ជំពូក ៣

ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​រត់ភៀស​ចេញ​ពី​សម្ដេច​អាប់​សាឡុម ជា​ព្រះ‌រាជ​បុត្រ។ 1 ព្រះអម្ចាស់ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! ហើយ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ។ 2 មានមនុស្សជាច្រើននិយាយថា «គ្មានជំនួយណាមកពីព្រះជាម្ចាស់សម្រាប់គាត់ឡើយ»។ សម្រាក 3 ប៉ុន្តែព្រះអម្ចាស់អើយ ព្រះអង្គគឺជាខែលការពារទូលបង្គំ ក៏ជាសិរីរុងរឿងរបស់ទូលបង្គំ ហើយព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង។ 4 ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ សម្រាក 5 ខ្ញុំ​ទម្រេត នឹងដេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ក៏បានភ្ញាក់​ឡើងវិញ​ ដ្បិត​ព្រះ‌អម្ចាស់​បានការពារខ្ញុំ។ 6 ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។ 7 តើនឡើង ព្រះអម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំផង ព្រះអម្ចាស់នៃទូលបង្គំអើយ! ដ្បិតព្រះអង្គនឹងវាយពួកខ្មាំងរបស់ទូលបង្គំ ព្រះអង្គ​នឹងបំបាក់​ធ្មេញ​របស់​មនុស្ស​ពាលដែរ។ 8 សេចក្តីសង្គ្រោះគឺបានមកពីព្រះអម្ចាស់។ សូមឲ្យព្រះពររបស់ព្រះអង្គបានដល់ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង។ សម្រាក