ជំពូក ១៣

1 ឥឡូវនេះ ​ក្រុមជំនុំ​នៅ​ក្រុង​អន់ទីយ៉ូក មាន​ព្យាការី និង​គ្រូ​បង្រៀនខ្លះ។ រួម​មាន​លោក​បារណាបាស លោក​ស៊ីម្មាន​ (ហៅ​នីគើរ) លោក​លូគាស​ ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន (​ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ) និង​លោក​សូល។ 2 នៅ​ពេល​ពួកគេ​កំពុង​តែ​ថ្វាយបង្គំ​ព្រះអម្ចាស់ និង​តម​ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ញែក​បារណាបាស និង​សូល​ចេញ​ដោយ​ឡែក សម្រាប់យើង ដើម្បីធ្វើ​កិច្ចការ​ដែល​យើង​ហៅ​ឲ្យពួកគេ​ធ្វើ»។ 3 បន្ទាប់ពី បាន​តម​ និង​អធិស្ឋាន​រួច​ហើយ ពួកគេ​បាន​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយពួកបានចាត់ពួក​​លោកឲ្យ​ចេញ​ទៅ។ 4 ដូច្នេះ លោក​បារណាបាស និង​លោក​សូលបានស្តាប់បង្គាប់តាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយបាន​ធ្វើ​ដំណើរ​ចុះទៅ​ដល់​ក្រុង​សេលើស៊ា ពួកគេ​ចុះ​សំពៅ​ចេញពីទីនោះទៅ​កោះ​គីប្រុស។ 5 នៅពេល​ពួកគេនៅ​ក្រុង​សាឡាមីន ពួកគេ​បាន​ប្រកាស​ព្រះបន្ទូល​ព្រះជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំរបស់​ជន​ជាតិ​យូដា។ ពួកគេក៏​មាន​លោក​យ៉ូហានម៉ាកុសធ្វើជាជំនួយការរបស់ពួកគេ​ផងដែរ។ 6 ពេល ពួកគេបាន​ធ្វើ​ដំណើរ​កាត់​តាមកោះ​នោះ ទៅ​ដល់​ក្រុង​ប៉ាផូស ពួកគេបាន​ជួប​គ្រូ​មន្តអាគមម្នាក់ ជាព្យាការីក្លែងក្លាយជន​ជាតិ​យូដា​ ឈ្មោះ​បារយេស៊ូ​ 7 គ្រូ​មន្តអាគមនោះ​សេពគប់ជា​មួយអភិបាលខេត្ត ឈ្មោះ​លោក​ស៊ើគាស-ប៉ូឡូស ​ជា​មនុស្ស​មាន​ប្រាជ្ញា។ បុរសនេះ បាន​អញ្ជើញ​លោក​បារណាបាស និង​លោក​សូល​មក ព្រោះ​លោកចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 8 ប៉ុន្តែ អេលីម៉ាស (ឈ្មោះគាត់ប្រែ​ថា​គ្រូ​មន្តអាគម) បាន​ប្រឆាំង​នឹងពួកគេ ហើយគាត់បានព្យាយាមបង្វែរ​លោក​អភិបាលខេត្ត ចេញ​ពី​ជំនឿ។ 9 ប៉ុន្តែ លោក​សូល ដែល​ហៅ​ថា​ប៉ូល​​បានពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ បានសម្លឹង​មើល​ទៅ​គាត់។ 10 ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! កូនរបស់មារ និង​ឯងពេញដោយល្បិច​កិច្ចកល និងអាក្រក់គ្រប់យ៉ាង​។ ឯង​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង។ តើ​ឯង​នៅ​តែមិនឈប់បង្វែរ​គេ​ឲ្យងាក​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​ដល់​ណា​ទៀត? 11 ឥឡូវ​នេះ មើល៍ ព្រះហស្ត​របស់​ព្រះអម្ចាស់​មកលើអ្នកហើយ ហើយអ្នកនឹងត្រូវ​ខ្វាក់​ភ្នែក។ អ្នកនឹងលែង​ឃើញ​ពន្លឺ​ថ្ងៃ​​មួយ​រយៈ»។ ភ្លាម​នោះ ​ភ្នែក​របស់​អេលីម៉ាសក៏ដូចជាអព្ទ ហើយ​ងងឹត​។ គាត់​ដើរ​ជុំវិញ រក​មនុស្សឲ្យ​ជួយ​ដឹក​ដៃគាត់។ 12 បន្ទាប់មក លោកអភិបាលខេត្តបានឃើញអ្វីដែលបានកើតឡើងដូច្នេះ លោក​ក៏​ជឿ ព្រោះលោកមានការស្ញប់ស្ញែង​នឹង​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់​ជាខ្លាំង។ 13 ឥឡូវនេះ លោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក​បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស ហើយ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលាវិញ។ ប៉ុន្តែ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ ហើយ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ 14 លោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោកបាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា ហើយត្រឡប់មក​ក្រុង​អន់ទីយ៉ូក​ ​ស្រុក​ពីស៊ីឌាវិញ។ នៅទីនោះ ពួកគេបាន​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំនៅ​ថ្ងៃ​សប្ប័ទ។ 15 បន្ទាប់​ពី​ បាន​អាន​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការីរួច​ហើយ អ្នកដឹកនាំនៅសាលា​ប្រជុំ បានប្រាប់គេឲ្យទៅប្រាប់ពួកគេ​ ដោយនិយាយថា៖ «បង​ប្អូន​អើយ! ប្រសិនបើ ​បង​ប្អូន​មានព្រះបន្ទូល​លើក​ទឹក​ចិត្ត​ដល់ប្រជាជននៅទីនេះ សូម​មាន​ប្រសាសន៍​មក​ចុះ»។ 16 ដូច្នេះ លោក​ប៉ូល​បានក្រោក​ឡើង​ហើយលើក​ដៃរបស់គាត់ជា​សញ្ញា លោក​ប្រសាសន៍​ថា៖ «ឱ​បង​ប្អូន​​អ៊ីស្រាអែល និង​បង​ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់អើយ សូម​ស្តាប់។ 17 ព្រះជាម្ចាស់​របស់​ជន​ជាតិ​អ៊ីស្រាអែលនេះហើយ ​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ធ្វើ​ឲ្យ​ប្រជាជនមានគ្នាជាច្រើន នៅ​ពេលពួក​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប ហើយព្រះអង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ព្រះចេស្តា​របស់​ព្រះអង្គ។ 18 ព្រះអង្គ​បាន​ផ្គត់ផ្គង់ពួក​​គេ​អស់​រយៈ​ពេល​ប្រហែល​សែសិប​ឆ្នាំនៅក្នុងទី​រហោស្ថាន។ 19 បន្ទាប់​ពី​ ព្រះអង្គ​បានបំផ្លាញ​ប្រជាជាតិ​ចំនួន​ប្រាំពីររបស់​ស្រុក​កាណាន​ ព្រះអង្គ​បាន​ប្រទាន​ទឹក​ដី​របស់ពួក​ឲ្យ​ប្រជាជនរបស់យើងធ្វើ​ជា​កម្មសិទ្ធិ។ 20 ព្រឹត្តការណ៍​ទាំង​នេះ បាន​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហាសិប​ឆ្នាំមុន។ បន្ទាប់ពីការទាំងនេះ​មក ព្រះអង្គ​ប្រទាន​ពួកចៅហ្វាយឲ្យពួកគេ ​រហូត​ដល់​​ព្យាការី​សាំយូអែល។ 21 បន្ទាប់​មក​ ប្រជាជន​ទូល​សូម​ស្ដេច​មួយ​អង្គ ហើយព្រះជាម្ចាស់​បានប្រទាន​ព្រះបាទ​សូល ជា​បុត្រ​របស់​លោក​គីស មកពី​កុលសម្ព័ន្ធបេនយ៉ាមីនឲ្យធ្វើជាស្តេច​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ 22 ក្រោយ​មក ព្រះជាម្ចាស់​បានដកទ្រង់ចេញពីភាពជាស្តេច ព្រះអង្គបានលើក​ព្រះបាទ​ដាវីឌឲ្យធ្វើជាស្តេចរបស់ពួកគេ។ ព្រះអង្គបានមានបន្ទូល​អំពី​ព្រះបាទ​ដាវីឌ​​ថា៖ «យើង​រក​បាន​​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ជាមនុស្ស​ម្នាក់ជា​ទី​គាប់​ចិត្ត​យើង​ណាស់ ជាមនុស្សម្នាក់ដែលធ្វើអ្វីគ្រប់យ៉ាងដែលយើងចង់ឲ្យគេលោក»។ 23 ​ព្រះជាម្ចាស់បាននាំព្រះសង្គ្រោះមួយអង្គដល់អ៊ីស្រាអែល​ គឺព្រះយេស៊ូ​ដូចព្រះអង្គបាន​សន្យា​ គឺមកតាម​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​នេះ​ហើយ។ 24 ការនេះបានចាប់ផ្តើមមុនព្រះយេស៊ូយាងមក លោក​យ៉ូហាន​បាន​ប្រកាសមុនគេ អំពីពិធីជ្រមុជទឹកនៃការប្រែចិត្ត ដល់ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​។ 25 ពេល​លោក​យ៉ូហាន​បានបញ្ចប់ការងាររបស់លោកយើង លោកមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា? ខ្ញុំ​នេះ​មិន​មែន​ជា​ព្រះអង្គ​ទេ។ ប៉ុន្តែ សូមស្តាប់់ ព្រះអង្គដែល​មក​តាម​ក្រោយ​ខ្ញុំ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ ក៏​ខ្ញុះមិន​សម​នឹង​នឹងស្រាយ​ផង»។ 26 បង​ប្អូន​ ដែលជាខ្សែស្រឡាយរបស់​លោក​អប្រាហាំ និង​អស់អ្នកដែលនៅក្នុងចំណោមបងប្អូនដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​អើយ! ព្រះបន្ទូលដែលថ្លែងអំពី​ការ​សង្គ្រោះនេះ បានប្រទានមកដល់យើង 27 ដ្បិត អស់​អ្នកដែលរស់​ក្រុង​យេរូសាឡិម និង​ពួក​មេ​ដឹក​នាំ​របស់ពួក​គេ មិនបានស្គាល់ព្រះអង្គ​ឡើយ ហើយពួកគេ​ធ្វើតាមព្រះបន្ទូល​របស់​ព្យាការីដែលបាន​អាននៅ​រៀង​រាល់​ថ្ងៃ​សប្ប័ទ ដោយ​កាត់​ទោស​ព្រះអង្គ។ 28 ទោះ​បី​ ពួកគេ​រក​ហេតុអ្វី ដើម្បីកាត់​ទោស​ព្រះអង្គដល់ស្លាប់ក្តី ក៏​ពួកគេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​សម្លាប់ព្រះអង្គ​ដែរ។ 29 នៅពេលពួកគេ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ហើយ ពួកគេ​បានយក​​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​បញ្ចុះព្រះអង្គនៅ​ក្នុង​ផ្នូរ។ 30 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពីស្លាប់ឡើង​វិញ។ 31 គេឃើញព្រះអង្គឲ្យ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ គឺ​អស់​អ្នក​ដែល​បានមក​មួយ​ព្រះអង្គ ពី​ស្រុក​កាលីឡេ ទៅ​ក្រុង​យេរូសាឡិម។ ឥឡូវ​នេះ អ្នក​ទាំង​នេះហើយបាន​ធ្វើ​​បន្ទាល់​ពី​ព្រះអង្គដល់ប្រជាជន​។ 32 ដូច្នេះ យើង​ខ្ញុំប្រាប់បងប្អូនអំពីដំណឹងល្អថា អ្វីដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង 33 ព្រះអង្គ​បាន​ធ្វើឲ្យសម្រេចសម្រាប់​យើងហើយ ដោយ​​ប្រោស​ព្រះយេស៊ូ​ឲ្យ​​រស់​ឡើង​វិញ។ ដូច​មាន​សេចក្តីចែង​ទុក​ក្នុង​ទំនុកតម្កើង​ទី​ពីរ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង ហើយថ្ងៃនេះ យើងជាព្រះបិតារបស់ឯង​»។ 34 ការពិតដែលថាព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះថា៖ «យើងនឹងឲ្យឯងបានវិសុទ្ធ និងព្រះពរដែលយើងបានសន្យាជាមួយដាវីឌដល់ឯងជាប្រាកដ»។ 35 នេះជាហេតុ​ បានជាព្រះអង្គមានព្រះបន្ទូលនៅក្នុងកណ្ឌ​គម្ពីរទំនុកតម្កើងផ្សេង​ទៀត​ថា៖ «ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យអ្នកបម្រើដ៏វិសុទ្ធ​របស់​ព្រះអង្គត្រូវ​រលួយ​ឡើយ»។ 36 ដ្បិត នៅពេលព្រះបាទ​ដាវីឌ​បាន​បម្រើព្រះជាម្ចាស់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងជំនាន់របស់ទ្រង់​នោះ ទ្រង់ក៏គេងលក់ទៅ។ គេ​បាន​បញ្ចុះ​សព​ទ្រង់ក្នុង​ផ្នូរ ជា​មួយ​បុព្វបុរសរបស់ទ្រង់ ហើយ​សព​របស់​ទ្រង់​ក៏​បាន​រលួយ​អស់​ដែរ។ 37 ប៉ុន្តែ ព្រះអង្គដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ​មិនបាន​រលួយ​ទេ។ 38 ដូច្នេះ បង​ប្អូន​អើយ! សូម​បង​ប្អូន​ដឹង​ច្បាស់​ថា ដោយសារបុរសនេះហើយ យើងបានប្រកាសពីការអត់ទោស​បាបដល់បងប្អូន។ 39 តាមរយៈព្រះអង្គ អស់អ្នកណាដែលជឿនិងបានសុចរិតពីការគ្រប់យ៉ាង ដែលវិន័យ​របស់​លោក​ម៉ូសេ​មិនអាចធ្វើឲ្យបងប្អូនបានសុចរិត​ឡើយ។ 40 ដូច្នេះ ​ចូរ​ប្រយ័ត្នអ្វីដែល​ព្យាការីបានថ្លែង​ ដើម្បីកុំឲ្យវាកើតមកដល់បងប្អូន។ 41 «មើល៍ មនុស្ស​ដែលមើលងាយ​ អ្នកនឹង​ងឿងឆ្ងល់ ហើយនឹងត្រូវ​វិនាស​បាត់​ទៅអើយ​ ដ្បិត​ ខ្ញុំកំពុង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់របស់​បងប្អូន ជា​កិច្ចការ​ ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជាមានគេប្រកាស​អ្នក​រាល់​គ្នាក៏​ដោយ»។ 42 ពេល​លោក​ប៉ូល និង​លោក​បារណា​បាស​ចាកចេញ ប្រជាជន​បាន​អង្វរ​ពួកគេ​ឲ្យមាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ ម្តងទៀត​នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់។ 43 ពេល​​ប្រជុំ​​នៅសាលាប្រជុំចប់​ហើយ មាន​សាសន៍​យូដា និង​ពួកអ្នក​កោតខ្លាចព្រះចូល​សាសនា​យូដា​ជា​ច្រើន​ បានដើរតាមលោក​ប៉ូល និង​លោក​បារណាបាស ដែលបាននិយាយ​មួយ​ពួក​គេ ហើយដាស់តឿនពួកគេឲ្យបន្តនៅក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។ 44 នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជា​ជន​​ស្ទើរតែនៅ​ក្រុង​ទាំងមូល បាន​មក​ជួបជុំ ដើម្បីស្ដាប់​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់។ 45 ពេល​ជន​ជាតិ​យូដា​បានឃើញ​បណ្តា​ជន​​ ពួកគេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ហើយនិយាយ​ទាស់​នឹងអ្វីៗដែលលោក​ប៉ូលបាន​មាន​ប្រសាសន៍ ហើយ​​ប្រមាថ​លោក​ថែមទៀត​ផង។ 46 ​ប៉ុន្តែ លោក​ប៉ូល និង​លោក​បារណាបាសបានប្រកាស និងនិយាយដោយ​ចិត្តក្លាហាន​ថា៖ «សំខាន់ណាស់ដែលយើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូនជាមុនសិន។ ប៉ុន្តែដោយ​បង​ប្អូន​បដិសេធ ហើយ​គិត​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទេ​មើល៍ យើង​ខ្ញុំ​នឹង​ងាក​ទៅសាសន៍​ដទៃ​វិញ។ 47 ដ្បិត​ ព្រះអម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ ដោយបន្ទូលថា៖ «យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺបំភ្លឺ​ជាតិ​សាសន៍​ដទៃ ដើម្បីឲ្យអ្នក​នាំ​ការ​សង្គ្រោះ​ទៅ​ដល់ចុងបំផុត​នៃ​ផែនដី»។ 48 នៅពេល​សាសន៍​ដទៃ​ឮ​ការនេះ ពួកគេ​មាន​អំណរ​ ហើយ​​សរសើរតម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ អស់​អ្នក​ដែល​ព្រះជាម្ចាស់​តម្រូវឲ្យ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ 49 ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ផ្សាយសុសសាយទូទាំងតំបន់​នោះ​ទាំង​មូល។ 50 ប៉ុន្តែ សាសន៍​យូដា​បាន​ជំរុញឲ្យ​ស្ត្រីៗ​ដែលកោតខ្លាចព្រះ និងមាន​មុខមាត់ ព្រមទាំងចាក់រុកពួកមេដឹកនាំ​​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀតបៀន​លោក​ប៉ូល និង​លោក​បារណាបាស ហើយ​ដេញ​ពួកគេចេញ​ពី​ដែន​ដីក្រុង​របស់​ពួកគេ​។ 51 ប៉ុន្តែ លោក​ប៉ូល និង​លោក​បារណាបាសបានរលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​ពួកគេទាស់នឹងពួកគេ។ បន្ទាប់មក ពួកគេ​ធ្វើបាន​ទៅ​ក្រុង​របស់អ៊ីកូនាម។ 52 ហើយ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ និង​ពេញដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។