1 បន្ទាប់មក ខ្ញុំក្រឡេកភ្នែកមកវិញ ខ្ញុំបានឃើញ ក្រាំងមួយកំពុងហោះ! 2 ទេវតានិយាយមកកាន់ខ្ញុំថា «តើអ្នកឃើញអ្វី?» ខ្ញុំឆ្លើយថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ បណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ»។ 3 បន្ទាប់មក គាត់និយាយមកកាន់ខ្ញុំថា «នេះគឺជាបណ្ដាសារ ដែលកើតមាននៅក្នុងទឺកដីទាំាងមូល ផ្នែកម្ខាងនៃក្រាំងនេះសរសេរថា ត្បិតចោរនឹងត្រូវកាត់ចេញ ហើយផ្នែកម្ខាងទៀតសរសេរថា អស់អ្នកណាដែលស្បថបំពាននឹងត្រូវកាត់ចេញដែរ។ 4 ព្រះអម្ចាស់នៃពិភពទាំាំងមូលមានព្រះបន្ទូលថា យើងនឹងបញ្ជូនបណ្ដាសារមក ដូច្នេះ បណ្ដាសារនេះនឹងចូលក្នុងផ្ទះពួកចោរ និងផ្ទះពួកអស់អ្នកដែលស្បថបំពានដោយឈ្មោះរបស់យើង។ បណ្ដាសារនឹងបន្ដរនៅផ្ទះរបស់ពួកគេ ហើយនិងធ្វើឲ្យផ្ទះគេ វិនាស ទាំងនៅលើនិងថ្មផងដែឬ»។ 5 បន្ទាប់មក ទេវតាដែលបាននិយាយជាមួយខ្ញុំក៏ចាក់ចេញទៅហើយនិយាយមកកាន់ខ្ញុំថា «ចូរបើកភ្នែករបស់អ្នកឡើង ហើយឃើញនូវអ្វីដែលចេញមកនោះ!» 6 ខ្ញុំឆ្លើយថា «តើនេះគឺជាអ្វី?» គាត់និយាយថា «នេះគឺជាកញ្ជើដែលចេញមក គឺជា អំពើទុច្ចរិតរបស់ពួកគេក្នុងទឹកដីទាំងមូល»។ 7 បន្ទាប់មក មានសំណរចេញមកពីកញ្ជើ ហើយមានស្រ្ដីម្នាក់នៅក្នុងកញ្ជើនោះ! 8 ទេវតាពោលថា «នេះគឺជាអំពើ ទុច្ចរិត!» លោកបានបោះនាងចូលទៅក្នុងកញ្ជើវិញ ហើយលោកបានបោះសំណរបិទមាត់កញ្ជើផង។ 9 ខ្ញុំក៏ក្រឡេកភ្នែករបស់ខ្ញុំ ឃើញស្ត្រីពីរនាក់ចេញជិតៗខ្ញុំ ហើយខ្យល់បក់មកប៉ះស្លាបរបស់ពួកនាង មានស្លាបដូចស្លាបសត្វក្រសា។ ពួកគេហោះឡើងចេញពីកញ្ជើរវាងផែនដី និងឋានសួគ៌។ 10 ខ្ញុំក៏និយាយទៅទេវតាដែលបាននិយាយជាមួយខ្ញុំថា «តើពួកគេយកកញ្ជើទៅកន្លែងណា?» 11 លោកនិយាយមកកាន់ខ្ញុំថា «ដើម្បីសាងសង់ប្រាសាទមួយនៅលើទឹកដីស៊ីណើរ ហើយនៅពេលដែលប្រាសាទរួចរាល់ ពួកនាងនឹងយកកញ្ជើទៅដាក់កន្លែងនោះ»។