ជំពូក ១៥

ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ព្រះអម្ចាស់ តើនរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លារបស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ទៅ? 2 តើអ្នកណាដែលដើរដោយគ្មានសេចក្តីបន្ទោស ហើយធ្វើអ្វីដែលត្រូវនឹងនិយាយពីសេចក្តីពិតដែលចេញពីចិត្តនោះ។ 3 ជា​អ្នក​ដែល​មិន​និយាយបង្កាច់​ដោយ​អណ្ដាតខ្លួនហើយ​មិន​ ធ្វើ​អាក្រក់​ដល់អ្នកផ្សេង ក៏​មិន​ទាស់​ជាមួយ​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។ 4 ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម ប៉ុន្តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌អម្ចាស់។ ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ។ 5 ជា​អ្នក​ដែល​មិន​យកការ​ប្រាក់ពីអ្នកខ្ចីប្រាក់​ខ្លួនឡើយ។ គាត់ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។