ជំពូក ១១

1 ឥឡូវនេះ លោកយ៉ែបថា ជាអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់នៅកាឡាត ប៉ុន្តែគាត់ជាកូនប្រុសរបស់ស្ត្រីពេស្យា។ កាឡាតគឺជាឪពុករបស់គាត់។ 2 ភរិយារបស់លោកកាឡាតក៏បានបង្កើតកូនប្រុសដទៃទៀតឲ្យលោកដែរ។ នៅពេលដែលកូនប្រុសភរិយារបស់គាត់ធំឡើង ពួកគេបានបណ្តេញលោកយ៉ែបថា ចេញពីផ្ទះ ហើយបាននិយាយទៅគាត់ថា៖ «ឯងនឹងមិនទទួលមរតកអ្វីទាំងអស់ពីគ្រួសាររបស់យើងទេ។ឯងជាកូនរបស់ស្ត្រីផ្សេង»។ 3 ដូច្នេះ លោកយ៉ែបថា បានភៀសខ្លួនចេញពីបងប្អូនរបស់គាត់ ហើយបានរស់នៅក្នុងទឹកដី ថូប។ ពួកមនុស្សពាលបានមកចូលរួមជាមួយយ៉ែបថា ហើយពួកគេបាននាំគ្នាមកនិងទៅជាមួយគាត់។ 4 ប៉ុន្មានថ្ងៃក្រោយមក ជនជាតិអាំម៉ូន បានធ្វើសង្រ្គាមទាស់នឹងជនជាតិអ៊ីស្រាអែល។ 5 នៅពេលដែលជនជាតិអាំម៉ូន ធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល ពួកចាស់ទុំនៃកាឡាតបាននាំគ្នាទៅអញ្ជើញលោកយ៉ែបថា ឲ្យត្រឡប់ពីទឹកដីថូប មកវិញ។ 6 ពួកគេបាននិយាយទៅកាន់លោកយ៉ែបថាថា៖ «សូមមក ហើយធ្វើជាមេដឹកនាំលើយើង នោះយើងអាចប្រយុទ្ធជាមួយជនជាតិអាំម៉ូន»។ 7 លោកយ៉ែបថាឆ្លើយទៅពួកមេដឹកនាំវិញថា៖ «អ្នករាល់គ្នាបានស្អប់ខ្ញុំ ហើយបានបណ្តេញខ្ញុំចេញពីផ្ទះឳពុករបស់ខ្ញុំ។ ហេតុអ្វីពេលដែលអ្នករាល់គ្នាមានបញ្ហា អ្នករាល់គ្នាមករកខ្ញុំ?» 8 ពួកចាស់ទុំនៃស្រុកកាឡាត តបថា៖ «នោះជាហេតុផលដែលយើងមករកលោកពេលនេះ សូមមកជាមួយយើង ហើយច្បាំងជាមួយជនជាតិអាំម៉ូន ហើយលោកនឹងក្លាយជាអ្នកដឹកនាំលើគ្រប់គ្នាដែលនៅក្នុងស្រុកកាឡាតនេះ»។ 9 លោកយ៉ែបថាបាននិយាយទៅកាន់ចាស់ទុំស្រុកកាឡាតថា៖ «ប្រសិនបើ អ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅផ្ទះម្តងទៀត ដើម្បីប្រយុទ្ធជាមួយជនជាតិអាំម៉ូន ហើយប្រសិនបើេព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះលើពួកគេ ខ្ញុំនឹងធ្វើជាមេដឹកនាំលើអ្នករាល់គ្នា»។ 10 ពួកចាស់ទុំនៃស្រុកកាឡាតនិយាយទៅកាន់លោកយ៉ែបថាថា៖ «សូមព្រះជាម្ចាស់ជាសាក្សីរវាងលោក និងពួកយើង ប្រសិនបើ យើងមិនធ្វើដូចដែលយើងនិយាយទេនោះ!» 11 ដូច្នេះ លោកយែ៉បថាបានទៅជាមួយពួកចាស់ទុំនៅស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាអ្នកដឹកនាំ និងជាមេបញ្ជាទ័ពលើពួកគេ។ នៅពេលនោះ គាត់បាននៅចំពោះព្រះជាម្ចាស់ នៅស្រុកមីសប៉ា លោកយ៉ែបថាបាននិយាយអ្វីដែលគាត់បានសន្យាសារឡើយវិញម្តងទៀត។ 12 បន្ទាប់មក លោកយ៉ែបថាបានចាត់អ្នកនាំសារទៅស្តេចរបស់ជនជាតិអាំម៉ូន ទូលថា៖ «តើនេះជាជម្លោះអ្វីរវាងពួកយើង? ហេតុអ្វីបានជាអ្នកមកបណ្តេញយកទឹកដីរបស់យើងដូច្នេះ?» 13 ស្តេចជនជាតិអាំម៉ូនបានឆ្លើយទៅអ្នកនាំសាររបស់លោកយ៉ែបថាថា៖ «ព្រោះនៅពេលដែលជនជាតិអ៊ីស្រាអែលចេញពីអេស៊ីព្ទមក ពួកគេបានចាប់យកដីចាប់តាំងពីស្រុកអាណូណដល់ស្រុកយ៉ាបបុក នៅខាងលើទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកវិញដោយសន្តិភាពមក»។ 14 លោកយ៉ែបថា បានបញ្ជូនអ្នកនាំសារម្តងទៀតទៅកាន់ស្តេចនៃជនជាតិអាំម៉ូន 15 ហើយគាត់បាននិយាយថា៖ «នេះជាអ្វីដែលលោកយ៉ែបថានិយាយ៖ ជនជាតិអ៊ីស្រាអែលមិនបានយកទឹកដីរបស់ជនជាតិម៉ូអាប់ និងទឹកដីរបស់ជនជាតិអាំម៉ូនទេ 16 ប៉ុន្តែ ពួកគេបានមកអេស៊ីព្ទ ហើយអ៊ីស្រាអែលបានឆ្លងកាត់តាមវាលរហោស្ថានទៅសមុទ្រត្រែង ហើយមកដល់កាដេស។ 17 នៅពេលដែលអ៊ីស្រាអែលបញ្ជូនអ្នកនាំសារទៅស្តេចនៃស្រុកអេដុំ ដោយទូលថា៖ «សូមអនុញ្ញាតឲ្យយើងឆ្លងកាត់ទឹកដីរបស់ទ្រង់» តែស្តេចអេដុំមិនបានស្តាប់ទេ។ ពួកគេក៏បានបញ្ជូនអ្នកនាំសារទៅស្តេចម៉ូអាប់ដូចគ្នា ប៉ុន្តែ ស្តេចបានបដិសេធ។ ដូច្នេះ អ៊ីស្រាអែលបានស្នាក់នៅកាដេស។ 18 កាលនោះពួកគេបានធ្វើដំណើកាត់វាលរហោស្ថាន ហើយត្រឡប់ពីទឹកដីអេដុម និងទឹកដីម៉ូអាប់ ហើយពួកគេធ្វើដំណើរតាមភាគខាងកើតទឹកដីម៉ូអាប់ ហើយពួកគេបោះជំរំនៅទិសផ្សេងទៀតនៃស្ទឹងអើណូណ។ ប៉ុន្តែ ពួកគេមិនបានចូលទៅទឹកដីម៉ូអាប់ឡើយ គឺស្ទឹងអើណូណជាព្រំប្រទល់នៃទឹកដីម៉ូអាប់។ 19 ជនជាតិអ៊ីស្រាអែលក៏បានចាត់អ្នកនាំសារទៅព្រះបាទស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅហេប្រុន អ៊ីស្រាអែលបាននិយាយទៅកាន់ទ្រង់ថា៖ «សូមអនុញ្ញាតឲ្យយើងខ្ញុំឆ្លងកាត់ទឹកដីរបស់ទ្រង់ឆ្ពោះទៅកាន់ទឹកដីដែលជារបស់យើងផង។» 20 ប៉ុន្តែ ព្រះបាទស៊ីហុន មិនទុកចិត្តឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ទ្រង់ទេ។ ដូច្នេះ ព្រះបាទស៊ីហុន បានប្រមូលផ្តុំកងទ័ពទាំងអស់របស់ទ្រង់ហើយផ្លាស់ចូលទៅក្នុងនៅយ៉ាហាស ហើយនៅទីនោះទ្រង់បានច្បាំងជាមួយជនជាតិអ៊ីស្រាអែល។ 21 គ្រានោះព្រះជាម្ចាស់ ព្រះនៃជនជាតិអ៊ីស្រាអែលបានប្រគល់ស៊ីហុន និងមនុស្សទាំងអស់របស់ទ្រង់មកក្នុងកណ្តាប់ដៃជនជាតិអ៊ីស្រាអែល ហើយពួកគេបានទទួលជ័យជម្នះលើព្រះបាទស៊ីហ៊ុន។ ដូច្នេះអ៊ីស្រាអែលបានយកទឹកដីទាំងអស់របស់ជនជាតិអាម៉ូរី ដែលរស់នៅក្នុងប្រទេសនោះ។ 22 ពួកគេបានកាន់កាប់ទឹកដីរបស់ជនជាតិអាម៉ូរី ចាប់ពីស្ទឹងអ៉ាណូណរហូតដល់យ៉ាបបុក ហើយពីវាលរហោស្ថានដល់ទន្លេយ័រដាន។ 23 ដូច្នេះកាលនោះ ព្រះជាម្ចាស់ ព្រះនៃជនជាតិអ៊ីស្រាអែលបានបណ្តេញជនជាតិអាម៉ូរីចេញពីមុខរាស្រ្តរបស់ទ្រង់គឺអ៊ីស្រាអែល ហើយ តើព្រះករុណាចង់ដណ្តើមទឹកដីរបស់ពួកគេឬ? 24 តើព្រះករុណាមិនបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះរុណាបានប្រគល់ឲ្យទេឬ? ដូច្នេះ តើយើងមិនអាចកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះនៃយើងបានប្រគល់ឲ្យយើងដែរទេឬ? 25 តើឥឡូវនេះ ព្រះអង្គពិតជាប្រសើរជាងព្រះបាទបាឡាក់ ប្រុតរបស់ស៊ីបព័រ ជាស្តេចនៃជនជាតិម៉ូអាប់ឬអី? តើទ្រង់បានរករឿងប្រជាជាតិអ៊ីស្រាអែល ហើយក៏មិនបានធ្វើសង្គ្រាមជាមួយពួកគេដែរ។ 26 អស់រយៈពេលបីរយឆ្នាំមកហើយ ដែលប្រជាជនអ៊ីស្រាអែលបានរស់នៅក្នុងក្រុងហេសបូនព្រមទាំងតំបន់ជុំវិញ និង ក្រុងអារ៉ូអើ ព្រមទាំងតំបន់ជុំវិញ និងភូមិស្រុកនានានៅតាមដងស្ទឹងអើណូណ ចុះហេតុដូចម្តេចបានជាទ្រង់មិនយកពួកវាទាំងនោះក្នុងពេលនោះទៅ? 27 ទូលបង្គំមិនបានធ្វើអ្វីខុសនឹងទ្រង់ទេ ប៉ុន​្តែទ្រង់ទេតើដែលបានប្រព្រឹត្តខុសដោយទាស់នឹងទូលបង្គំដោយវាយប្រហារទូលបង្គំ។ សូមឲ្យព្រះអម្ចាស់ជាចៅក្រម សម្រេចក្តីនៅថ្ងៃនេះរវាងជនជាតិអ៊ីស្រាអែលនិងជនជាតិអាំម៉ូនចុះ»។ 28 ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូន បានបដិសេធការប្រមានដែលលោកយែ៉បថាបានចាត់ទៅទូលទ្រង់។ 29 គ្រានោះ ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានមកលើលោកយ៉ែបថា ហើយលោកបានធ្វើដំណើរឆ្លងកាត់ស្រុកកាឡាតនិងស្រុកម៉ាណាសេ ហើយឆ្លងកាត់ទៅដល់ក្រុងមីសប៉ាក្នុងស្រុកកាឡាត និងពីក្រុងមីសប៉ានៃស្រុកកាឡាតឆ្លងកាត់ទៅដល់ប្រជាជនអាំម៉ូន។ 30 លោកយ៉ែបថា​ បានសច្ចានៅចំពោះព្រះជាម្ចាស់ហើយនិយាយថា៖ «ប្រសិនបើ ព្រះអង្គប្រទានឲ្យទូលបង្គំមានជ័យជម្នះលើជនជាតិអាំម៉ូននេះ 31 នោះអ្វីក៏ដោយដែលចេញពីទ្វាផ្ទះរបស់ទូលបង្គំមកជួបទូលបង្គំ ពេលដែលទូលបង្គំត្រឡប់មកវិញដោយសុខសាន្តពីប្រជាជនអាំម៉ូននឹងក្លាយជារបស់ព្រះជាម្ចាស់ ហើយទូលបង្គំនឹងថ្វាយគេជាដង្វាយដុត»។ 32 ដូច្នេះ លោកយែ៉បថាឆ្លងចូលទៅប្រជាជនអាំម៉ូន ដើម្បីវាយពួកគេ ហើយព្រះជាម្ចាស់បានប្រទានឲ្យលោកមានជ័យជម្នះ។ 33 លោកយ៉ែបថាបានវាយប្រហារពួកគេ ហើយបានបង្ករសម្លាប់រង្គាលចាប់ពីក្រុងអារ៉ូអ៊ើ រហូតដល់តំបន់ជិតខាងក្រុងមេនីត សរុបទាំងអស់ម្ភៃក្រុង ហើយនិងដល់ក្រុងអាបែល កេរ៉ាមីម។ ដូច្នេះប្រជាជនអ៊ីស្រាអែលបានគ្រប់គ្រងលើជនជាតិអាំមូន។ 34 លោកយ៉ែបថាបានត្រឡប់មកផ្ទះរបស់លោកនៅក្រុងមីសប៉ាវិញ ហើយនៅទីនោះកូនស្រីរបស់លោកបានចេញមកជួបលោកទាំងវាយក្រាប់ និងរាំផង។ នាងជាកូនតែម្នាក់គត់របស់លោក ហើយក្រៅពីនាង លោកមិនមានកូនប្រុស កូនស្រីឯណាទៀតទេ។ 35 ពេលដែលលោកបានឃើញនាងភ្លាម លោកបានហែកសម្លៀកបំពាក់របស់លោកហើយនិយាយថា៖ «ឱ កូនស្រីមាសឪពុក‌! កូនបានធ្វើឲ្យឳពុកកើតទុក្ខហើយ ហើយកូនបានធ្វើឲ្យឳពុកមានសេចក្តីឈឺចាប់! ព្រោះឳពុកបានស្បថនឹងព្រះជាម្ចាស់ ហើយពុកមិនអាចងាកចេញពីការសន្យារបស់ពុកបានទេ»។ 36 នាងបាននិយាយទៅកាន់លោកថា៖ «លោកឳពុកអើយ លោកបានស្បថចំពោះព្រះជាម្ចាស់ហើយ សូមលោកឪពុកប្រព្រឹត្តគ្រប់យ៉ាងចំពោះកូនតាមការសែលបានស្បថនោះចុះ ពីព្រោះព្រះជាម្ចាស់បានប្រទានឲ្យពុកមានជ័យជន្នះលើសត្រូវរបស់ឪពុក គឺលើជនជាតិអាំម៉ូន»។ 37 នាងនិយាយទៅកាន់ឪពុករបស់នាងទៀតថា៖ «សូមរក្សាការសន្យានេះសម្រាប់កូន។ សូមទុកពេលឲ្យកូនបាននៅតែឯងរយះពេលពីរខែសិន នោះកូនអាចចាកចេញហើយចុះពីលើភ្នំនិងសោកសង្រេងអំពីព្រហ្មចារីរបស់កូនជាមួយមិត្តភក្ត្រស្រីៗរបស់កូន»។ 38 លោកនិយាយថា៖ «ចូរទៅចុះកូន!» លោកបានអនុញ្ញាតឲ្យនាងចេញទៅពីរខែ។ នាងក៏ចាកចេញពីគាត់ ទនាងនិងមិត្តភក្ត្រស្រីៗរបស់នាង ហើយពួកគេបានសោកសង្រេងស្តាយព្រហ្មចារីរបស់នាងនៅលើភ្នំ។ 39 គ្រប់ពីរខែហើយនាងក៏ត្រឡប់ទៅរកឪពុកវិញ រួចលោកក៏យកនាងធ្វើជាយញ្ញបូជាតាមពាក្យសន្យារបស់លោក។ នាងមិនដែលស្គាល់បុរសណាឡើយ ចាប់ពីពេលនោះមក ជនជាតិអ៊ីស្រាអែលបានប្រកាន់ទំនៀមទម្លាប់នេះ គឺ 40 ជារៀងរាល់ឆ្នាំកូនក្រមុំជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំលឹកដល់កូនស្រីរបស់លោកយ៉ែបថា ជាអ្នកស្រុកកាឡាតរយះពេលបួនថ្ងៃ។