1 បន្តិចក្រោយមក អំឡុងពេលប្រមូលផលស្រូវសាលី លោកសាំសុនបានយកពពែស្ទាវមួយហើយបានទៅសួរសុខទុក្ខភរិយារបស់គាត់។ លោកបាននិយាយទៅកាន់ខ្លួនលោកថា៖ «ខ្ញុំនឹងទៅបន្ទប់ប្រពន្ធរបស់ខ្ញុំ»។ ប៉ុន្តែ ឪពុករបស់នាងមិនបានអនុញ្ញាតឲ្យលោកចូលទៅក្នុងទេ។ 2 ឪពុករបស់នាងមានបាននិយាយថា៖ «ពុកពិតជាគិតថាកូនបានស្អប់នាងហើយ ដូច្នេះ ពុកបានលើកនាងទៅឲ្យមិត្តរបស់កូនហើយ។ ប្អូនស្រីរបស់នាងស្អាតជាងនាងទៅទៀត ឬនាងមិនស្អាតទេ? ចូរយកនាងជំនួសទៅ»។ 3 លោកសាំសុនបាននិយាយទៅពួកគេថា៖ «ពេលនេះខ្ញុំនឹងគ្មានទោសអ្វីឡើយ នៅពេលដែលខ្ញុំធ្វើបាបពួកភីលីស្ទីន។» 4 លោកសាំសុនបានចេញទៅ ហើយចាប់សត្វកញ្ជ្រោងចំនួនបីរយក្បាល ហើយលោកបានចងកន្ទុយវាជាប់គ្នាមួយគូរៗ។ រួចយកចន្លុះ ហើយដោតនៅកណ្តាលចំណងនៃគូរនីមួយៗ។ 5 ក្រោយពេលលោករៀបចំចន្លុះភ្លើងរួចរាល់ហើយ លោកក៏លែងសត្វកញ្ជ្រោងទាំងនោះឲ្យចូលទៅក្នុងស្រែរបស់ពួកភីលីស្ទីន ហើយពួកវាធ្វើឲ្យឆេះស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូតទាំាងអស់នៅក្នុងស្រែ ព្រមទាំងឆេះចំការទំពាំងបាយជូរ និងចំការអូលីវទៀតផង។ 6 ពួកជនជាតិភីលីស្ទីនបានសួរគ្នាថា៖ «តើអ្នកណាដែលបានធ្វើការនេះ?» មានគេប្រាប់ថា៖ «គឺសាំសុន! កូនប្រសាររបស់អ្នកស្រុកធីមណា គេធ្វើនេះព្រោះ ធីមណាបានយកប្រពន្ធរបស់សាំសុន ហើយអោយទៅមិត្តរបស់គេ»។ កាលនោះជនជាតិភីលីស្ទីនបានទៅ ហើយបានដុតនាងនិងឪពុករបស់នាង។ 7 លោកសាំសុននិយាយទៅកាន់ពួកគេថា៖ «ដោយអ្នករាល់គ្នាបានប្រព្រឹត្តដូច្នេះ ខ្ញុំញុំនឹងសងសឹកប្រឆាំងនឹងអ្នករាល់គ្នា ហើយបន្ទាប់ពីខ្ញុំធ្វើវា ខ្ញុំនឹងឈប់»។ 8 បន្ទាប់មកលោកបានកាត់ពួកគេជាចំណែកៗ ដោយគ្មានធម៌មេត្តា ឥតត្រាប្រណីទេ។ បន្ទាប់មក បានចុះទៅ ហើយរស់នៅក្នុងរូងភ្នំក្នុងច្រាំងថ្មនៃអេតាំ។ 9 កាលនោះជនជាតិភីលីស្ទីន បានឡើងមក ហើយពួកគេបានរៀបចំសម្រាប់ការធ្វើសង្រ្គាមក្នុងយូដា ហើយដាក់ទាហានរបស់ពួកគេឡោមព័ទ្ធលេហ៊ី។ 10 អ្នកស្រុកយូដាសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នកឡើងមកប្រយុទ្ធនឹងយើង?» ពួកគេឆ្លើយថា៖ «យើងមកដើម្បីចាប់សាំសុន ហើយនឹងធ្វើចំពោះគេដូចដែលគេបានធ្វើចំពោះយើង»។ 11 បន្ទាប់មកអ្នកស្រុកយូដាបីពាន់នាក់បានចុះទៅរូងភ្នំក្នុងច្រាំងថ្មនៃអេតាំ ហើយពួកគេបាននិយាយនឹងសាំសុនថា៖ «តើលោកមិនដឹងទេឬថាពួកភីលីស្ទីន ជាអ្នកគ្រប់គ្រងលើយើង? តើអ្នកបានធ្វើអ្វីដាក់យើង? សាំសុនតបទៅពួកគេថា៖ «គេបានប្រព្រឹត្តចំពោះខ្ញុំ ហើយដូច្នេះខ្ញុំប្រព្រឹត្តចំពោះពួកគេដែល»។ 12 ពួកគេក៏តបទៅលោកវិញថា៖ «យើងមកដើម្បីចាប់លោក ហើយប្រគល់លោកទៅក្នុងដៃនៃជនជាតិភីលីស្ទីន»។ លោកសាំសុនមានប្រសាសន៍ទៀតថា៖ «សូម ស្បថនឹងខ្ញុំ ថាអ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយខ្លួនអ្នកផ្ទាល់ទេ»។ 13 ពួកគេបាននិយាយថា៖ «ទេ! យើងគ្រាន់តែសុំចងដៃលោកនឹងខ្សែពួរហើយនាំលោកទៅឲ្យពួកគេ។ យើងសន្យាយើងនឹងមិនសម្លាប់លោកទេ»។ បន្ទាប់មក ពួកគេបានចងលោកនឹងខ្សែពួរថ្មីពីរខ្សែហើយនាំលោកចេញពីថ្មទៅ។ 14 ពេលដែលលោកមកដល់លេហ៊ី ជនជាតិភីលីស្ទីនបានឃើញលោកហើយពួកគេស្រែកហ៊ោឡើង។ គ្រានោះព្រះវិញ្ញាណនៃព្រះជាម្ចាស់បានមកលើលោកដោយអំណាច។ ខ្សែពួរនៅលើដៃលោក ក្លាយមកដូចជាអំបោះត្រូវភ្លើង ហើយបានរបូតចេញពីដៃលោក។ 15 លោកសាំសុនរកបានឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា ហើយលោកក៏បានរើសវាមកហើយបានប្រើវាសម្លាប់មនុស្សអស់មួយពាន់នាក់។ 16 លោកសាំសុនបាននិយាយថា៖ «ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់។» 17 ពេលដែលលោកសាំសុននិយាយចប់ លោកក៏ប្រវាត់ឆ្អឹងនោះចោល ហើយគាត់ដាក់ឈ្មោះកន្លែងនោះថា រ៉ាម៉ា -លេហ៊ី។ 18 លោកស្រែកទឹកយ៉ាងខ្លាំងហើយគាត់ក៏ទូលទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់បានប្រទានអោយអ្នកបម្រើរបស់ទ្រង់ទទួលជ័យជំនះយ៉ាងឧត្តម។ ប៉ុន្តែឥឡូវនេះ តើទូលបង្គំនឹងត្រូវស្លាប់ដោយសារស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកជនមិនកាត់ស្បែកនេះទាំងនោះឬអី?»។ 19 ព្រះបានបំបែកបើករន្ធ កន្លែងដែលនៅលេហ៊ី ហើយទឹកបានចេញមក។ នៅពេលដែលលោកផឹកទឹកហើយ លោកក៏ត្រឡប់មកមានកម្លាំងឡើងវិញ។ ដូច្នេះ លោកបានហៅកន្លែងនោះថា អេន-ហាកូរេ ហើយវាគឺជាប្រភពទឹកនោះនៅលេហ៊ីរហូតដល់សព្វថ្ងៃ។ 20 លោកសាំសុនជាចៅក្រមលើជនជាតិអ៊ីស្រាអែល នៅជំនាន់ដែលជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃឆ្នាំ។