ជំពូក ១២

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង កំដរ​ដោយ​ពិណ​ប្រាំ‌បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ឱ​ព្រះ‌អម្ចាស់អើយ សូមជួយ​ផង! ដ្បិត​មនុស្ស​ដែល​កោត​ខ្លាច​ព្រះអង្គគេ​កំពុង​តែបាត់អស់​ទៅ ហើយ​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​បាត់​បង់​អស់​ដែរ។ 2 គ្រប់គ្នានិយាយពាក្យគ្មានន័យទៅកាន់អ្នកជិតខាងខ្លួន គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។ 3 សូមព្រះអម្ចាស់ដកពាក្យ​បញ្ចើច‌បញ្ចើ​ពីមាត់គេទៅ ព្រម​ទាំង​អណ្ដាត​ដែល​អួត​អាងយ៉ាងសម្បើម។ 4 អស់​អ្នក​ដែល​ពោល​ថា «ដោយ​សារ​អណ្ដាតរបស់​យើង យើង​នឹង​ឈ្នះ បបូរ​មាត់របស់​យើងស្រេច​លើ​យើង តើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើងនោះ?» 5 «ដោយការធ្វើបាបមកលើជនក្រីក្រ ដោយសារតែសម្រែកនៃអ្នកត្រូវការជំនួយ យើងនឹងតើនឡើងឥឡូវ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «យើង​នឹង​ដាក់​ពួក‌គេ​ឲ្យ​នៅ​ទី​សុវត្ថិភាព ដែល​គេ​ស្វែងរក​នោះ»។ 6 ព្រះបន្ទូលរបស់ព្រះអម្ចាស់គឺបរិសុទ្ធដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។ 7 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​នឹង​ថែពួកគេ។ ព្រះ‌អង្គ​នឹង​ការពារ​យើងដែលជារាស្រ្តព្រះអង្គ ចេញ​ពីជំនាន់មនុស្សអាក្រក់នេះ​តរៀង​ទៅ។ 8 មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង កាល​ណា​មនុស្ស​លើក​តម្កើងសេចក្ដី​អាក្រក់​ឡើង។