ជំពូក ១៥

1 ទឹកដីរបស់កុលសម្ព័ន្ធយូដា​ដែលប្រគល់តាមអំបូររបស់គេរៀងៗខ្លួនគឺចាប់ពីព្រំប្រទល់ភាគខាងត្បូងស្រុកអេដុំ ជាមួយនឹងវាលរហោស្ថានស៊ីននៅខាងត្បូងបំផុត។ 2 ព្រំប្រទល់របស់ពួកគេនៅខាងត្បូងចាប់ពីចុងសមុទ្រអំបិល ចាប់ពីជ្រោយដែលបែរទៅទិសខាងត្បូង។ 3 ព្រំប្រទល់បន្ទាប់របស់ពួកគេចាប់ពីភាគខាងត្បូងនៃភ្នំអាក្រាប៊ីមរហូតដល់ស៊ីន ហើយបន្តរហូតដល់ភាគខាងត្បូងកាដេស បានៀរ តាមហេតស្រូន ហើយឡើងទៅអាដា និងការកា។ 4 វាត្រូវឆ្លងកាត់អាសមូន រហូតដល់ស្រុកអស៊ីប ហើយមកទល់នឹងសមុទ្រ។ នេះជាព្រំប្រទល់ខាងត្បូងរបស់ពួកគេ។ 5 ព្រំប្រទល់ភាគខាងកើតគឺសមុទ្រអំបិល នៅមាត់ទន្លេយ័រដាន់។ ព្រំប្រទល់ភាគខាងជើងចាប់ពីជ្រោយសមុទ្រ នៅឯម៉ាត់ទន្លេយ័រដាន់។ 6 ចាប់ពីបេត ហុកឡា កាត់​តាម​ខាង​ជើង​បេតអា‌រ៉ាបា។ បន្ទាប់មកវាទៅជាប់នឹង​ផ្ទាំង​ថ្ម​បូហានដែលជាឈ្មោះកូនរបស់លោករូបេន។ 7 បន្ទាប់មក ព្រំ‌ប្រទល់​នេះ​ទៅ​ដល់​ក្រុង​ដេបៀរ តាម​ជ្រលង​ភ្នំ​អាគ័រ និងទៅ​ខាង​ជើង​ទៅកាន់​គីល‌កាល់ ដែល​នៅ​ទល់​មុខភ្នំ​អាឌូ‌មីម ដែលនៅខាងត្បូងជ្រលងភ្នំ។ បន្ទាប់​មក ព្រំ‌ប្រទល់ឆ្ឆងកាត់ប្រភព​ទឹក​អេន សេ‌ម៉េស ហើយ​ទៅ​អេន រ៉ូកែល។ 8 បន្ទាប់មក ​ព្រំប្រទល់​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ិនុម ទៅដល់​ខាង​ត្បូង​​ក្រុង​យេប៊ូស (ដែលជា​ក្រុង​យេរូ‌សាឡិម)។ បន្ទាប់មក​ បន្តរហូត​ដល់​កំពូល​ភ្នំដែលនៅលើ​ជ្រលង​ភ្នំ​ហ៊ីនុមភាគខាងលិច ដែល​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។ 9 បន្ទាប់មក ព្រំប្រទល់លាតសន្ធឹងពីកំពូលភ្នំទៅដល់ប្រភពទឹក​ណិប‌តា ហើយ​បន្ត​ពីនោះទៅ​ដល់​ក្រុង​នានា​នៃ​​ភ្នំ​អេប្រូន។ បន្ទាប់មក ព្រំប្រទល់បត់ជុំវិញ​ក្រុង​បាឡា (គឺដូច​ក្រុង​គារ‌យ៉ាត យា‌រីម)។ 10 បន្ទាប់មក ព្រំប្រទល់នេះវង់ជុំវិញភាគខាងលិច​បាឡាទៅដល់​ភ្នំ​សៀរ ​កាត់​តាម​ម្ខាងនៃ​ភ្នំ​យារីមភាគខាងជើង (ដូចគ្នានឹងភ្នំ​កេសា‌ឡូន) ចុះ​ទៅ​ដល់​បេត‌សេ‌ម៉េស និង​កាត់ទៅដល់​ធីមណា។ 11 ព្រំប្រទល់ចេញទៅភាគខាងជើង​ភ្នំ​អេក្រូន ហើយបន្ទាប់មកបត់ជុំវិញ​ស៊ីក្រូន និងឆ្លងកាត់​ភ្នំ​បាឡា ពីទីនោះបន្តទៅ​ដល់​យ៉ាប់‌នាល។ 12 ព្រំប្រទល់ចប់ត្រង់សមុទ្រ​។ ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​ធំ និង​តំបន់​ឆ្នេរ​។ នេះ​​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​គេរៀងៗខ្លួន។ 13 ក្នុងការរក្សាបញ្ញត្តរបស់ព្រះអម្ចាស់លោកយ៉ូស្វេបានឲ្យកិច្ចការមួយដល់លោកកាលែបជាកូនរបស់លោកយេភូនេក្នុងការកាន់កាប់ទឹកដីក្នុងចំណោមកុលសម្ព័ន្ធយូដា គារ‌យ៉ាត អើបា គឺ​ក្រុង​ហេប្រូន អើបា​ត្រូវ​ជា​ឪពុក​របស់​​លោកអណាក់)។​ 14 លោកកាលែបបានបណ្ដេញកូនប្រុសៗរបស់លោកអណាក់បីនាក់ គឺ​លោកសេសាយ លោក​អហ៊ី‌ម៉ាន និង​​លោកតាល‌ម៉ាយ ដែលជាអ្នកជំនាន់ក្រោយរបស់លោកអណាក់។ 15 លោកបានចេញពីទីនោះទៅវាយយកក្រុងដេបៀរ (ក្រុងដេបៀរគេធ្លាប់ហៅថាគារ‌យ៉ាត សេភើរ)។ 16 លោកកាលែបនិយាយថា៖ «មនុស្សដែលវាយគារ‌យ៉ាត សេភើរ ហើយដណ្តើមបាន នោះខ្ញុំនឹងប្រគល់កូនស្រីរបស់ខ្ញុំគឺនាងអាក់‌សាធ្វើជាប្រពន្ធ»។ 17 លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស​ជា​ប្អូនប្រុស​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​ធ្វើ​ជា​ប្រពន្ធគាត់។ 18 ក្រោយមក លោកអាក់សាបានមកនៅជាមួយលោកអូធ្នាល ហើយនាងទទូចឲ្យគាត់សុំដីពីឪពុករបស់នាង។ នៅពេលដែលនាងចេញលាទៅ លោកកាលែបបាននិយាយនឹងនាងថា៖ «តើកូនចង់បានអ្វី»? 19 នាងអាក់សាឆ្លើយថា៖ «សូម​ធ្វើតាមសំណូមពរកូនផង តាំងពីពុក​បាន​ចែកទឹកដីនេកេវ​ឲ្យ​កូន សូម​ចែក​ប្រភពទឹក​ឲ្យ​កូនខ្លះ​ផង»។ បន្ទាប់មក លោកកាលែបក៏ចែកប្រភពទឹកខាងលើ និងប្រភពទឹកខាងក្រោមឲ្យនាង។ 20 នេះជាមរតករបស់កុលសម្ព័ន្ធយូដាដែលបានឲ្យតាមអំបូររបស់គេ។ 21 ក្រុង​ទាំងឡាយដែលជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធយូដានៅខាងត្បូងបំផុត ដល់ព្រំប្រទល់ស្រុក​អេដុម មានកាបសៀល អេឌើរ យ៉ាគើរ 22 គីណា ឌីម៉ូ‌ណា អាដា‌ដា 23 កេដែស ហា‌សោរ អ៊ីថ្នាន 24 ស៊ីភ តេលែម បេអា‌ឡូត។ 25 ហា‌សោរ ហាដា‌ថា កេរី‌យ៉ូត ហេត‌ស្រូន (គេក៏ហៅថា​ហា‌សោរ) 26 អាម៉ាម សេម៉ា ម៉ូឡា‌ដា 27 ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតផា‌លែត 28 ហាត់‌សារ សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា។ 29 បាឡា អ៊ីយ៉ីម អាត់‌សែម 30 អែល‌ថូឡាត កេ‌សៀល ហោ‌ម៉ា 31 ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន សាណា 32 ល្បា‌អូត ស៊ីល‌ហ៊ីម អាយីន និង​រ៉ីមម៉ូន។ មាន​ម្ភៃ​ប្រាំ​បួន​ក្រុងរួមទាំងភូមិរបស់ពួកគេផងដែរ។ 33 នៅតាមភ្នំទាបៗ មាន៖ ក្រុងអែស‌ថោល ក្រុងសូរ៉ាស់ 34 ក្រុងអាសណា ក្រុងសា‌ណូអា ក្រុងអេន កានីម ក្រុងតាពួរ ក្រុងអេណាម 35 ក្រុងយ៉ារ‌មូត ក្រុងអាឌូ‌ឡាំ ក្រុងសូគរ ក្រុងអា‌សេ‌កា 36 ក្រុងស្អារ៉ែម ក្រុងអាឌី‌ថែម និងក្រុងកេដេ‌រ៉ា (គឺ​ក្ដេរ៉ូ‌ថែម)។ មាន​ដប់‌បួន​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 37 ក្រុងសេណាន ក្រុងហា‌ដា‌សា មីគ‌ដាល កាដ 38 ក្រុងឌី‌លាន ក្រុងមីសប៉ា ក្រុងយ៉ុគ‌ធាល 39 ក្រុងឡាគីស ក្រុងបូស‌កាត់ ក្រុងអេក្លូន។ 40 ក្រុងកាបូន ក្រុងឡា‌ម៉ាស ក្រុងគីត‌លីស 41 ក្រុងកេដេ‌រ៉ូត ក្រុងបេត‌ដាកូន ក្រុងណា‌អាម៉ា និង​ក្រុងម៉ាកេ‌ដា។ មានចំនួនដប់ប្រាំមួយទីក្រុងរួមទាំងភូមិរបស់ពួកគេផង។ 42 ក្រុងលីប‌ណា ក្រុងអេធើរ ក្រុងអាសាន 43 ក្រុងយីប‌ថា ក្រុងអាស‌ណា ក្រុងនេស៊ីប 44 ក្រុងកៃឡា ក្រុងអាក‌ស៊ីប និង​ក្រុងម៉ារី‌សា។ មានចំនួនប្រាំបួនទីក្រុងរួមទាំងភូមិរបស់ពួកគេផង។ 45 ក្រុង​អេក្រូន ជួយក្រុងជុំ‌វិញ និងភូមិនានា 46 ​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ ព្រម​ទាំង​​ភូមិ​ទាំង​នានានៅជិតក្រុង​អាស‌ដូឌរួមទាំងភូមិរបស់ពួកគេ។ 47 ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ក្រុង​នៅ​ជុំ‌វិញទៅដល់​ទឹក​ធ្លាក់​នៅ​​អេស៊ីប និង​ឆ្នេរ​សមុទ្រ។ 48 នៅក្នុងតំបន់ភ្នំ មានក្រុងសា‌មៀរ ក្រុងយ៉ាត‌ទៀរ ក្រុងសូគរ 49 ក្រុងដាណា ក្រុងគារយ៉ាត ក្រុងសាន‌ណា (គឺ​ក្រុងដេបៀរ) 50 ក្រុងអាណាប ក្រុងអែស‌ធេម៉ូរ ក្រុងអានីម 51 ក្រុងកូសែន ក្រុងហូឡូន និងក្រុង​គីឡោ។ ​មាន​ទាំង​អស់​ដប់​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 52 ក្រុងអារ៉ាប ក្រុងឌូម៉ា ក្រុងអែស‌អៀន 53 ក្រុងយ៉ានិម ក្រុងបេត តាពូ‌អា ក្រុងអាផេ‌កា 54 ក្រុងហិម‌កា ក្រុងគារ‌យ៉ាត អើបា (គឺ​ហេប្រូន) និង​ស៊ី‌អោរ។ ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 55 ក្រុងម៉ាអូន ក្រុងកើមែល ក្រុងស៊ីភ ក្រុងយូថា 56 ក្រុងយេសរាល ក្រុងយ៉ុក‌ឌាម ក្រុងសា‌ណូអា 57 ក្រុងកាអ៊ីន ក្រុងគីបៀរ និងក្រុង​ធីមណា។ ​មាន​ទាំង​អស់​ដប់​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 58 ក្រុងហាល់‌ហ៊ូល ក្រុងបេត‌សើរ ក្រុងកេដោរ 59 ក្រុងម៉ារ៉ាត ក្រុងបេតអា‌ណូត និង​ក្រុងអែល‌ទិកុន។ ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 60 ក្រុងគារយ៉ាត បាល (គឺ​ក្រុងគៀរី‌យ៉ាត យារីម) និងក្រុង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីររួមទាំងភូមិរបស់ពួកគេ។ 61 នៅក្នុង​វាល​រហោ‌ស្ថាន​មានក្រុងបេតអា‌រ៉ាបា ក្រុងមីត‌ឌីន ក្រុងសេ‌កាកា 62 ក្រុងនីបសាន ក្រុងអៀហា ក្រុងមេឡាក់ និងក្រុង​អេន-‌គេឌី។ មាន​ទាំង​អស់​ដប់‌ប្រាំ​មួយ​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 63 ប៉ុន្តែ សម្រាប់ជនជាតិយេប៊ូស ការកាន់កាប់ក្រុងយេរូសាឡិមកុលសម្ព័ន្ធយូដាមិនអាចចេញពួកគេចេញបានឡើយ ដូច្នេះជនជាតិយេប៊ូសរស់នៅទីនោះជាមួយកុលសម្ព័ន្ធយូដារហូតដល់សព្វថ្ងៃនេះ។