ជំពូក ១១៣

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ចុះ។ 2 សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ប្រកប​ដោយ​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​។ 3 ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ រហូត​ដល់​ទី​ថ្ងៃ​លិច ព្រះ‌នាម​ព្រះ‌អម្ចាស់​ត្រូវ​បាន​សរសើរតម្កើង។ 4 ព្រះ‌អម្ចាស់​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ។ 5 តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​ជាម្ចាស់នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ 6 ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។ 7 ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម 8 ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។ 9 ព្រះ‌អង្គប្រទាន​ឲ្យ​ស្ត្រី​អារមាន​ផ្ទះ​សំបែង ហើយ​ឲ្យ​នាង​មាន​កូន​ដោយ​រីក‌រាយ។ សរសើរតម្កើងដល់ព្រះអម្ចាស់!