1 ប្រជាជនអេប្រាអ៊ីមនិយាយទៅកាន់លោកគេឌានថា៖ «តើនេះជាអ្វីដែលអ្នកបានធ្វើចំពោះយើងឬ? អ្នកមិនបានហៅយើង នៅពេលដែលអ្នកចេញទៅប្រយុទ្ធប្រឆាំងនឹងជនជាតិម៉ាឌានទេ»។ បន្ទាប់មក ពួកគេបានបន្ទោសលោកយ៉ាងខ្លាំង។ 2 លោកតបទៅពួកគេថា៖ «ឥឡូវតើខ្ញុំបានធ្វើអ្វី ដែលប្រៀបផ្ទឹមនឹងអ្នកបាន? តើការបេះសន្សំផ្លែទំពាំងបាយជូររបស់អេប្រាអ៊ីម វាប្រសើរជាងការប្រមូលផលទំពាំងបាយជូររបស់អ័ប៊ីស៊ើរយ៉ាងណាទៅ? 3 ព្រះបានប្រទានឲ្យអ្នកគ្នាមានជ័យជម្នះលើពួកអម្ចាស់នៃជនជាតិម៉ាឌាន គឺ អូរិប និង សៀប! តើខ្ញុំមានបានប្រព្រឹត្តអ្វីដែលប្រៀបដផ្ទឹមនឹងអ្នកបាន?» នៅពេលដែល លោកបានមានប្រសាសន៍យ៉ាងនេះហើយ នោះកំហឹងរបស់ពួកគេដែលនាំឲ្យគាត់ស្លាប់ក៏បានអន់ថយ។ 4 លោកគេឌាន និងមនុស្សទាំងបីរយនាក់ដែលនៅជាមួយលោកបានមកកាន់ទន្លេយ័រដាន់ ហើយឆ្លងទន្លេទៅ។ ពួកគេបានមានការនឿយហត់យ៉ាងខ្លាំង តែ ពួកគេនៅតែបន្តការដេញតាម។ 5 លោកបាននិយាយទៅកាន់មនុស្សដែលនៅស៊ូកូតថា៖ «សូមមេត្តាចែកនំប៉័ងដល់មនុស្សដែលមកជាមួយខ្ញុំផង ដ្បិតពួកគេហត់នឿយណាស់ហើយ ហើយខ្ញុំកំពុងដេញតាមសេបា និងសាលមូណា ជាស្តេចរបស់ជនជាតិម៉ាឌាន»។ 6 នោះពួកមេដឹកតបថា៖ «តើឥឡូវនេះដៃរបស់ សេបា និងសាលមូណា បាននៅធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នកហើយឬ? ហេតុអ្វីបានជាយើងត្រូវឲ្យនំប៉័ងទៅទាហានរបស់អ្នក?» 7 លោកគេឌានតបវិញថា៖ «នៅពេលដែលព្រះជាម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះលើ សេបា និង សាលមូណា ខ្ញុំនឹងក្រចៅស្បែករបស់អ្នកមួយបន្លាពីវាលរហោស្ថាន និងបន្លាស្អឹត»។ 8 លោកបានចាកចេញពីទីនោះទៅ ពេនួល ហើយបាននិយាយទៅកាន់មនុស្សដែលនៅទីនោះ ដូចគ្នាដែរ ប៉ុន្តែប្រជាជននៃពេនួល បានឆ្លើយមកលោកដូចគ្នានឹងអ្វីដែលប្រជាជននៅ ស៊ូកូតបានឆ្លើយ។ 9 គាត់ក៏បានមានប្រសាសន៍ទៅកាន់អ្នកស្រុកពេនួលថា៖ «នៅពេលដែលខ្ញុំត្រឡប់មកវិញដោយសុខសាន្ត ខ្ញុំនឹងរលំប៉មនេះចោល»។ 10 ឥឡូវ សេបា និង សាលមូណា នៅក្នុងក្រុង កើរកូ ជាមួយកងទ័ពរបស់ពួកគេ ប្រហែលមួយមុឺនប្រាំពាន់នាក់នៅជាមួយផង គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីទាហានរបស់មនុស្សនៅស្រុកខាងកើត ពីព្រោះមនុស្សចំនួនមួយសែនពីរម៉ឺននាក់ដែលបានហ្វឹកហាត់ប្រយុទ្ធជាមួយដាវ បានដួលស្លាប់អស់ហើយ។ 11 លោកគេឌានក៏បានឡើងទៅតាមផ្លូវរបស់ពួករស់ក្នុងតង់ ត្រង់ណូបា និង យ៉ូបេហា។ លោកបានវាយប្រហារពលទាហានរបស់ឃ្មាំងសត្រូវ ព្រោះពួកគេមិនបានរំពឹងថាមានការវាយប្រហារនោះទេ។ 12 សេបា និង សាលមូណាបានរត់គេចខ្លួន ប៉ុន្តែ លោកគេឌានបានដេញតាម គាត់ចាប់ពួកគេបានស្តេចទាំងពីរអង្គរបស់ម៉ាឌាន គឺ សេបា និង សាលមូណាបាន ហើយបំបាក់ទ័ពទាំងមូលរបស់គេផង។ 13 លោកគេឌាន កូនប្រុសលោកយ៉ូអាស បានត្រឡប់ពីធ្វើសង្គ្រាមវិញ ឆ្លងកាត់ឡើងទៅភ្នំ ហេរេស។ 14 លោកបានរត់ទៅរកក្មេងជំទង់ម្នាក់នៃប្រជាជនសូកូត ហើយសុំយោបល់ពីគាត់។ ក្មេងជំទង់នោះបានពណ៌នាប្រាប់គាត់អំពីមេដឹកនាំចាស់ទុំរបស់សូកូត ថាមានចំនួន ចិតសិបប្រាំពីរនាក់។ 15 លោកគេឌានក៏បានមកឯប្រជាជនសូកូត ហើយបាននិយាយថា៖ «មើល៍នេះណែ! សេបា និងសាលមូណា ដែល អ្នករាល់គ្នាបានមើលងាយដល់ខ្ញុំ ហើយនិយាយថា «តើអ្នកបានច្បាំងដណ្តើម សេបា និងសាលមូណា រួចរាល់ហើយឬ? យើងមិនដឹងទេថាត្រូវ យើងគួរតែឲ្យនំប៉័ងឲ្យដល់ទាហានរបស់អ្នក»។ 16 លោកគេឌាន បានចាប់ចាស់ទុំរបស់ក្រុង ហើយធ្វើទោសមនុស្សនៃក្រុងសូកូតជាមួយបន្លាពីវាលរហាស្ថាន និងបន្លារស្អិត។ 17 បន្ទាប់មកលោកបានរំលំប៉មនៅពេនួល និងសម្លាប់មនុស្សដែលនៅក្រុងនោះ។ 18 បន្ទាប់មក លោកគេឌានបាននិយាយទៅកាន់សេបា និងសាលមូណា ថា៖ «តើមនុស្ស ប្រភេទណាដែលលោកសម្លាប់នៅតាបោរ? ពួកគេបានឆ្លើយថា៖ «ពួកគេមើលទៅដូចគ្នានឹងលោក។ ពួកគេគ្រប់គ្នាមើលទៅដូចជាបុត្រារបស់ស្តេច»។ 19 លោកគេឌាននិយាយថា៖ «ពួកគេគឺជាបងប្អូនរបស់យើង គឺជាកូនប្រុសរបស់ម្តាយយើង។ ដូចព្រះជាម្ចាស់ដែលមានជីវិតគង់នៅ ប្រសិនបើអ្នក បានសង្រ្គោះពួកគេឲ្យរស់រាន្រមានជីវិត ខ្ញុំនឹងមិនសម្លាប់អ្នកទេ។ 20 លោកបាននិយាយទៅយេធើ (កូនច្បងរបស់លោក)ថា៖ «ចូរក្រោកឡើងហើយសម្លាប់ពួកគេទៅ!» ប៉ុន្តែ បុរសវ័យក្មេងនោះមិនបានដកដាវរបស់គេទេ ដោយសារតែភាពភ័យខ្លាច ពីព្រោះតែលោកនៅជាក្មេងប្រុសម្នាក់នៅឡើយ។ 21 បន្ទាប់មក សេបា និងសាលមូណាបាននិយាយថា៖ «ចូរក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនរបស់អ្នកផ្ទាល់ទៅ! ដ្បិតគួរឲ្យមនុស្សពេញវ័យ ដូច្នេះគឺជាកម្លាំងសម្លាប់របស់គេ»។ នោះ លោកគេឌានបានក្រោកឡើង ហើយបានសម្លាប់ សេបា និងសាមូលណា។ គាត់ក៏បានដោះយកគ្រឿងលំអដែលគេបំពាក់សត្វអូដ្ឋនោះមកផង។ 22 គ្រានោះ ប្រជាជនអ៊ីស្រាអែល បាននិយាយទៅកាន់លោកគេឌានថា៖ «សូមលោក ទាំងកូន និងចៅរបស់លោក ឡើងគ្រប់គ្រងលើយើងខ្ញុំ! ព្រោះលោកបានរំដោះយើងចេញពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន»។ 23 លោកគេឌានឆ្លើយទៅពួកគេថាវិញថា៖ «ខ្ញុំនឹងមិនគ្រប់គ្រងលើអ្នករាល់ទេ ហើយទោះបីជាកូនរបស់ខ្ញុំក៏ដោយ ក៏មិនគ្រងរាជ្យលើអ្នករាល់គ្នាដែរ។ ព្រះជាម្ចាស់នឹងគ្រប់គ្រងលើអ្នករាល់គ្នា»។ 24 លោកគេឌានបាននិយាយទៅពួកគេទៀតថា៖ «សូមអនុញ្ញាតឲ្យខ្ញុំធ្វើសុំណើមួយពីអ្នក៖ គឺ សូមអ្នកគ្រប់គ្នាប្រគល់ក្រវិលដែលបានពីរបឹបនោះមកឲ្យខ្ញុំ។» (ជនជាតិម៉ាឌានមានក្រវិលមាស ពីព្រោះគេជាជនជាតិអ៊ីស្មាអែល។) 25 ពួកគេបានឆ្លើយថា៖ «យើងនឹងជូនពួកវាទៅលោកដោយស្ម័គ្រពីចិត្ត។»។ ពួកគេបានត្រដាងអាវ ហើយមនុស្សទាំងអស់យកក្រវិលដែលបានពីរបឹបរបស់ពួកគេដាក់លើអាវនោះ។ 26 ទម្ងន់នៃក្រវិលមាសទាំងអស់ដែលលោកបានសូមនោះ គឺមួយពាន់ប្រាំពីររយស៊ីគែលមាស។ របឹបនេះមិនរាប់បញ្ជូល គ្រឿងលំអ បណ្តោង សម្លៀកបំពាក់ពណ៌ស្វាយ ដែលបានពាក់ដោយពួកស្តេចម៉ាឌាន និងបន្ថែមខ្សែច្រវ៉ាក់ដែលពាក់នៅជុំវិញករសត្វអូដ្ឋរបស់ពួកគេនោះទេ។ 27 លោកគេឌានបានយកក្រវិលនោះ ហើយដាក់វានៅក្នុងក្រុងរបស់គាត់ គឺនៅអូប្រា ហើយជនជាតិអ៊ីស្រាអែលទាំងអស់បានប្រព្រឹត្តពេស្យាចារដោយរូបកាយរបស់គេដោយថ្វាយបង្គំវានោះ។ វាបានត្រឡប់ទៅជាអន្ទាក់សម្រាប់គេឌាននិងសម្រាប់អស់អ្នកដែលនៅក្នុងផ្ទះរបស់គាត់។ 28 ដូច្នេះជនជាតិម៉ាឌានត្រូវក្រាបមុខចំពោះជនជាតិអ៊ីស្រាអែលហើយពួកគេមិនបានងើបក្បាលរបស់ពួកគេម្តងទៀតនោះទេ។ ដូច្នេះ ទឹកដីក៏បានសុខសាន្តអស់រយៈពេលសែសិបឆ្នាំនៅក្នុងថ្ងៃរបស់លោកគេឌាន។ 29 លោកយេរូប បាល កូនរបស់លោកយ៉ូអាស បានវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់គាត់វិញ។ 30 លោកគេឌាន មានកូនប្រុសទាំងអស់ចិតសិបនាក់ ដែលជាពូជពង្សរបស់លោក ព្រោះលោកមានប្រពន្ធច្រើន។ 31 ប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម បានបង្កើតកូនប្រុសម្នាក់ឲ្យលោក ហើយលោកបានដាក់ឈ្មោះគេថា អប៊ីម៉ាឡេក។ 32 លោកគេឌាន កូនរបស់លោកយ៉ូអាស បានស្លាប់នៅក្នុងអាយុដ៏ល្អ ហើយត្រូវបានបញ្ចុះនៅក្នុងអូប្រា នៅក្នុងផ្នូររបស់លោកយ៉ូអាស ឪពុករបស់លោក នៃអំបូរអ័បៀសើរ។ 33 ក្រោយមក ភ្លាមៗបន្ទាប់ពីលោកគេឌានស្លាប់ ជនជាតិអ៊ីស្រាអែល បានត្រឡប់ម្តងទៀត ហើយបានប្រព្រឹត្តពេស្យាចារខ្លួនរបស់គេដោយថ្វាយបង្គំព្រះបាល។ ពួកគេយកព្រះ បាល - បេរិត ធ្វើជាព្រះរបស់ពួកគេ។ 34 ជនជាតិអ៊ីស្រាអែល មិនបានចងចាំ ដើម្បីស្មោះត្រង់ជាមួយព្រះជាម្ចាស់ ជាព្រះបស់ពួកគេ ដែលបានរំដោះពួកគេចេញពីដៃខ្មាំងសត្រូវនៅគ្រប់ទិសទីរបស់ពួកគេទៀតហើយ។ 35 ពួកគេមិនបានរក្សាពាក្យសន្យារបស់ពួកគេចំពោះផ្ទះរបស់លោកយេរូប បាល (នោះគឺលោកគេឌាន) ក្នុងការត្រឡប់ទៅសម្រាប់ការល្អគ្រប់យ៉ាងដែលគាត់បានធ្វើចំពោះជាជាតិអ៊ីស្រាអែល។