ជំពូក ៥

1 នៅថ្ងៃនោះ លោកស្រីដេប៉ូរ៉ា និងលោកបារ៉ាក់ ជាកូនលោកអប៊ីណោមបានច្រៀងចម្រៀងនេះ៖ 2 «ពេលដែលអ្នកដឹកនាំ បានដឹកនាំក្នុងស្រុកអ៊ីស្រាអែល ពេលដែលប្រជាជនស្ម័គ្រចិត្តសម្រាប់ធ្វើសង្រ្គាម យើងសសើរតម្កើងព្រះជាម្ចាស់! 3 ចូរស្តាប់! ស្តេចទាំងឡាយ! ចូរយកចិត្តទុកដាក់ស្តាប់! អ្នកដឹកនាំទាំងឡាយ! ខ្ញុំនឹងច្រៀងសសើរតម្កើងព្រះអម្ចាស់! ជាព្រះជាម្ចាស់នៃប្រជាជនអ៊ីស្រាអែល។ 4 ព្រះអម្ចាស់អើយ! ពេលដែលព្រះអង្គបានយាងចេញពីស្រុកសៀរ ពេលដែលព្រះអង្គបានដាក់ព្រំប្រទល់ពីស្រុកអេដុម ផែនដីបានញាប់ញ័រ ផ្ទៃមេឃបានញ័ររញ្ជួយ ពពកក៏បង្អុលទឹកចុះមក។ 5 ភ្នំទាំងឡាយបានកក្រើកនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ដូចគ្នានឹងភ្នំស៊ីណៃដែលបានកក្រើកនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃអ៊ីស្រាអែល! 6 នៅក្នុងថ្ងៃនោះ លោកសាំកើរ (កូនប្រុសលោកអណាត) នៅថ្ងៃរបស់នាងយ៉ាអ៊ែល ផ្លូវសំខាន់ៗ ត្រូវបានបោះបង់ ហើយអស់អ្នកដែលបានដើរគឺប្រើតែផ្លូវបត់បែនប៉ុណ្ណោះ។ 7 មានតែអ្នកចម្បាំងមួយចំនួនតូចតែប៉ុណ្ណោះនៅក្នុងអ៊ីស្រាអែល រហូតដល់ខ្ញុំ ដេបូរ៉ា បានដឹកនាំ គឺម្តាយម្នាក់ដែលមើលថែអ៊ីស្រាអែល! 8 នៅពេលដែលពួកគេបានជ្រើសរើសព្រះថ្មីៗ នោះមានសង្រ្គាមកើតឡើងនៅមាត់ទ្វារក្រុង ហើយមិនមានសូម្បីតែខែល ឬរំពែងមួយក៏គ្មានផងក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់។ 9 ដួងចិត្តខ្ញុំបានចេញទៅជាមួយមេទ័ពទាំងឡាយរបស់អ៊ីស្រាអែល គឺតាមជាមួយអស់អ្នកដែលស្ម័គ្រចិត្តដោយអរសប្បាយ យើងសូមសសើរតម្តើងព្រះអម្ចាស់! 10 ចូរគិតពីការនេះចុះ អ្នកដែលជិះលើលាស គឺកំពុងអង្គុយលើកម្រាលព្រំអើយ ហើយនិងអ្នកដែលកំពុងដើរនៅតាមផ្លូវអើយ។ 11 ស្តាប់សូរសម្លេងរបស់អស់អ្នកដែលស្រែកច្រៀងនៅទីកន្លែងមាត់ទឹក។ ទីនោះពួកគេរៀបរាប់អំពីសេចក្តីសុចរិតដ៏មហិមារបស់ព្រះជាម្ចាស់ ហើយនិងសកម្មភាពសុចរិតនៃអ្នកចម្បាំងរបស់ទ្រង់នៅក្នុងអ៊ីស្រាេអែល។ ពេលនោះ ប្រជាជនរបស់ព្រះជាម្ចាស់បានចុះទៅទ្វារក្រុងនានា។ 12 ចូរភ្ញាក់ឡើង! ចូរភ្ញាក់ឡើង! ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង! ចូរភ្ញាក់ឡើង! ច្រៀងចម្រៀងមួយបទ! ចូរក្រោកឡើង លោកបារ៉ាក់ ហើយចាប់យកឈ្លើយរបស់អ្នក បារ៉ាក់កូនរបស់លោកអបីណោមអើយ ។ 13 បន្ទាប់មក អស់អ្នកដែលរួចពីស្លាប់បានចុះមករកពួកអភិជន ប្រជាជនរបស់ព្រះជាម្ចាស់បានចុះមកឯខ្ញុំជាមួយអ្នកចម្បាំង។ 14 ពួកគេបានមកពីអេប្រាអ៊ីម គឺអស់អ្នកដែលមានឬសនៅក្នុងអាម៉ាឡេក ប្រជាជនបេនយ៉ាមីនបានតាមអ្នក។ មានពួកមេបញ្ជាការទ័ពបានចុះមកពីម៉ាកៀរ ហើយអស់អ្នកដែលដឹកនាំនាយទាហានពីសាប់យ៉ូឡូម។ 15 ព្រះអង្គម្ចាស់របស់ខ្ញុំនៅក្នុងអ៊ីសាខា បាននៅជាមួយដេបូរ៉ា ហើយអ៊ីសាខាក៏បាននៅជាមួយបារ៉ាក់ ពួកគេប្រញាប់ប្រញាល់តាមលោកចូលទៅក្នុងជ្រលងភ្នំតាមការបញ្ជារបស់លោក។ ក្នុងចំណោមកុលសម្ព័ន្ធរ៉ូបេនវិញ មានការជជែកវែកញែកជាច្រើន។ 16 ហេតុអ្វីបានជាអ្នកអង្គុយក្នុងភ្នក់ភ្លើង ស្តាប់ពួកគង្វាលលេងប៉ីរបស់ពួកគេសម្រាប់ហ្វូងសត្វរបស់ពួកគេដូច្នេះ? ដូចគ្នាកុលសម្ព័ន្ធរ៉ូបេនដែរ មានការជជែកវែកញែកជាច្រើន។ 17 កាឡាត​នៅឯខាងនាយទន្លេយ័រដាន ហើយនិងដាន់ ហេតុអ្វីបានជាសំងំតែនៅលើកនាវា? ឯអាស៊ើរ ក៏នៅសំងំតាមឆ្នេរសមុទ្រហើយបានរស់នៅជិតកំពង់ផែរបស់ពួកគេ។ 18 សាប់យ៉ូឡូនជាកុលសម្ព័ន្ធតែមួយប៉ុណ្ណោះ ដែលប្រថុយជីវិតដល់ស្លាប់ ហើយណែបថាលីក៏បានចូលរួមក្នុងចម្បាំងនេះដែរ។ 19 ពួកស្តេចបានមក គឺពួកគេបានច្បាំង ស្តេចរបស់ស្រុកកាណានឃើញ ច្បាំងនៅតាណាក ក្បែរប្រភពទឹកមេគីដោ។ ប៉ុន្តែពួកគេមិនបានយកប្រាក់ជាជ័យភណ្ឌនោះទេ។ 20 ហ្វូងផ្កាយក៏បានច្បាំងពីលើមេឃ ពីផ្លូវឆ្លងកាត់របស់ពួកគេ មេឃបានច្បាំងប្រឆាំងនឹងស៊ីសេរ៉ា។ 21 ទន្លេគីសុនបានហូរនាំពួកគេទៅ ដែលទន្លេចាស់នោះគឺទន្លេគីសុននេះ។ សូមចម្រើនព្រលឹងរបស់ខ្ញុំឲ្យរឹងមាំឡើង! 22 បន្ទាប់មក សូរសន្ធឹកនៃជើងសេះ កំពុងផាយ គឺពួកដែលរត់យ៉ាងលឿននៃពួកខ្លាំងពូកែរបស់គាត់។ 23 ទេវតារបស់ព្រះជាម្ចាស់បាននិយាយថា «ចូរដាក់បណ្តាសា មេរ៉ូស!»។ «ប្រាកដណាស់ ចូរដាក់បណ្តាសាអ្នកស្រុករបស់វា!» ព្រោះ ពួកគេមិនបានមកជួយព្រះអម្ចាស់ គឺជួយព្រះអម្ចាស់ក្នុងសង្រ្គាមប្រឆាំងនឹងពួកអ្នកចម្បាំងខ្លាំងពូកែទេ»។ 24 នាងយ៉ាអែល មានពរ ច្រើនជាងស្ត្រីទាំងអស់ផ្សេងទៀត នាងយ៉ាអែល (ភរិយាលោកហេបើរ ជនជាតិកែន) នាងគឺជាស្រី្តដែលមានពរលើសជាងទាំងស្រ្តីទាំងអស់ផ្សេងទៀតដែលរស់នៅក្នុងជុំរំ។ 25 មនុស្សបានសុំទឹក ហើយនាងបានផ្តល់ទឹកដោះឲ្យគេ នាងបាននាំយកខ្លាញ់នៃទឹកដោះដែលជាអាហារ សម្រាប់ពួករាជ្យបុត្រទៅឲ្យគាត់។ 26 នាងបានចាប់ចម្រឹងតង់នឹងដៃរបស់នាង ហើយដៃស្តាំរបស់នាងគឺកាន់ញញួររបស់ពួកជាង ជាមួយញញួរនាងបានវាយស៊ីសេរ៉ា នាងបានទម្លុះក្បាលរបស់គាត់។ នាងបានវាយលលាដ៏ក្បាលរបស់គាត់ជាបំណែកៗ នៅពេលដែលនាងបានចាក់ទម្លុះគាត់តាមចំហៀងក្បាលរបស់គាត់។ 27 គាត់ឱនចុះនៅចន្លោះជើងរបស់នាង គាត់ដួល ហើយគាត់បានដេកនៅទីនោះ។ គឺគាត់បានដួលចុះនៅចន្លោះជើងរបស់នាង។ កន្លែងដែលគាត់បានដួលចុះនោះ គឺកន្លែងដែលគាត់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ។ 28 នាងបានមើលទៅខាងក្រៅបង្អួច ម្តាយរបស់ស៊ីសារ៉ាបានសម្លឹងមើលតាមចម្រឹងបង្អួច ហើយនាងស្រែកហៅយ៉ាងក្រៀមក្រំថា៖ «ហេតុអ្វីបានជារទេះរបស់គាត់ក្រមកម្លេ៉ះ? ហេតុអ្វីក៏មានក្រចកជើងសេះ ដែលទាញរទេះរបស់គេឲ្យមកយឺត?» 29 ពួកស្រ្តីរបស់គាត់ដែលមានប្រាជ្ញាជាងគេបំផុតបានឆ្លើយឡើង ហើយនាងបានឲ្យចម្លើយដូចគ្នាទៅកាន់ខ្លួនគាត់ថា៖ 30 «តើពួកគេមិនបានរកឃើញ ហើយចែកជ័យភណ្ឌដែលរកបានទេឬ? តើពួកប្រុសៗគ្រប់គ្នាបានទទួលស្រ្តីក្រមុំម្នាក់ ឬស្រ្តីក្រមុំពីរនាក់ទេឬ? ចំណែកស៊ីសេរ៉ាវិញ តើមិនបានទទួលក្រណាត់ប៉ាក់ជ្រលក់ពណ៌ជាជ័យភណ្ឌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីរដុំសម្រាប់រំករបស់អ្នកដែលបានប្លន់ទេឬ? 31 ឱព្រះជាម្ចាស់អើយ! សូមឲ្យខ្មាំងសត្រូវទាំងអស់របស់ទ្រង់វិនាសទៅ តែសូមឲ្យមិត្តសម្លាញ់របស់ទ្រង់បានភ្លឺដូចថ្ងៃ ក្នុងកាលដែលរះឡើងពេញកំដៅ»។ បន្ទាប់មក ស្រុកទេសបានសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។