1 ការបែងចែកទឹកដីដល់កុលសម្ព័ន្ធយូ៉សែបលាតសន្ធឹងចាប់ពីទន្លេយ័រដាននៅក្រុងយេរីខូ តំបន់ទឹកធ្លាក់ខាងកើតក្រុងយេរីខូ ទៅដល់វាលរហៅស្ថាន ឡើងពីយេរីខូឆ្លងកាត់តំបន់ភ្នំបេតអែល។ 2 បន្ទាប់មក ចេញពីបេតអែលទៅដល់ក្រុងលូស និងឆ្លងកាត់តាមក្រុងអាថារ៉ូត ជាទឹកដីស្រុកអើគី។ 3 បន្ទាប់មក ចុះទៅភាគខាងលិចនៃតំបន់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនភាគខាងក្រោម និងបន្ទាប់មក ទៅកេស៊ើរ ហើយបញ្ចប់នៅត្រង់សមុទ្រ។ 4 កុលសម្ព័ន្ធយ៉ូសែប គឺលោកម៉ាណាសេ និងលោកអេប្រាអ៊ីមបានទទួលទឹកដីជាមរតកបែបនេះឯង។ 5 ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមត្រូវបានបែងចែកតាមអំបូរនីមួយៗដូចខាងក្រោម៖ ព្រំប្រទល់ជាមរតករបស់ពួកគេភាគខាងលិចគឺចាប់ពីក្រុងអាថារ៉ូត-អាដើររហូតដល់បេតហូរ៉ូនផ្នែកខាងលើ 6 ហើយចេញពីនោះបន្តទៅសមុទ្រ។ ចេញពីក្រុងមីគមេថានៅផ្នែកខាងជើង ហើយត្រឡប់ទៅខាងកើតក្រុងតាណាត ស៊ីឡូ ហើយឆ្លងកាត់ខាងក្រោយក្រុងនោះទៅខាងកើតយ៉ាណូហា។ 7 បន្ទាប់មក ព្រំប្រទល់នោះចុះពីយ៉ាណូហាទៅអាថារ៉ូត ទៅណារ៉ាតា ហើយមកដល់ក្រុងយេរីខូ បញ្ចប់ត្រង់ទន្លេយ័រដាន់។ 8 ចេញពីព្រំប្រទល់តាពួរទៅភាគខាងលិច រហូតដល់ទឹកធ្លាក់ខាណា និងបញ្ចប់ត្រឹមសមុទ្រ។ នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ 9 ដោយមានទាំងក្រុងនានាដែលជ្រើសរើសសម្រាប់កុលសម្ព័ន្ធអេប្រាអ៊ីម ជាមួយនឹងមរតករបស់កុលសម្ព័ន្ធម៉ាណាសេ រួមទាំងក្រុងទាំងប៉ុន្មាន ក៏ដូចជាភូមិរបស់ពួកគេ។ 10 ពួកគេពុំបានបណ្តេញជនជាតិកាណានដែលរស់នៅក្នុងកេស៊ើរឡើយ ដូច្នេះជនជាតិកាណានបានរស់នៅជាមួយអេប្រាអ៊ីមរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែ អ្នកទាំងនេះត្រូវបានបង្ខំឲ្យធ្វើការយ៉ាងធ្ងន់។