ជំពូក ២៨

1 នៅពេលយើងបានមកដល់ដោយសុវត្តិភាពហើយ ទើបយើង​ស្គាល់​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។ 2 អ្នក​កោះ​នោះ​មិនគ្រាន់តែ​ទទួល​យើង​ដោយ​ចិត្ត​សប្បុរសដ៏លើសលប់ប៉ុណ្ណោះទេ ថែមទាំងបានបង្កាត់ភ្លើង ហើយបានស្វាគមន៍​យើង​ទាំង​អស់​គ្នា ​ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់រហូត ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ផង។ 3 ប៉ុន្តែ នៅពេលលោក​ប៉ូល​ប្រមូល​មែក​ឈើ​មួយ​បាច់ ហើយដាក់មែកឈើក្នុង​ភ្លើង ​មាន​ពស់​វែក​មួយ​លូន​ចេញ​មកពី​កំដៅ​ភ្លើង ហើយបាន​ចឹក​ដៃ​របស់លោក​ជាប់។ 4 នៅពេល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា៖ «អ្នក​នេះ​ពិត​ជាឃាតកមែន ទោះ​បី​គាត់​គេចផុត​ពី​សមុទ្រ​ក្តី ក៏​សេចក្តី​យុត្តិធម៌​មិន​អនុញ្ញាតឲ្យ​គាត់​នៅ​រស់​បាន​ដែរ»។ 5 ប៉ុន្តែ លោក​​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង ហើយលោក​គ្មានការ​ឈឺ​​ចាប់​អ្វី​ឡើយ។ 6 ពួកគេ​រង់ចាំ​មើល​លោក​ហើម​និងក្តៅខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់មួយរំពេច។ ប៉ុន្តែ បន្ទាប់ពីពួកគេរង​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​ ហើយបានឃើញ​ថា ​គ្មាន​អ្វីខុសពីធម្មតាកើតឡើង​ដល់​លោក​សោះ ពួកគេ​បាន​ដូរ​គំនិតរបស់ពួកគេ ហើយនិយាយ​ថា លោក​ប៉ូល​ជា​ព្រះ។ 7 ឥឡូវនេះ នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេកន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​ស្វាគមន៍យើងហើយបាន​ឲ្យ​ស្នាក់​នៅចំនួន​បី​ថ្ងៃថែមទៀតផង។ 8 នៅពេលនោះ ឪពុក​របស់​លោក​ពូព្លាសមានជំងឺ ​គ្រុន​ក្តៅ និងរោគមួល​។ ពេលលោក​ប៉ូល​បាន​ទៅ​ជួប​គាត់ លោកបាន​អធិស្ឋាន​ ដាក់​ដៃរបស់លោក​ពី​លើគាត់ និង​បានប្រោស​គាត់​ឲ្យ​ជា។ 9 បន្ទាប់ពីការនេះកើតឡើង អ្នក​កោះទាំងអស់ដែលឈឺ បាន​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។ 10 ប្រជាជន​គោរពរាប់អាន​យើងជាខ្លាំង។ នៅ​ពេល​យើងរៀបចំ​ចេញ​ដំណើរតាមសំពៅ ពួក​គេ​បាន​ឲ្យអ្វីៗ​ដែល​យើង​ត្រូវ​ការ។ 11 បី​ខែ​ក្រោយ​មក យើង​បានចេញដំណើរតាម​សំពៅ​មួយ ហើយបានចំណាយពេលនៅលើកោះនោះនៅក្នុងរដូវរងា ជា​សំពៅ​មក​ពី​ក្រុង​អលេក្សានទ្រា ​ដែលមានឆ្លាក់រូបនៅលើក្បាលសំពៅថា «ព្រះភ្លោះ»។ 12 បន្ទាប់ពីយើងមក​ដល់​ក្រុង​ស៊ីរ៉ាគូសហើយ យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ 13 យើង​បានចេញពីទីនោះ ហើយបានទៅ​ដល់​ក្រុង​រេគាម។ មួយថ្ងៃក្រោយមក មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើងបាន​មក​ដល់​ក្រុង​ពូទីយ៉ូលី។ 14 នៅ​ទី​នោះ យើង​បាន​ជួប​ពួក​បង​ប្អូន ហើយពួកគេបាន​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយពួកគេ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើងបានទៅ​ដល់​ក្រុង​រ៉ូមបែបនេះឯង។ 15 បន្ទាប់ពីបង​ប្អូន​នៅ​ទីនោះបាន​ដឹង​ដំណឹង​អំពី​យើង ពួកគេបាន​ធ្វើ​ដំណើរមកជួបយើង​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ដល់​ផ្ទះ​សំណាក់​បី​ខ្នង។ នៅពេល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។ 16 នៅពេល​យើង​បានចូលដល់​ក្រុង​រ៉ូម​ហើយ គេបាន​អនុញ្ញាត​ឲ្យលោក​ប៉ូល​នៅ​ម្នាក់ឯង ជាមួយនឹង​ទាហាន​ម្នាក់​ដែល​នៅ​យាម​លោក​។ 17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​ពួកអ្នកដឹកនាំក្នុង​ចំណោម​ជន​ជាតិ​យូដា​ ឲ្យ​មក​ជួប​លោក។ នៅពេលពួក​គេ​មក​ជួបជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «បង​ប្អូន​អើយ ទោះបី ខ្ញុំ​មិនបាន​ធ្វើ​អ្វីខុសទាស់​នឹង​ប្រជាជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃណី​បុព្វបុរស​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំបញ្ជូនខ្ញុំពី​ក្រុង​យេរូសាឡិម ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម។ 18 បន្ទាប់ពី​ពួកគេបាន​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ ពួកគេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​ពួកគេរកហេតុនឹងដាក់ទោសខ្ញុំដល់ស្លាប់ឡើយ។ 19 ប៉ុន្តែ នៅពេលជន​ជាតិ​យូដា​បាន​​ជំទាស់បំណងរបស់ពួកគេ ខ្ញុំ​បានបង្ខំចិត្តសុំ​ឡើង​មក​ដល់សេសារ ទោះបីខ្ញុំ​គ្មាន​​បំណង​​ចោទ​ប្រកាន់ទាស់នឹង​ប្រជាជាតិ​របស់​ខ្ញុំ​ក៏ដោយ។ 20 ដោយសារសំណើររបស់ខ្ញុំ ហើយខ្ញុំបានសូមជួបជាមួយ​បង​ប្អូន ហើយនិយាយជាមួយបងប្អូន។ ដោយសារអ្វីដែលជនជាតិអ៊ីស្រាអែលជឿ បានជាខ្ញុំជាប់ចំណងនេះដូច្នេះ»។ 21 នោះ​ពួកគេបានតបទៅលោក​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដាស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង​ប្អូន​ណា​ម្នាក់​មក ហើយ​រាយការណ៍ ឬ​និយាយ​អាក្រក់​អ្វីពី​លោក​ដែរ។ 22 ប៉ុន្តែ យើងឮពី​លោក ពីអ្វីដែលលោកគិតអំពីនិកាយនេះ ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​និកាយ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ 23 នៅពេលពួកគេ​បាន​ណាត់​ពេល​ជួប​លោក​​ម្ដង​ទៀត មាន​មនុស្ស​ច្រើន​ជាង​មុន​មកជួបលោក នៅ​ផ្ទះរបស់​លោក​។ លោក​បាន​វែកញែកពីរឿងរ៉ាវនោះជាមួយពួកគេ ហើយបានធ្វើ​បន្ទាល់​អំពី​ព្រះរាជ្យរបស់​ព្រះជាម្ចាស់។ លោកព្យាយាមបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូ ដោយ​លើក​យក​ពីគម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ និងពី​គម្ពីរ​ព្យាការី​ប្រាប់​ពួកគេ​តាំង​ពី​ព្រឹក ​រហូត​ដល់​ល្ងាច។ 24 មាន​ពួក​គេ​ខ្លះ​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ ហើយអ្នកផ្សេងទៀតមិនបានជឿទេ។ 25 នៅពេល​ពួក​គេ​មិនយល់ស្របជាមួយគ្នា ពួកគេគេបានចាកចេញពីលោកប៉ូលបន្ទាប់ពីលោកមាន​ប្រសាសន៍​ពាក្យមួយនេះថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន។ 26 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រក​ប្រជារាស្ត្រ​នោះ ហើយ​ប្រាប់​​ថា៖ «អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន ប៉ុន្តែមិន​យល់​ទេ ហើយអ្នក​រាល់​គ្នា​មើល​មែន ប៉ុន្តែមើលមិន​ឃើញទេ។ 27 ដ្បិត ​ចិត្ត​របស់​ប្រជាជន​នេះ​បានស្ពឹកស្រពន់អស់ហើយ ហើយ​ត្រចៀករបស់ពួកគេក៏ពួកគេស្តាប់លែងឮ ហើយពួកគេក៏​បិទ​ភ្នែកដែរ។ បើមិនដូច្នោះទេ ពួកគេអាចមើលឃើញដោយភ្នែករបស់គេហើយ ហើយឮនឹងត្រចៀករបស់ពួកគេ ហើយក៏​យល់នៅក្នុងចិត្តរបស់ពួកគេដែរ ហើយ​បែរមកវិញ ​យើង​ប្រោស​ពួកគេ​ឲ្យបាន​ជា»​។ 28 ដូច្នេះ បង​ប្អូនគួរដឹង​ថា សេចក្តី​សង្គ្រោះ​របស់​ព្រះអង្គដែលបានប្រទាន​ឲ្យដល់សាសន៍​ដទៃ​ គឺដោយសារពួកគេព្រមស្តាប់។ 29 កាល​លោក​ប៉ូល​មានកំពុង​ប្រសាសន៍​អំពីការនេះ ជន​ជាតិ​យូដាបានដើរចេញ​។ ពួកគេបាន​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង។ 30 លោក​ប៉ូលបាន​រស់នៅផ្ទះជួលរបស់គាត់​នោះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​បាន​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោកគ្រប់គ្នា។ 31 លោក​បាន​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ដ​ដោយ​ចិត្ត​ក្លាហាន។ ​គ្មាននរណាអាចបញ្ឍប់​លោកបាន​ឡើយ។