ជំពូក ២៦

1 អ្នកត្រូវធ្វើព្រះពន្លាពីវាំងននដប់ ធ្វើពីអំបោះធ្មៃគឺក្រណាត់ពណ៌ស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លម្អដោយ​រូប​ចេរូប៊ីន។ ការងារនេះនឹងធ្វើឡើយដោយជាងដែលមានស្នាដៃល្អ។ 2 បណ្ដោយ​នៃវាំងនននីមួយៗមានប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ វាំងននទាំងអស់ត្រូវមានទំហំស្មើគ្នា។ 3 វាំងននប្រាំត្រូវភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។ 4 អ្នកត្រូវ​ធ្វើ​​កងដែល​មាន​ពណ៌​ខៀវ​តាម​ជាយ​វាំង‌នន​ទី​មួយ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា។ ដូចគ្នានេះ អ្នក​ត្រូវ​ធ្វើ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​មួយ​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ។ 5 អ្នកត្រូវ​ធ្វើ​កងហា​សិប​នៅ​វាំង‌នន​ទី​មួយ ហើយ​ហាសិប​ទៀត​នៅ​វាំង‌នន​ទី​ពីរ ហើយអ្នកត្រូវ​ធ្វើកងហាសិប នៅខាងចុងវាំងននទីពីរដែរ។ ធ្វើដូច្នេះ ដើម្បីឲ្យកងនោះបាននៅទល់មុខគ្នា 6 អ្នកត្រូវ​ធ្វើដង្កៀប​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​ដង្កៀបនោះ ដើម្បីឲ្យព្រះពន្លា​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។ 7 អ្នកត្រូវធ្វើវាំងននពីរោមពពែ សម្រាប់គ្របព្រះពន្លា។ 8 អ្នកត្រូវធ្វើវាំងននរោមពពែនេះដប់មួយវាំងនន។ ហើយវាំងនននីមួយៗត្រូវមានប្រវែងសាមសិបហត្ថ ហើយទទឹងវាំងនននីមួយៗមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយត្រូវមានទំហំស្មើៗគ្នា។ 9 អ្នកត្រូវភ្ជាប់វាំងននប្រាំជាមួយគ្នានឹងគ្នា ហើយវាំងននប្រាំមួយទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។ អ្នកត្រូវបត់វាំងននទីប្រាំមួយនៅខាងមុខព្រះពន្លា។ 10 អ្នកត្រូវធ្វើកងហាសិបដាក់នៅលើជាយវាំងនននីមួយៗ នៃផ្ទាំងទីមួយ ហើយហាសិបទៀតនៅខាងចុងវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។ 11 អ្នកត្រូវធ្វើដង្កៀបពីលង្ហិន ហើយដាក់វាទៅក្នុងដង្កៀបនោះ។ បន្ទាប់មក អ្នកត្រូវតំឡើងព្រះពន្លាជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាមកតែមួយ។ 12 វាំងននដែលនៅសល់ពាក់កណ្តាល គឺវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវព្យួរនៅពីក្រោយព្រះពន្លា។ 13 ត្រូវតែមានវាំង‌នន​​សល់​មួយ​ហត្ថ​នៅម្ខាង ហើយមួយហត្ថទៀតនៅម្ខាងទៀត ជាវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវ​ព្យួរនៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លា។ 14 អ្នកត្រូវធ្វើគម្របសម្រាប់គ្របព្រះពន្លាដែលធ្វើពីស្បែកចៀម ជ្រលក់ពណ៌ក្រហម ហើយគម្របមួយទៀតធ្វើពីស្បែកផ្សោតមកគ្រប់ពីលើនោះ។ 15 អ្នកត្រូវធ្វើស៊ុមពីឈើនាងនួនសម្រាប់ព្រះពន្លា។ 16 ស៊ុមនីមួយៗមានបណ្តោយដប់ហត្ថ ហើយទទឹងមួយហត្ថកន្លះ។ 17 ត្រូវមានពន្លួញឈើពីរភ្ជាប់ជាមួយនឹងស៊ុម​នីមួយៗ​ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។ អ្នកត្រូវធ្វើស៊ុមរបស់ព្រះពន្លាទាំងអស់របៀបនេះឯង។ 18 នៅពេលអ្នកត្រូវធ្វើស៊ុមសម្រាប់ព្រះពន្លា អ្នកត្រូវធ្វើស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។ 19 អ្នកត្រូវធ្វើជើងទ្រប្រាក់ចំនួនសែសិបនៅក្រោមស៊ុមទាំងម្ភៃនោះ។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ 20 នៅផ្នែកទីពីរនៃព្រះពន្លា គឺនៅប៉ែកខាងជើង អ្នកត្រូវធ្វើស៊ុមម្ភៃ 21 ហើយជើងទ្រស៊ុមពីប្រាក់ចំនួនសែសិបផង។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់។ 22 សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លាដែលនៅប៉ែកខាងលិច អ្នកត្រូវធ្វើស៊ុមប្រាំមួយ។ 23 អ្នកត្រូវធ្វើស៊ុមពីរសម្រាប់ជ្រុងខាងក្រោយព្រះពន្លា។ 24 ស៊ុមទាំងនេះត្រូវញែកដោយឡែកនៅខាងក្រោម ប៉ុន្តែ ត្រូវភ្ជាប់នៅខាងលើជាមួយនឹងកងមួយ។ នៅជ្រុងខាងក្រោយទាំងពីរត្រូវមានស៊ុមពីរដូចគ្នា។ 25 ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនទាំងអស់ដប់ប្រាំមួយ ជើងទ្រពីរនៅក្រោមស៊ុមទីមួយ ហើយជើងទ្រពីរទៀត នោក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់ទៀត។ 26 អ្នកត្រូវធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមមួយផ្នែករបស់ព្រះពន្លា។ 27 រនុកប្រាំទៀតសម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំផ្សេងទៀតសម្រាប់ស៊ុម សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លានៅប៉ែកខាងលិច។ 28 រនុក​កណ្ដាល ពាក់​កណ្ដាល​ស៊ុម​ឡើង​លើ ត្រូវ​បង្ហូត​ចាប់​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង។ 29 អ្នកត្រូវស្រោបស៊ុមជាមួយនឹងមាស។ អ្នកត្រូវធ្វើកងពីមាស សម្រាប់ស៊កចូលរនុក ហើយអ្នកត្រូវស្រោមរនុកជាមួយនឹងមាស។ 30 អ្នកត្រូវរៀបចំព្រះពន្លា តាមផែនការដែលបានបង្ហាញអ្នកនៅលើភ្នំ។ 31 អ្នកត្រូវធ្វើវាំងននពី​មួយ ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះពណ៌ស ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ 32 វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លម្អ​ដោយ​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នា​ដៃ។ អ្នកត្រូវព្យួរវានៅលើសរសរនាងនួនបួនដែលស្រោមមាស។ សរសរទាំងនេះត្រូវមានទំពក់ពីមាស បញ្ឍរនៅលើជើងទ្រប្រាក់។ 33 អ្នកត្រូវព្យួរវាំងនននៅតម្ពក់ទាំងនោះ ហើយអ្នកត្រូវ​យក​ហឹប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី។ វាំងននត្រូវញែកទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុត។ 34 អ្នកត្រូវ​ដាក់​ទី​សន្តោស​ប្រោសនៅ​លើ​ហិប​នៃ​សម្ពន្ធមេត្រី នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត។ 35 អ្នកត្រូវដាក់តុនៅខាងក្រៅវាំងនន។ អ្នកត្រូវដាក់ជើងចង្កៀងទល់មុខនឹងតុនៅប៉ែកខាងត្បូងនៃព្រះពន្លា។ តុត្រូវនៅប៉ែកខាងជើង។ 36 អ្នកត្រូវធ្វើរនាំងសម្រាប់ផ្លូវចូលព្រះពន្លា។ អ្នកត្រូវធ្វើវាចេញពី​អំបោះ​ធ្មៃ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងវិញនឹង​អំបោះ​ខ្លូត‌ទេស ត្រូវប៉ាក់ផង។ 37 ដ្បិត កន្លែងព្យួរ អ្នកត្រូវ​ធ្វើ​សសរ​នាង‌នួន​ប្រាំ ហើយស្រោប​​មាស​សម្រាប់​គ្របពីលើវា។ ​តម្ពក់​របស់វាត្រូវធ្វើពីមាស ហើយអ្នក​ត្រូវ​សិត​ធ្វើ​ជើង​លង្ហិន​ប្រាំ​សម្រាប់​ទ្រសសរ​ទាំង​នោះ។