ជំពូក ១៤

1 លោកសាំសុន បានចុះទៅធីមណា ហើយនៅទីនោះលោកបានឃើញស្រ្តីម្នាក់ ជាកូនស្រីម្នាក់របស់ជនជាតិភីលីស្ទីន។ 2 នៅពេលដែលលោកត្រឡប់មកវិញ លោកប្រាប់ឪពុកនឹងម្តាយរបស់លោកថា៖ «ខ្ញុំបានឃើញស្រ្តីម្នាក់ក្នុងធីមណា ជាកូនស្រីម្នាក់របស់ជនជាតិភីលីស្ទីន។ ឥឡូវនេះ សូមយកនាងមកជាប្រពន្ធរបស់ខ្ញុំ»។ 3 ឪពុក និងម្តាយរបស់លោកតបវិញថា៖ «តើមិនមានស្ត្រីក្នុងចំណោមកូនស្រីទាំងឡាយនៃសាច់ញ្ញាតិ ឬក្នុងចំណោមប្រជាជនរបស់ឯងទេឬអី? តើឯងនឹងយកប្រពន្ធពីចំណោមពួកភីលីស្ទីនមិនកាត់ស្បែកនោះឬ?» លោកសាំសុនឆ្លើយទៅឪពុករបស់គាត់ថា៖ «សូមពុកយកនាងសម្រាប់ខ្ញុំ ព្រោះពេលខ្ញុំមើលទៅនាង នាងពេញចិត្តខ្ញុំណាស់»។ 4 ប៉ុន្តែ ឪពុក និងម្តាយរបស់គាត់មិនបានដឹងទេថា បញ្ហានេះគឺមកពី ព្រះជាម្ចាស់ ដែលបណ្តាលឲ្យគាត់សម្រេចចិត្ត ដើម្បីបង្កជម្លោះជាមួយពួកភីលីស្ទីន (ព្រោះពេលនោះជនជាតិភីលីស្ទីនបានកុំពង់ត្រួតត្រាលើស្រុកអ៊ីស្រាអែល)។ 5 កាលនោះលោកសាំសុន បានធ្វើដំណើរទៅធីមណាជាមួយឪពុកនិងម្តាយរបស់លោក ហើយពួកគេបានមកដល់ចម្ការទំពាំងបាយជូរនៃធីមណា។ ហើយ មើល នៅទីនោះមានសិង្ហស្ទាវមួយបានហក់មករកហើយគ្រហឹមដាក់លោក។ 6 ភ្លាមនោះព្រះវិញ្ញាណនៃព្រះជាម្ចាស់បានមកលើលោក ហើយលោកក៏ចាប់ហែកសត្វសិង្ហជាចំណែកៗងាយដូចជាហែកកូនពពែ ហើយលោកមិនមានអ្វីនៅក្នុងដៃរបស់លោកទេ។ ប៉ុន្តែ លោកមិនបានប្រាប់ឪពុកម្តាយរបស់លោក ពីអ្វីដែលលោកបានធ្វើនោះទេ។ 7 លោកបានធ្វើដំណើរទៅហើយបាននិយាយជាមួយស្រ្តីនោះ ហើយពេលដែលលោកមើលទៅនាង លោកពេញចិត្តនាងយ៉ាងខ្លាំង។ 8 ពីរ បីថ្ងៃក្រោយមកនៅពេលដែលលោកត្រឡប់មកទៅដើម្បីរៀបការជាមួយនាង គាត់បានឈៀងចូលទៅមើលសាកសពសិង្ហ។ ហើយឃើញ មានសំបុកឃ្មុំ ហើយនិងទឹកឃ្មុំនៅក្នុងខ្មោចសត្វសិង្ហដែលេបានទុកចោលនោះ។ 9 លោកបានបេះទឹកឃ្មុំនៅក្នុងដៃរបស់លោក រួចដើរបណ្តើរ បរិភោគបណ្តើរ។ ពេលគាំត់មកដល់ឪពុកម្តាយរបស់លោក លោកក៏បានអោយខ្លះទៅឪពុកម្តាយរបស់លោក ហើយពួកគេក៏បរិភោគ។ ប៉ុន្តែលោកមិនបានប្រាប់ថាពួកគាត់ថាលោកយកឃ្មុំមកពីខ្មោចសត្វសិង្ហនោះទេ។ 10 ឪពុករបស់លោកបានទៅកន្លែងដែលស្ត្រីនោះនៅ ហើយលោកសាំសុនបានរៀបចំពិធីជប់លៀងតាមទម្លាប់ដែលកូនកម្លោះត្រូវធ្វើ។ 11 ភ្លាមៗនោះសាច់ញាតិរបស់នាងបានឃើញលោក ពួកគេបាននាំយុវជនរបស់ពួកគេចំនួនសាមសិបនាក់ អោយមកនៅជាមួយលោក។ 12 លោកសាំសុនបានពោលទៅកាន់ពួកគេថា៖ «សូមអនុញ្ញាតអោយខ្ញុំប្រាប់ប្រស្នាមួយសម្រាប់អ្នករាល់គ្នា។ ប្រសិនបើ អ្នករាល់គ្នាអាចស្វែងរកវាឃើញ ហើយប្រាប់ខ្ញុំនៅចម្លើយ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធី ខ្ញុំនឹងអោយអាវចំនួនសាមសិប និងអាវសម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់។ 13 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអាចដោះប្រស្នានេះបានទេ អ្នករាល់គ្នាត្រូវឲ្យអាវចំនួនសាមសិប និងអាវសម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់មកខ្ញុំវិញ»។ ពួកគេនិយាយទៅគាត់ថា៖ «ចូរចោទប្រស្នារបស់អ្នកមកយើង ពួកយើងនឹងចាំស្តាប់!»។ 14 គាត់បាននិយាយទៅពួកគេថា៖ «មានចំណីចេញពីអ្នកឆី មានអ្វីដែលផ្អែមចេញពីអ្វីដែលខ្លាំង»។ ប៉ុន្តែ ក្នុងអំឡុងពេលបីថ្ងៃភ្ញៀវរបស់លោកមិនអាចរកចម្លើយបានទេ។ 15 នៅថ្ងៃទីបួនពួកគេបាននិយាយទៅភរិយារបស់លោកសាំសុនថា៖ «ចូទៅល្បួងប្តីរបស់នាង ដូច្នេះគាត់នឹងប្រាប់ចម្លើយនៃប្រស្នានេះមកយើង ឬយើងនឹងដុតនាងនិងផ្ទះឪពុករបស់នាង។ តើនាងអញ្ជើញយើងមកទីនេះ ដើម្បីធ្វើអោយយើងក្រឬ?» 16 ប្រពន្ធរបស់លោកសាំសុនចាប់ផ្តើមយំនៅចំពោះមុខលោក ដោយនិយាយថា៖ «អ្នកធ្វើទាំងអស់នេះគឺស្អប់ខ្ញុំ! អ្នកមិនបានស្រឡាញ់ខ្ញុំទេ។ បងបានចោទប្រស្នាទៅប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្នកមិនបានប្រាប់ចម្លើយអោយខ្ញុំដឹងសោះ»។ លោកសាំសុនតបទៅនាងវិញថា៖ «មើល៍ទីនេះ!សូម្បីឪពុកម្តាយរបស់ខ្ញុំ ក៏ខ្ញុំមិនប្រាប់អោយគាត់ដឹងផង ហេតុអ្វីខ្ញុំត្រូវបកស្រាយប្រស្នាប្រាប់នាង?» 17 នាងយំក្នុងកុំឡុងប្រាំពីរថ្ងៃនៃពិធីជប់លាងរបស់ពួកគេនោះ។ នៅថ្ងៃទីប្រាំពីរលោកបានប្រាប់ចម្លើយទៅនាង ដោយនាងចេះតែយំរំអុកលោកខ្លាំងពេក។ នាងបានប្រាប់ចម្លើយនោះទៅសាច់ញាតិនៃប្រជាជនរបស់នាង។ 18 មុនពេលថ្ងៃលិចនៅថ្ងៃទីប្រាំពីរមនុស្សនៅក្នុងក្រុងបាននិយាយទៅលោកថា៖ «តើមានអ្វីដែលផ្អែមជាងទឹកឃ្មុំ? ហើយតើមានអ្វីដែលខ្លាំងជាងសិង្ហស្ទាវទៀតនោះ?» លោកសាំសុនបានតបទៅពួកគេវិញថា៖ «ប្រសិនបើ អ្នកមិនបានភ្ជួរដីជាមួយគោញីរបស់ខ្ញុំទេនោះ អ្នករាល់គ្នាមិនអាចរកចម្លើយនៃប្រស្នារបស់ខ្ញុំុឃើញឡើយ»។ 19 កាលនោះ ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានមកលើលោកសាំសុនជាមួយអំណាច។ លោកសាំសុនបានចុះទៅអាស់កេឡូន ហើយបានសម្លាប់មនុស្សអស់សាមសិបនាក់។ លោកបានយកសម្លៀកបំពាក់របស់ពួកគេ ហើយគាត់បានអោយសម្លផកបំពាក់របស់ពួកគេទៅនាក់ដែលបានបកស្រាយប្រស្នា។ កំហឹងបានឆេះឡើង លោកបានឡើងទៅផ្ទះឪពុករបស់លោកវិញ។ 20 គេបានលើកភរិយារបស់លោកសាំសុនអោយទៅមិត្តដ៏ល្អបំផុតរបស់លោក។