ជំពូក ២៧

1 នៅ​ពេល ​ពួកគេសម្រេចឲ្យយើងត្រូវចុះ​សំពៅ​ចេញ​ទៅ​ស្រុក​អ៊ីតាលី ពួកគេ​បានដាក់លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​នៅក្រោមការទទួលខុសត្រូវរបស់​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ជា​កងទាហាន​របស់​ព្រះចៅអធិរាជ។ 2 យើង​បាន​ចុះ​សំពៅ​​ពី​ក្រុង​អាដ្រា‌មីត កាត់តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី។ ដូច្នេះ យើងបានទៅតាមសមុទ្រ។ លោក​អើរីស្ដាក​ មកពី​​ក្រុង​ថេស្សាឡូនិក រស់នៅស្រុក​ម៉ាសេដូន​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។ 3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន លោក​យូលាស​បានប្រព្រឹត្តនឹងលោក​ប៉ូលដោយចិត្តមេត្តា ហើយបាន​អនុញ្ញាត​ឲ្យ​លោក​​ទៅ​ផ្ទះ​មិត្តភក្ដិ ដើម្បី​ឲ្យ​គេ​មើលថែលោក។ 4 យើង​បានចុះសំពៅ ហើយចេញទៅដោយសសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស នៅជិតកោះ ហើយក៏មានខ្យល់បកជាខ្លាំងផងដែរ។ 5 បន្ទាប់មក យើង​បាន​ឆ្លង​សមុទ្រ ហើយបានចូលទៅជិតឆ្នេរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាមភីលា យើងបានមក​ដល់​ក្រុង​មីរ៉ា ជាក្រុងមួយនៅក្នុង​ស្រុក​លូគា។ 6 នៅ​ទី​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេក្សានទ្រាដែល​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតាលី។ គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។ 7 ពេលយើងជិះសំពៅ​ទៅ​មុខ​យឺតៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់ជិត​ក្រុង​គ្នីដូសដោយលំបាក​ ព្រោះ​ខ្យល់​បក់ខ្លាំងពេកមិនឲ្យយើងអាចទៅតាមផ្លូវនោះបានទេ ដូច្នេះ យើង​ក៏​បត់​សំពៅសសៀរទៅរក​តាម​បណ្ដោយ​កោះ​ក្រែត​វិញទល់មុខនឹង​​ជ្រោយ​សាលម៉ូន។ 8 យើង​បន្ត​ដំណើរ​តាមឆ្នេរយ៉ាង​លំបាក រហូតដល់យើងមក​ដល់​កន្លែង​មួយ​ឈ្មោះ «កំពង់​ស្អាត» ដែល​នៅ​ជិត​ក្រុង​ឡាសេ។ 9 យើង​បាន​ប្រើពេលជា​ច្រើន​ថ្ងៃ ហើយ​ឥឡូវជាដំណើរមួយដែលពេេញដោយគ្រោះថ្នាក់ ដ្បិត​​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារក៏ហួសហើយដែរ។ ដូច្នេះលោក​ប៉ូល​ជូន​យោបល់​គេ​ថា៖ 10 «ខ្ញុំ​យល់​ថា​បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។ 11 ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូលបានប្រាប់។ 12 ដោយ​សារកំពង់ផែ​នោះ​ ពិបាកក្នុងការចតនៅក្នុង​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន ​បានឲ្យយោបលឲ្យចេញ​សំពៅ​ពីទីនោះ ប្រសិន​បើ​អាចយើង​ចង់​ទៅ​ដល់​ក្រុង​ភេនីច ដើម្បីស្នាក់នៅទីនោះនៅក្នុងរដូវរងា។ ក្រុងភេនីចជា​កំពង់ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ​។ 13 ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង អ្នកសំពៅគិត​ថា​ ពួកគេមានអ្វីដែលពួកគេចង់បានហើយ។ ដូច្នេះ ពួកគេក៏​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗនៅជិតឆ្នេរ​កោះ​ក្រែត​ទៅ។ 14 ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំងឈ្មោះ «ខ្យល់​ព្យុះ​ភាគឦសាន្ដ»​ បានចាប់ផ្តើមបក់​បោកពីកោះនោះមក 15 នៅពេលសំពៅបានប៉ះនឹងព្យុះនោះ សំពៅមិនអាចបែរក្បាលទល់នឹងខ្យល់បានទេ យើង​ក៏​បណ្ដោយ​សំពៅឲ្យ​រសាត់​ទៅ​តាម​ខ្យល់​ទៅ ហើយខ្យល់នោះបាននាំយើងទៅ។ 16 ពេល​យើងមក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ ហើយយើង​មានការលំបាកជាខ្លាំង​ ក្នុងការសង្គ្រោះ​សំប៉ាន​ឡើង​។ 17 នៅពេល ពួកគេបានលើងសំពានឡើងអស់ហើយ ពួកគេបានប្រើ​ខ្សែពួរដើម្បីចង​ព័ទ្ធ​ជុំវិញ​សំពៅ។ ពួកគេខ្លាចថា ពួកគេ​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរទីស​ ដូច្នេះ ពួកគេក៏ទម្លាក់យុថ្កាសមុទ្រ ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ 18 នៅ​ថ្ងៃ​បន្ទាប់ យើងបានជាមួយនឹងខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាងខ្លាំង​ ពួកគេ​ក៏ចាប់ផ្តើម​ទម្លាក់​ទំនិញ​ចោល។ 19 នៅ​ថ្ងៃ​ទី​បី ​ពួក​អ្នក​សំពៅក៏​បោះ​គ្រឿងសម្ភាររបស់សំពៅ​ចោលដោយដៃរបស់ពួគគេផ្ទាល់។ 20 នៅពេលព្រះអាទិត្យ និងផ្កាយអត់រះលើយើង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​វាយលុកលើយើង​ដដែលនោះ យើង​ក៏​លែង​មាន​សង្ឃឹម​ថា​យើងនឹង​បាន​រួច​ជីវិត។ 21 ពេលពួកគេ​មិន​បាន​បរិភោគអាហារ​ជា​យូរ​ថ្ងៃ​មក​ នោះលោក​ប៉ូល​ក៏​ក្រោក​ឈរនៅ​កណ្ដាល​ចំណោមពួកអ្នកសំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បងប្អូនអើយ បើបង​ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង​ប្អូន​នឹងមិនរងរបួស ហើយ​ខូច​ខាត​ដូច្នេះ​ឡើយ។ 22 ឥឡូវនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូន ចូរមានចិត្តក្លាហានឡើង ដ្បិតគ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ ​ដែល​ត្រូវ​ខូចបង់។ 23 ដ្បិត​យប់មិញ ​មាន​ទេវតា​របស់​ព្រះជាម្ចាស់ដែល​ខ្ញុំ​ជឿ និង​ថ្វាយបង្គំ បាន​មក​ជិត​ខ្ញុំ 24 ប្រាប់​ថា៖ «​កុំ​ខ្លាច​អី ប៉ូលអើយ ​ អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​សេសារ ហើយមើល៍ ​ព្រះជាម្ចាស់​ប្រោសប្រណី​អ្នក និង​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ផង​ដែរ»។ 25 ហេតុ​នេះ​ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង បង​ប្អូន​អើយ! ដ្បិត ​ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ថា វានឹង​បាន​សម្រេច​ដូច​ព្រះអង្គ​មាន​ព្រះបន្ទូលមកខ្ញុំ​មែន។ 26 ប៉ុន្តែ យើង​នឹង​ត្រូវ​​ទើរនៅ​លើកោះ​ណា​មួយមិនខាន»។ 27 នៅពេលដល់យប់ទីដប់បួន កាលដែលយើងបានរសាត់អណ្តែតនៅ​លើផ្ទៃសមុទ្រ​អាឌ្រា ប្រហែល​ជា​ពាក់​កណ្ដាល​យប់ ពួក​អ្នក​សំពៅ​បានគិតថា ពួកគេ​មក​​ដល់​កោះណាមួយ​ហើយ។ 28 ពួកគេ​បានបោះ​ខ្សែ​សម្ទង់​ក្នុង​ទឹកហើយបាន​ឃើញ​ថាមាន​ជម្រៅ​ម្ភៃព្យាម ​បន្តិចក្រោយមកទៀត ពួកគេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ហើយឃើញ​ថា​មាន​ជម្រៅដប់ប្រាំព្យាម។ 29 ពួកគេ​ខ្លាចថា យើងអាចនឹងបុកនឹងថ្ម ដូច្នេះ ពួកគេបានទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ហើយបានអធិស្ឋានឲ្យព្រឹកឆាប់មកដល់។ 30 ពួក​អ្នក​សំពៅ​បានរកផ្លូវដើម្បីចេញពីទីនោះ ដោយទុកសំពៅចោល ហើយពួកគេបាន​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ធ្វើដូចជាពួក​គេ​បោះយុថ្កា​ចុះពី​ក្បាល​សំពៅ​។ 31 ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​មេ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​ អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​មិន​អាច​រួច​ជីវិត​បាន​ឡើយ»។ 32 នោះ ពួក​ទាហាន​បានកាត់​ខ្សែចេញពីសំពៅ ហើយបណ្តោយឲ្យវាអណ្តែតបាត់​ទៅ។ 33 លុះ​ថ្ងៃរៀបនឹងរះឡើង លោក​ប៉ូល​ដាស់តឿនពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ។ លោក​មាន​ប្រសាសន៍​ថា៖ «នេះគឺជាថ្ងៃទីដប់បួនហើយ បង​ប្អូន​បានរងចាំ ហើយមិនបានបរិភោគអ្វីសោះឡើយ។ 34 ដូច្នេះ ខ្ញុំជំរុញឲ្យបងប្អូនបរិភោគអាហារខ្លះទៅ ដ្បិតវាចាំបាច់សម្រាប់បងប្អូន ដើម្បី​ឲ្យ​បាន​រស់។ ដ្បិត គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនបាត់សក់មួយសរសៃពីក្បាលរបស់គេឡើយ»។ 35 ពេលលោក​មាន​ប្រសាសន៍​រួច​ហើយ លោកបាន​យក​នំបុ័ង​មក​ ហើយលោកអរ​ព្រះគុណដល់​ព្រះជាម្ចាស់​នៅ​មុខ​មនុស្សគ្រប់គ្នា។ នោះ ​លោក​បានកាច់នំប៉័ង ហើយចាប់ផ្តើម​បរិភោគ។ 36 បន្ទាប់មក ពួកគេគ្រប់គ្នាបានទទួលការលើកទឹកចិត្ត ហើយពួកគេក៏បរិភោគអាហារទាំងអស់គ្នា។ 37 យើង​មាន​គ្នា​ទាំង​អស់​២៧៦​​នាក់ នៅ​ក្នុង​សំពៅ​នោះ។ 38 នៅពេលពួកគេបាន​បរិភោគ​ឆ្អែត​ហើយ ពួកគេ​បានធ្វើឲ្យសំពៅបានស្រាលឡើយ ដោយបោះស្រូវចូលទៅក្នុងសមុទ្រ។ 39 លុះ​ភ្លឺ​ឡើង ពួកគេមិនស្គាល់ទឹកដី​នោះ​ទេ ​ប៉ុន្តែ ពួកគេ​ឃើញឆក​សមុទ្រមួយដែល​មាន​វាល​ខ្សាច់ ហើយពួកគេ​បាន​ពិភាក្សាគ្នាថា តើពួកគេត្រូវ​បង្កឿង​នៅ​ទី​នោះ​ឬអត់។ 40 ដូច្នេះ ពួកគេ​បាន​កាត់​ខ្សែ​យុថ្កា​ ហើយទម្លាក់វា​ចូល​ទៅ​ក្នុង​សមុទ្រ។ ក្នុងខណៈពេលនោះ ពួកកេបានស្រាយ​ខ្សែ​ចង្កូត​ ហើយបាន​លើក​ក្ដោង​ខាង​មុខ​ឡើងឲ្យត្រូវខ្យល់ ​ហើយពួកគេក៏តម្រង់ទៅរកឆ្នេរ។ 41 ប៉ុន្តែ ពួកគេបានទៅកន្លែងមួយដែលមាន​ខ្សែ​ទឹក​ពីរប្រសបគ្នា ហើយសំពៅក៏​កឿង​នៅ​ទី​នោះ។ ក្បាល​សំពៅ​នៅ​ជាប់គាំង​នឹង​ថ្កល់នៅទីនោះ ហើយរើលែងរួច ប៉ុន្តែ កន្សៃសំពៅ​វិញបាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​ខ្លាំងពេក។ 42 គម្រោងរបស់ពួក​ទាហាន​នោះគឺចង់​សម្លាប់ពួក​អ្នក​ទោស​​ចោល ដើម្បី​កុំ​ឲ្យ​ពួកគេណា​ម្នាក់អាច​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ 43 ប៉ុន្តែ ដោយ​មេ​ទាហាន​ចង់​សង្គ្រោះ​​លោក​ប៉ូល ដូច្នេះ គាត់​បញ្ឍប់​គម្រោង​របស់​ពួកគេ ហើយគាត់​បាន​បញ្ជា​ឲ្យអស់​អ្នក​ដែល​ចេះ​ហែល​ទឹក ​លោត​ពីសំពៅមុន ហើយហែលទៅគោក។ 44 ហើយអ្នកដែលនៅសល់ហែលទៅតាមក្រោយ ​ខ្លះតោងលើ​បន្ទះ​ក្ដារ ហើយខ្លះទៀតតោង​បំណែកផ្សេងៗពី​សំពៅ​។ ធ្វើ​ដូច្នេះ ទើបយើងទាំងអស់គ្នា​បាន​មកដល់​ដី​គោក​ដោយ​សុវត្តិភាព។