ជំពូក ៣

1 ឥឡូវនេះ ព្រះអម្ចាស់បានទុកប្រជាជាតិនានាដើម្បីល្បងលអ៊ីស្រាអែល គឺគ្រប់គ្នានៅក្នុងអ៊ីស្រាអែល ដែលមិនបានមានបទពិសោធ នៃការធ្វើសង្រ្គាមប្រយុទ្ធក្នុងកាណាន។ 2 (ព្រះអង្គបានធ្វើនេះដើម្បីបង្រៀនការធ្វើសង្រ្គាមដល់ជនជាតិអ៊ីស្រាអែលជំនាន់ថ្មី ដែលមិនបានដឹងពីមុន។ 3 ប្រជាជាតិទាំងនេះមានដូចជា៖ ស្តេចទាំងប្រាំពីជនជាតិភីលីស្ទីន ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលបានរស់នៅតាមតំបន់ភ្នំលីបង់ ចាប់ពីភ្នំបាល ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។ 4 ព្រះអម្ចាស់ទុកជាតិសាសន៍ទាំងនោះដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជាដែលព្រះអង្គបានប្រទានមកបុព្វបុរសរបស់ពួកគេតាមរយៈលោកម៉ូសេដែរឬទេ។ 5 ដូច្នេះ ជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ីត និងជនជាតិយេប៊ូស។ 6 ពួកគេយកកូនស្រីជាតិសាសន៍ទាំងនោះធ្វើជាប្រពន្ធ និងលើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសជនជាតិទាំងនោះ ហើយពួកគេនាំគ្នាគោរពថ្វាយបង្គំព្រះរបស់ជនជាតិទាំងនោះទៀតផង។ 7 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ពួកគេបានបំភ្លេចព្រះអង្គ ហើយបែរទៅថ្វាយបង្គំព្រះបាល និង អាសថារ៉ូតវិញ។ 8 ព្រះអម្ចាស់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គបានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទ គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលបានបម្រើស្តេចគូសាន-រីសាថែម អស់រយៈពេលប្រាំបីឆ្នាំ។ 9 ពេលដែលជនជាតិអ៊ីស្រាអែលស្រែកអំពាវនាវរកព្រះជាម្ចាស់ ព្រះជាម្ចាស់បានលើកមនុស្សម្នាក់ ដែលនឹងមកជួយប្រជាជនអ៊ីស្រាអែល ហើយដែលនឹងសង្រ្គោះពួកគេៈ គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស (ប្អូនប្រុសរបស់លោកកាលែប)។ 10 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើឲ្យគាត់មានអំណាច ហើយគាត់បានវិនិច្ឆ័យអ៊ីស្រាអែល និងបានចេញទៅធ្វើសង្រ្គាម។ ព្រះជាម្ចាស់បានប្រទានឲ្យលោកមានជ័យជម្នះលើព្រះបាទគូសាន-រីសាថែម ស្តេចរបស់អរ៉ាម។ ដៃរបស់លោកអូធ្លាលបានមានជ័យជម្នះលើព្រះបាទគូសាន រីសាឌែម។ 11 ទឹកដីមានសេចក្តីសុខសាន្តអស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោ​កអូធ្នាល ជាកូនរបស់លោកកេណាសបានទទួលមរណភាពទៅ។ 12 ក្រោយមក ជនជាតិអ៊ីស្រាអែលបានធ្វើអ្វីដែលអាក្រក់ក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ម្តងទៀត ហើយព្រះជាម្ចាស់បានប្រទានកម្លាំងដល់ព្រះបាទអេក្លូន ស្តេចរបស់ជនជាតិម៉ូអាប់ ឲ្យមានអំណាចលើជនជាតិអ៊ីស្រាអែល។ 13 ព្រះបាទអេក្លូនបានរួមគ្នាជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ហើយពួកគេចេញទៅ ហើយបានមានជ័យជម្នះលើជនជាតិអ៊ីស្រាអែល ហើយពួកគេដណ្តើមកាន់កាប់បានទីក្រុងដើមលម៉ើរ។ 14 ជនជាតិអ៊ីស្រាអែលបម្រើព្រះបាទអេក្លូន ជាស្តេចស្រុកម៉ូអាប់អស់រយៈពេលដប់ប្រាំបីឆ្នាំ។ 15 នៅពេលដែលជនជាតិអ៊ីស្រាអែល បានស្រែកអំពាវនាវរកព្រះជាម្ចាស់ ព្រះជាម្ចាស់បានលើកមនុស្សម្នាក់ ដែលនឹងជួយពួកគេ លោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ជាជនជាតិបេនយ៉ាមីន ជាអ្នកប្រើតែដៃឆ្វេង។ ជនជាតិអ៊ីស្រាអែលបានចាត់គាត់ ជាមួយសួយសារអាកររបស់ពួកគេទៅថ្វាយព្រះបាទអេក្លូន ជាស្តេចស្រុកម៉ូអាប់។ 16 លោកអេហ៊ូដបានធ្វើដាវដែលមានមុខពីរ និងមានប្រវែងមួយហត្ថ លោកបានចងឱបវានឹងភ្លៅស្តាំ លាក់ក្រោមសម្លៀកបំពាក់របស់លោក។ 17 លោកបានថ្វាយសួយសារអាករទៅព្រះបាទអេក្លូន ជាស្តេចស្រុកម៉ូអាប់។ (ឥឡូវព្រះបាទអេគ្លូន ជាស្តេចធាត់យ៉ាងខ្លាំង)។ 18 បន្ទាប់ពី លោកអេហ៊ូដបានថ្វាយសួយសារអាករហើយ លោកបានចាកចេញជាមួយអ្នកដែលបានកាន់វាចូលទៅខាងក្នុង។ 19 សម្រាប់រូបលោកអេហ៊ូឌ ទោះបី នៅពេលដែលគាត់បានមកដល់កន្លែងដែលរូបចម្លាក់ត្រូវបានបង្កើតនៅជិត គីលកាល គាត់បានត្រឡប់ទៅក្រោយវិញ ហើយទូលស្តេចថា៖ «ទូលបង្គំមានសារសម្ងាត់មួយសម្រាប់ព្រះករុណ ព្រះរាជារបស់ទូលបង្គំ»។ ព្រះបាទអេក្លូនមានព្រះបន្ទូលថា៖ «ចូលស្ងាត់!» ដូច្នេះ អស់់អ្នកកំពុងបម្រើទ្រង់បានចាកចេញពីបន្ទប់។ 20 លោកអេហ៊ូដបានចូលទៅរកទ្រង់។ស្តេចកំពុងគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើតែអង្គឯង។ លោកអេហ៊ូដទូលថា៖ «ទូលបង្គំមានសារមកពីព្រះអម្ចាស់ សម្រាប់ព្រះករុណា»។ ស្តេចបានក្រោកឡើងចេញពីកៅអីរបស់ទ្រង់។ 21 លោកអេហ៊ូដបានលូកចាប់ជាមួយដៃឆ្វេងរបស់គាត់ ហើយដកយកដាវពីភ្លៅស្តាំរបស់គាត់ ហើយគាត់បានចាក់ទៅក្នុងខ្លួនរបស់ស្តេច។ 22 ដងដាវក៏បានចូលទៅក្នុងទ្រង់តាមផ្លែ។ ចុងនៃដាវបានចេញមកក្រៅពីខ្នង ហើយខ្លាញ់បានគ្រប់បិតពីលើវា សម្រាប់លោកអេហ៊ូដមិនបានដកយកដាវចេញពីពោះទ្រង់វិញទេ។ 23 បន្ទាប់មក លោកអេហ៊ូដបានចេញទៅរានហាល ហើយបិទទ្វារនានានៃបន្ទប់ខាងលើពីក្រោយលោក និងចាក់សោរទ្វារពួកវា។ 24 បន្ទាប់ពី លោកអេហ៊ូដចាកចេញទៅ អ្នកបម្រើរបស់ស្តេចបានចូលមក ពួកគេឃើញទ្វារបន្ទប់ខាងលើបានចាក់សោរ ដូច្នេះ ពួកគេគិតថា៖ «ព្រះអង្គប្រាកដជាកំពុងដោះទុក្ខរបស់ទ្រង់ នៅក្នុងបន្ទប់ត្រជាក់ខាងលើ»។ 25 ពួកគេមានការព្រួយបារម្ភយ៉ាងច្រើន រហូតទាល់តែមានអារម្មណ៍ថាពួកគេបានកំពុងមានការឆ្វេសប្រហែស ភារកិច្ចរបស់ពួកគេ នៅពេលដែលស្តេចនៅតែមិនបានបើកទ្វារទៅកាន់បន្ទប់ខាងលើ។ ដូច្នេះ ពួកគេបានយកកូនសោរ ហើយបានបើកពួកវា ហើយម្ចាស់របស់បានផ្តេកនៅទីនោះ ដួលសុគតនៅលើកម្រាលឥដ្ឋ។ 26 អំឡុងពេលដែលពួកអ្នកបម្រើកំពុងរង់ចាំ តើពួកគេគួរតែធ្វើអ្វី! លោកអេហ៊ូដបានភៀសខ្លួន ហើយរត់ហួសកន្លែងដែលធ្លាន់រូបសំណាក រូបបដិមាករ ហើយដូច្នេះគាត់បានភៀសខ្លួនទៅដល់តំបន់សៃរ៉ា។ 27 នៅពេលដែលគាត់បានទៅដល់ គាត់បានផ្លុំក្នុងត្រែតំបន់ភ្នំអេប្រាអ៊ីម។ បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានចុះពីភ្នំទៅជាមួយគាត់ ហើយគាត់បានដឹកនាំពួកគេ។ 28 លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា ៖ «ចូរមកតាមខ្ញុំ ដ្បិត ព្រះជាម្ចាស់រៀបនឹងវាយប្រហារជនជាតិម៉ូអាប់ ជាសត្រូវរបស់អ្នករាល់គ្នា»។ ពួកគេបានតាមលោក ហើយវាយយកកន្លែងទឹករាក់សម្រាប់ឆ្លងនៃទន្លេយ័រដានពីជនជាតិម៉ូអាប់ ហើយពួកគេមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ឆ្លងទន្លេទេ។ 29 នៅគ្រានោះ ពួកគេបានសម្លាប់ប្រជាជនម៉ូអាប់អស់ប្រហែលមួយម៉ឺននាក់ ហើយដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ និងក្លាហាន។ ដោយមិនមានអ្នកណាម្នាក់រត់ភាសខ្លួនរួចទេ។ 30 ដូច្នេះ នៅថ្ងៃនោះម៉ូអាប់បានបង្រ្កាបដោយកម្លាំងរបស់អ៊ីស្រាអែល ហើយស្រុកទេសបានសុខសាន្តអស់រយៈពេលប៉ែតសិបឆ្នាំ។ 31 លោកស៊ាំកើរ ជាកូនលោកអណាត ដែលបានសម្លាប់ជនជាតិភីលីស្ទីនអស់ប្រាំមួយរយនាក់ ជាមួយព្រនង់ដែលបានប្រើសម្រាប់ចាក់គោបានធ្វើជាចៅហ្វាយបន្ទាប់ពីលោកអេហ៊ូដ។ គាត់ក៏បានរំដោះអ៊ីស្រាអែលពីគ្រោះថ្នាក់។