ជំពូក ១២១

ទំនុក​ច្រៀង​តាម​ថ្នាក់ 1 ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯរកភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? 2 ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌អម្ចាស់​ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ 3 ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ 4 មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អុីស្រា‌អែល ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំុ​លក់​ឡើយ។ 5 ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អម្ចាស់ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ 6 នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់ ក៏​មិន​ត្រូវ​ព្រះ‌ច័ន្ទ​ធ្វើ​ទុក្ខ​ដែរ។ 7 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។ 8 ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។