ជំពូក ១១៤

1 កាល​អុីស្រា‌អែលចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កាល​ពូជ‌ពង្ស​របស់​យ៉ាកុប ចាក​ចេញ​ពី​ជនជាតិ​មួយ ដែល​មាន​ភាសា​ចម្លែក 2 យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​ គឺ​អុីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។ 3 សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ដក​ថយ។ 4 ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។ 5 ឱ​សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​រត់​គេច​ដូច្នេះ? ឱ​ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​ដក​ថយ? 6 ឱ​ភ្នំ​ធំៗ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​លោត​ដូច​ចៀម​ឈ្មោល ឱ​ភ្នំ​តូចៗ​អើយ ហេតុ​អ្វី​បាន​ជា​លោត ដូច​កូន​ចៀម​ដូច្នេះ? 7 ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប។ 8 ​ព្រះជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។