ជំពូក ២៤

1 កុំ​ច្រណែន​ជាមួយនឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ដែរ។ 2 ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​បង្កើតបញ្ហា។ 3 ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ចំណេះដឹង គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ។ 4 ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។ 5 អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។ 6 ដ្បិតមុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នឹងនាំ​ឲ្យ​មាន​ជោគ​ជ័យ។ 7 មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ នៅឯទីទ្វារក្រុងគេនឹងមិនបើកមាត់និយាយឡើយ។ 8 អ្នកនោះគឺគិតតែពីធ្វើការ​​អាក្រក់ ហើយគេនាំគ្នាហៅមនុស្ស​នេះទុយ៌ស។ 9 មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប ​មនុស្ស​គ្រប់គ្នាស្អប់មនុស្សឡកលើយបែបនេះ។ 10 ប្រសិនបើ​អ្នកត្រឡប់ទៅជាខ្សោយ​ជាមួយការភ័យខ្លាច ព្រោះកម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ពេក។ 11 ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់ផង។ 12 ប្រសិនបើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ? 13 កូន​អើយ ចូរ​បរិ‌ភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​គឺវាល្អ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​ឱជារស់​ផ្អែម​ដល់​មាត់​កូនផងដែរ។ 14 គឺ​យ៉ាង​នោះ ដែល​កូន​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​កូនដែរ បើ​កូន​រក​ប្រាជ្ញា​នោះ​ឃើញ នោះគឺក្ដី​សង្ឃឹម​របស់​កូន ដែលនឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។ 15 មនុស្ស​អាក្រក់​អើយ កុំ​លប​ចាំ​វាយប្រហារនឹង​លំ‌នៅ របស់​មនុស្ស​សុចរិត​ឡើយ។ កុំ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ! 16 ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​ប្រាំពីរ​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​ តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់ ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​។ 17 កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​របស់អ្នក​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ 18 ក្រែង​ព្រះ‌អម្ចាស់ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពីព្រះអង្គ។ 19 កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។ 20 ដ្បិតមនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ហើយចង្កៀងរបស់មនុស្សអាក្រក់នឹង​រលត់។ 21 កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ជាមួយ ព្រះអម្ចាស់ហើយនិងស្តេចឡើយ 22 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ការដាក់​ទោស​មិនបានកើតឡើងព្រះអង្គទេឬអី? 23 អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា៖ គឺ​ថាការ​ដែល​យោគ‌យល់​ខាង​អ្នក​ណាក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ។ 24 អ្នក​ណា​ដែលនិយាយ​ឲ្យ​មនុស្ស​អាក្រក់​ថា «អ្នកជាមនុស្ស​សុចរិត​» នោះ​បណ្ដា‌ជន​នឹង​ប្រទេច​បណ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​ជនជាតិ​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ។ 25 តែ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់​វិញ គេ​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក​នោះ ហើយ​នឹង​មាន​ពរ​យ៉ាង​វិសេស មក​ស្ថិត​លើ​អ្នក​នោះ​ដែរ។ 26 អ្នក​ណា​ដែល​តប​ឆ្លើយ ដោយ​ពាក្យ​ត្រឹម​ត្រូវ នោះ​គេ​នឹង​ថើប​អ្នក​នោះ​ដោយ​បបូរ​មាត់។ 27 ចូរ​ត្រៀម​ខ្លួនអ្នក​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀបចំ​សម្រាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ។ 28 កុំ​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង ដោយ​ឥត​ហេតុ​ឡើយ ក៏​កុំ​ឲ្យ​បញ្ឆោត​ដោយ​បបូរ​មាត់​អ្នក។ 29 កុំ​និយយាយដូច្នេះ៖ «យើង​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​យើង​ដែរ យើង​នឹង​សង់​ដល់​អ្នក​នោះ​តាម​ការ ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ»។ 30 យើង​បាន​ដើរ​ក្បែរ​ចម្ការ របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា។ 31 មាន​បន្លា​ដុះ​គ្រប​ពេញ​ ហើយដី​នោះ​ដេរ‌ដាស​ដោយ​ព្រៃ​ទ្រុប‌ទ្រុល ឯរបង​ក៏​រលំ​ដែរ។ 32 នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចា‌រណា​ដោយ​ល្អិត យើង​យល់​ឃើញ ហើយ​ទទួល​សេចក្ដី​បង្រៀន​ថា។ 33 ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច 34 ហើយសេចក្ដី​ក្រីក្រ​របស់អ្នក និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​ទាហាន។