ជំពូក ១១៧

1 ជនជាតិ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​​ព្រះអង្គ។ 2 ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​យើង​រហូត​។ សរសើរតម្កើងព្រះអម្ចាស់។