ជំពូក ១៨

1 នៅគ្រានោះមិនមានស្តេចគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលទេ។ កុលសម្ព័ន្ធនៃកូនចៅដាន់បានសម្លឹងមើលទឹកដីសម្រាប់ពួកគេរស់នៅ ដែលកាលគ្រានោះពួកគេមិនទាន់បានទទួលចំណែកទឹកដីពីចំណោមកុលសម្ព័នដទៃនៃអ៊ីស្រាអែលនៅឡើយទេ។ 2 ប្រជាជនដាន់បានចាត់មនុស្សចំនួនប្រាំនាក់តាមចំនួនមេគ្រួរបស់ពួកគេ មនុស្សដែលមានបទពិសោទន៍ចម្បាំងពីសូអា និងពីអេសថោល ទៅស៊ើបមើលទឹកដីដោយថ្មើរជើង និងស៊ើបអង្កេតវា។ ពួកគេបាននិយាយទៅគេថា៖ «ចូរទៅហើយពិនិត្យមើលទឹកដីនោះ»។ ពួកអ្នកសើុបបានមកដល់ នៅតំបន់ភ្នំអេប្រាអ៊ីម ផ្ទះរបស់លោកមីកា ហើយពួកគេបានសម្រាកនៅទីនោះក្នុងយប់នោះ។ 3 នៅពេលពួកគេនៅក្បែរផ្ទះលោកមីកា ពួកគេបានឭសម្លេងរបស់យុវជនលេវី។ ដូច្នេះ ពួកគេបានឈប់ហើយបានសួរគាត់ថា៖ «តើអ្នកណាបាននាំអ្នកមកទីនេះ? តើអ្នកកំពុងធ្វើអ្វីនៅទីកន្លែងនេះ? ហេតុអ្វីបានជាអ្នកនៅទីនេះ?» 4 គាត់់បានឆ្លើយថា៖ «នេះគឺអ្វីដែលលោកមីកាបានធ្វើសម្រាប់ខ្ញុំ៖ គាត់បានតែងតាំងខ្ញុំមកជាបូជាចារ្យរបស់»។ 5 ពួកគេបាននិយាយថា៖ «ចូរទូលសួរយោបល់របស់ព្រះ ដូច្នេះយើងអាចដឹងថា ដំណើរដែលយើងកុំពង់នឹងធ្វើបានជោគជ័យឬយ៉ាងណា»។ 6 លោកបូជាចារ្យតបទៅពួកគេថា៖ «សូមទៅដោយក្តីសុខសាន្តចុះ។ ព្រះជាម្ចាស់នឹងដឹកនាំអស់លោកក្នុងផ្លូវដែលអស់លោកគួរនឹងទៅ»។ 7 បន្ទាប់មក បុរសទាំងប្រាំនាក់បានចាកចេញពីទីនោះទៅដល់ក្រុងឡាអ៊ីស ហើយពួកគេបានឃើញប្រជាជនដែលរស់នៅទីនោះកុំពង់រស់នៅក្នុងសុវត្ថិភាព គឺដូចគ្នានឹងការរស់នៅរបស់អ្នកស្រុកស៊ីដូនដែរ គឺមិនមានការរំខាននិងសុវត្ថិភាព។ នៅទីនោះ មិនមានអ្នកណាដែលធ្វើសង្រ្គាមពួកគេ ឬជិះជាន់សង្កត់សង្កិនពួកគេក្នុងរបៀបណាមួយក្នុងទឹកដីនេះទេ។ ប៉ុន្តែ ពួកគេរស់នៅឆ្ងាយពីស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។ 8 ពួកគេបាននាំគ្នាត្រឡប់ទៅកុលសម្ព័ន្ធរបស់ពួកគេក្នុងសូអា និងអេសថោលវិញ។ បងប្អូនរបស់គេបានសួរថា៖ «តើអ្វីជាការរាយការណ៍របស់អ្នក?» 9 ពួកគេបានឆ្លើយថា៖ «មក! ចូរយើងទៅវាយពួកគេ! យើងបានឃើញទឹកដីនោះហើយ ហើយវាល្អខ្លាំងណាស់។ តើអ្នករាល់គ្នាមិនធ្វើអ្វីមួយទេឬ? កុំនៅយឺតយ៉ាវក្នុងការវាយប្រហារ និងដណ្តើមទឹកដីនោះឡើយ។ 10 ពេលដែលអ្នករាល់គ្នាទៅដល់ អ្នករាល់គ្នានឹងឃើញមនុស្សមួយក្រុមដែលគិតថាពួកគេមានសន្តិភាព ហើយទឹកដីក៏ធំទូលាយ! គឺព្រះបានប្រគល់វាមកឲ្យអ្នករាល់គ្នាហើយ គឺទីកន្លែងដែលឥតខ្វះអ្វីឡើយក្នុងស្រុក»។ 11 មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ បានប្រដាប់ដោយអាវុធនៅនឹងដៃ ហើយចាកចេញពីសូអា និងអេសថោលទៅ។ 12 ពួកគេបានឡើងទៅហើយបានបោះទ័ពនៅ គារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយ ពួកគេបានហៅកន្លែងនោះថា «ជំរំដាន់» រហូតដល់សព្វថ្ងៃនេះ វាគឺនៅខាងលិច គារីយ៉ាត-យារីម។ 13 ពួកគេបានចាកចេញពីទីនោះទៅកាន់តំបន់ភ្នំអេប្រាអ៊ីម ហើយបានមកដល់ផ្ទះលោកមីកា។ 14 បន្ទាប់មក មនុស្សទាំងប្រាំនាក់ដែលបានទៅស៊ើបនៅឡាអ៊ីស បាននិយាយទៅកាន់បងប្អូនរបស់គេថា៖ «តើអ្នករាល់គ្នាដឹងឬទេថាក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានអេផូតមួយ មានព្រះក្រុមគ្រួសារ រូបចំលាក់ និងរូបសំណាកមួយទៀតធ្វើពីប្រាក់? ចូរបងប្អូនសម្រេចឥឡូវថាអ្វីដែលអ្នកគួរធ្វើ?» 15 ដូច្នេះ ពួកគេបានត្រឡប់ទៅកន្លែងន​ោះ ហើយមកផ្ទះនៃយុវជនលេវីនៅផ្ទះលោកមីកា ហើយពួកគេបានស្វាគមន៍គាត់។ 16 ឥឡូវនេះពួកដាន់ទាំងប្រាំមួយរយនាក់ ដែលប្រដាប់ដោយអាវុធសង្រ្គាម បានឈរនៅមុខច្រកចូលផ្ទះដែរ។ 17 មនុស្សទាំងប្រាំនាក់ដែលបានទៅស៊ើបមើលទឹកដីនោះ បានទៅទីនោះ ហើយពួកគេបានយករូបសំណាក អេផូត ព្រះនៃគ្រួសារ និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ដែលធ្វើពីប្រាក់ នៅពេលដែលបូជាចារ្យឈរក្បែរច្រកចូលជាមួយមនុស្សទាំងប្រាំមួយរយនាក់ដែលប្រដាប់ដោយអាវុធ។ 18 ពេលដែលពួកគេចូលទៅក្នុងផ្ទះលោកមីកា ហើយយករូបរូបសំណាក អេផូត ព្រះនៃគ្រួសារ និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ដែលធ្វើពីប្រាក់ បូជាចារ្យពោលទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វី?» 19 ពួកគេបានឆ្លើយទៅលោកថា៖ «ចូរស្ងៀមស្ងាត់ទៅ! ដា្់ដៃលើមាត់របស់អ្នកហើយមកជាមួយយើង ហើយចូរមកធ្វើជាឪពុក និងជាបូជាចារ្យដើម្បីយើង។ វាប្រសើរសម្រាប់អ្នកដែលក្លាយជាបូជាចារ្យនៃកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល ជំនួសការធ្វើជាបូជាចារ្យសម្រាប់មនុស្សតែម្នាក់ក្នុងគ្រួសារតែមួយ»។ 20 បូជាចារ្យមានចិត្តត្រេកអរជាខ្លាំង។ លោកបានយកអេផូត រូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ដែលធ្វើពីប្រាក់ ហើយចាកចេញទៅជាមួយមនុស្សទាំងនោះ។ 21 ពួកគេបានត្រឡប់ហើយចេញទៅ។ ពួកគេបានថាក់ក្មេងៗនៅខាងមុខក្បួនរបស់ពួកគេ ទាំងហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ។ 22 លុះពួកគេធ្វើដំណើរចេញឆ្ងាយពីផ្ទះលោកមីកាបន្តិចហើយ ទើបលោកមីកា និងអ្នកជិតខាងផ្ទះរបស់លោកមីកាបានប្រមូលគ្នាដេញតាម ហើយពួកគេតាមទាន់កូនចៅដាន់។ 23 ពួកគេបានស្រែកទៅកូនចៅដាន់ ហើយពួកគេក៏បានងាកក្រោយនិងតបទៅលោកមីកាវិញថា៖ «ហេតុអ្វីបានជាលើកគ្នាមកដូច្នេះ?» 24 លោកមីកាឆ្លើយថា៖ «អ្នករាល់គ្នាបានលួចព្រះដែលយើងបានធ្វើ អ្នករាល់គ្នាបានយកបូជាចារ្យរបស់ខ្ញុំ ហើយអ្នករាល់គ្នាកំពុងតែចាក់ចេញ។ តើមានអ្វីផ្សេងទៀតដែលខ្ញុំភ្លេច? តើអ្នកអាចសួរខ្ញុំម្តេចបានថាៈ តើយើងរំខានអ្វីដល់អ្នក?» 25 ប្រជាជនដាន់តបទៅគាត់ថា៖ «លោកមិនគួរឲ្យយើងបានឮអ្វីដែលលោកបាននិយាយនោះទេ ឬប្រសិនបើមានអ្នកណាក្នុងចំណោមយើងខឹងសប្បារឡើង គេអាចនឹងសម្លាប់លោក និងគ្រួសាររបស់លោកផង»។ 26 បន្ទាប់មក ប្រជាជនដាន់បានចេញទៅតាមផ្លូវរបស់ពួកគេបន្តទៅមុខ។ នៅពេលដែលលោកមីកាឃើញថាពួកគេមានកម្លាំងខ្លាំងជាងលោក លោកក៏បកក្រោយត្រឡប់ទៅផ្ទះរបស់លោកវិញ។ 27 កូនចៅដាន់បានដណ្តើមយកអ្វីៗដែលលោកមីកាបានបង្កើត សូម្បីតែបូជាចារ្យក៏នាំយកទៅជាមួយដែរ ហើយពួកគេបានមកដល់ក្រុងឡាអ៊ីស ទាំងសម្លាប់រង្គាលប្រជាជនដែលរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតក្រុងចោលទៀតផង។ 28 មិនមានអ្នកណាម្នាក់សង្រ្គោះពួកគេទេ ព្រោះវាស្ថិតនៅឆ្ងាយពីស៊ីដូន ហើយពួកគេមិនមានទំនាក់ទំនងជាមួយអ្នកណាឡើយ។​ គឺវានៅក្នុងជ្រលងដែលនៅជិត បេត-រេហូប។ កូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយរស់នៅទីនោះ។ 29 ពួកគេបានដាក់ឈ្មោះក្រុងថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ ដែលត្រូវជាកូនប្រុសម្នាក់របស់លោកអីុស្រាអែល។ ប៉ុន្តែឈ្មោះនៃទីក្រុងធ្លាប់បានប្រើថា ឡាអីុស។ 30 ប្រជាជនដាន់ បានតម្លើងរូបព្រះសម្រាប់ខ្លួនរបស់ពួកគេ។ លោកយ៉ូណាថាន់ កូនប្រុសរបស់លោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេ លោកនិងកូនប្រុសរបស់លោកបានធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់ រហូតដល់ថ្ងៃដែលទឹកដីត្រូវបានចាប់យក។ 31 ដូច្នេះ ពួកគេនៅតែថ្វាយបង្គំរូបព្រះរបស់លោកមីកាដែលគាត់បានធ្វើ ក្នុងអំឡុងពេលដែលពួកគេមានព្រះដំណាក់របស់ព្រះនៅស៊ីឡូ។