ជំពូក ៧

1 បន្ទាប់មក លោកយេរូបបាល (នោះគឺ លោកគេឌាន) បានក្រោកឡើងពីព្រលឹម និងមនុស្សទាំងអស់ដែលនៅជាមួយគាត់ ហើយពួកគេបាននាំគ្នាទៅបោះជំរំនៅក្បាលទឹកហារ៉ុដ។ ចំណែកឯជុំរំរបស់ជនជាតិមេឌានគេបោះតាំងនៅខាងជើងពួកគេ ក្នុងវាលច្រកភ្នំ នៅក្បែរភ្នំម៉ូរ៉េតភ្នំ។ 2 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយឯងច្រើនពេកហើយ នឹងឲ្យអ្នកមានជ័យជំនះលើជនជាតិម៉ាឌាន ដូច្នេះជនជាតិអ៊ីស្រាអែលអាបនឹងមិនអួតលើយើង ដោយនិយាយថាយើងបាន «ដោយអំណាចរបស់យើង ដែលបានសង្រ្កោះយើង»។ 3 ហេតុដូច្នេះ ឥឡូវនេះ ចូរប្រកាសដល់ត្រចៀករបស់មនុស្សទាំងអស់ ហើយនិយាយថា «អស់អ្នកណាដែលភ័យខ្លាច អ្នកណាម្នាក់ដែលញាប់ញ័រ ចូរឲ្យគេវិលត្រឡប់ ហើយចាកចេញពីភ្នំកាឡាតទៅវិញចុះ»។ នោះមានមនុស្សពីរម៉ឺននាក់បានត្រឡប់ទៅវិញ ហើយនៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។ 4 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកគេឌានថា៖ «មនុស្សនៅតែមានចំនួនច្រើននៅឡើយ។ ចូរនាំពួកគេទៅឯទឹក ហើយយើងនឹងធ្វើឲ្យមានចំនួនតិចជាងមុនសម្រាប់អ្នកនៅទីនោះ។ ប្រសិនបើ យើងនិយាយទៅអ្នក «ម្នាក់នេះនឹងទៅជាមួយអ្នក គេនឹងទៅជាមួយអ្នក ប៉ុន្តែ បើយើងនិយាយថា ម្នាក់នេះនឹងមិនទៅជាមួយអ្នកទេ នោះគេនឹងមិនទៅទេ»។ 5 ដូច្នេះ លោកគេឌានបាននាំមនុស្សទាំងអស់ចុះទៅមាត់ទឹក ហើយព្រះជាម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «ចូរដាក់មនុស្សដែលលិទ្ធទឹកនឹងអណ្តាតដូចឆ្កែមួយឡែក ពីមនុស្សដែលលុតជង្គង់ដើម្បីផឹកទឹក»។ 6 មនុស្សបីរយនាក់លិទ្ធទឹកនឹងអណ្តាត។ ឯអ្នកដែលនៅសល់គឺបានលុតជង្គង់ដើម្បីផឹកទឹក។ 7 ព្រះជាម្ចាស់មានព្រះបន្ទូលទៅគេឌានថា៖ «យើងនឹងសង្ក្រោះអ្នកហើយឲ្យអ្នកមានជ័យជម្នះលើសាសន៍ម៉ាឌាន ជាមួយមនុស្សបីរយនាក់ដែលលិទ្ធទឹកផឹក ឯមនុស្សឯទៀតត្រូវឲ្យពួកគេត្រឡប់ទៅកន្លែងរបស់គេវិញចុះ»។ 8 ដូច្នេះ អស់អ្នកដែលបានជ្រើសរើសពួកគេចាប់គ្រឿងសព្វាវុធ និងត្រែរបស់គេ លោកគេឌានបានបញ្ជូនមនុស្សទាំងអស់ត្រឡប់ទៅត្រសាលរបស់ពួកគេវិញ លើកលែងតែមនុស្សបីរយនាក់ដែលលោកទុកនៅជាមួយលោក។ ឯពួកម៉ាឌានបានបោះជំរំនៅត្រង់វាលច្រកភ្នំខាងក្រោមលោក។ 9 នៅយប់ដដែលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គាត់ថា៖ «ចូរក្រោកឡើង! វាយប្រហារជំរំ ព្រោះយើងនឹងឲ្យឯងមានជ័យជម្នះលើវា។ 10 ប៉ុន្តែប្រសិនបើ ឯងភ័យខ្លាចនឹងចុះទៅ នោះចូលទៅកាន់ជំរំ ជាមួយពូរ៉ា ជាអ្នកបម្រើរបស់ឯងចុះ 11 ហើយឯងនឹងស្តាប់ អ្វីដែលគេកុំពង់និយាយគ្នា ហើយសេចក្តីក្លាហានរបស់អ្នកនឹងចម្រើនកម្លាំងឡើង ដើម្បីវាយប្រហារជំរំ» ដូច្នេះ លោកគេឌាន បានទៅជាមួយ ពូរ៉ា អ្នកបម្រើរបស់គាត់ បានចុះទៅដល់ប៉មយាមនៃជំរំ។ 12 ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងជនជាតិនានាដែលនៅក្នុងច្រកភ្នំភាគខាងកើត គឺក្រាស់ដូចជាពពកនៃពួកកណ្តូប។ សត្វអូដ្ឋរបស់ពួកគេមានច្រើនជាងដែលអាចរាប់ចំនួនបាន ពួកគេមានច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ 13 នៅពេលដែលលោកគេឌានបានទៅដល់ទីនោះ មានមនុស្សម្នាក់កំពុងតែនិយាយពីសុបិនរបស់គាត់ប្រាប់ដល់គូកនរបស់គាត់។ «មើល! ខ្ញុំបានយល់សុបិន ហើយខ្ញុំបានឃើញនំប៉័ងមួយដុំមូលរមៀលចូលក្នុងជំរំរបស់ពួកម៉ាឌាន។ វាបានចូលមកក្នុងជំរំ ហើយបានវាយវាយ៉ាងខ្លាំង ដែលធ្វើឲ្យវាដួលចុះ ដូច្នេះ រលំលើរាបស្មើរដល់ដី។ 14 បុរសម្នាក់ទៀតតបថា៖ «នេះគឺគ្មានអ្វីក្រៅពីអាវុធរបស់គេឌាន(កូនលោក យ៉ូអាស) ជនជាតិអ៊ីស្រាអែលនោះទេ។ ព្រះបានប្រទានឲ្យគាត់មានជ័យជម្នះលើជនជាតិម៉ាឌាន និងពលទាហានរបស់ពួកគេ»។ 15 ពេលដែលលោកគេឌាន បានឮការនិយាយប្រាប់ពីសុបិន ហើយនិងការបកស្រាយ គាត់បានក្រាបចុះថ្វាយបង្គំ។ លោកបានត្រឡប់ទៅកាន់ជុំរំរបស់ជនជាតិអ៊ីស្រាអែលវិញហើយនិយាយថា៖ «ចូរក្រោកឡើង! ព្រះជាម្ចាស់បានប្រទានឲ្យអ្នកឈ្នះលើពលទាហានរបស់ម៉ាឌាន»។ 16 គាត់បានបែងចែកមនុស្សទាំងបីរយនាក់ជាបីក្រុម ហើយបានប្រគល់ត្រែ និងខ្អមទទេឲ្យពួកគេគ្រប់ៗគ្នា ជាមួយនឹងចន្លុះនៅក្នុងនោះខ្អមនោះផងដែរ។ 17 គាត់និយាយទៅកាន់ពួកគេថា៖ «ចូលមើលខ្ញុំ ហើយធ្វើអ្វីដែលខ្ញុំធ្វើ។ មើល! នៅពេលខ្ញុំទៅដល់មុខជុំរំ អ្នករាល់ត្រូវធ្វើអ្វីដែលខ្ញុំធ្វើ។ 18 នៅពេលដែលខ្ញុំផ្លុំត្រែឡើង ខ្ញុំនិងអស់អ្នកដែលនៅជាមួយខ្ញុំ នោះត្រូវផ្លុំត្រែរបស់អ្នកទាំងគ្នា ដែលនៅគ្រប់ទិសទាំងអស់នៃច្រកចូលជុំរំ ហើយត្រូវស្រែកថា «សម្រាប់ព្រះជាម្ចាស់ និងសម្រាប់លោកគេឌាន!» 19 ដូច្នេះ លោកគេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយគាត់បានមកដល់ទីបោះជំរំក្រៅបំផុត គឺវេលាខាងស្តាំក្នុងការចាប់ផ្តើមនៃពាក់កណ្តាលនាឡិកា។ កាលពួកម៉ាឌានកំពុងផ្លាស់ប្តូរវេនយាម ពួកគេបានផ្លុំត្រែ និងវាយបំបែកខ្អមដែលនៅក្នុងដៃរបស់ពួកគេ។ 20 ទាំងបីក្រុមបានផ្លុំត្រែឡើង និង បំបែកខ្អមរបស់។ ពួកគេកាន់ចន្លុះនៅដៃឆ្វេងរបស់ពួកគេ ហើយត្រែនៅក្នុងដៃស្តាំរបស់េពួកគេដើម្បីផ្លុំវា។​ ពួកគេស្រែកឡើងថា៖ «អាវុធរបស់ព្រះជាម្ចាស់ និងរបស់លោកគេឌាន»។ 21 មនុស្សទាំងអស់ឈរនៅកន្លែងរបស់ពួកគេ ព័ន្ធជុំវិញទីបោះជុំរំ ហើយទាហានម៉ាឌានទាំងនោះវិញបានរត់។ ពួកគេស្រែកនិងរត់ចេញទៅ។ 22 ពេលដែលពួកគេផ្លុំត្រែទាំងបីរយឡើង ព្រះជាម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាដៃគូររបស់គេ ហើយប្រយុទ្ធនឹងទាហ៊ានទាំងអស់។ ទាហានបានរត់ភៀសខ្លួនឆ្ងាយទៅដល់ បេត ស៊ីតា ខាងសេរេរ៉ា គឺឆ្ងាយរហូតដល់ព្រំប្រទល់មេហូឡា ដែលនៅជិត តាបាត។ 23 នោះ ជនជាតិអ៊ីស្រាអែលប្រមូលគ្នាមកពីកុលសម្ព័ន្ធ ណែបថាលី អាស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងអស់ ហើយពួកគេដេញតាមពួកជនជាតិម៉ាឌាន។ 24 លោកគេឌាន បានចាត់អ្នកនាំសារទៅកាន់តំបន់ភ្នំនៃអេប្រាអ៊ីម និយាយថា៖ «ចូលចុះមកប្រឆាំងនឹងពួកម៉ាឌាន ហើយកាន់កាប់នៅត្រង់ទន្លេយ័រដាន រហូតដល់ បេត បារ៉ា ដើម្បីបញ្ឈប់ពួកគេ»។ ដូច្នេះប្រជាជនអេប្រាអ៊ីមទាំងប៉ុន្មាន បានមូលគ្នា ហើយទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមរហូតដល់បេត បារ៉ា និងទន្លេយ័រដាន។ 25 ពួកគេចាប់បាន មេដឹកនាំពីរនាក់របស់សាសន៍ម៉ាឌាន គឺ អូរិប និង សៀប។ ពួកគេបានសម្លាប់លោកអូរិប នៅត្រង់ថ្មរបស់លោកអូរិប ហើយ លោកសៀប ត្រូវបានសម្លាប់នៅត្រង់ធុងគៀបផ្លែទំពាំងបាយជូររបស់លោកសៀប។ ពួកគេក៏ដេញតាមជនជាតិម៉ាឌាន ហើយពួកគេនាំយកក្បាលរបស់លោកអូរិប និង ក្បាលរបស់ លោកសៀប ទៅប្រគល់ឲ្យលោកគេឌាន ដែលនៅខាងនាយទន្លេយ័រដាន។