ជំពូក ១៣៤

ទំនុក​ច្រៀង​តាម​ថ្នាក់។ 1 មក អស់​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ដែល​ឈរ​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។ 2 ចូរ​ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ ហើយ​ថ្វាយព្រះ​ពរ​ព្រះ‌អម្ចាស់។ 3 សូម​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​អ្នក​រាល់​គ្នា​ពី​ក្រុង​ស៊ីយ៉ូន។