ជំពូក ៤

1 បន្ទាប់ពី លោកអេហ៊ូដទទួលមរណភាពទៅ ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តការអាក្រក់នៅក្នុងព្រះនេត្រព្រះជាម្ចាស់ជាថ្មី។ 2 ព្រះជាម្ចាស់បានលក់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ស្តេចរបស់កាណាន ដែលសោយរាជ្យនៅក្រុង ហាសោរ។ មេបញ្ជាការកងទ័ពរបស់ទ្រង់មានឈ្មោះថា លោកស៊ីសេរ៉ា ហើយគាត់បានរស់នៅក្នុងស្រុកហារ៉ូសេតជាទឹកដីសាសន៍ដទៃ។ 3 ប្រជាជនអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះជាម្ចាស់ឲ្យសង្គ្រោះពួកគេ ពីព្រោះលោកស៊ីសេរ៉ា មានរទេះចម្បាំងប្រាំបួនរយ ហើយគាត់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែលយ៉ាងខ្លាំងជាមួយពលទ័ពអស់រយៈពេលម្ភៃឆ្នាំ។ 4 ឥឡូវនេះ លោកស្រីដេបូរ៉ា ជា​ព្យាកា‌រិនី (ភរិយារបស់លោកឡាពីដូត) បានដឹកនាំចៅក្រមក្នុងអ៊ីស្រាអែលនៅពេលនោះ។ 5 លោកស្រីបានតែងតែអង្គុយក្រោមដើមលម៉ើនៃលោកស្រីដេបូរ៉ា ដែលស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអែល ក្នុងតំបន់ភ្នំអេប្រាអ៊ីម ហើយប្រជាជនអ៊ីស្រាអែលបានមករកលោកស្រី ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ។ 6 លោកស្រីបានចាត់គេសម្រាប់ លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ពីភូមិកេដេស ក្នុងណែបថាលី លោកស្រីមានប្រសាសន៍ទៅគាត់ថា៖ «ព្រះជាម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បញ្ជាអ្នកថា៖ «ចូរចេញទៅភ្នំតាបោរ ហើយនាំយកមនុស្សប្រុសចំនួនមួយម៉ឺននាក់ពី ណែបថាលី និងសាប់យូឡូបទៅជាមួយ។ 7 យើងនឹងទាក់ទាញស៊ីសេរ៉ាចេញមក គឺមេបញ្ជាការទ័ពរបស់យ៉ាប៊ីន ដើម្បីជួបជាមួយអ្នកនៅទន្លេ គីហុន ជាមួយរទេះចម្បាំង និងពលទាហានរបស់គេ ហើយយើងនឹងឲ្យអ្នកមានជ័យជម្នះលើគាត់»។ 8 លោកបារ៉ាក់និយាយទៅលោកស្រីថា៖ «ប្រសិនបើ លោកស្រីទៅជាមួយខ្ញុំ ខ្ញុំនឹងទៅ ប៉ុន្តែ បើលោកស្រីមិនទៅជាមួយទេ ខ្ញុំក៏មិនទៅដែរ»។ 9 លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជាទៅជាមួយលោក។ យ៉ាងណាក៏ដោយ ផ្លូវដែលដែលអ្នកកំពុងទៅ នឹងមិនកិត្តិយសមកអ្នកទេ ដ្បិត ព្រះជាម្ចាស់នឹងលក់សេសារ៉ាទៅក្នុងកណ្តាប់ដៃរបស់មនុស្សស្រី»។ បន្ទាប់មក លោកស្រីដេបូរ៉ាបានក្រោកឡើង ហើយទៅភូមិកេដេសជាមួយលោកបារ៉ាក់។ 10 លោកបារ៉ាក់បានហៅមនុស្សនៃសាយូឡូន និងណែបថាលីឲ្យមកជួបជុំគ្នានៅកេដេស។ មនុស្សមួយម៉ឺននាក់បានតាមលោក ហើយលោកស្រីដេបូរ៉ាក៏បានធ្វើដំណើរជាមួយលោកដែរ។ 11 ឥឡូវនេះ លោកហេប័រ (ជាជនជាតិកែន) បានបំបែកខ្លួនរបស់លោកចេញពីជនជាតិកែន ពួកគេធ្លាប់ជាពូជពង្សរបស់លោកហូបាប (បងថ្លៃរបស់លោកម៉ូសេ) ហើយគាត់បានបោះជំរំរបស់គាត់នៅក្បែរដើមឈើអូកក្នុងអាណានីម ជិតភូមិកេដេស។ 12 ពេលដែលពួកគេប្រាប់លោកស៊ីសេរ៉ា ថាលោកបារ៉ាក់ កូនរបស់អប៊ីណោម បានឡើងពីភ្នំតាបោរ 13 លោកស៊ីសេរ៉ា បានប្រមូលរទេះដែកទាំងអស់របស់គាត់ ចំនួនប្រាំបួនរយគ្រឿង ហើយនិងទាហានទាំងអស់ដែលបាននៅជាមួយលោក ពីហារ៉ូសែតនៃកូយីម ទៅកាន់ទន្លេគីសូន។ 14 លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅ! ដ្បិត នេះគឺជាថ្ងៃដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នកមានជ័យជម្នះលើស៊ីសេរ៉ា។ តើព្រះជាម្ចាស់មិននាំមុខអ្នកទេឬ?» ដូច្នេះ លោកបារ៉ាក់បានចុះពីភ្នំតាបោរជាមួយមនុស្សមួយម៉ឺននាក់ដែលតាមលោក។ 15 ព្រះជាម្ចាស់បានធ្វើឲ្យទាហានរបស់លោកស៊ីសេរ៉ាច្របូកច្របល់ ទាំងរទេះចម្បាំង និងទាំងទាហានទាំងអស់។ មនុស្សរបស់លោកបារ៉ាក់បានចាប់ពួកគេ ហើយស៊ីសេរ៉ាបានលោតចុះពីរទេះចម្បាំងរបស់គាត់ ហើយរត់គេចទៅដោយជើងទទេ 16 លោកបារ៉ាក់បានដេញតាមរទេះចម្បាំង និងទាហានរហូតដល់ហារ៉ូសេតជាទឹកដីសាសន៍ដទៃ ហើយទាហានទាំងអស់របស់លោកស៊ីសេរ៉ា ត្រូវបានសម្លាប់ដោយមុខដាវ ហើយគ្មានសល់អ្នកណាម្នាក់ឡើយ។ 17 ប៉ុន្តែ លោកស៊ីសេរ៉ា បានរត់ដោយជើងទៅកាន់ជំរំរបស់នាងយ៉ាអែល ភរិយារបស់លោកហេប៊ើរ ជាជនជាតិកែន ដោយមានទំនាក់ទំនងមេត្រីភាពរវាងព្រះបាទយ៉ាប៊ីន ស្តេចក្រុងហាសោរ និងផ្ទះរបស់លោកហេប៊ើរជនជាតិកែន។ 18 នាងយ៉ាអែលបានចេញមកជួបនឹងលោកស៊ីសេរ៉ា ហើយនិយាយទៅកាន់គាត់ថា៖ «បែរចេញ! លោកម្ចាស់ សូមបែរចេញ! ហើយសូមកុំភ័យខ្លាចឡើយ!» ដូច្នេះ លោកបានបែរមកនាង ហើយបានចូលទៅក្នុងជំរំរបស់នាង ហើយនាងបានគ្រប់គាត់ជាមួយភួយ។ 19 លោកនិយាយទៅនាងថា៖ «សូមឲ្យទឹកបន្តិចមកខ្ញុំផឹក ដ្បិត ខ្ញុំស្រែកទឹកណាស់»។ នាងបានបើកឆ្នុកថង់ស្បែកទឹកដោះ ហើយឲ្យទឹកទៅលោកទទួលទាន ហើយបន្ទាប់មក នាងបានយកភួយគ្របលោកវិញ។ 20 លោកបាននិយាយទៅនាងថា៖ «សូមនៅមាត់ទ្វារជំរំ។ ប្រសិនបើមានអ្នកណាមកសួរហើយសួរអ្នកថា «តើមានអ្នកណានៅទីនេះ? ចូរឆ្លើយថា៖ «គ្មានទេ!»។ 21 បន្ទាប់មក នាងយ៉ាអែល (ភរិយាលោកហេប៊ើរ) បានយកចម្រឹងជំរំ និងញញួរយ៉ាងនៅក្នុងដៃ ហើយទៅរកលោកស៊ីសេរ៉ាដោយសម្ងាត់ ព្រោះបានកំពុងលង់លក់ក្នុងដំណេក ហើយនាងបានវាយបោះចម្រឹងជំរំទៅក្នុងជំហៀងនៃក្បាលរបស់លោក ហើយវាបានទម្លុះក្បាលរបស់គាត់ ហើយទៅជាប់នឹងដី ហើយលោកបានស្លាប់ទៅ។ 22 ខណៈដែលលោកបារ៉ាក់បានកំពុងស្វែងរកលោកស៊ីសេរ៉ា នាងយ៉ាអែលបានចេញទៅជួបលោក ហើយពោលថា៖ «សូមចូលមក ខ្ញុំនឹងបង្ហាញលោកនូវមនុស្ស ដែលលោកកំពុងស្វែងរក»។ ដូច្នេះ លោកបានចូលទៅក្នុងជាមួយនាង ហើយនៅទីនោះលោកស៊ីសេរ៉ា បានដេកស្លាប់ ជាមួយចម្រឹងដែកជាប់នឹងក្បាលរបស់លោក។ 23 ដូច្នេះ នៅថ្ងៃនោះ ព្រះជាម្ចាស់បានបំបាក់ព្រះបាតយ៉ាប៊ីន ជាស្តេចស្រុកកាណា នៅចំពោះមុខប្រជាជនអ៊ីស្រាអែល។ 24 អំណាចរបស់ប្រជាជនអ៊ីស្រាអែលកាន់តែខ្លាំងឡើងៗទាស់នឹងព្រះបាទយ៉ាប៊ីន ស្តេចស្រុកកាណាន រហូតពួកគេអាចសម្លាប់ស្តេចបាន។