1 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេដូចតទៅ៖ 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើ អ្នកណាម្នាក់បានប្រព្រឹត្តអំពើបាបដោយអចេតនា គឺគេបានធ្វើនូវអ្វីដែលព្រះអម្ចាស់បានហាមប្រាមមិនឲ្យធ្វើ ហើយប្រសិនបើ គេបានធ្វើ ហើយអ្វីដែលគេបានធ្វើនោះជាការដែលបានហាមឃាត់ ត្រូវធ្វើដូចតទៅ 3 ប្រសិនបើ បូជាចារ្យ បានប្រព្រឹត្តអំពើបាប ដែលនាំឲ្យប្រជាជនទាំងអស់មានបាប នោះលោកត្រូវយកគោឈ្មោលស្ទាវមួយដែលល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ជាយញ្ញបូជារំដោះបាប។ 4 លោកត្រូវនាំគោឈ្មោលស្ទាវនោះទៅច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ហើយលោកត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយសម្លាប់គោឈ្មោលស្ទាវនោះនៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់។ 5 បូជាចារ្យដែលបានចាក់ប្រេងតាំង នឹងយកឈាមគោស្ទាវមួយចំណែក ហើយនាំយកចូលទៅក្នុងព្រះពន្លា។ 6 លោកបូជាចារ្យជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាម ហើយប្រោះប្រាំពីរដងចំពោះព្រះភក្រ្តព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការបំផុត។ 7 បន្ទាប់មក លោកបូជាចារ្យនឹងលាបឈាមលើស្នែងអាសនៈគ្រឿងក្រអូប ចំពោះព្រះភក្រ្តព្រះអម្ចាស់ ដែលនៅខាងក្នុងព្រះពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ ទៅចាក់នៅត្រង់ជើងអាសនៈ ធ្វើជាយញ្ញបូជា ដែលនៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។ 8 គាត់យកខ្លាញ់នៃយញ្ញបូជារំដោះបាបទាំងអស់ ខ្លាញ់ដែលជាប់នឹងពោះវៀន ខ្លាញ់ដែលនៅលើពោះវៀន 9 ក្រលៀនទាំងពីរ រួមទាំងខ្លាញ់ដែលនៅជាប់នឹងក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗដែលជាប់នឹងថ្លើម ដែលគេកាត់ផ្តាច់ចេញជាមួយក្រលៀន 10 លោកបូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។ 11 ស្បែករបស់គោស្ទាវ សាច់ទាំងអស់ ជាមួយក្បាល និងជើង ព្រមទាំងលាមក 12 គឺផ្នែកទាំងអស់នៃគោស្ទាវ ត្រូវយកទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ ជាកន្លែងសម្រាប់ចាក់ផេះ និងដុតវានៅលើអុសដែលកំពុងឆេះ។ ពួកគេត្រូវដុតចំណែកទាំងអស់នោះនៅកន្លែងដែើពួកគេចាក់ផេះ។ 13 ប្រសិនបើ សហគមន៍អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តអំពើបាបដោយអចេតនា ហើយសហគមន៍បានប្រព្រឹត្តអំពើបាបណាមួយដែលរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យខ្លួនមានទោសដោយមិនបានដឹង 14 នៅពេលដែលសហគមន៍ទាំងមូលបានដឹងកំហុសនោះយកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ សម្រាប់ជាតង្វាយរំដោះបាប ហើយត្រូវនាំយកគោបានោះទៅមុខព្រះពន្លាជួបព្រះអម្ចាស់។ 15 ពួកចាស់ទុំនៃសហគមន៍ទាំងមូល ត្រូវដាក់ដៃលើក្បាលគោបាចំពោះព្រះភក្រ្តព្រះអម្ចាស់ ហើយត្រូវចាក់សម្លាប់វានៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ 16 លោកបូជាចារ្យត្រូវយកឈាមគោបា ចូលទៅក្នងព្រះដំណាក់ជួបព្រះអម្ចាស់។ 17 លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះប្រាំពីរដង នៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ខាងមុខវាំងនន។ 18 លោកយកឈាមលាបលើស្នែងនៃអាសនៈនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដែលនៅក្នុងព្រះពន្លា ហើយលោកយកឈាមដែលនៅសល់ ចាក់នៅជើងអាសនៈ ដែលនៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។ 19 លោកកាត់ខ្លាញ់ទាំងអស់របស់គោបា ហើយដុតនៅលើអាសនៈ។ 20 លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចគ្នានឹងការដែរលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើរបៀបដូចគ្នា ហើយលោកបូជាចារ្យក៏ធ្វើរបៀបនេះជាមួយមនុស្សដែរ ដើម្បីឲ្យគេបានទទួលការអត់ទោស។ 21 លោកត្រូវយកគោបានោះទៅខាងក្រៅជំរំ ហើយដុតវាដូចជាដុតគោបាទីមួយដែរ។ នេះជាតង្វាយលោះបាបសម្រាប់សហគមន៍ទាំងមូល។ 22 នៅពេលដែលអ្នកដឹកនាំបានប្រព្រឹត្តអំពើបាបដោយអចេតនា ដោយបានប្រព្រឹត្តការណាមួយដែលព្រះអម្ចាស់បានហាមមិនឲ្យធ្វើ។ 23 នៅពេលដែលលោកបានដឹងពីកំហុសរបស់លោក គាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះមកធ្វើជាដង្វាយថ្វាយព្រះអម្ចាស់។ 24 លោកត្រូវដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវាសម្លាប់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេសម្លាប់សត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 25 លោកបូជាចារ្យត្រូវជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាមនៃតង្វាយរំដោះបាប ហើយលាបនោះលើស្នែងអាសនៈសម្រាប់តង្វាយដុតទាំងមូល បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់នៅជើងអាសនៈតង្វាយដុត។ 26 លោកនឹងដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់សម្រាប់តង្វាយនៃយញ្ញបូជាមេត្រីភាពដែល។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។ 27 ប្រសិនបើ ប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា ដោយបានប្រព្រឹត្តការណ៍ណាមួយដែលព្រះអម្ចាស់បានហាមមិនឲ្យធ្វើ ដែលនាំឲ្យគាត់មានទោស 28 ហើយគាត់បានដឹងពីកំហុសរបស់គេ គេត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះសម្រាប់រំដោះបាបដែលគាត់បានប្រព្រឹត្តនោះ។ 29 គេត្រូវដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវាសម្លាប់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេសម្លាប់សត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 30 លោកបូជាចារ្យត្រូវជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាមនៃតង្វាយរំដោះបាបនោះ ហើយលាបនោះលើស្នែងអាសនៈសម្រាប់តង្វាយដុតទាំងមូល បន្ទាប់មក គាត់យកឈាមដែលនោសល់ទៅចាក់នៅជើងអាសនៈតង្វាយដុត។ 31 លោកបូជាចារ្យត្រូវកាត់ខ្លាញ់ទាំងអស់ចេញ ដូចជាកាត់ចេញពីតង្វាយនៃយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យត្រូវដុតខ្លាញ់ទាំងអស់នោះនៅលើអាសនៈ ជាក្លិនឈ្ងុយ ជាទីគាត់ព្រះហឫទ័យព្រះអម្ចាស់។ លោកធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគេក៏រួចពីបាប។ 32 ប្រសិនបើ គេយកចៀមមកថ្វាយជាតង្វាយរំដោះបាប គេត្រូវយកពពែឈ្មោលមួយដែលល្អឥតខ្ចោះ។ 33 គេត្រូវដាក់ដៃលើក្បាលនៃតង្វាយរំដោះបាបនោះ ហើយសម្លាប់វាសម្រាប់ជាតង្វាយលោះបាបនៅកន្លែងដែលពួកគេសម្លាប់តង្វាយដុតទាំងមូល។ 34 លោកបូជាចារ្យត្រូវជ្រលក់ម្រាមដៃរបស់លោកទៅក្នុងឈាមនៃតង្វាយរំដោះបាបនោះ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់តង្វាយដុតទាំងមូល បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់នៅជើងអាសនៈតង្វាយដុត។ 35 លោកបូជាចារ្យកាត់ខ្លាញ់ទាំងអស់ចេញ ដូចជាខ្លាញ់កូនចៀមគឺកាត់ចេញពីតង្វាយនៃយញ្ញបូជាមេត្រីភាពដែរ ហើយលោកបូជាចារ្យដុតខ្លាញ់ទាំងអស់នោះនៅលើអាសនៈ ជាក្លិនឈ្ងុយ ជាទីគាប់ព្រះហឬទ័យព្រះអម្ចាស់។ លោកធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគេក៏រួចពីបាប។