ជំពូក ១១

1 ឥឡូវនេះ ពួក​សាវក និង​បង​ប្អូន​ដែលនៅ​ស្រុក​យូដាឮ​ថា សាសន៍​ដទៃ​ក៏បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ 2 នៅពេល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូសាឡិម​វិញ ពួកអ្នក​ដែល​ជាសមាជិកកាត់ស្បែកបាន​រិះ​គន់​លោក​ថា៖ 3 ពួកគេនិយាយថា៖ «លោក​បាន​ចូល​ក្នុង​ផ្ទះ​ពួកអ្នកដែលមិនកាត់ស្បែក ហើយ​​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!» 4 ប៉ុន្តែ លោក​ពេត្រុស​បានចាប់ផ្តើមពន្យល់ដល់ពួកគេយ៉ាងល្អិតល្អន់ថា៖ 5 «កាល​ខ្ញុំ​កំពុងតែ​អធិស្ឋាននៅ​ក្រុង​យ៉ុបប៉េ ហើយខ្ញុំ​​ឃើញនិត្តឃើញអ្វីមួយសម្រាប់ដាក់វត្ថុចុះមក​ ដូច​កម្រាល​តុ​មួយផ្ទាំង​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះពីស្ថានសួគ៌មក។ វាចុះមកចំពោះខ្ញុំ។ 6 ពេល​ខ្ញុំ​ពិនិត្យ និងពិចារណាពីវា។ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទនៅលើផែនដី សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សាបក្សីហើយនៅលើមេឃ។ 7 បន្ទាប់មក ខ្ញុំ​​បាន​ឮ​ព្រះ​សូរសៀងមានបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោកឡើង ពេត្រុស​អើយ! សម្លាប់​ ហើយ​បរិភោគចុះ!» 8 ខ្ញុំ​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ដ្បិត មិនដែល​មាន​អ្វី​ ដែលស្មោកគ្រោក ឬ​មិន​ស្អាតចូលមកក្នុងមាត់ទូលបបង្គំឡើយ»។ 9 ប៉ុន្តែ ព្រះ​សូរសៀង​នោះ​ឆ្លើយម្តងទៀតពីស្ថានសួគ៌មក​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​​ប្រកាសថាស្អាត​ហើយ មិនត្រូវហៅថាមិនស្អាត​ឡើយ»។ 10 ការ​នេះ​បាន​កើត​ឡើង​បី​ដង ហើយទើប​វត្ថុ​ទាំងនោះ​ឡើង​ទៅ​ស្ថានសួគ៌​វិញ​។ 11 មើល៍ រំពេច​នោះ ​មាន​បុរស​បី​នាក់ កំពុងឈរនៅមុខផ្ទះ​ ដែល​យើង​ស្នាក់​នៅ ពួកគេត្រូវបានគេចាត់ពីក្រុងសេសារាមករកខ្ញុំ។ 12 ព្រះវិញ្ញាណ​បានបង្គាប់ខ្ញុំឲ្យទៅ​ជា​មួយពួក​គេ ដោយមិនមានការរម្ភទាក់ទងនឹងពួកគេ​ឡើយ។ ហើយបង​ប្អូន​ទាំងប្រាំ​មួយ​នាក់នេះបានរួមដំណើរជាមួយខ្ញុំ ហើយ​យើង​បានធ្វើដំណើ​ទៅ​ដល់​ផ្ទះ​របស់ម្នាក់នោះ។ 13 លោក​បាន​​ប្រាប់​យើង​ ពីកាលដែលលោក​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះលោក ទាំង​ពោល​ថា៖ «ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ ហើយនាំបុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែលហៅថា​ពេត្រុសមក។ 14 លោក​នឹង​ប្រាប់លោកនូវ​ព្រះបន្ទូល​ ដែល​នឹងធ្វើឲ្យបានសង្គ្រោះទាំងលោក និង​ក្រុម​គ្រួសារ​របស់​លោក​គ្រប់គ្នាផង»។ 15 ក្នុងកាលដែល​ខ្ញុំ​ចាប់​ផ្ដើម​និយាយទៅកាន់ពួកគេ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បានយាង​ចុះមក​លើ​ពួក​គេ ដូច​ព្រះអង្គ​បាន​យាង​ចុះ​មក​​លើ​យើងតាំង​ពី​ដើម​ដំបូង​ដែរ។ 16 ខ្ញុំ​​នឹកចាំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែលមានបន្ទូលថា៖ «ពិតណាស់ លោក​យ៉ូហាន​បាន​​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែអ្នក​រាល់​គ្នា​វិញ ​នឹង​ត្រូវ​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធវិញ»។ 17 ដូច្នេះ ​បើព្រះជាម្ចាស់បាន​ប្រទានអំណោយ​ទានខ្លះ​ដល់ពួក​គេ ដូច​ព្រះអង្គ​ប្រទាន​ដល់​យើង នៅពេលយើងបាន​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដដែរ​ តើ​ខ្ញុំ​ជាអ្វី​ដែលខ្ញុំអាចប្រឆាំងជាមួយ​ព្រះជាម្ចាស់​នោះ?» 18 នៅពេល​ពួក​គេ​បាន​ឮការទាំង​នេះហើយ ពួកគេមិនបានឆ្លើយតបអ្វីឡើយ ប៉ុន្តែ ពួកគេបានសរសើរដល់ព្រះជាម្ចាស់ ហើយនិយាយថា៖ «​ព្រះជា​ម្ចាស់​​បាន​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​ ដើម្បី​ទទួល​ជីវិត ដល់​សាសន៍​ដទៃដែរ»។ 19 ឥឡូវនេះ អស់អ្នកដែលបានបែកខ្ចាត់ខ្ចាយ ដោយសារការ​បៀតបៀន​ ដែលបានចាប់ផ្តើមដោយសម្លាប់លោកស្ទេផាន បានទៅ​ដល់​ស្រុក​ភេនីស ​កោះ​គីប្រុស និង​​​ក្រុង​អន់ទីយ៉ូក ពួកគេបាន​ប្រកាស​ព្រះបន្ទូល​អំពីព្រះយេស៊ូដល់តែ​សាសន៍​យូដា​ប៉ុណ្ណោះ។ 20 ​ប៉ុន្តែ មានពួកគេ​ខ្លះ​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់ទីយ៉ូក ហើយបានប្រាប់ដល់​ពួក​អ្នក​​ក្រិក ហើយប្រាប់ពួកគេពីដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូដែរ។ 21 ព្រះហស្តរបស់ព្រះអម្ចាស់​បាន​ជួយ​ពួក​គេ ហើយ​មាន​អ្នក​ជឿយ៉ាងច្រើនលើសលប់ ហើយបានបែរ​មក​រក​ព្រះអម្ចាស់​វិញ។ 22 ដំណឹងរបស់ពួកគេបានឮមកដល់ក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ហើយពួកគេបានចាត់​លោក​បារណាបាសឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក។ 23 ពេល​លោក​មក​ដល់ ហើយ​ឃើញ​អំណោយទាន​របស់​ព្រះជា​ម្ចាស់​ លោក​រីករាយណាស់។ លោកបាន​លើកទឹកចិត្ត​ពួកគេគ្រប់គ្នាឲ្យនៅជាប់ជាមួយព្រះអម្ចាស់អស់ពីចិត្ត​ជានិច្ច។ 24 ដ្បិត លោកជា​មនុស្ស​ល្អ ហើយពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ ហើយមានមនុស្ស​ជា​ច្រើន​បានបន្ថែមមកក្នុងព្រះអម្ចាស់ថែមទៀត។ 25 ក្រោយមក លោក​បារណាបាស​បាន​ទៅ​​ក្រុង​តើសុស ដើម្បីស្វែងរក​លោក​សូលនៅ។ 26 ពេលរកលោកឃើញហើយ គាត់​ក៏នាំ​លោក​មក​ក្រុង​អន់ទីយ៉ូក។ គ្រានោះ ពួកគេ​បាន​រស់​នៅ​ជា​មួយក្រុមជំនុំពេញ​មួយ​ឆ្នាំ​ ​ហើយបាន​បង្រៀន​មនុស្ស​ជា​ច្រើន​ផង។ ពួកសិស្សនៅ​ក្រុង​អន់ទីយ៉ូក​ត្រូវបានគេហៅថា «គ្រិស្ដបរិស័ទ» ដំបូងគេបង្អស់​។ 27 ឥឡូវនេះ នៅសម័យនោះ មាន​ពួក​ព្យាការីខ្លះចុះ​ពី​ក្រុង​យេរូសាឡិម ទៅឯក្រុង​អន់ទីយ៉ូក។ 28 ម្នាក់ក្នុងចំណោមពួកគេ ​ឈ្មោះ​អកាប៊ូស បានក្រោកឡើង ហើយដោយមានការបង្ហាញពី​ព្រះវិញ្ញាណ​ ​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល។ ការនេះបានកើតឡើងនៅក្នុង​រជ្ជកាល​ព្រះចៅ​​ក្លូឌាស​។ 29 ដូច្នេះ ពួក​សិស្ស​បាន​សម្រេច​ចិត្ត​ផ្ញើ​ជំនួយដល់បងប្អូននៅក្នុងស្រុកយូដា តាម​លទ្ធភាព​រៀងៗ​ខ្លួន។ 30 ពួកគេ​បាន​ធ្វើការនេះ គឺពួកគេបាន​ផ្ញើ​ប្រាក់​ទៅ​ជូន​ពួក​ចាក់ទុំ តាម​រយៈលោក​បារណាបាស និង​លោក​សូល​។