ជំពូក ១០

1 ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​យ៉ាងនេះ? តើហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​ នៅ​គ្រា​ដែល​មានទុក្ខ​លំបាក​ដូច្នេះ? 2 ដោយព្រោះ មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។ 3 ដ្បិត មនុស្សដែលអាក្រក់និងចំអក ឡកឡាយ នៅក្នុងបំណងបោកប្រាស់របស់ពួកគេ ហើយគេនឹងឲ្យពរដល់អ្នកលោភលន់ ហើយនិងអ្នកដែលប្រមាថព្រះអម្ចាស់។ 4 មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា គេមិនដែលស្វែងរកព្រះជាម្ចាស់ទេ។ ហើយគេក៏មិនដែល​គិតអំពីព្រះអង្គដែរ ​ដោយសារគេមិនដែរខ្វល់ពីព្រះជាម្ចាស់ទេ។ 5 គេ​មានសុវត្តិភាពគ្រប់ពេលជានិច្ច ប៉ុន្តែក្តីសុចរិត​របស់​ព្រះ‌អង្គ​នៅ​ខ្ពស់ ហួស​ពី​ភ្នែក​របស់​គេ ហើយគេ​បូញ​មាត់​ឡក‌ឡាយដាក់​បច្ចា‌មិត្ត​របស់​គេ។ 6 គេ​និយាយ​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ អញ​មិន​ជួប​ទុក្ខ​លំបាក ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ»។ 7 មាត់របស់គេពេញទៅដោយបណ្តាសារ ការបោកប្រាស់ហើយនិងពាក្យ​ជេរ​ប្រមាថ ​អណ្ដាត​គេ​មានតែ​ពាក្យ​អពមង្គលនិង​ការបំផ្លាញ់។ 8 គេ​អង្គុយ​ពួន​ស្ទាក់​នៅ​តាម​ភូមិ នៅ​កន្លែង​ស្ងាត់​កំបាំង គេ​សម្លាប់​មនុស្សស្លូត​ត្រង់ ភ្នែក​គេ​តាម​ឃ្លាំមើល​មនុស្ស​ដែលគ្មានទីពឹងអាង។ 9 គេ​ពួន​ចាំ​នៅ​ទី​សម្ងាត់ ដូច​សិង្ហ​សម្ងំ​នៅ​ក្នុង​រូង គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ។ គេ​ចាប់​មនុស្សក្រី​ក្រ ដោយ​ទាញ​គេ​មក​ក្នុង​អន្ទាក់​របស់​ខ្លួន។ 10 គេបំពានដោយអាក្រក់ហើយវាយដំឲ្យដេកចុះ រួច​ដួល​ទៅ​ក្នុង​អំណាច​របស់​គេ។ 11 គេនិយាយក្នុងចិត្តថា «ព្រះជាម្ចាស់បានបំភេ្លច ដោយបិតព្រះភក្រ្ត័ ព្រះអង្គក៏នឹងមិនទូតលើគេដែរ»។ 12 ព្រះអម្ចាស់ អើយ សូមតើនឡើង! សូមលើកព្រះហស្តឡើង ព្រះជាម្ចាស់ អើយ! សូមកុំបំភ្លេចពួកអ្នកក្រក្រីឡើយ។ 13 ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាលមិនទទួលព្រះអង្គ ហើយ​និយាយ​ក្នុង​ចិត្ត​ថា «ព្រះ‌អង្គនឹង​មិនធ្វើអ្វីដល់​​អញ​ទេ»? 14 ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​អ្នក​ជួយ​សង្គ្រោះ​ជន​កំព្រា។ 15 សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល ធ្វើឲ្យគេទទួលខុសត្រូវសម្រាប់អ្វីដែលគេបានប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្តអំពើ​ពាល​ត​ទៅ​ទៀត។ 16 ព្រះ‌អម្ចាស់ជា​មហា‌ក្សត្រ ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច ជាតិសាសន៍​ដទៃ​នឹង​ត្រូវ​វិនាសអស់​ពី​ផែនដី​របស់​ព្រះ‌អង្គ។ 17 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​លំបាក ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ពាក្យអធិស្ឋានរបស់គេ 18 ព្រះអង្គរក​យុត្តិធម៌​ឲ្យ​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែលនៅលើផែនដី អាចធ្វើទុក្ខបានទៀត។