1 ខ្ញុំក៏ក្រឡេកភ្នែករបស់ខ្ញុំមកវិញ ឃើញរទេះបួនចេញមកពីចន្លោះភ្នំពីរ ហើយភ្នំទាំងពីរនោះកើតឡើងពីលង្ហិន។ 2 រទេះទីមួយមានសេះពណ៌ក្រហម រទេះទីពីរមានសេះពណ៌ខ្មៅ 3 រទេះទីបីមានពណ៌ស រទេះទីបួនសេះមានស្នាមអុចពណ៌ប្រផេះ។ 4 ដូច្នេះ ខ្ញុំក៏ឆ្លើយដោយបាននិយាយទៅកាន់ទេវតាដែលជាអ្នកនិយាយជាមួយខ្ញុំថា «តើការទាំងនេះគឺជាអ្វីទៅ លោកម្ចាស់?» 5 ទេវតាក៏ឆ្លើយដោយនិយាយមកកាន់ខ្ញុំថា «នេះគឺជាខ្យល់ទាំងបួនទិសនៃឋានសួគ៌ ដែលចេញពីទីកន្លែងដែលពួកគេឈរនៅពីមុខព្រះជាម្ចាស់នៃផែនដីទាំងមូល។ 6 រទេះដែលមានសេះពណ៌ខ្មៅចេញទៅទឹកដីខាងជើង សេះពណ៌សចេញទៅទឹកដីខាងលិច ហើយសេះស្នាមអុចពណ៌ប្រផេះចេញទៅទឹកដីខាងត្បូង»។ 7 សេះខ្លាំងទាំងនេះបានចេញទៅហើយប្រឹងប្រែងរកផ្លូវដើម្បីធ្វើដំណើរឆ្លងកាត់ជុំវិញផែនដី ទេវតាក៏ពោលឡើងថា «ចូរចេញទៅ ហើយធ្វើដំណើរជុំវិញផែនដី!» ពួកគេបានចេញទៅជុំវិញផែនដីទាំងមូល។ 8 បន្ទាប់មក គាត់ហៅខ្ញុំហើយនិយាយមកកាន់ខ្ញុំថា «មើល៌ ទៅកាន់រទេះសេះដែលចេញទៅទឹកដីខាងជើង ពួកគេនឹង រំងាប់វិញ្ញាណរបស់យើងនៅទឹកដីខាងជើងនោះ»។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា 10 «ទទួលយកដង្វាយពីពួកអ្នកដែលជាប់ជាឈ្លើយ ពីលោកហែលដាយិង លោកថូប៊ីយ៉ា និងយេដាយ៉ា ហើយនៅថ្ងៃនោះដដែលត្រូយកដង្វាយទៅផ្ទះរបស់យូ៉សៀល ជាកូនរបស់សេផានា ជាអ្នកដែលមកពីបាប៊ីឡូន។ 11 បន្ទាប់មក ទទួលយកមាស និងប្រាស់ ធ្វើជាមកុដដំពាក់លើក្បាលរបស់មហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក់។ 12 ចូរប្រាប់លោកថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា បុរសនេះឈ្មោះរបស់លោកគឺ លំពង់ និងពន្លកដែលដុះចេញពីកន្លែងរបស់ខ្លួន ហើយលោកនឹងសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់! 13 គឺលោកនោះហើយនឹងដែលជាអ្នកសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់ ហើយនឹងតាំងភាពរុងរឿងឡើង ហើយនឹងអង្គុយគ្រប់គ្រង់លើបល្ល័ង្ករបស់លោក។ លោកនឹងក្លាយជាបូជាចារ្យលើបល្ល័ង្ករបស់លោក ហើយនិងការយល់ដឹងនៃសន្តិភាពដែលបានកើតឡើងរវាងការទាំងពីរនោះ។ 14 មកុដនឹងទុកដាក់នៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីគោរពដល់ លោកហែលដាយ លោកថូប៊ីយ៉ា និងលោកយេដាយ៉ា ព្រមទាំងជាការរំឭកដើម្បីចិត្ដសប្បុរសនៃកូនរបស់សេផានា។ 15 បន្ទាប់មក អស់អ្នកណាដែលនៅឆ្ងាយនឹងមកសាងសង់ព្រះវិហារនៃព្រះអម្ចាស់ ដូច្នេះអ្នកនឹងដឹងថាព្រះអម្ចាស់នៃពិភពទាំងមូលបានបញ្ជូនខ្ញុំមកអ្នកមែន ការនេះនឹងកើតឡើង បើសិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នកពិតប្រាកដមែន!»