1 នោះប្រជាជនអ៊ីស្រាអែលទាំងអស់បានចេញមកប្រៀបដូចជាមនុស្សតែម្នាក់ ចាប់ពីក្រុងដាន់រហូតដល់បៀសេបា រួមទាំងប្រជាជនពីទឹកដីកាឡាត ហើយពួកគេមកប្រជុំគ្នានៅចំពោះព្រះជាម្ចាស់នៅមីសប៉ា។ 2 ពួកមេដឹកនាំនៃប្រជាជនទាំងអស់នៃកុលសម្ព័ន្ធអ៊ីស្រាអែលក៏មានវត្តមាននៅក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់ដែរ មានពលថ្មើរជើងចំនួន បួនសែននាក់ ដែលរួចជាស្រេចដើម្បីប្រយុទ្ធដោយអាវុធ។ 3 ឥឡូវ ប្រជាជនបេនយ៉ាមីនបានទទួលឮថា ប្រជាជនអ៊ីស្រាអែលបានទៅដល់មីសប៉ាហើយ។ ប្រជាជនអ៊ីស្រាអែលបាននិយាយថា៖ «ចូរប្រាប់យើងមកមើល តើឧក្រិដ្ឋកម្មនេះកើតឡើងយ៉ាងដូចម្តេច»។ 4 បុរសលេវីជាប្តីរបស់ស្ត្រីដែលត្រូវបានសម្លាប់នោះបានឆ្លើយថា៖ «ខ្ញុំបានធ្វើដំណើរមកពីគីបៀរ នៅក្នុងទឹកដីដែលជារបស់បេនយ៉ាមីន ខ្ញុំនិងប្រពន្ធចុងរបស់ខ្ញុំបានសម្រាកនៅទីនោះក្នងពេលយប់។ 5 នៅយប់នោះ ពួកមេដឹកនាំនៃគីបៀរបានវាយប្រហារខ្ញុំដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ និងបំរុងនឹងសម្លាប់ខ្ញុំផង។ ពួកគេបានចាប់ហើយរំលោភប្រពន្ធចុងរបស់ខ្ញុំ ហើយនាងក៏បានស្លាប់។ 6 ដូច្នេះ ខ្ញុំក៏យកសពប្រពន្ធចុងរបស់ហើយកាត់ខ្លួនប្រាណនាងជាកំណាត់ៗ ហើយផ្ញើទៅគ្រប់តំបន់នៅស្រុកអ៊ីស្រាអែលទាំងអស់ ព្រោះពួកគេបានប្រព្រឹត្តអំពើដ៏ឃោរឃៅបំផុតក្នុងទឹកដីអ៊ីស្រាអែល។ 7 «ឥឡូវនេះ សូមបងប្អូនជាប្រជាជនអ៊ីស្រាអែលទាំងអស់ ផ្តល់នូវយោបល់និងពិភាក្សាគ្នានៅទីនេះចុះ»។ 8 ប្រជាជនអ៊ីស្រាអែលទាំងអស់បានក្រោកឡើងដូចមនុស្សតែម្នាក់ ហើយពួកគេបាននិយាយថា៖ «នឹងមិនមានអ្នកណាម្នាក់ក្នុងចំណោមយើង ត្រឡប់ទៅទីត្រសាលរបស់គេវិញទេ ហើយក៏មិនមានអ្នកណាត្រឡប់ទៅលំនៅរបស់គេវិញដែរ!» 9 ប៉ុន្តែឥឡូវនេះ នេះជាអ្វីដែលយើងត្រូវធ្វើចំពោះពួកគីបៀៈ គឺយើងត្រូវវាយប្រហារពួកគេដោយចាប់ឆ្នោត។ 10 យើងត្រូវជ្រើសរើសមនុស្សដប់នៃមួយរយ ពីកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល ហើយមួយរយនៃមួយពាន់ និងមួយពាន់នៃមួយម៉ឺន ដើម្បីទទួលខុសត្រូវសម្រាប់មនុស្សទាំងនេះ ដូច្នេះពួកគេបានមក ក្រុងគីបៀក្នុងទឹកដីបេនយ៉ាមីន ពួកគេនឹងដាក់ទណ្ឌកម្មពួកគេសម្រាប់អំពើឃោរឃៅដែលពួកគេបានប្រព្រឹត្តក្នុងទឹកដីអ៊ីស្រាអែល»។ 11 ដូច្នេះ ពលទាហ៊ានអ៊ីស្រាអែលទាំងមូលប្រមូលផ្តុំគ្នានាប្រឆាំងនឹងទីក្រុង ដូចជាមនុស្សតែម្នាក់។ 12 កុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលបានបញ្ជូនអ្នកនាំសារទៅកាន់គ្រប់អំបូរទាំងអស់នៃកុលសម្ព័ន្ធបេនយ៉ាមីន ដោយបាននិយាយថា៖ «តើនេះជាអំពើឃោរឃៅអ្វី ដែលបានកើតឡើងក្នុងចំណោមអ្នករាល់គ្នា? 13 ឥឡូវនេះចូរប្រគល់មនុស្សឃោរឃៅទាំងនោះមកអផយយើង ដូច្នេះយើងនឹងដាក់គេទៅក្នុងសេចក្តីស្លាប់ យ៉ាងដូច្នេះយើងនឹងយកការអាក្រក់ទាំងអស់ចេញពីអ៊ីស្រាអែល»។ ប៉ុន្តែ ប្រជាជនបេនយ៉ាមីនមិនស្តាប់សម្លេងប្រជាជនជាតិអ៊ីស្រាអែលដែលជាបងប្អូនរបស់ពួកគេនោះទេ ។ 14 កាលនោះប្រជាជនបេនយ៉ាមីនបានប្រមូលគ្នានៅខាងក្រៅទីក្រុងទៅកាន់គីបៀរ ដើម្បីរៀបចំប្រយុទ្ធប្រឆាំងជាមួយនឹងប្រជាជនអ៊ីស្រាអែល។ 15 ប្រជាជនបេនយ៉ាមីនដែលបាននាំមកពីក្រុងនានាដើម្បីប្រយុទ្ធនៅថ្ងៃនោះមានទាហ៊ានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ដែលបានហ្វឹកហាត់ការប្រយុទ្ធដោយអាវុធ។ ដោយមិនរាប់បញ្ចូលទាហានដ៏ជំនាញប្រាំពីររយនាក់ទៀតដែលពួកគេជ្រើសរើសមកពីក្រុងគីបៀរនោះទេ។ 16 ក្នុងចំណោមទាហានទាំងនេះមានប្រាំពីររយនាក់ដែលត្រូវបានជ្រើសរើស ដែលពួកគេជាមនុស្សប្រើដៃឆ្វេង។ ពួកគេនិមួយៗអាចប្រើដង្ហក់ចោលគ្រាប់គ្រួស ដែលសូម្បីតែសក់មួយសរសៃក៏ពួកគេចោលមិនខុសដែរ។ 17 រីឯប្រជាជនអ៊ីស្រាអែលផ្សេងៗទៀតដោយមិនរាប់បញ្ចូលពួកបេនយ៉ាមីន សរុបមានចំនួន សែសិបម៉ឺននាក់ដែលបានហ្វឹកហាត់ការប្រយុទ្ធដោយអាវុធ។ មនុស្សទាំងនេះសុទ្ធសឹងជាអ្នកចម្បាំងដ៏ជំនាញ។ 18 ប្រជាជនអ៊ីស្រាអែលបានក្រោក ឡើតទៅបេតអែល ហើយបានទូលសូមយោបល់ពីព្រះ។ ពួកគេបានសួរថា៖ «តើក្នុងចំណោមយើង អ្នកណាត្រូវចេញទៅច្បាំងនឹងពួកបេនយ៉ាមីនមុនគេ?» ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យូដានឹងត្រូវចេញទៅវាយទីមួយ»។ 19 ជនជាតិអ៊ីស្រាអែលបានក្រោកក្នុងពេលព្រឹក ហើយពួកគេផ្លាស់ជុំរំរបស់ពួកគេទៅក្បែរគីបៀរ។ 20 ប្រជាជនអ៊ីស្រាអែលបានចេញទៅច្បាំងប្រឆាំងនឹងពួកបេនយ៉ាមីន។ពួកគេបានបោះទីតាំងប្រយុទ្ធទល់មុខគីបៀរ។ 21 ប្រជាជនបេនយ៉ាមីនបានចេញពីគីបៀរមក ហើយពួកគេបានសម្លាប់ទាហានរបស់អ៊ីស្រាអែល អស់ពីរម៉ឺនពីរពាន់នាក់នៅថ្ងៃនោះ។ 22 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានពង្រឹងខ្លួនរបស់គេឡើងវិញ ហើយពួកគេបោះទីតាំងទ័ពនៅកន្លែងដដែល ដែលគេបានបោះទីតាំងទ័ពនៅថ្ងៃដំបូង។ 23 កាលនោះ កូនចៅអ៊ីស្រាអែលបានឡើងទៅហើយពួកគេយំសោកចំពោះព្រះជាម្ចាស់រហូតដល់ល្ងាច ហើយពួកគេសូមការតម្រង់ពីព្រះជាម្ចាស់។ ពួកគេទូលទ្រង់ថា៖ «តើទូលបង្គំរាល់គ្នាត្រូវទៅម្តងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រជាជនបេនយ៉ាមីន ជាបងប្អូនរបស់ទូលបង្គំឬ?» ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឡើងទៅវាយគេចុះ!»។ 24 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានទៅវាយទាហានបេនយ៉ាមីននៅថ្ងៃទីពីរទៀត។ 25 នៅថ្ងៃទីពីរនោះ បេនយ៉ាមីនបានចេញទៅច្បាំងជាមួយនឹងពួកគេ ពីគីបៀ ហើយពួកគេបានសម្លាប់ប្រជាជនអ៊ីស្រាអែលអស់មួយម៉ឺនប្រាំបីពាន់នាក់។ មនុស្សទាំងនោះសុទ្ធសឹងតែជាដែលបានហ្វឹកហាត់ប្ប្រយុទ្ធជាមួយដាវ។ 26 កាលនោះ ទាហាននិងប្រជាជនអ៊ីស្រាអែលទាំងអស់បានទៅឯបេតអែល និងយំសោក ហើយនៅទីនោះពួកគេបានអង្គុយនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ហើយនៅថ្ងៃនោះពួកគេបានតមអាហាររហូតដល់ល្ងាច ទើបពួកគេថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពនៅចំពោះព្រះជាម្ចាស់។ 27 ប្រជាជនអ៊ីស្រាអែលទូលសួរព្រះជាម្ចាស់ថាៈ ដ្បិត កាលនោះហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះនៅទីនោះ 28 ហើយកាលគ្រានោះ លោកភីនេហាស កូនប្រុសលោកអេឡាសា ដែលជាកូនប្រុសរបស់លោកអ៊ឺរ៉ុន ជាអ្នកបម្រើនៅចំពោះហិបនៃសម្ព័ន្ធមេត្រី_ «តើយើងគួរចេញទៅច្បាំងនឹងពួកបេនយ៉ាមីនជាបងប្អូនរបស់យើងទៀត ឬត្រូវឈប់?» ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ត្រូវវាយប្រហារ ដ្បិតថ្ងៃស្អែកយើងនឹងជួយអ្នករាល់គ្នាវាយផ្ចាល់ពួកគេ»។ 29 ដូច្នេះប្រជាជនអ៊ីស្រាអែលបានដាក់មនុស្សជាសម្ងាត់នៅទីកន្លែងជុំវិញក្រុងគីបៀរ។ 30 នៅថ្ងៃទីបីប្រជាជនអ៊ីស្រាអែលបានវាយប្រឆាំងនឹងពួកបេនយ៉ាមី ហើយពួកគេបានខ្សែប្រយុទ្ធនៅទល់មុខគីបៀរដូចពីមុន។ 31 ប្រជាជនបេនយ៉ាមីនបានចេញមកប្រយុទ្ធប្រឆាំងនឹងមនុស្សទាំងនេះ ហើយពួកគេបានចុះទៅឆ្ងាយពីទីក្រុង។ ពួកគេបានចាប់ផ្តើមសម្លាប់មនុស្សមួយចំនួន។ មានប្រជាជនអីុស្រាអែលប្រហែលសាមសិបនាក់ ដែលបានស្លាប់នៅក្នុងស្រែ និងតាមផ្លូវ។ ផ្លូវមួយឡើងទៅកាន់បែតអែល ហើយផ្លូវផ្សេងទៀតទៅកាន់ក្រុងគីបៀរ។ 32 កាលនោះ ប្រជាជនបេនយ៉ាមីនបាននិយាយឡើងថា៖ «ពួកគេបានបាត់ទ័ព ហើយពួកគេកុំពង់រត់ពីមុខយើងដូចគ្រាមុនអ៊ីចឹង។» ប៉ុន្តែ ទាហានអ៊ីស្រាអែលបាននិយាយថា៖ «តោះ ពួកយើងរត់ត្រឡប់ទៅវិញ ហើយបញ្ឆោតពួកគេឲ្យចេញពីក្រុងទៅតាមផ្លូវ។» 33 មនុស្សរបស់អ៊ីស្រាអែលទាំងអស់បានក្រោកឡើងចេញមកពីកន្លែងរបស់គេរៀងៗខ្លួន ហើយប្រដាប់ខ្លួនរបស់ពួកគេទៅក្នុងខ្សែប្រយុទ្ធ នៅបាល-តាម៉ារ។ បន្ទាប់មកទាហានអីុស្រាអែលដែលលាក់ខ្លួនក្នុងកន្លែងជាសម្ងាត់ ក៏ស្ទុះចេញមកពីកន្លែងលាក់ខ្លួនរបស់ពួកគេពីវាលទំនាបគីបៀរ។ 34 ទាហានជំនាញៗចំនួនមួយម៉ឺននាក់ ដែលបានជ្រើសរើសពីចំណោមទាហានអ៊ីស្រាអែលទាំងមូល បានលើកគ្នាមកដល់មុខគីបៀរ ហើយបានវាយប្រហារយ៉ាងកាចសាហាវ ប៉ុន្តែពួកបេនយ៉ាមីនមិនបានដឹងថាមហន្តរាយកំពុងចូលមកគៀកខ្លួនពួកគេនោះទេ។ 35 ព្រះជាម្ចាស់បានធ្វើឲ្យកូនចៅបេនយ៉ាមីន បាក់ទ័ពនៅចំពោះមុខអ៊ីស្រាអែល។ នៅថ្ងៃនោះ ទាហានអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីនអស់ពីរម៉ឺនប្រាំពាន់មួយរយនាក់។ អ្នកដែលបានស្លាប់ទាំងអស់ ពួកគេសុទ្ធសឹងជាអ្នកដែលបានហ្វឹកហាត់ប្រយុទ្ធដោយអាវុធ។ 36 ដូច្នេះ ទាហានបេនយ៉ាមីន បានឃើញថាពួកគេចាញ់ហើយ។ ជនជាតិអ៊ីស្រាអែលដែលបានរត់នោះ ដោយសារគេបានទុកចិត្តដល់ទាហានដែលបង្កប់ខ្លួននៅខាងក្រៅក្រុងគីបៀរ។ 37 បន្ទាប់មកអស់អ្នកដែលលាក់ខ្លួនបានស្ទុះចេញមកហើយសម្រុកចូលទៅក្នុងក្រុងគីបៀ ហើយពួកគេសម្លាប់អ្នកដែលរស់នៅក្នុងក្រុងនោះដោយដាវរបស់ពួកគេ។ 38 សញ្ញាដែលបានរៀបចំ រវាងពួកទាហានអីុស្រាអែលដែលបានបង្កប់ខ្លួនបានធ្វើការសន្មត់គ្នា នៅពេលដែលមានពពកផ្សែងហុយហើរឡើងពីទីក្រុង។ 39 នៅពេលដែលសញ្ញាបានប្រកាសឡើង កងទ័ពនឹងត្រឡប់ពីសមរភូមិវិញ។ ឥឡូវបេនយ៉ាមីនចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល ហើយសម្លាប់ទាហានអីុស្រាអែលប្រហែលសាមសិបនាក់ ហើយពួកគេបាននិយាយថា៖ «ពួកគេពិតជាបាក់ទ័ពនៅចំពោះមុខយើងដូចពីក្នុងសមភូមិលើកមុនចឹង»។ 40 ប៉ុន្តែនៅពេលដែលផ្សែងខ្មួលខ្មាញ់ហើយចេញពីក្រុង ពួកបេនយ៉ាមីនងាកក្រោយហើយបានឃើញផ្សែងខ្មួលខ្មាញឡើងទៅលើមេឃពីទីក្រុងទាំងមូល។ 41 ពេលនោះប្រជាជនអ៊ីស្រាអែលបានត្រឡប់ក្រោយមកច្បាំងជាមួយពួកគេ។ ប្រជាជនបេនយ៉ាមីបានភ័យតក់ស្លុតយ៉ាងខ្លាំង ដោយពួកគេបានឃើញភាពមហន្តរាយចូលមកដល់ពួកគេ។ 42 ដូច្នេះ ពួកគេបានរត់ចេញពីប្រជាជនអ៊ីស្រាអែល គេចតាមផ្លូវទៅវាលរហោស្ថាន។ ប៉ុន្តែការវាយប្រហារបានធ្លាក់មកលើពួកគេ។ ទាហានអ៊ីស្រាអែលបានចេញពីទីក្រុងមក និងបានសម្លាប់ពួកគេនៅទីកន្លែងដែលពួកគេនៅនោះ។ 43 ពួកគេបានឡោមព័ទ្ធពួកបេនយ៉ាមីន ដេញតាមនិងជាន់ឈ្លីពួកគេនៅណូអា ចុះរហូតដល់ខាងកើតក្រុងគីបៀរ។ 44 ទានហានពីកុលសម្ព័ន្ធបេនយ៉ាមីន មួយម៉ឺនប្រាំបីពាន់នាក់បានស្លាប់ ដែលពួកគេសុទ្ធតែល្បីល្បាញក្នុងសមរភូមិ។ 45 ពួកគេបានត្រឡប់ ហើយរត់គេចសំដៅទៅវាលរហោស្ថាន នៃផ្ទាំងថ្ម រីមម៉ូន។ មនុស្សប្រាំពាន់នាក់ ត្រូវបានសម្លាប់ដោយជនជាតិអ៊ីស្រាអែលនៅតាមផ្លូវ។ ពួកគេនៅតែ បន្តដេញតាម គឺបានតាមពួកគេយ៉ាងប្រកិតតាមផ្លូវរហូតដល់គីដូម ហើយនៅទីនោះពួកគេបានសម្លាប់អស់ពីរពាន់នាក់បន្ថែមទៀត។ 46 ទាហានរបស់បេនយ៉ាមីនដែលបានបាត់បង់ជិវីតនៅថ្ងៃនោះ មានចំនួន ពីរម៉ឺនប្រាំពាក់នាក់ ដែលសុទ្ធសឹងជាមនុស្សដែលបានហ្វឹកហាត់ការប្រយុទ្ធដោយសង្រ្គាម ហើយពួកគេសុទ្ធសឹងជាមនុស្សដ៏ខ្លាំងពូកែក្នុងសមរភូមិ។ 47 ប៉ុន្តែ មនុស្សប្រាំមួយរយអ្នកបានរត់ហើយភៀសខ្លួនទៅវាលរហោស្ថាន ឆ្ពោះទៅផ្ទាំងថ្ម រីមម៉ូន។ ពួកគេបានរស់នៅតំបន់ផ្ទាំងថ្មរីមម៉ូនអស់រយៈពេលបួនខែ។ 48 ទាហានអ៊ីស្រាអែលបានត្រឡប់ទៅវិញប្រយុទ្ធជាមួយប្រជជនបេនយ៉ាមីនហើយវាយប្រហារនិងសម្លាប់ពួកគេ ទាំងមនុស្សនៃក្រុង ទាំងគោក្របី ហើយនិងអ្វីៗគ្រប់យ៉ាងដែលគេបានរកឃើញ។ ពួកគេក៏បានដុតកម្ទេចទីក្រុងទាំងប៉ុន្មានដែលនៅទីនោះចោលទៀតផង។