1 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ដ្បិត យើងបានធ្វើឲ្យស្តេច និងមន្ត្រីរបស់ស្តេចមានចិត្តរឹង។ យើងបានធ្វើការនេះ ដើម្បីបង្ហាញទីសម្គាល់ផ្សេងៗនៃអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។ 2 យើងបានធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចដំណាលប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើ គឺបានប្រព្រឹត្តនឹងអេស៊ីបយ៉ាងធ្ងន់ធ្ងរ និងពីការដែលយើងបានធ្វើការអស្ចារ្យផ្សេងៗដែលសម្តែងពីអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។ បែបនេះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះអម្ចាស់»។ 3 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «តើស្តេចនៅតែមិនព្រមបន្ទាបខ្លួននៅចំពោះយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយេីងបាន។ 4 ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ ចូរស្តាប់ ថ្ងៃស្អែក យើងនឹងនាំសត្វកណ្ដូបមកក្នុងទឹកដីរបស់ព្រះអង្គ។ 5 ពួកវានឹងហើរមកពាសពេញដី ដូច្នេះ គ្មានសល់ដីមួយកន្លែងដែលអាចមើលឃើញឡើយ។ ពួកវានឹងស៊ីអ្វីៗដែលនៅសល់ពីព្រិល។ វាក៏នឹងស៊ីដើមឈើទាំងអស់របស់ស្តេចដែលដុះនៅឯស្រែចម្ការ។ 6 ពួកវានឹងចូលទៅពេញដំណាក់ និងផ្ទះមន្ត្រីរបស់ស្តេច និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ ជាអ្វីមួយដែលឪពុក និងជីតារបស់អ្នកមិនដែលឃើញពីមុន និងជាអ្វីដែលមិនដែលឃើញតាំងពីផែនដីបានកើតមក រហូតមកដល់សព្វថ្ងៃនេះ»។ បន្ទាប់មក លោកម៉ូសេក៏ចាកចេញពីស្តេចផារ៉ោនទៅ។ 7 ពួកមន្ត្រីរបស់ស្តេចផារ៉ោនទូលទៅស្តេចថា៖ «តើបុរសនេះឲ្យធ្វើបានយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ។ តើព្រះអង្គមិនជ្រាបទេឬថា អេស៊ីបត្រូវបានបំផ្លាញ?» 8 គេបាននាំលោកម៉ូសេ និងលោកអ៊ើរ៉ុនមកគាល់ស្តេចផារ៉ោនម្តងទៀត ស្តេចបានមានរាជឱង្ការថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកចុះ។ តើនរណាខ្លះនឹងទៅ?» 9 លោកម៉ូសេទូលថា៖ «យើងនឹងចេញទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុស និងកូនស្រីរបស់យើង។ យើងនឹងចេញទៅជាមួយហ្វូងសត្វ និងហ្វូងចៀមរបស់យើង។ ដ្បិត យើងខ្ញុំនឹងធ្វើពិធីបុណ្យថ្វាយព្រះអម្ចាស់»។ 10 ស្តេចផារ៉ោនមានរាជឱង្ការទៅពួកគេថា៖ «សូមព្រះអម្ចាស់នៅជាមួយអ្នករាល់គ្នាចុះ ប្រសិនបើ យើងអនុញ្ញាតឲ្យអ្នក និងកូនតូចៗរបស់អ្នកទៅ។ មើល៍ អ្នករាល់គ្នាមានគំនិតអាក្រក់។ 11 អត់ទេ! ចូរចេញទៅតែប្រុសៗដែលនៅក្នុងចំណោមអ្នករាល់គ្នាបានហើយ ហើយថ្វាយបង្គំព្រះអម្ចាស់ចុះ ដ្បិត នោះគឺជាអ្វីដែលអ្នកចង់បាន»។ បន្ទាប់មក គេបានបណ្តេញលោកម៉ូសេ និងលោកអ៊ើរ៉ុនចេញពីស្តេចផារ៉ោន។ 12 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកលើទឹកដីអេស៊ីប ដើម្បីឲ្យកើតមានកណ្ដូបឲ្យពួកវាបានវាយប្រហារទឹកដីអេស៊ីប និងស៊ីដំណាំទាំងឡាយនៅក្នុងទឹកដីអេស៊ីបដែលនៅសល់ពីព្រិល»។ 13 លោកម៉ូសេបានលើកដៃ ជាមួយនឹងដំបងរបស់គាត់លើទឹកដីអេស៊ីប ហើយព្រះអម្ចាស់បាននាំឲ្យមានខ្យល់បក់ពីទិសខាងកើតលើទឹកដីទាំងអស់ពេញមួយថ្ងៃមួយយប់។ នៅព្រឹកឡើង ខ្យល់ពីទិសខាងកើតបាននាំសត្វកណ្តូបមក។ 14 សត្វកណ្ដូបបានចេញទៅពាសពេញទឹកដីអេស៊ីបទាំងមូល ហើយបានទំពាស់ពេញទឹកដីតែម្តង។ មិនដែលធ្លាប់មានហ្វូងកណ្តូបនៅក្នុងទឹកដីបែបនេះទេ ហើយក្រោយពីនេះក៏មានកណ្ដូបច្រើនយ៉ាងនេះដែរ។ 15 ពួកវាបានគ្រប់ដណ្តប់ពាសពេញទឹកដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ ពួកវាបានស៊ីដំណាំ ផលផ្លែដើមឈើដែលនៅសល់ពីព្រិលទាំងអស់។ នៅពាសពេញទឹកដីអេស៊ីបទាំងមូល គ្មានសល់ស្លឹងខៀវខ្ចីនៅសល់ទេ ឬដើមឈើ និងដំណាំនៅស្រែចម្ការនៅសល់ទេ។ 16 បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុនមកយ៉ាងលឿន ហើយមានរាជឱង្ការថា៖ «យើងបានធ្វើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក និងអ្នកផងដែរ។ 17 បន្ទាប់មក សូមអត់ទោសបាបរបស់យើងនៅពេលនេះ ហើយអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលព្រះអង្គនឹងដកសេចក្តីស្លាប់នេះចេញពីយើង»។ 18 ដូច្នេះ លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោនទៅ ហើយបានអធិស្ឋានដល់ព្រះអម្ចាស់។ 19 ព្រះអម្ចាស់បាននាំឲ្យមានខ្យល់បង់យ៉ាងខ្លាំងពីទិសខាងលិច ដែលនាំឲ្យមានសត្វកណ្ដូប ហើយកៀរចូលទៅក្នុងសមុទ្រកក់ គ្មានសត្វកណ្ដូបណាមួយនៅសល់នៅក្នុងទឹកដីអេស៊ីបឡើយ។ 20 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទេ។ 21 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីឲ្យមានភាពងងឹងគ្របដណ្តប់ទឹកដីអេស៊ីបទាំងមូល គឺជាភាពងងឹតដែលមើលអ្វីមិនឃើញឡើយ»។ 22 លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើមេឃ ហើយមានភាពងងឹតយ៉ាងក្រាសនៅក្នុងទឹកដីអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ 23 គ្មាននរណាអាចមើលគ្នាទៅវិញទៅមកឃើញឡើយ ក្នុងរយៈពេលបីថ្ងៃ គ្មាននរណាចេញពីផ្ទះឡើយ។ ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលវិញមានពន្លឺនៅក្នុងដែលពួកគេរស់នៅ។ 24 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ ហើយមានរាជឱង្កាថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ចុះ។ ទាំងគ្រួសាររបស់អ្នកក៏ទៅជាមួយអ្នកដែរ ប៉ុន្តែ ទុកហ្វូងសត្វ និងហ្វូងចៀមនៅទីនេះហើយ»។ 25 ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអង្គត្រូវប្រទានសត្វដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំយកទៅធ្វើជាយញ្ញបូជា ហើយធ្វើជាយញ្ញបូជាដុត ដើម្បីយើងធ្វើយញ្ញបូជាសត្វទាំងនោះថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។ 26 ហ្វូងគោរបស់យើងខ្ញុំក៏ត្រូវចេញទៅជាមួយយើងខ្ញុំដែរ។ មិនត្រូវឲ្យនៅសល់ក្រចកជើងរបស់ពួកវាណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកពួកវាទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងខ្ញុំ។ ដ្បិត យើងខ្ញុំមិនដឹងថា យើងខ្ញុំត្រូវយកអ្វីទៅថ្វាយបង្គំព្រះអម្ចាស់នៅឡើយទេ លុះត្រាតែយើងខ្ញុំទៅដល់ទីនោះសិន។ 27 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទេ។ 28 ស្តេចផារ៉ោនមានរាជឱង្ការទៅលោកម៉ូសេថា៖ «ចូរចេញពីយើងទៅ» ចូរប្រយ័ត្នការមួយ សូមកុំឲ្យយើងឃើញមុខអ្នកទៀត ដើម្បីនៅថ្ងៃដែលអ្នកឃើញមុខយើង អ្នកនឹងស្លាប់»។ 29 លោកម៉ូសេទូលថា៖ «ព្រះអង្គមានរាជឱង្ការដោយអង្គទ្រង់ទេ។ ទូលបង្គំនឹងមិនឃើញព្រះភក្រ្កព្រះអង្គទៀតទេ»។