ជំពូក ១០៣

ទំនុកតម្កើងនៃស្តេចដាវិឌ។ 1 ទូលបង្គំលើកសរសើរ ដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ ហើយនឹងអ្វីទាំងអស់ដែលទូលបង្គំមាននៅក្នុងទូលបង្គំ ទូលបង្គំលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គ។ 2 ទូលបង្គំលើកតម្កើងដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ​ ហើយទូលបង្គំនឹកចាំពីការល្អរបស់ព្រះអង្គផង។ 3 ព្រះជាម្ចាស់បានអត់ទោសបាបទាំងអស់ ដល់ទូលបង្គំ ហើយព្រះជាម្ចាស់បានប្រោសជំងឺគ្រប់យ៉ាងរបស់អ្នក។ 4 ព្រះជាម្ចាស់បានរំដោះអ្នកពីសេចក្តីវិនាស​ នឹងប្រទានម្កុដហើយនិងសម្ព័មេត្រីដ៏ស្មោះត្រង់ជាមួយសេចក្តីមេត្តាផងដែរ។ 5 ព្រះជាម្ចាស់សម្អាតជីវិតរបស់អ្នកជាមួយការល្អគ្រប់យ៉ាង ដូច្នេះយុវជនរបស់អ្នក នឹងបានលើកតម្កើងឡើងដូចជាសត្វឥន្រ្ទី។ 6 ព្រះអម្ចាស់ បានធើ្វអ្វីដែលត្រឹមត្រូវហើយនិងសេចក្តីយុតិ្តធម៌ សម្រាប់ពួកអ្នកដែលក្រីក្រ។ 7 ព្រះជាម្ចាស់បានបើកឲ្យមូសេបានស្គាល់ពីផ្លូវរបស់ព្រះអង្គ ហើយសម្រាប់មនុស្សជំនាន់របស់ជនជាតិ អុីស្រាអែលផងដែរ។ 8 ព្រះអម្ចាស់ពេញដោយក្តីមេត្តា និងព្រះគុណ ព្រះអង្គអត់ធ្មត់ ព្រះជាម្ចាស់មានក្តីសប្បុរសនិងភាពស្មោះត្រង់ដ៏អស្ចារ្យ។ 9 ព្រះជាម្ចាស់នឹងមិនវាយដំ ហើយនឹងតែងតែក្រោធនោះទេ។ 10 ព្រះជាម្ចាស់ មិនបានធ្វើនិងយើងតាមអ្វីដែល ជាអំពើបាបដែលយើងសមនឹងទទួលនោះទេ ឬសងមកយើងវិញនូវអ្វីតាមតម្រូវការនៃបាបរបស់យើងឡើយ។ 11 ដ្បិត ដូចជាផ្ទៃមេឃដែលខ្ពស់នៅលើផែនដីយ៉ាងណា ដូច្នេះសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ក៏អស្ចារ្យសម្រាប់ដល់អស់អ្នក ដែលលើកតម្កើងព្រះអង្គដែរ។ 12 ក៏ដូចជា ទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះព្រះជាម្ចាស់ក៏នឹងលើកលែងទោសនៃអំពើបាបពីយើងបែបនោះដែរ។ 13 ដូចជាឪពុកមានក្តីមេត្តា ដល់កូនៗយ៉ាងណា ដូច្នោះ ព្រះអម្ចាស់ក៏មានក្តីមេត្តាដល់អស់អ្នកដែលលើកតម្កើងព្រះអង្គយ៉ាងនោះដែរ។ 14 ដ្បិត ព្រះជាម្ចាស់ ស្គាល់ពីការចាប់កំណើតរបស់យើង ព្រះអង្គដឹងថាយើងគឺជាដី។ 15 សម្រាប់មនុស្សពេលវេលារបស់គេដូចជាស្មៅ ព្រះជាម្ចាស់បានដាំឲ្យវាលូតលាស់ល្អ ដូចជាផ្កានៅតាមទីវាល។ 16 ពេលខ្យល់បកមកលើពួកវា នោះវាក៏បាត់អស់ទៅ ហើយក៏នឹងមិនមាននរណាអាចប្រាប់បានថា វាបានដុះនៅទីណាដែរ។ 17 ប៉ុន្តែ ភាពស្មោះត្រង់ដ៏សប្បុរសនៃព្រះអម្ចាស់ គឺមិនដែលបញ្ចប់បានឡើយដល់អ្នកណាដែលលើកតម្កើងព្រះអង្គ។ សេចក្តីសុចរិតរបស់ព្រះអង្គបានពន្លាតដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ 18 ពួកគេបានរក្សាសេចក្តីសប្បុរសហើយនិងនឹកចាំពីសេចក្តីបង្រៀនក៏ធ្វើតាមផងដែរ។ 19 ព្រះអម្ចាស់បានសាងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានសូគ៌ ហើយព្រះរាជ្យនៃនរគរបស់ព្រះអង្គគ្របគ្រង់លើមនុស្សទាំងអស់។ 20 ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ! អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច។ 21 អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។ 22 អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់ ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់។