1 លោកសាំសុនបានធ្វើដំណើរទៅក្រុងកាសា ហើយលោកបានឃើញស្រីពេស្យាម្នាក់នៅទីនោះ ហើយលោកក៏បានចូលទៅគ្រែជាមួយនាង។ 2 អ្នកក្រុងកាសាបានប្រាប់ថា៖ «សាំសុនបានមកដល់ទីនេះ»។ ពួកអ្នកក្រុងកាសាបានដាក់គ្នាយាមល្បាតកន្លែង និងឃ្លាំមើលដោយសម្ងាត់ពួកគេចាំលោកនៅមាត់ទ្វារក្រុងពេញមួយយប់។ ពួកគេរក្សាភាពស្ងៀមស្ងាត់ពេញមួយយប់។ ពួកគេបាននិយាយគ្នាថា៖ «ចូរយើងរង់ចាំរហូតដល់ភ្លឺ ហើយបន្ទាប់មកចូរយើងសម្លាប់វាទៅ»។ 3 លោកសាំសុនសម្រាន្តលើគ្រែដល់ពាក់កណ្តាលអ្រធាត្រ។ លុះកណ្តាលអ្រធាត្រលោកបានក្រោកឡើង ហើយលោកចាប់ទាញទ្វារក្រុង និងសសរក្លោងទ្វារទាំងពីរ។ លោកទាញពួកវាឡើងចេញពីដី ទាំងរនុក ហើយដាក់វាលើស្មារបស់គាត់ និងលីយកពួកវាឡើងទៅនៅលើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ 4 បន្ទាប់ពីនេះ លោកសាំសុនបានមកស្រឡាញ់ស្រ្តីម្នាក់ទៀតដែលរស់នៅត្រង់ច្រកភ្នំសូរេក។ ឈ្មោះរបស់នាងគឺ ដេលីឡា។ 5 អ្នកគ្រប់គ្រងជនជាតិភីលីស្ទីន បានមករកនាង ហើយបាននិយាយទៅនាងថា៖ «ចូរល្បួងសាំសុន ដើម្បីមើលថា តើកម្លាំងដ៏ខ្លាំងក្លារបស់គាត់នេះមកពីណា ហើយដោយសារអ្វីទើបយើងអាចយកឈ្នះគាត់បាន ដែលយើងអាចគាត់ចាប់ចង ដើម្បីបំបាក់មុខគេបាន។ ចូរធ្វើដូច្នេះ ហើយយើងរាល់គ្នានឹងឲ្យប្រាក់នាងក្នុងម្នាក់មួយពាន់មួយរយស្លឹង»។ 6 កាលនោះនាងដេលីឡា បាននិយាយទៅសាំសុនដោយថា៖«សូមអ្នកប្រាប់ខ្ញុំផង តើបងអាចមានកម្លាំងខ្លាំងយ៉ាងនេះដូចម្តេចបាន ហើយតើអ្នកណាម្នាក់អាចនឹងចាប់ចង បង្ក្រាបបងយ៉ាងដូចម្តេចបាន? 7 លោកបាននិយាយនឹងនាងថា៖ «ប្រសិនបើ គេយកខ្សែពួរស្រស់ដែលមិនទាន់ហាលស្ងួតនៅឡើយ ចំនួនប្រាំពីរខ្សែមកចងបង នោះបងនឹងទៅជាខ្សោយ ហើយដូចជាមនុស្សធម្មតា»។ 8 ដូច្នេះ អ្នកត្រួតត្រានៃជនជាតិភីលីស្ទីន បានយកខ្សែពួរស្រស់ហាលមិនទាន់ស្ងួតប្រាំពីរចង្វាយមកឲ្យដេលីឡា ហើយនាងបានចងលោកសាំសុនជាមួយខ្សែទាំងនោះ។ 9 ឥឡូវ នាងបានឲ្យមនុស្សលាក់ខ្លួនជាសម្ងាត់ក្នុងផ្ទះ ក្នុងបន្ទប់ខាងក្នុង។ បន្ទាប់មក នាងស្រែកប្រាប់គាត់ថា «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» ប៉ុន្តែ គាត់ផ្តាច់ខ្សែពួរនោះ ដូចជាខ្សែអំបោះដែលត្រូវភ្លើង។ ដូច្នេះ គេនៅតែពុំដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់លោកឡើយ។ 10 នាងដេលីឡានិយាយទៅលោកសាំសុនថា៖ «នេះគឺជាការដែលបងបានបញ្ឆោតខ្ញុំ និងកុហកអូន។ សូមប្រាប់ខ្ញុំមក ពីរបៀបដែលអាចគ្រប់គ្រងអ្នកបាន?» 11 លោកបានប្រាប់នាងថា៖ «ប្រសិនបើ គេចងខ្ញុំនឹងខ្សែពួរដែលមិនដែលប្រើពីមុនសម្រាប់ការងារ នោះខ្ញុំនឹងទៅជាខ្សោយហើយដូចជាមនុស្សធម្មតា»។ 12 ដូច្នេះនាងដេលីឡាយកខ្សែពួរថ្មីមកហើយបានចងលោកជាមួយខ្សែទាំងនោះ ហើយស្រែកទៅលោកថា៖ «ជនជាតិភីលីស្ទីនមកចាប់បងហើយ សាំសុនអើយ!» មានមនុស្សលាក់ខ្លួននៅក្នុងបន្ទប់ខាងក្នុង។ ប៉ុន្តែ លោកផ្តាច់ពួរពីដៃលោក ដូចជាផ្តាច់ខ្សែអំបោះ។ 13 នាងដេលីឡាបានពោលទៅកាន់លោកសាំសុនថា៖ «រហូតមកដល់ឥឡូវនេះបងនៅតែបញ្ឆោតខ្ញុំ និងនិយាយកុហកខ្ញុំ។ ប្រាប់ខ្ញុំមក តើធ្វើដូចម្តេចទើបអាចឈ្នះបងបាន?» លោកប្រាប់នាងថា៖ «ប្រសិនបើ នាងក្រងសក់ខ្ញុំប្រាំពីរកម្រងចូលទៅក្នុងកីតម្បាញ ហើយបន្ទាប់មកបោះភ្ពាប់ទៅនឹងកីតម្បាញ នោះខ្ញុំនឹងទៅជាខ្សោយដូចមនុស្សធម្មតា»។ 14 នៅពេលដែលលោកសម្រាន្តលក់ នាងដេលីឡាបានក្រងសក់លោកប្រាំពីរកម្រង ទៅនឹងកីតម្បាញ ហើយនាងស្រែកប្រាប់លោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីន មកចាប់បងហើយ!» លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើកទាំងក្រណាត់ ហើយនឹងកន្លាស់ពីកីតម្បាញទៀតផង។ 15 នាងពោលទៅគាត់ថា៖ «តើបងនិយាយថា បងស្រឡាញ់អូន ដូចម្តេច នៅពេលដែលបងមិនចែករំឡែកការសម្ងាត់របស់បងជាមួយខ្ញុំ? បងបានចំអកខ្ញុំបីដងហើយ ហើយមិនបានប្រាប់ខ្ញុំថា បងមានកម្លាំងដ៏អស្ចារ្យនេះយ៉ាងដូចម្តេច»។ 16 ជារៀងរាល់ថ្ងៃនាងរំអុកលោកយ៉ាងខ្លាំងជាមួយនឹងសំដីរបស់នាង ហើយនាងបានរុំអុកលោកយ៉ាងខ្លាំង ដែលលោកសង្ឃឹមថាលោកអាចនឹងស្លាប់។ 17 ដូច្នេះ លោកបានប្រាប់នាងគ្រប់យ៉ាង និងបាននិយាយទៅកាន់នាងថា៖ «ខ្ញុំមិនដែលកាត់ឬកោរសក់លើក្បាលរបស់ខ្ញុំទេ គឺបងត្រូវបានញែកថ្វាយព្រះតាំងពីខ្ញុំចាប់កំណើតក្នុងផ្ទៃម្តាយរបស់បងម្លេះ។ ប្រសិនបើក្បាលរបស់ខ្ញុំត្រូវបានកោរ ពេលនោះកម្លាំងរបស់ខ្ញុំនឹងចេញពីខ្លួនរបស់បង ហើយបងនឹងទៅជាខ្សោយ ហើយនិងដូចជាមនុស្សដទៃទៀតដែរ»។ 18 នៅពេលដែលដេលីឡា ឃើញថាលោកបានប្រាប់អាថ៌កំបាំងគ្រប់យ៉ាងដល់នាងហើយ នាងបានចាត់គេហើយបានហៅអ្នកត្រួតត្រានៃជនជាតិភីលីស្ទីនមកដោយបាននិយាយថា៖ «សូមមកម្តងទៀតចុះ ដ្បិតគាត់បានប្រាប់គ្រប់យ៉ាងដល់ខ្ញុំហើយ។» កាលនោះពួកអ្នកត្រួតត្រានៃជនជាតិភីលីស្ទីនបានមកឯនាង ទាំងយកប្រាក់នៅនឹងដៃមកជាមួយពួកគេផង។ 19 នាងបានដាក់អោយលោកសម្រាន្តលើភ្លៅរបស់នាង។ នាងបានហៅមនុស្សម្នាក់មកកោរកម្រង់សក់ទាំងប្រាំពីររបស់លោក ហើយនាងចាប់ផ្តើមបង្រ្កាប កម្លាំងរបស់លោកក៏ចេញពីខ្លួនរបស់លោកទៅ។ 20 នាងស្រែកឡើងថា៖ «ពួកភីលីស្ទីនមកចាប់បងហើយ សាំសុនអើយ!» លោកបានក្រោកពីដំណេកហើយនិយាយថា៖ «បងនឹងក្រោកឡើងដូចជារាល់ដង ហើយបងនឹងរលាស់ខ្លួនរបស់បងអោយមានសេរីភាព»។ ប៉ុន្តែលោកមិនបានដឹងទេថា ព្រះជាម្ចាស់បានចាកចេញពីលោកហើយនោះទេ។ 21 ជនជាតិភីលីស្ទីនបានចាប់លោកហើយខ្វេះភ្នែករបស់លោក។ ពួកគេនាំលោកទៅក្រុងកាសា ហើយយកច្រវាក់លង្ហិនមកដាក់លោក។ លោកបានត្រឡប់ទៅជាអ្នកបង្វិលត្បាល់នៅក្នុងគុក។ 22 សក់របស់គាត់ចាប់ផ្តើមដុះឡើងវិញបន្ទាប់ពីគេកោរនោះ។ 23 ពួកអ្នកត្រួតត្រាភីលីស្ទីនបានប្រមូលផ្តុំគ្នា ដើម្បីធ្វើពិធីថ្វាយយញ្ញបូជាដល់ព្រះដាកុន ព្រះរបស់ពួកគេ ហើយក៏ដើម្បីអបអរសាទរដែរ។ ពួកគេបាននិយាយថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ដែលជាសត្រូវរបស់យើង មកក្នុងកណ្តាប់ដៃរបស់យើង»។ 24 នៅពេលដែលមនុស្សម្នារឃើញគាត់ ពួកគេបានសសើរតម្កើងព្រះរបស់គេ ដោយពួកគេបាននិយាយថា៖ «ព្រះរបស់យើង បានបង្រ្កាបសត្រូវរបស់យើងមកយើង គឺអ្នកដែលបានបំផ្លាញប្រទេស និងអ្នកដែលបានសម្លាប់ប្រជាជនជាច្រើនរបស់យើង »។ 25 ពេលដែលពួកគេកំពុងធ្វើពិធី នោះពួកគេនិយាយថា៖ «ចូរហៅសាំសុនមក គឺគាត់នឹងធ្វើឲ្យយើងសើច»។ ពួកគេក៏បានហៅសាំសុនចេញពីគុកមក ហើយគាត់ធ្វើឲ្យពួកគេសើច។ ពួកគេបានដាក់លោកឲ្យឈរនៅចន្លោះសសរ។ 26 លោកសាំសុនបាននិយាយទៅកាន់ក្មេងប្រុសដែលកាន់ដៃលោកនោះថា៖ «សូមនាំខ្ញុំទៅក្បែរសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួនលើសសរនោះផង»។ 27 ឥឡូវ ផ្ទះបានពេញទៅដោយមនុស្សទាំងប្រុសទាំងស្រី។ ពួកអ្នកគ្រប់គ្រងរបស់ជនជាតិភីលីស្ទីនទាំងអស់ក៏នៅទីនោះដែរ។ ហើយមានមនុស្សប្រមាណជាបីពាន់នាក់ផ្សេងទៀតទាំងប្រុសទាំងស្រី ដែលឈរដើម្បីមើលលោកសាំសុនឡកសម្រាប់ពួកគេ។ 28 លោកសាំសុនបានស្រែកហៅព្រះជាម្ចាស់ថា៖ «ឳព្រះជាម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! សូមប្រទានកម្លាំងដល់ទូលបង្គំម្តងនេះទៀតចុះ ព្រះអង្គ ដូច្នេះក្នុងពេលមួយប៉ប្រិចភ្នែក ដែលទូលបង្គំអាចសងសឹកចំពោះពួកភីលីស្ទីន ដែលបានខ្វេះភ្នែកទាំងពីររបស់ទូលបង្គំនោះផង។» 29 លោកសាំសុនដាក់ដៃលើសសរកណ្តាលទាំងពីរដែលទ្រអាគារ ហើយគាត់ទៅលើពួកវា លោកសង្កត់ដៃស្តាំទៅលើសសរនៅខាងស្តាំ ហើយដៃឆ្វេងសង្កត់ទៅលើសសរដែលនៅខាងឆ្វេង។ 30 លោកស្រែកឡើងថា៖ «សូមឲ្យខ្ញុំស្លាប់រួមជាមួយពួកភីលីស្ទីននេះទៅចុះ!» លោកបញ្ចេញកម្លាំងរបស់លោក ហើយច្រានសសរអស់ទំហឹង ហើយអគារបានរលំសង្កត់ពួកអ្នកគ្រប់គ្រង និងមនុស្សទាំងអស់ដែលនៅទីនោះ។ ដូច្នេះ មនុស្សដែលលោកបានសម្លាប់នៅពេលលោកស្លាប់មានចំនួនច្រើនជាង មនុស្សដែលលោកបានសម្លាប់នៅអំឡុងពេលដែលលោកនៅរស់។ 31 កាលនោះបងប្អូន និងអ្នកផ្ទះឪពុករបស់លោកបានចុះមក។ ពួកគេបានយកសពរបស់លោក ហើយគេបញ្ចុះសពរបស់លោកនៅក្នុងផ្នូរលោកម៉ាណូអា ដែលជាឪពុករបស់លោក នៅចន្លោះសូអា និងអេសថោល។ លោកសាំសុនបានជាចៅក្រមលើជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។