ជំពូក ១៥

1 មាន​អ្នក​ខ្លះ​ចុះ​ពី​ស្រុក​យូដាមក​អត់ទី​យ៉ូក ហើយបង្រៀនដល់បងប្អូន ដោយនិយាយ​ថា៖ «ប្រសិនបើ បង​ប្អូន​មិនទទួល​ពិធី​កាត់​ស្បែកតាម​ទំនៀមទម្លាប់​របស់​លោក​ម៉ូសេទេ​ នោះបង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ទេ»។ 2 ដោយហេតុនេះ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ជំទាស់ និង​ជជែក​តវ៉ា​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ដូច្នេះ លោក​ប៉ូល និង​លោក​បារណាបាស​ជាមួយអ្នកខ្លះទៀតនៅក្នុងចំណោមពួកគេ​ ត្រូវបានគេឲ្យទៅ​ក្រុង​យេរូសាឡិម ដើម្បី​​ទៅជួបពួកសាវក និង​ពួកចាស់ទុំទាក់ទងនឹង​រឿង​នេះ។ 3 ដូច្នេះ ក្រុមជំនុំ​បានបញ្ចូន​ពួកគេឲ្យធ្វើដំណើរ​​ឆ្លង​កាត់​ស្រុក​ភេនីស និងស្រុក​សាម៉ារី​ ព្រមទាំង​ប្រាប់ពី ការប្រែចិត្តរបស់សាសន៍​ដទៃ​។ ពួកគេបាននាំអំណរដ៏លើសលប់ដល់​បង​ប្អូន​គ្រប់ៗ​គ្នា។​ 4 នៅពេលពួកគេទៅ​ដល់​ក្រុង​យេរូសាឡិម​ហើយ ក្រុមជំនុំ និងពួក​សាវក ព្រមទាំងចាស់ទុំផងបាន​ទទួល​ស្វាគមន៍ពួក​លោក ហើយពួក​គេបានរាយការណ៍​អំពី​អ្វីៗដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​គេ។ 5 ប៉ុន្តែ មាន​បង​ប្អូន​ខ្លះ ដែលបានជឿនៅក្នុង​គណៈផារីស៊ី បានក្រោក​ឈរ​ឡើង​ហើយនិយាយ​ថា៖ «ជាការចាំបាច់ណាស់ ក្នុងការ​កាត់​ស្បែក​ឲ្យសាសន៍​ដទៃ ហើយ​ឲ្យពួកគេ​កាន់តាម​វិន័យរបស់​លោក​ម៉ូសេ​ដែរ។ 6 ដូច្នេះ ពួក​សាវក និង​ពួកចាស់ទុំបាន​ជួបជុំ​គ្នា ដើម្បី​ពិចារណា​អំពីបញ្ហានេះ។ 7 បន្ទាប់ពីបាន​ជជែក​តវ៉ា​គ្នា​យ៉ាង​ខ្លាំងហើយ ​លោក​ពេត្រុសបាន​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍ទៅពួកគេ​ថា៖ «បង​ប្អូន​អើយ! បង​ប្អូន​បានដឹងហើយ​ថា កាលពីមុន ព្រះជាម្ចាស់​បាន​ជ្រើស​រើសក្នុង​ចំណោម​បង​ប្អូន​ តាមរយៈមាត់ខ្ញុំ ពួកសាសន៍​ដទៃនឹងបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយ​ជឿ​។ 8 ព្រះជាម្ចាស់ ​ដែល​ស្គាល់​ចិត្តមនុស្ស បានធ្វើបន្ទាល់ដល់ពួកគេ ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គេ ដូច​ព្រះអង្គ​បាន​ធ្វើដល់​យើង​ដែរ។ 9 ហើយព្រះអង្គ​មិន​ប្រកាន់រវាង​ពួក​យើង ​និងពួកគេ​ឡើយ ​បានធ្វើឲ្យ​ចិត្តរបស់ពួក​គេស្អាតដោយសារ​ជំនឿផង។ 10 ឥឡូវន​េះ ចុះហេតុ​អ្វី​បាន​ជា​បង​ប្អូន​ល្បងលនឹងព្រះជាម្ចាស់​ដូច្នេះ? តើបងប្អូនគួរដាក់នឹមលើកររបស់ពួកសិស្ស ដែលសូម្បីបុព្វបុរសរបស់យើង ឬយើងខ្លួនឯងផ្ទាល់មិនអាចទទួលបានផងយ៉ាងដូច្នេះ​? 11 ប៉ុន្តែ ​យើង​ជឿ​ថា ​យើងបាន​ទទួល​ការ​សង្គ្រោះ​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ ដូចជាពួកគេដែរ»។ 12 អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ អំឡុងពេលស្ដាប់​លោក​បារណាបាស និង​លោក​ប៉ូលមាន​ប្រសាសន៍​រាយការណ៍​អំពី​ទី​សម្គាល់ និងការ​អស្ចារ្យ ដែល​ព្រះជា​ម្ចាស់​បាន​ធ្វើការនៅក្នុ​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​ពួកគេ។ 13 បន្ទាប់ពី ពួកគេ​ឈប់និយាយ​ហើយ លោក​យ៉ាកុបបានឆ្លើយ ដោយមាន​ប្រសាសន៍​​ថា៖ «បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ។ 14 លោក​ស៊ីម៉ូន​បាន​ប្រាប់​ពីកាលព្រះជាម្ចាស់​បានជួយសាសន៍ដទៃដំបូងគេដោយសារព្រះគុណ ដើម្បីញែកពួកគេពីចំណោមមនុស្ស ឲ្យធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។ 15 ​ព្រះបន្ទូល​ដែល​ពួក​ព្យាការីបាន​ថ្លែង ក៏​ស្រប​នឹង​នេះ​ដែរ ដូច​មានសេចក្តី​ចែង​ទុក​មក​ថា៖ 16 «បន្ទាប់ពី ការទាំងនេះហើយ យើង​នឹង​ត្រឡប់មក​វិញ ហើយយើង​នឹង​សង់​ពន្លា​របស់​ដាវីឌដែលរលំជាថ្មី យើងនឹងរៀបចំ ហើយស្តារអ្វីដែល​បាក់​បែក​ខ្ទេចខ្ទី​ឡើង​វិញ 17 ដើម្បីឲ្យពួកអ្នក​ដែល​នៅ​សល់ ​ស្វែង​រក​ព្រះអម្ចាស់ រួមជាមួយ​ជាតិ​សាសន៍​ដទៃដែលស្រែករកឈ្មោះយើង​ផង»។ 18 នេះ​ជាអ្វីដែល​​ព្រះជាម្ចាស់មានបន្ទូល​ អស់អ្នកដែលបានធ្វើការទាំងនេះថា ពួកគេបានដឹងតាំងពីយូរណាស់មកហើយ។ 19 ដូច្នេះ គំនិតរបស់​ខ្ញុំគឺថា មិន​គួរ​ធ្វើ​ឲ្យ​មានការខ្វាយខ្វល់​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​មក​រក​ព្រះជាម្ចាស់ឡើយ។ 20 ប៉ុន្តែ ​យើងនឹង​សរសេរ​សំបុត្រ​ទៅ​ពួក​គេ ជៀសចេញពីអំពើសៅហ្មងនៃរូបព្រះ ពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ​ និងពី​បរិភោគ​សាច់​សត្វ​ដែល​​សម្លាប់​ដោយ​ច្របាច់​ក និងពីការ​បរិភោគ​ឈាម។ 21 ដ្បិត​ លោកម៉ូសេបានប្រកាសគ្រប់ទីក្រុងទាំងអស់តាំងពីដើម ហើយលោកអាននៅ​ក្នុង​សាលា​ប្រជុំ រៀង​រាល់​ថ្ងៃ​សប្ប័ទ»។ 22 ពេល​នោះ ឃើញថាល្អចំពោះពួកសាវក ពួកចាស់ទុំ និង​ក្រុមជំនុំ​ទាំង​មូល ​ថា ត្រូវ​ជ្រើសរើសយូដាស ហៅបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងក្រុមជំនុំ ហើយចាត់​ពួកគេឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស។ 23 ពួកគេបាន​សរសេរ​ដូច​ត​ទៅ​នេះ៖​ «យើង​ខ្ញុំជា​សាវក ជា​ចាស់ទុំ និង​ជា​បង​ប្អូន សូមជម្រាបសួរ​បង​ប្អូន​ជា​សាសន៍​ដទៃ ​នៅ​ក្រុង​អន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា! 24 យើង​ខ្ញុំ​បានឮ​ថា មាន​ពួក​អ្នក​ខ្លះ​បានចេញពីយើង ដោយមិនបានទទួលបញ្ជាពីយើង ហើយបានរំខានដល់បងប្អូនដោយការបង្រៀនដែលធ្វើឲ្យបងប្អូនព្រួយចិត្ត។ 25 ដោយហេតុនេះហើយ យើង​ខ្ញុំ​ទាំង​អស់​គ្នា​បានព្រមព្រៀងគ្នា​ ជ្រើស​រើស​អ្នក​ខ្លះ ហើយបានចាត់​ពួកគេឲ្យមក​ជា​មួយ​​លោក​បារណាបាស និងលោក​ប៉ូល​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង 26 ជា​អ្នក​ដែល​ហ៊ានប្រថុយជីវិត​របស់ពួកគេ ដើម្បីព្រះនាម​ព្រះអម្ចាស់​យេស៊ូគ្រិស្តរបស់​យើង។ 27 ដូច្នេះ យើង​ខ្ញុំ​​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ ដែលនឹង​ជម្រាប​បង​ប្អូន​ចេញពីពាក្យរបស់ពួកគេផ្ទាល់។ 28 ដ្បិតឃើញថាល្អ នៅចំពោះព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​យើង​ខ្ញុំ​ថា មិន​គួរ​ដាក់បន្ទុកលើ​បងប្អូន ក្រៅពីសេចក្តីដែល​ចាំបាច់ទាំងនេះឡើយ 29 គឺ​បង​ប្អូនជៀស​វាងពីអ្វីៗដែលបានថ្វាយដល់រូបព្រះ ឈាម ​​អ្វីៗ​ដែល​សម្លាប់ដោយ​ច្របាច់​ក និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ប្រសិន​បើ​បង​ប្អូន​ជៀងវាងពីការទាំងនេះ នោះ​ប្រពៃ​ហើយ។ សូម​ជម្រាបលា»។ 30 ដូច្នេះ ពួកគេបានបែកខ្ញែកគ្នា ហើយធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក បន្ទាប់មក ពួកគេបាន​ប្រមូលបណ្តាជនមកជួបជុំគ្នា ពួកគេក៏បាន​ប្រគល់​សំបុត្រជូន​។ 31 នៅពេលពួកគេ​បាន​អាន​សំបុត្ររួចហើយ ពួកគេមាន​អំណរ​ដោយសារការ​លើក​ទឹក​ចិត្ត​។ 32 លោក​យូដាស និង​លោក​ស៊ីឡាស និង​ពួកព្យាការីបានលើក​ទឹក​ចិត្តដល់បងប្អូនជាមួយនឹងពាក្យជាច្រើន ហើយបាន​កម្លាចិត្តដល់ពួកគេផងដែរ។ 33 បន្ទាប់ពីបានចំណាយពេលនៅទីនោះមួយរយៈមក ពួក​បង​ប្អូន​បានចាត់ពួកគេឲ្យ​ត្រឡប់​ទៅឯអ្នកដែលបាន​ចាត់​គេ​ឲ្យ​មក​ ដោយសុខសាន្ត។ 34 ប៉ុន្តែ ជាការល្អសម្រាប់លោកស៊ីឡាស់ក្នុងការបន្តនៅទីនោះ 35 ចំណែក លោកប៉ូល និងលោកបារណាបាស​ស្នាក់​នៅ​ទី​អន់ទីយ៉ូកបន្ត​​ទៀត រួមទាំងបងប្អូនជាច្រើនទៀត ពួកគេបានបង្រៀន និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់នៅទីនោះ។ 36 ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​​លោក​បារណាបាស​ថា៖ «ឥឡូវនេះ ចូរយើង​ត្រូវ​ត្រឡប់​ទៅ​ ហើយសួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំងអស់ដែល​យើង​បាន​ប្រកាសព្រះបន្ទូលរបស់​ព្រះអម្ចាស់ ដើម្បីឲ្យដឹងពីសុខទុក្ខយ៉ាងណា»។ 37 លោក​បារណាបាសចង់នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ពួកគេដែរ 38 ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា យកលោកម៉ាកុសទៅជាមួយមិនល្អទេ ព្រោះ​គាត់​បានចាក​ចោល​ពួក​គេនៅ​ក្រុង​ប៉ាមភីលា ហើយ​មិន​បានបន្ត​ធ្វើការជាមួយពួកគេទៀតឡើយ។ 39 បន្ទាប់មក មាន​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង ដូច្នេះហើយ បានជាពួកគេបែក​ផ្លូវ​គ្នា ហើយលោក​បារណាបាសបាន​យក​លោក​ម៉ាកុស​ទៅ​ជា​មួយគាត់ ហើយបាន​ចុះ​សំពៅ​​ទៅ​កោះ​គីប្រុស។ 40 ប៉ុន្តែ ​លោក​ប៉ូលបានជ្រើសរើសលោក​ស៊ីឡាស ហើយបានចេញទៅ បន្ទាប់មក ​ពួក​បង​ប្អូន​បានថ្វាយលោក​ទៅ​ក្នុងព្រះគុណរបស់​ព្រះអម្ចាស់។ 41 នោះ លោកក៏ចេញ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ដោយបានកម្លាចិត្តដល់ក្រុមជំនុំ​នានាផង។