1 ការហៅចេញមកនៃប្រជាជនអេប្រាអ៊ីម ពួកគេឆ្លងក្រុងសាផូន ហើយនិយាយទៅកាន់លោកយ៉ែបថាថា៖ «ហេតុអ្វីបានជាអ្នកឆ្លងទៅច្បាំងនឹងជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយអ្នកដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល រួមទាំងរូបលោកផងដែរ។» 2 លោកយ៉ែបថា តបទៅពួកគេថា៖ «ខ្ញុំនិងមនុស្សរបស់់ខ្ញុំធ្លាប់មានជម្លោះយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន។ ពេលដែលខ្ញុំបានហៅអ្នក អ្នកមិនបានជួយសង្រ្គោះខ្ញុំពីពួកគេនោះទេ។ 3 នៅពេលដែលខ្ញុំឃើញថា បងប្អូនមិនសង្រ្គោះខ្ញុំទេនោះ ខ្ញុំបានជីវិតរបស់ខ្ញុំក្នុងកម្លាំងផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយឆ្លងទៅច្បាំងជាមួយប្រជាជនអាំម៉ូន ហើយព្រះជាម្ចាស់បានប្រទានជ័យជម្នះមកឲ្យខ្ញុំ។ ហេតុអ្វីបានជាអ្នកមកធ្វើសឹកនឹងខ្ញុំនៅថ្ងៃនេះ»។ 4 លោកយ៉ែបថាបានប្រមូលមនុស្សនៃកាឡាតទាំងអស់ហើយគាត់បានប្រយុទ្ធប្រឆាំងនឹងពួកអេប្រាអ៊ីម។ មនុស្សនៃកាឡាតបានបានប្រយុទ្ធប្រឆាំងជាមួយពួកអេប្រាអ៊ីមព្រោះពួកនេះបាននិយាយថា៖ «ពួកកាឡាតអើយ អ្នករាល់គ្នាគឺជាពួកដែលរត់គេចក្នុងអេប្រាអ៊ីម គឺក្នុងងះេប្រាអ៊ីមនឹងម៉ាណាសេ»។ 5 ជនជាតិកាឡាតចាប់យកបានកន្លែងឆ្លងនៃទន្លេយ័រដាន់ ទៅដែលនាំចូលទៅអេប្រាអ៊ីម។ ពេលនោះពួកអេប្រាអ៊ីមដែលនៅសេសសល់បាននិយាយថា៖ «សូមអនុញ្ញាតអោយយើងឆ្លទន្លេទៅ?» មនុស្សនៃកាឡាតបានតបថា៖ «ទេ» 6 កាលនោះពួកគេបាននិយាយទៅគាត់ថា៖ «ចូរនិយាយថាៈ ស៊ីបូលេត ហើយប្រសិនបើ គេនិយាយថា៖ «ឈីបូលេត» (ព្រោះពួកគេមិនអាចនិយាយពាក្យនេះមិនច្បាស់ទេ) នោះជនជាតិកាឡាតនឹងចាប់ពួកគេហើយសម្លាប់ពួកគេនៅត្រង់កន្លែងឆ្លងនៃទន្លេយ័រដាន់។ ពួកអេប្រាអ៊ីមចំនួនបួនម៉ឺនពីរពាន់់នាក់ត្រូវបានសម្លាប់នៅគ្រានោះ។ 7 លោកយ៉ែបថា បានបម្រើដូចជាចៅក្រមលើអ៊ីស្រាអែលអស់រយៈពេលប្រាំមួយឆ្នាំ។ បន្ទាប់មកលោកយ៉ែបថាជនជាតិកាឡាតក៏ទទួលមរណហើយបានបញ្ចុះនៅក្នុងក្រុងមួយនៃស្រុកកាឡាត។ 8 បន្ទាប់ពីគាត់ លោកអ៊ីបសាន នៃបេថ្លេហិមបានបម្រើជាចៅក្រមលើអ៊ីស្រាអែល។ 9 លោកមានកូនប្រុសសាមសិបនាក់។ លោកបានអោយកូនស្រីសាមសិបនាក់រៀបការចេញទៅ ហើយក៏បាននាំកូនស្រីពីមនុស្សដទៃមកសាមសិបនាក់សម្រាប់កូនប្រុសរបស់គាត់ពីខាងក្រៅ។ លោកបានគ្រប់គ្រងលើអ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ 10 លោកអ៊ីបសាន បានទទួលមរណភាពហើយត្រូវបានបញ្ចុះក្នុងភូមិបេថ្លេហិម។ 11 បន្ទាប់ពីគាត់ លោកអេឡូនជាជនជាតិសាប់យ៉ូឡូន បានបម្រើជាចៅក្រមលើអ៊ីស្រាអែល។ លោកដឹកនាំអស់រយៈពេលដប់ឆ្នាំ។ 12 លោកអេឡូនជាជនជាតិសាប់យ៉ូឡូន បានទទួលមរណភាព ហើយត្រូវបានគេបញ្ចុះនៅភូមិអាយូឡូនក្នុងទឹកដីសាប់យូឡូន។ 13 បន្ទាប់ពីគាត់ លោកអាប់ដូន ជាកូនប្រុសរបស់លោកហ៊ីលេលអ្នកស្រុកពីរ៉ាថូន បានបម្រើជាចៅក្រមលើអ៊ីស្រាអែល។ 14 លោកមានកូនប្រុសសែសិបនាក់ និងចៅសាមសិបនាក់។ ពួកគេបានជិះសត្វលាចំនួនចិតសិប លោកបានជាចៅហ្វាយលើអ៊ីស្រាអែលរយៈពេលប្រាំបីឆ្នាំ។ 15 លោកអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានទទួលមរណភាព ហើយត្រូវបានបញ្ចុះក្នុងស្រុកពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នៅក្នុងតំបន់ភ្នំនៃជនជាតិអាម៉ាឡេក។