ជំពូក ១៣

1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «នៅពេលដែលមានកន្ទួល កើតស្រែង ឬកើតភ្លឺ លើស្បែករបស់អ្នកណាម្នាក់ ហើយវាក្លាយទៅជាជំងឺសើរស្បែក ហើយស្បែកនេះបង្ករោគនៅក្នុងរាង្គកាយរបស់គេ ត្រូវនាំគេទៅជួបលោកមហាបូជាចារ្យអើរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់ដែលជាបូជាចារ្យ។ 3 លោកបូជាចារ្យត្រូវពិនិត្យស្នាមលើស្បែកលើរូបកាយរបស់គេ។ ប្រសិនបើ មានរោមដុះនៅត្រង់នៅប្រែក្លាយជាព៌ណស ហើយប្រសិនបើស្បែកនៅកន្លែងនោះស្រុតចុះទាបជាងស្បែកកន្លែងដទៃ នោះមានន័យថាគេមានមេរោគឆ្លង ឬជំងឺឃ្លង់ហើយ។ បន្ទាប់ពី លោកបូជាចារ្យបានពិនិត្យគាត់ហើយ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។ 4 ប្រសិនបើ ជំងឺនោះគ្រាន់តែជាស្នាមភ្លឺព៌ណស ស្បែកមិនស្រុតចុះ ហើយរោមនៅកន្លែងនោះមិនប្រែជាសដែលនោះ ដូច្នេះ បូជាចារ្យត្រូវនាំគាត់ឲ្យនៅឆ្ងាយពីគេរយៈពេលប្រាំពីរថ្ងៃ។ 5 នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យគាត់សារជាថ្មី ប្រសិនបើ សង្កេតឃើញថា ស្នាមដែលកើតឡើង មិនមានការប្រែប្រួល ហើយមិនមានរាលធំឡើងលើស្បែក។ ប្រសិនបើ វាមិនមានអ្វីប្រែប្រួលទេ បូជាចារ្យត្រូវឲ្យគាត់នៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃទៀត។ 6 ដល់ថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យមើលអ្នកជម្ងឺនោះម្តងទៀត ប្រសិនបើ ស្នាមនោះប្រែទៅជាស្រអាប់ និងមិនរាលនៅលើស្បែកទេ នោះបូជាចារ្យត្រូវប្រកាសថាគាត់ គ្រាន់តែមានជំងឺស្រែងតែប៉ុណ្ណោះ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់គេ ហើយគាត់បានបរិសុទ្ធ។ 7 ប៉ុន្តែ ប្រសិនបើ ស្រែងនោះរាលដាលលើស្បែករបស់គាត់ បន្ទាប់ពីបូជាចារ្យប្រកាសថាគាត់បរិសុទ្ធហើយនោះ គាត់ត្រូវទៅបង្ហាញខ្លួនចំពោះលោកបូជាចារ្យវិញ។ 8 បូជាចារ្យពិនិត្យជំងឺគាត់សារជាថ្មី ប្រសិនបើគាត់សង្កេតឃើញថា ស្រែងរាលដាលធំនៅលើស្បែក នោះលោកបូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ គឺគាត់មានជំងឺឃ្លង់។ 9 កាលណានរណាម្នាក់កើតឃ្លង់ ត្រូវនាំគាត់ឲ្យទៅជួបបូជាចារ្យ។ 10 លោកបូជាចារ្យត្រូវពិនិត្យគាត់ ប្រសិនបើ សង្កេតឃើញថាមានកន្ទួលសនៅលើស្បែក ហើយប្រសិនបើ រោមនៅកន្លែងនោះប្រែទៅជាស ឬមានសាច់ដុះចេញពីកន្ទួលនោះមក។ 11 នោះគឺមានសេចក្តីថា គាត់មានជំងឺឃ្លង់រាំរៃ លោកបូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវនាំគាត់ទៅរស់នៅដាច់ពីគេ ពីព្រោះគាត់មិនបរិសុទ្ធរួចទៅហើយ។ 12 ប្រសិនបើ បូជាចារ្យបានឃើញថា រោគឃ្លង់នេះកើតពេញលើស្បែងក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលរហូតដល់ចុងជើងនោះ 13 ដូច្នេះ បូជាចារ្យត្រូវពិនិត្យឲ្យបានហ្មត់ចត់ ប្រសិនបើ ឃើញថារោគឃ្លង់នេះបានកើតពេញខ្លួនរបស់គេហើយ លោកត្រូវប្រកាសថាមនុស្សម្នាក់នេះជាមនុស្សបរិសុទ្ធ ព្រោះខ្លួនរបស់គាត់បានប្រែជាសទាំងអស់ដូច្នេះ នោះបានសេចក្តីថាគាត់បរិសុទ្ធ។ 14 ប៉ុន្តែប្រសិនបើ មានសាច់ខ្ចី ដុះចេញនៅលើខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។ 15 បូជាចារ្យត្រូវពិនិត្យមើលសាច់ខ្ចីនោះ ហើយត្រូវប្រកាសថា​ គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះសាច់ខ្ចីនោះមិនបរិសុទ្ធ។ 16 នៅពេលដែលសាច់ខ្ចីនោះដុះឡើងសារជាថ្មី គាត់ត្រូវទៅជួបលោកបូជាចារ្យ។ 17 ប្រសិនបើ បូជាចារ្យពិនិត្យឃើញថា សាច់ខ្ចីនោះប្រែជាព៌ណស នោះគាត់ត្រូវប្រកាសថា អ្នកជំងឺនោះជាមនុស្សបរិសុទ្ធវិញ។ 18 ប្រសិនបើន រណាម្នាក់មានដំបៅនៅលើស្បែក ហើយក៏បានជាវិញ 19 ហើយប្រសិនបើ នៅកកន្លែងដំបៅនោះនៅមានកន្ទួលព៌ណស ឬស្នាមក្រហម ឬក្រហមព្រឿងៗ នោះគាត់ត្រូវទៅជួបលោកបូជាចារ្យ។​ 20 បូជាចារ្យត្រូវពិនិត្យអ្នកជំងឺ ​ប្រសិនបើ ឃើញថាស្បែកខូងចូល ហើយរោមនៅទីនោះប្រែជាព៌ណស​ នោះបូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។ គឺមានរោគឃ្លុង វិវត្តន៍នៅកន្លែងដែលធ្លាប់មានដំបៅនោះ។ 21 ប៉ុន្តែ ប្រសិនបើ បូជាចារ្យពិនិត្យឃើញថា រោមនៅកន្លែងនោះមិនបានប្រែទៅជាព៌ណសទេ ហើយស្នាមដំបៅមិនខូងចូលទៅក្នុងស្បែក នោះបូជាចារ្យត្រូវនាំគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។ 22 ប្រសិនបើ ពិនិត្យឃើញថាស្នាមនោះរាលដាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ គឺមានរោគឃ្លង់។ 23 ប៉ុន្តែប្រសិនបើ ស្នាមនៅនៅដដែល មិនរាលទេ នោះមានន័យថា វាគ្រាន់តែជាស្នាមតែប៉ុណ្ណោះ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។ 24 នៅពេលស្បែករបស់នរណាម្នាក់ ត្រូវរលាកដោយសារភ្លើង ហើយសាច់ត្រង់កន្លែងរលាកនោះ ប្រែទៅជាក្រហមព្រឿងៗ ឬមានជាពណ៌ស 25 លោកបូជាចារ្យត្រូវពិនិត្យគាត់ ប្រសិនបើ រោមនៅកន្លែងដែលរលាកនោះប្រែទៅជាពណ៌ស ហើយស្បែកមានការខូងចុះ។ នោះគឺរោគឃ្លង់កើតត្រង់កន្លែងរលាក បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ គឺមានន័យថា គាត់មានរោគឃ្លង់។ 26 ប្រសិនបើ បូជាចារ្យពិនិត្យវាហើយ ឃើញថារោមមិនប្រែជាព៌ណស ហើយដំបៅក៏មិនខូងចូលទៅក្នុងស្បែក ហើយស្នាមនៅលើស្បែកក៏មិនស្រអាប់នោះ លោកបូជាចារ្យត្រូវនាំគាត់ឲ្យរស់នៅដាច់ពីគេរយៈពេលប្រាំពីរថ្ងៃ។ 27 លុះដល់ថ្ងៃទីប្រាំពីរ​ បូជាចារ្យត្រូវពិនិត្យគាត់។ ប្រសិនបើ ស្នាមនោះរាលនៅលើស្បែក នោះបូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ។ 28 ប្រសិនបើ ស្នាមនៅមានដដែល មិនរាលដាល ប៉ុន្តែ ប្រែទៅជាស្រអាប់ នោះមានសេចក្តីថាជាស្នាមរលាក។ បូជាចារ្យត្រូវប្រកាសថាគាត់ជាមនុស្សបរិសុទ្ធ ព្រោះវាគ្រាន់តែជាស្នាមរលាកភ្លើងប៉ុណ្ណោះ។ 29 ប្រសិនបើបុរស ឬស្ត្រី ណាកើតជំងឺសើស្បែកលើក្បាល ឬត្រង់ចង្ការ 30 បូជាចារ្យត្រូវពិនិត្យគាត់កន្លែងដែលមានជំងឺសើស្បែកនោះ ប្រសិនបើ មានស្នាមខូងចូលទៅក្នុងស្បែក ហើយប្រសិនបើ វាប្រែជាពណ៌លឿង​ និងមានជ្រុះរោមនៅកន្លែងនោះ។ បើដូច្នេះ បូជាចារ្យត្រូវប្រកាសថាអ្នកជំងឺនោះជាមនុស្សមិនបរិសុទ្ធ។ គឺគេមានរោគឃ្លង់ម៉្យាងដែលមានអង្គែនៅលើក្បាល និងត្រង់ចង្ការ។ 31 ហើយប្រសិនបើ បូជាចារ្យពិនិត្យឃើញថា អង្កែរនោះមិនមានស្នាមខូងចូលទៅក្នុងស្បែក ហើយមិនមានរោមខ្មៅនៅកន្លែងនោះ នោះលោកបូជាចារ្យត្រូវឲ្យអ្នកជំងឺនោះ នៅដាច់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។ 32 នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យអ្នកជម្ងឺនោះម្តងទៀត ប្រសិនបើឃើញថាអង្គែនោះមិនបានរាល ហើយរោមមិនមានព៌ណលឿង​ ហើយមិនមានស្នាមខូងចូលទៅក្នុងស្បែកនោះទេ 33 អ្នកជំងឺនោះត្រូវកោរសក់របស់គាត់ ប៉ុន្តែ ត្រង់កន្លែងដែលមានកើតអង្គែនោះគឺមិនត្រូវកោរទេ បន្ទាប់មក លោកបូជាចារ្យត្រូវអោយអ្នកជំងឺដែលអង្គែនោះនៅដាច់ដោយឡែកពីគេបន្ថែមប្រាំពីរថ្ងៃទៀត។ 34 នៅថ្ងៃទីប្រាំពីរ​​ បូជាចារ្យត្រូវពិនិត្យកន្លែងកើតអង្គែម្តងទៀត ប្រសិនបើ អង្គែមិនរាលដាលទៅលើស្បែក ហើយស្នាមមិនខូងចូលទេ នោះបូជាចារ្យត្រូវប្រកាស់ថា គាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយគាត់នឹងបានបរិសុទ្ធ។ 35 ប៉ុន្តែប្រសិនបើ រោគអង្គែរាលដាល ពេញលើស្បែកបន្ទាប់ពីលោកបូជាចារ្យបានប្រកាសថាគាត់បរិសុទ្ធហើយ 36 នោះបូជាចារ្យត្រូវពិនិត្យអ្នកជំងឺនោះម្តងទៀត។ ប្រសិនបើ ជំងឺរាលដាលលើស្បែក បូជាចារ្យមិនចាំបាច់ស្វែងរកមើលរោមពណ៌លឿងទេ ព្រោះគាត់ជាមនុស្សមិនបរិសុទ្ធ។ 37 ប្រសិនបើ ស្នាមអង្គែនៅដដែលមិនប្រែប្រួល ហើយមានរោមខ្មៅដុះឡើង នោះមាន័យថារោគអង្គែជាសះស្បើយហើយ។ គាត់ជាមនុស្សបរិសុទ្ធ ហើយបូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។ 38 ប្រសិនបើ បុរស ឬស្ត្រីណាមានស្នាមអុច នៅលើស្បែក 39 បូជាចារ្យត្រូវធ្វើការពិនិត្យអ្នកជំងឺនោះ បើឃើញថាស្នាមអុច ប្រែជាពណ៌ស្រអាប់វិញ នោះគ្រាន់តែជារោគសើរស្បែកធម្មតាបុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធ។ 40 ប្រសិនបើ សក់របស់មនុស្សប្រុសជ្រុះ គាត់ជាមនុស្សទំពែក តែគាត់នៅតែជាមនុស្សបរិសុទ្ធដដែល។ 41 ប្រសិនបើ សក់របស់គាត់ផ្នែកខាងមុខជ្រុះ គាត់ជាមនុស្សឆក តែគាត់នៅតែជាមនុស្សបរិសុទ្ធដដែល។ 42 ប៉ុន្តែ ប្រសិនបើ ក្បាលរបស់គាត់ផ្នែកទំពែកក្តី ផ្នែកដែលឆកក្តី មានឡើងព៌ណក្រហមព្រឿងៗ នោះមានន័យថាគាត់មានកើតរោងឃ្លង់ហើយ។ 43 បូជាចារ្យត្រូវពិនិត្យគាត់ ប្រសិនបើ មានកន្ទួលក្រហមៗដូចជារោគឃ្លង់ទោះនៅកន្លែងទំពែកក្តី ឬកន្លែងឆកក្តី 44 នោះគឺមានន័យថា គាត់មានរោគឃ្លង់ ហើយគាត់ជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់មានកើតរោគឃ្លង់លើក្បាលរបស់គាត់។ 45 មនុស្សដែលមានជំងឺឃ្លង់ គឺត្រូវស្លៀកសម្លៀកបំពាក់រហែក ត្រូវចំហរត្រង់ក្បាល​ ហើយបិតមុខនៅត្រង់ច្រមុះ ហើយស្រែកថា ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ! 46 ក្នុងអំឡុងពេលដែលគាត់កើតឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ គាត់ត្រូវរស់នៅដាច់ពីគេ នៅខាងក្រៅជំរំ។ 47 សម្លៀកបំពាក់ដែលមានដុះផ្សិត ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀម ឬសំពត់ទេសឯក 48 ឬស្នាមលើក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក 49 បើស្នាមទាំងនោះប្រែទៅជាពណ៌បៃតង ឬក្រហមព្រឿងៗប្រឡាក់នៅលើសម្លៀកបំពាក់ ធ្វើពីស្បែក អំបោះរោមចៀម អំបោះឆៅ ឬអ្វីផ្សេងទៀតដែលធ្វើពីស្បែក​​ ប្រសិនបើស្នាមផ្សិតនោះរាលដាល នោះត្រូវបង្ហាញរបស់នោះទៅជូនបូជាចារ្យ។ 50 បូជាចារ្យត្រូវពិនិត្យរបស់ទាំងនោះ គាត់ត្រូវយករបស់ដែលមានចុះផ្សិតនៅដាក់ដោយឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។ 51 លុះដល់ថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យស្នាមផ្សិតនោះម្តងទៀត។ ប្រសិនបើមានរាលដាលលើសម្លៀកបំពាក់ ឬវត្ថុផ្សេងៗដូចជា លើក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក នោះមានន័យថាវាមានដុះផ្សិតហើយ ហើយរបស់ទាំងនោះជារបស់មិនបរិសុទ្ធ។ 52 បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ឬវត្ថុផ្សេងៗដូចជា លើក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក ដែលរកឃើញថាមានដុះផ្សិតនោះដោល ព្រោះវាជាវត្ថុដុះផ្សិតមិនអាចចំបាត់បាន។ ដូច្នេះ ត្រូវដុតវាចោលទាំងស្រុង។ 53 ប្រសិនបើបូជាចារ្យពិនិត្យហើយមិនមានឃើញផ្សិតនោះរាលដាលលើ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗដូចជា ក្រណាត់ ឬលើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក ទេនោះ​ 54 នោះលោកត្រូវបញ្ជាអោយពួកគេបោកសម្អាតរបស់អស់ទាំងនោះ ហើយលោកត្រូវដាក់របស់ទាំងនោះអោយនៅដាច់ឡែកពីគេរយៈពេលប្រាំពីរថ្ងៃ។ 55 បន្ទាប់មកលោកត្រូវពិនិត្យវាម្តងទៀត។ ទោះបីស្នាមផ្សិតមិនប្រែប្រួលពណ៌ ឬមិនមានការរាលដាលក្តី ក៏វានៅតែជាវត្ថុមិនបរិសុទ្ធដដែល។ អ្នកត្រូវដុតរបស់ទាំងនោះចោល ព្រោះថាផ្សិតនោះវាបានធ្វើអោយកខ្វក់។ 56 ប្រសិនបើ លោកបូជាចារ្យពិនិត្យរបស់នោះ ហើយឃើញថា ស្នាមដុះផ្សិតនោះបានរលុប នោះគាត់ត្រូវកាត់ផ្នែកដែលមានស្នាមនោះចេញពីសម្លៀកបំពាក់ ឬចេញពីអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក។ 57 ហើយប្រសិនបើ ក្រោយមក ស្នាមនោះដុះឡើងនៅលើសម្លៀកបំពាក់ អំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែក អ្នកត្រូវដុតវត្ថុដែលមានដុះផ្សិតនោះចោល។ 58 ប្រសិនបើ អ្នកបានបោកសម្អាត សម្លៀកបំពាក់ ឬអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ ឬវត្ថុធ្វើអំពីស្បែករួច ហើយស្នាមផ្សិតនោះបានបាត់ទៅ អ្នកត្រូវបោកសម្អាតវាជាលើកទីពីរ ដូច្នេះ វានឹងបានបរិសុទ្ធ។ 59 នេះគឺជាក្រឹត្យវិន័យស្តីពីស្នាមដុះផ្សិតលើសម្លៀកបំពាក់ដែលធ្វើពី អំបោះរោមចៀម អំបោះឆៅ នៅលើក្រណាត់ លើអំបោះរោមចៀម ឬវត្ថុធ្វើអំពីស្បែក ដូច្នេះ អ្នកត្រូវប្រកាស់ថា វាជារបស់បរិសុទ្ធ ឬមិនបរិសុទ្ធ។