ជំពូក ៣១

1 ​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។ 2 កូន​អើយ តើហេតុអ្វី តើនេះគឺអ្វី ជាកូនដែលនៅក្នុងផ្ទៃរបស់យើង? តើកូនត្រូវការអ្វី ជាកូននៃសម្បថរបស់យើង? 3 កុំឲ្យកម្លាំងរបស់អ្នកទៅកាន់ស្រ្តី ឬផ្តល់ឲ្យអ្នកដែលនឹងបំផ្លាញស្តេចឡើយ។ 4 ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច គឺមិនគួរឲ្យព្រះករុណា សោយ​ស្រាទំពាំង‌បាយ‌ជូរ ក៏​មិន​គួរ​ឲ្យ​អ្នកដឹកនាំពោលសួរថា៖ «តើគ្រឿង​ស្រវឹង​ដែលខ្លាំងនៅទីណាដែរ?» 5 ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្តិ​ច្បាប់ ហើយ​បង្វែរ​ពីការត្រឹមត្រូវ នឹងមិនបានជួយដល់មនុស្សខ្វះខាត។ 6 គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ទោសជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ។ 7 ដ្បិត​កាល​ណា​គេ​ផឹក គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ពួកគេទៀត។ 8 ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។ 9 ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។ 10 ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន? ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។ 11 ដួងចិត្តរបស់ប្តី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ។ 12 នាង​ធ្វើ​ការល្អសម្រាប់ប្តី ក៏មិនដែលប្រព្រឹត្តការអាក្រក់ពេញមួយជីវិតនាង។ 13 នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ យកមក​ត្បាញ​រវៃ​យ៉ាង​ដោយដៃ យ៉ាងសប្បាយរីករាយ។ 14 នាង​គឺដូចជាអ្នកនាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។ 15 នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​របស់ខ្លួនបានធ្វើ។ 16 នាង​ពិចា‌រណា​មើល​ចម្ការ​មួយ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។ 17 នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ។ 18 នាង​ឃើញ​កិច្ចការ​របស់​នាងដែលអាច​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀងដែលមិនរលត់។ 19 នាង​កាន់​ខ្នារ​រវៃ​អំបោះដោយដៃរបស់នាង ហើយរួច​នាង​បោះ​ត្រល់​ត្បាញផង។ 20 នាង​ចែក​ទាន​ទៅដល់​មនុស្ស​ក្រីក្រ ហើយ​ជួយ​ជន​ខ្វះខាតជាមួយនិងដៃដែលពេញក្តីសប្បុរស។ 21 នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។ 22 នាង​ត្បាញ​កម្រាលគ្រា​លសម្រាប់​ខ្លួន​ឯង នាង​មាន​សម្លៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្វាយស្រស់។ 23 ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេស្គាល់​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង។ 24 នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ។ 25 នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃ‌ថ្នូរ នាង​សើចសប្បាយជាមួយ ពេលវេលាដែលនឹងមកដល់។ 26 នាង​ពោល​ដោយ​ប្រាជ្ញានិងក្រឹត្យវិន័យ ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុ‌រស។ 27 នាង​ពិនិត្យ​មើល​អស់​ទាំង​របៀប របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិ‌ភោគ​អាហារ ដោយ​សេចក្ដី​កម្ជិល​ឡើយ។ 28 កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្តី​​នាងក៏​សរសើរ​ដល់នាង​ដោយពោលថា៖ 29 «មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់»។ 30 រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត ប្រ‌យោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នាងនឹងទទួលការសរសើរ។ 31 សូមផ្តល់ឲ្យនាងនូវផលនៃដៃរបស់នាង សូមឲ្យកិច្ចការរបស់នាង បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារក្រុង។