ជំពូក ២៧

1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរប្រាប់ទៅជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថាៈ ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយលាបំណន់ពិសេសដល់ព្រះអម្ចាស់ ត្រូវថ្វាយតាមការវាយតម្លៃនៃមនុស្សនោះ។ 3 ការវាយតម្លៃរបស់អ្នកមានដូចជាៈ​សម្រាប់មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ដល់ហុកសិបឆ្នាំ ត្រូវបង់ប្រាក់ហាសិប ស៊ីគែល តាមរង្វាស់ដែលប្រើក្នុងទីសក្ការៈ។ 4 សម្រាប់មនុស្សស្រីដែលមានអាយុដូចគ្នា រង្វាស់របស់អ្នកគឺ សាមសិប ស៊ីគែល។ 5 មនុស្សដែលមានអាយុ ពីប្រាំឆ្នាំ ដល់ម្ភៃឆ្នាំ មានតម្លៃ ម្ភៃស៊ីគែល ហើយសម្រាប់មនុស្សស្រីវិញ គឺ ដប់ស៊ីគែល។ 6 សម្រាប់ទារក ឬកុមារាដែលមាន អាយុ មួយខែដល់ ប្រាំឆ្នាំ គិតជាប្រាក់គឺ ប្រាំស៊ីគែល រីឯទារិការ ឬកុមារី វិញគឺ បីស៊ីគែល។ 7 ក្មេងប្រុសអាយុចាប់ពីប្រាំមួយឆ្នាំឡើយគឺ ដប់ប្រាំស៊ីគែល និងសម្រាប់ក្មេងស្រីគឺ ដប់ស៊ីគែល។ 8 ប៉ុន្តែប្រសិនបើអ្នកដែលបានសន្យានោះមិនមានលទ្ធភាពថ្វាយតាមចំនួនដែលបានកំណត់ទេ នោះគេត្រូវនាំខ្លួនអ្នកដែលសន្យាថ្វាយនោះទៅជួបបូជាចារ្យ ហើយបូជាចារ្យ នឹងវាយតម្លៃគាត់ ដែលអ្នកជាប់បំណន់នោះមានលទ្ធភាពទទួលយកបាន។ 9 ប្រសិនបើ នរណាម្នាក់ចង់ថ្វាយសត្វដល់ព្រះអម្ចាស់ ហើយប្រសិនបើ ព្រះអង្គព្រមទទួលយកវា នោះត្រូវញែកសត្វនោះជាសក្ការៈថ្វាយព្រះអង្គ។ 10 មិនត្រូវយកអ្វីមកដោះដូរសត្វនៃតង្វាយព្រះជាម្ចាស់ឡើយ គឺមិនត្រូវយកសត្វល្អមកដូរសត្វអាក្រក់​ឬយកសត្វអាក្រក់មកដូរសត្វល្អឡើយ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកថាសត្វទាំងពីរនោះ ជាសក្ការៈ។ 11 ប្រសិនបើ គេបានសន្យាថ្វាយជាតង្វាយដល់់់់់់់ព្រះអម្ចាស់ជារបស់មិនបរិសុទ្ធ ដូច្នេះ ព្រះអង្គនឹងមិនទទួលតង្វាយនោះទេ ម្ចាស់តង្វាយត្រូវនាំសត្វនោះទៅជូនបូជាចារ្យ។ 12 បូជាចារ្យត្រូវវាយតម្លៃវាជាសត្វនោះសារជាថ្មី​ ទៅតាមតម្លៃទីផ្សារ។ តម្លៃដែលបូជាចារ្យបានកំណត់នោះជាតម្លៃរបស់វា។ 13 ប្រសិនបើ ម្ចាស់មានបំណងចង់លោះវា គាត់ត្រូវបង់ប្រាប់មួយភាគប្រាំបន្ថែមលើតម្លៃដែលបូជាចារ្យបានកំណត់ដើម្បីលោះវា។ 14 នៅពេលដែលមនុស្សម្នាក់ញែកផ្ទះរបស់គាត់ជាវិសុទ្ធថ្វាយព្រះអម្ចាស់ បូជាចារ្យនឹងធ្វើការវាយតម្លៃរបស់នោះថាល្អឬមិនល្អ។ តម្លៃដែលបូជាចារ្យបានកំណត់ នោះគឺជាតម្លៃរបស់វា។ 15 ប៉ុន្តែប្រសិនបើ ម្ចាស់មានបំណងលោះផ្ទះនោះ គាត់ត្រូវបង់មួយភាគប្រាំលើតម្លៃដែលបូជាចារ្យបានកំណត់ ហើយព្រះនឹងត្រឡប់ទៅជារបស់គាត់វិញ។ 16 ប្រសិនបើ បុរសម្នាក់ចង់ញែកដីរបស់គាត់ជាដីសុទ្ធថ្វាយព្រះអម្ចាស់ នោះការវាយតម្លៃដីនឹងត្រូវយោងទៅតាមបរិមាណនៃការសាបព្រោះ ស្រូវមួយថាំងនឹងមានតម្លៃប្រាំស៊ីគែល។ 17 ប្រសិនបើ គាត់ញែកដីរបស់គាត់ជាសក្ការៈថ្វាយព្រះអម្ចាស់ក្នុងអំឡុងឆ្នាំមេត្តាករុណា នោះការវាយតម្លៃត្រូវយើងទៅតាមនោះដែរ។ 18 ប៉ុន្តែប្រសិនបើ ការញែកជាសក្ការៈនោះ បន្ទាប់ពីឆ្នាំមេត្តាករុណា នោះបូជាចារ្យត្រូវគណនាតម្លៃដីនោះតាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំមេត្តាករុណា​ ហើយតម្លៃរបស់វាត្រូវធ្លាក់ចុះ។ 19 ប្រសិនបើ ម្ចាស់មានបំណងលោះដីស្រែរបស់គាត់មកវិញ​ គាត់ត្រូវបន្ថែមតម្លៃមួយភាគប្រាំលើតម្លៃដែលបានវាយតម្លៃនោះ ហើយដីនោះនឹងត្រលប់ទៅជារបស់គាត់។ 20 ប៉ុន្តែប្រសិនបើ គាត់មិនលោះ ឬលក់ដីនោះអោយទៅនាក់ផ្សេង គាត់នឹងមិនអាចលោះដីនោះត្រឡប់មកវិញបានទេ។ 21 ជំនួសមកវិញ នៅពេលឆ្នាំមេត្តាករុណាមកដល់​ អ្នកទិញត្រូវចាកចេញ ហើយដីនោះនឹងទៅសក្ការៈសម្រាប់ព្រះអម្ចាស់។ ដីនោះនឹងទៅជាចំណែករបស់បូជាចារ្យ។ 22 ប្រសិនបើ មនុស្សម្នាក់ញែកដីដែលបានទិញជាសក្ការៈថ្វាយព្រះអម្ចាស់ ប៉ុន្តែ ដីនោះមិនមែនជាចំណែកមរតករបស់គ្រួសាររបស់គាត់ 23 បូជាចារ្យត្រូវវាយតម្លៃតាមចំនួនឆ្នាំមេត្តាករុណាដែលនៅសល់ ហើយគេត្រូវបង់ប្រាក់តាមតម្លៃដែលបូជាចារ្យបានគិត​ ហើយទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 24 ក្នុងឆ្នាំមេត្តករុណា​ អ្នកទិញត្រូវចាកចេញពីដីដែលគេបានទិញ ហើយដីនឹងត្រឡប់ទៅជារបស់ម្ចាស់ដើមវិញ។ 25 ការវាយតម្លៃដីទាំងអស់ ត្រូវកំណត់ដោយទម្ងន់របស់ទីសក្ការៈ។ ឯកត្តានីមួយៗស្មើរនឹងម្ភៃការ៉ា។ 26 មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងរបស់សត្វពីហ្វូងរបស់អ្នកជាសក្ការៈថ្វាយព្រះអម្ចាស់ទេ ព្រោះកូនដំបូងរបស់សត្វជារបស់ព្រះអម្ចាស់ ទោះបីជាកូនគោក្តី ឬកូនចៀមក្តី វាជារបស់ព្រះអម្ចាស់។ 27 ប្រសិនបើ វាជាសត្វមិនបរិសុទ្ធ នោះម្ចាស់អាចទិញសត្វនោះត្រឡប់មកវិញតាមដៃរបស់វា និងបូកបន្ថែមមួយភាគប្រាំនៃតម្លៃនោះផង។ ប្រសិនបើ សត្វនោះមិនត្រូវបានលោះទេ នោះត្រូវលក់សត្វនោះតាមតម្លៃដែលបានកំណត់។ 28 ប៉ុន្តែ សម្រាប់អ្វីៗដែលគេបានថ្វាយផ្តាច់ទៅព្រះអម្ចាស់ហើយនោះ គេមិនអាចលក់ ឬលោះបានទេ ទោះបីជា មនុស្សឬសត្វ ឬដីដែលជាមរតករបស់គ្រួសាររបស់គាត់ក្តី។ អ្វីៗដែលថ្វាយផ្តាច់ដល់ព្រះអម្ចាស់ជារបស់សក្ការៈ។ 29 មិនមានតម្លៃណាដែលអាចបង់ដើម្បីលោះមនុស្សដែលបានថ្វាយដល់ព្រះអម្ចាស់។ គឺមនុស្សនោះត្រូវប្រហារជីវិត។ 30 តង្វាយមួយភាគដប់នៃដី ទោះជាផលពីដីក្តី​ ឬផលពីរុក្ខជាតិក្តី គឺជារបស់ព្រះអម្ចាស់។ គឺជារបស់ដ៏វិសុទ្ធសម្រាប់ព្រះអង្គ។ 31 ប្រសិនបើ នរណាម្នាក់ចង់លោះតង្វាយមួយភាគដប់នោះមកវិញ គាត់ត្រូវថែមមួយភាគប្រាំបន្ថែមទៀត។ 32 ចំពោះហ្វូងគោ ឬហ្វូងចៀម ទោះស្ថិតក្រោមការឃ្វាលរបស់អ្នកគង្វាលក្តី មួយភាគដប់ក៏ត្រូវញែកជាសក្ការៈ នឹងថ្វាយព្រះអម្ចាស់ដែរ។ 33 គង្វាលមិនត្រូវស្វែងរកសត្វណាប្រសើរជាង ឬសត្វណាអាក្រក់ជាង សម្រាប់ថ្វាយព្រះអម្ចាស់នោះទេ ហើយក៏មិនត្រូវប្តូរសត្វ ណាមួយជាមួយសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើ គេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកថាសត្វទាំងពីរនោះជារបស់សក្ការៈ។ គេមិនអាចលោះសត្វនោះបានទេ»។ 34 ទាំងនេះគឺជាក្រឹត្យវិន័យដែលព្រះអម្ចាស់បានប្រទានមកនៅភ្នំស៊ីណៃ តាមរយៈលោកម៉ូសេសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់។