1 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីឈើនាងនួន ដែលមានប្រវែងប្រាំហត្ថ និងទទឹកប្រាំហត្ថ។ កន្លែងថ្វាយយញ្ញបូជានោះត្រូវមានរាងការ៉េ និងកម្ពស់បីហត្ថ។ 2 អ្នកត្រូវធ្វើស្នែងគោជាប់ទាំងបួនជ្រុងនៃកន្លែងថ្វាយយញ្ញបូជានោះ។ ស្នែងត្រូវភ្ជាប់ដុំតែមួយជាមួយនឹងកន្លែងថ្វាយយញ្ញបូជា អ្នកត្រូវស្រោបស្នែងនោះដោយលង្ហិន។ 3 អ្នកត្រូវធ្វើឧបករណ៍សម្រាប់ប្រើនៅកន្លែងថ្វាយយញ្ញបូជា មានឆ្នាំង ប៉ែល ផើង សម និងជើងក្រាន។ អ្នកត្រូវធ្វើឧបរណ៍នេះជាមួយនឹងលង្ហិនទាំងអស់។ 4 អ្នកត្រូវធ្វើប្រទាសសម្រាប់កន្លែងថ្វាយយញ្ញបូជា ខ្ទាស់ក្រឡាគ្នាជាមួយលង្ហិន។ ត្រូវធ្វើកងលង្ហិនបួនសម្រាប់ប្រទាសនីមួយៗទាំងបួនជ្រុងដែរ។ 5 អ្នកត្រូវដាក់ប្រទាសនៅក្រោមក្រោមជ្រុងទាំងបួន គឺនៅចំពាក់កណ្តាលនៃកន្លែងថ្វាយយញ្ញបូជា។ 6 អ្នកត្រូវធ្វើឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជា ឈើស្នែងនោះត្រូវធ្វើពីឈើនាងនួន ហើយអ្នកត្រូវស្រោបវាដោយលង្ហិន។ 7 ត្រូវដាក់ឈើស្នែងនៅក្នុងកង ហើយឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជាត្រូវមានទាំងសងខាង។ 8 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីក្តាដែលមានប្រហោងកណ្តាល ចេញពីបន្ទះក្តានោះ។ អ្នកត្រូវធ្វើវាបែបនេះ តាមដែលបានបង្ហាញនៅលើភ្នំ។ 9 អ្នកត្រូវធ្វើទីលានសម្រាប់ព្រះពន្លា។ ត្រូវមានរនាំងព័ទ្ធជុំវិញភាគខាងត្បូងនៃទីលាន រនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ។ 10 រនាំងត្រូវមាននោះត្រូវមានសរសេរម្ភៃ ជាមួយនឹងជើងទ្រម្ភៃដែលធ្វើពីលង្ហិនផង។ ត្រូវមានតម្ពក់ភ្ជាប់ទៅនឹងសរសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។ 11 នៅប៉ែកខាងជើងក៏ដូចគ្នាដែរ ត្រូវធ្វើរនាំងប្រវែងមួយហត្ថ ជាមួយនឹងសសរម្ភៃដែរ ជើងទ្រម្ភៃធ្វើពីលង្ហិន តម្ពក់ដែលភ្ជាប់នឹងសសរ និងកន្លឹះ ធ្វើពីប្រាក់។ 12 នៅប៉ែកខាងលិច ត្រូវធ្វើវាំងននប្រវែងហាសិបហត្ថ។ ត្រូវធ្វើសសរដប់ និងជើងទ្រដប់។ 13 ទីលានត្រូវមានប្រវែងហាសិបហត្ថ ទៅប៉ែកខាងកើត។ 14 រនាំងសម្រាប់ប៉ែកផ្លូវចូលត្រូវមានប្រវែងដប់ប្រាំហត្ថ។ ត្រូវធ្វើសសរបី និងជើងទ្របី។ នៅប៉ែកម្ខាងទៀតក៏ត្រូវមានរនាំងប្រវែងដប់ប្រាំហត្ថដែរ។ 15 ត្រូវធ្វើសសរបី និងជើងទ្របី។ ច្រកចូលទីលានត្រូវធ្វើវាំងននមានប្រវែងម្ភៃហត្ថ។ 16 វាំងននត្រូវមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ធ្វើពីក្រណាត់អំបោះធ្មៃយ៉ាងស្អាត ជាមួយនឹងក្បាច់បាក់ផង។ ត្រូវមានសសរបួនជាម្ួយនឹងជើងទ្របួន។ 17 សសរទីលានទាំងអស់ត្រូវមានគន្លឹះ និងតម្ពក់ស្រោបដោយប្រាក់ និងមានជើងទ្រលង្ហិន។ 18 ទីលានត្រូវមានបណ្តោយប្រវែងមួយរយហត្ថ និងទទឹងប្រវែងហាសិបហត្ថស្មើគ្នា ហើយនិងកម្ពស់ប្រាំហត្ថ ជាមួយនឹងរនាំងវិញត្រូវធ្វើពីអំបោះធ្មៃយ៉ាងស្អាតចងព័ទ្ធជុំវិញ ដែលមានជើងទ្រលង្ហិនផង។ 19 គ្រប់ឧបរកណ៍ទាំងអស់ដែលត្រូវប្រើនៅក្នុងព្រះពន្លា និងចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។ 20 អ្នកត្រូវបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។ 21 នៅខាងមុខព្រះពន្លានៃការជួបជុំ នៅខាងក្រៅវាំងននដែលនៅខាងមុខព្រះពន្លាដែលនៅទីនោះមានហឹបនៃសម្ពន្ធមេត្រី លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវរក្សាចង្កៀងឲ្យឆេះនៅចំពោះព្រះអម្ចាស់ជានិច្ច តាំងពីព្រឹករហូតដល់ល្ងាច។ សេចក្តីបង្គាប់នេះ នឹងត្រូវជាពិធីបរិសុទ្ធសម្រាប់កូនចៅអ៊ីស្រាអែលគ្រប់ជំនាន់អនុវត្តតាមជារៀងរហូតតទៅ។