ជំពូក ១៣

1 ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងព្រនេត្ររបស់ព្រះជាម្ចាស់សាជាថ្មី ហើយព្រះអង្គបានប្រគល់ពួកគេទៅក្នុងដៃរបស់ជនជាតិភីលីស្ទីន អស់រយះពេលសែសិបឆ្នាំ។ 2 មានបុរសម្នាក់ពីក្រុងសូរ៉ាស់ នៃគ្រួសារដាន់ គឺ ម៉ាណូអា។ ភរិយារបស់គាត់គឺមិនមានផ្ទៃពោះបានទេ ហើយនាងក៏មិនអាចអោយកំណើតកូនបានដែរ។ 3 ទេវតានៃព្រះជាម្ចាស់បានបង្ហាញខ្លួនចំពោះស្ត្រី ហើយមានបន្ទូលថា៖ «មើលឥឡូវនេះ នាងមិនអាចមានផ្ទៃពោះបានទេ ហើយអ្នកក៏មិនអាចផ្តល់កំណើតបានដែរ ប៉ុន្តែ នាងនឹងមានទម្ងន់ហើយអ្នកនឹងផ្តល់កំណើតកូនប្រុសមួយ។ 4 ឥឡូវនេះ ត្រូវប្រុងប្រយ័ត្ន កុំផឹកស្រា ឬភេសជ្ជះខ្លាំង ហើយកុំបរិភោគអ្វីដែលមិនស្អាត។ 5 មើល៍! នាងនឹងពរពោះ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវកាត់ ឬកោរសក់របស់គេទេ ព្រោះកូននេះនឹងត្រូវញែកដើម្បីព្រះតាំងពីចាប់កំណើតក្នុងផ្ទៃ ហើយកូននេះនឹងចាប់ផ្តើមរំដោះអ៊ីស្រាអែលពីដៃជនជាតិភីលីស្ទីន»។ 6 បន្ទាប់មក នាងបានរត់ទៅប្រាប់ប្តីរបស់នាងថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះអម្ចាស់បានមកឯខ្ញុំ គាត់បានបង្ហាញខ្លួនដូចជាទេវតានៃព្រះ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរថាគាត់មកពីណានោះទេ ហើយគាត់ក៏មិនបានឈ្មោះរបស់គាត់ដល់ខ្ញុំដែរ។ 7 គាត់បាននិយាយថា មើល! នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ នាងមិនអាចផឹកទឹកទំពាំងបាយជូរ ឬស្រាខ្លាំងបានទេ ក៏មិនអាចបរិភោគអាហារដែលច្បាប់ចែងថាមិនបរិសុទ្ធនោះដែរ ព្រោះក្មេងនេះនឹងត្រូវញែកថ្វាយព្រះអម្ចាស់ចាប់តាំងពីពេលគេចាប់កំណើតនៅក្នុងផ្ទៃ រហូតដល់ថ្ងៃដែលគាត់ស្លាប់»។ 8 កាលនោះ លោកម៉ាណូអា បានអធិស្ឋានទៅព្រះជាម្ចាស់ហើយនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! សូមមេត្តាអនុញ្ញាតឲ្យអ្នកបម្រើរបស់ព្រះអង្គវិលមកយើងម្តងទៀត ដូច្នេះលោកអាចបង្រៀនយើងនូវអ្វីដែលយើងត្រូវធ្វើសម្រាប់កុមារដែលនឹងកើតមកក្នុងពេលយ៉ាងឆាប់ខាងមុខនោះ។» 9 ព្រះបានឆ្លើយតបការអធិស្ថានរបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះបានមកឯស្រ្តីម្តងទៀត នៅពេលដែលនាងកំពុងអង្គុយនៅឯវាលស្រែ។ ប៉ុន្តែ លោកម៉ាណូអា មិនបាននៅជាមួយគាត់ទេ។ 10 ដូច្នេះ ស្ត្រីបានរត់យ៉ាងលឿន ហើយប្រាប់ប្តីរបស់គាត់ថា៖ «មើល! បុរសដែលខ្ញុំបានបង្ហាញខ្លួនចំពោះខ្ញុំ គឺម្នាក់ដែលបានមកឯខ្ញុំកាលពីថ្ងៃមុន!» 11 លោកម៉ាណូអាបានក្រោកឡើងហើយតាមប្រពន្ធគាត់ទៅ។ នៅពេលដែលគាត់បានឃើញបុរសម្នាក់នោះ គាត់បាននិយាយថា៖ «តើលោកគឺជាម្នាក់ដែលបាននិយាយជាមួយប្រពន្ធខ្ញុំនោះឬ?» បុរសនោះបាននិយាយថា៖ «គឺខ្ញុំមែន»។ 12 ដូច្នេះលោកម៉ាណូអាបាននិយាយថា៖ «ឥឡូវនេះ សូមឲ្យគ្រប់ពាក្យរបស់លោកបានសម្រេច។ តើអ្វីជាច្បាប់សម្រាប់ក្មេងនោះ ហើយអ្វីជាកិច្ចការរបស់គាត់? 13 នោះទេវតានៃព្រះជាម្ចាស់តបទៅម៉ាណូអាថា៖ «នាងត្រូវប្រុងប្រយ័ត្នគ្រប់យ៉ាងដែលយើងបានប្រាប់នាង។ 14 នាងមិនត្រូវបរិភោគអ្វីមួយដែលមកពីផ្លែទំពាំងបាយជូរទេ ហើយក៏មិនត្រូវអោយនាងផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងឡើយ មិនត្រូវអោយនាងបរិភោគអាហារអ្វីដែលច្បាប់ប្រកាសថាមិនស្អាតឡើយ។ នាងត្រូវគោរពតាមគ្រប់អ្វីៗដែលយើងបានបញ្ជានាង។» 15 លោកម៉ាណូអាបាននិយាយទៅកាន់ទេវតារបស់ព្រះជាម្ចាស់ថា៖ «សូមមេត្តានៅទីនេះបន្តិចសិន អោយពេលយើងដើម្បីរៀបចំកូនពពែមួយសម្រាប់លោក»។ 16 ទេវតានៃព្រះជាម្ចាស់តបទៅម៉ាណូអាថា៖ «ទោះបីជាយើងនៅ ក៏យើងមិនបរិភោគអាហាររបស់អ្នកដែរ។ ប៉ុន្តែ ប្រសិនបើអ្នករៀបចំតង្វាយដុត ចូរថ្វាយព្រះអម្ចាស់ ចូរធ្វើចុះ។» (លោកម៉ាណូអាមិនដឹងថាលោកជាទេវតារបស់ព្រះជាម្ចាស់នោះទេ។) 17 លោកម៉ាណូអាបាននិយាយទៅកាន់ទេវតានៃព្រះជាម្ចាស់ថា៖ «តើលោកមានឈ្មោះអ្វី ដូច្នេះយើងនឹងអាចលើកកិត្តិយសលោក នៅពេលដែលពាក្យរបស់លោកមកជាការពិត? 18 ទេវតានៃព្រះជាម្ចាស់តបទៅលោកថា៖ «ហេតុអ្វីបានជាអ្នកសួរឈ្មោះរបស់ខ្ញុំ? វាប្លែកអស្ចារ្យណាស់!»។ 19 ដូច្នេះ លោកម៉ាណូអាបានយកកូនពពែ ជាមួយដង្វាយម៉្សៅ ហើយបានថ្វាយរបស់ទាំងនេះលើថ្មដល់ព្រះជាម្ចាស់។ លោកបានធ្វើអ្វីមួយដ៏អស្ចារ្យ ពេលដែលលោកម៉ាណូអា និងភរិយារបស់លោកកំពុងសម្លឹងមើលនោះ។ 20 នៅពេលដែលអណ្តាតភ្លើងបានចេញពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះជាម្ចាស់ក៏បានឡើងទៅក្នុងអណ្តាតភ្លើងនៃអាសនៈ។ លោកម៉ាណូអា និងភរិយារបស់លោកបានឃើញដូច្នេះ ហើយពួកគេក៏ក្រាបចុះឱនមុខដល់ដី។ 21 កាលអ្នកទាំងពីរមើលទេវតារបស់ព្រះអម្ចាស់លែងឃើញហើយ ទើបពួកគេដឹងថានោះជាទេវតានៃព្រះអម្ចាស់។ 22 លោកម៉ាណូអាបានមានប្រសាន៍ទៅកាន់ភរិយារបស់គាត់ថា៖ «យើងប្រាកដជាស្លាប់ ព្រោះយើងបានឃើញព្រះ!» 23 ប៉ុន្តែ ភរិយារបស់គាត់បាននយាយថា៖ «ប្រសិនបើ ព្រះជាម្ចាស់ចង់សម្លាប់យើងមែន នោះទ្រង់នឹងមិនទទួលយកតង្វាយដុតទាំងមូល និងដង្វាយម៉្សៅដែលយើងថ្វាយទៅព្រះអង្គទេ។ ព្រះអង្គប្រាកដជាមិនបង្ហាញកិច្ចការទាំងនេះ ហើយក៏មិនអោយយើងបានឮកិច្ចការទាំងអស់នេះនៅពេលនេះដែល»។ 24 ក្រោយមក ស្រ្តីបានអោយកំណើតកូនប្រុសម្នាក់ ហើយបានហៅឈ្មោះរបស់គាត់ថា សាំសុន។ កុមារចម្រើនវ័យឡើង ហើយព្រះជាម្ចាស់បានប្រទានពរគាត់។ 25 ព្រះវិញ្ញាណនៃព្រះជាម្ចាស់ចាប់ផ្តើមធ្វើអោយលោករញ្ជួយនៅក្នុងជំរំដាន់ ដែលនៅត្រង់ចន្លោះសូរ៉ាស់ និង អែសថោល។