាល់គ្នាបានស្រែករកយើង ហើយយើងបានរំដោះអ្នករាល់គ្នាពីអំណាចរបស់ពួកគេ។ 13 តែ អ្នករាល់គ្នាបានបោះបង់យើងម្តងទៀត ទៅថ្វាយបង្គំព្រះផ្សេងៗទៀត។ ហេតុដូច្នេះ យើងនឹងមិនបន្តបន្ថែមពេលវេលារំដោះអ្នករាល់គ្នាទៀតឡើយ។ 14 ចូរទៅហើយស្រែករកព្រះទាំងឡាយដែលអ្នករាល់គ្នាបានថ្វាយបង្គំនោះ។ ឲ្យពួកគេសង្គ្រោះអ្នករាល់គ្នានៅពេលដែលអ្នករាល់គ្នាមានបញ្ហាចុះ»។ 15 ប្រជាជនអ៊ីស្រាអែលទូលព្រះជាម្ចាស់ថា៖ «យើងបានធ្វើបាប។ សូមធ្វើចំពោះយើងខ្ញុំតាមតែព្រះអង្គឃើញថាល្អចំពោះទ្រង់ទៅចុះ។ តែសូមទ្រង់រំដោះទូលបង្គំនៅថ្ងៃនេះផង»។ 16 ពួកគេបានយកព្រះនានារបស់ជនបរទេសចេញពីក្នុងចំណោមពួកគេ ហើយបានថ្វាយបង្គំព្រជាម្ចាស់វិញ។ ពេលនោះ ព្រះជាម្ចាស់មិនអាចទ្រាំនឹងទុក្ខលំបាករបស់អ៊ីស្រាអែលបានទៀតទេ។ 17 គ្រានោះ ជនជាតិអាំម៉ូនបានប្រមូលផ្តុំគ្នា ហើយបោះទ័ពនៅកាឡាត។ ជនជាតិអ៊ីស្រាអែលក៏បានមកហើយបោះជំរំរបស់ពួកគេនៅម៉ីសប៉ាដែរ។ 18 ពួកអ្នកដឹកនាំនៃប្រជាជននៅស្រុកកាឡាតបានពិភាក្សាគ្នាថា៖ «តើអ្នកណាដែលគួរនឹងចេញទៅច្បាំងនឹងជនជាតិអាំម៉ូនមុនគេ? គាត់នឹងក្លាយជាមេដឹកនាំលើប្រជាជនទាំងអស់ដែលរស់នៅក្នុងកាឡាត។