ជំពូក ៩

1 អុីស្រា‌អែល​អើយ កុំ​ត្រេក‌អរឡើយ! ជាអំណរដូចជនជាតិផ្សេង។ ដ្បិត​អ្នកមិនបានស្មោះត្រង់​ ដោយ​បោះ​បង់​ចោល​ព្រះជាម្ចាស់​របស់​ខ្លួន។ អ្នក​ចូល​ចិត្ត​ឲ្យប្រាក់ដល់ពួកពេស្យាហើយបំពេញតម្រូវការ នៅតាមទីលាន​បោក​ស្រូវ។ 2 ប៉ុន្តែនៅទីលានបោកស្រូវហើយនិងកន្លែងជាន់ទំពាំងបាយជូរ នឹងមិនបានឲ្យផលដល់ពួកគេទេ ស្រាទំពាំងបាជូរថ្មីនឹងធ្វើឲ្យគេស្រវឹង។ 3 ពួក​គេ​នឹងមិនអាចបន្តរស់នៅ​ ​ក្នុងទឹក​ដី​ព្រះ‌អម្ចាស់ទៀតទេ ផ្តូយទៅវិញ អេប្រាអ៊ីម​នឹងត្រឡប់​ទៅ​​អេស៊ីប​វិញ ហើយថ្ងៃមួយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​ស្អាត នៅក្នុង​ស្រុក​អាស្ស៊ីរី។ 4 ពួក​គេចាក់ស្រា​ថ្វាយ​ព្រះ‌អម្ចាស់ ហើយពួក​គេ​មិន​គាប់​ព្រះ‌ហឫទ័យដល់​ព្រះអង្គ​ដែរ។ ​យញ្ញ‌បូជា​របស់​ពួក​គេ​នឹងសម្រាប់ពួកគេ​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគវានឹង​ស្មោកគ្រោក។ អាហារ​របស់​គេ​សម្រាប់គេខ្លួនឯងប៉ុណ្ណុះ វាមិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​នៃព្រះ‌អម្ចាស់​បាន​ទេ។ 5 តើ​អ្នក​នឹង​ធ្វើអ្វី​នៅ​ថ្ងៃ​បុណ្យដែលបានកំណាត់ ហើយនៅ​ថ្ងៃ​បុណ្យនៃ​ព្រះ‌អម្ចាស់? 6 ដ្បិត មើល​ចុះ! ប្រសិនបើពួក​គេ​ចាក​គេចចេញពីការបំផាញ​ ​អេស៊ីប​នឹងប្រមូល​ពួក​គេ ហើយក្រុង​ណូបនឹងបញ្ចុះសព្វពួកគេ។ ដ្បិតទ្រព្យ‌សម្បត្តិ​របស់ពួកគេធ្វើ​ពី​ប្រាក់ ហើយអញ្ចាញដែលមុតជាម្ចាស់ពួកវា ហើយ​បន្លា​ដុះ​នៅ​ពេញ​ត្រសាល​​របស់​ពួក​គេ។ 7 ក្នុងថ្ងៃនៃសម្រាប់ជំនុំជម្រះ កំពុងតែមក​ដល់​ហើយ ហើយ​ថ្ងៃនៃសងសឹក​កំពុងតែមកដល់ហើយ។ ចូរឲ្យអីុស្រាអែលបានដឹងពីការទាំងនេះ។ ពួកព្យាការី​គឺ​ជា​មនុស្ស​ឡប់‌ល្ងីល្ងើ ហើយពួក​អ្នក​លើកទឹកចិត្តគឺឆ្កូត ដោយសារតែអំពើទុច្ចរិតរបស់អ្នក និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក ហើយកាចសាហាវណាស់។ 8 ពួកព្យាការីគឺ​ចាំយាម‌សម្រាប់ព្រះជាម្ចាស់របស់ខ្ញុំ នៅលើ​អេប្រាអ៊ីម។ ប៉ុន្តែអន្ទាក់បក្សីគឺនៅ​លើផ្លូវរបស់គេ ហើយ​ការដ៏សាហាវមករកគេ នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គេ។ 9 ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយខ្លួនគេ ដូច​គ្រា​នៅ​គីបៀរ​ដែរ។ ព្រះ‌ជាម្ចាស់​នឹក​នឹកចាំពី​អំពើទុច្ចរិត​របស់​ពួក​គេ ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស តាម​អំពើ​បាបពួកគេ។ 10 ព្រះអម្ចាស់មានព្រះបន្ទូលថា «ពេលយើង​បានឃើញ​អ៊ីស្រា‌អែល ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន។ ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ ហើយយើងបានឃើញដូចតាអ្នកដែរ។ ប៉ុន្តែពួក​គេ​ទៅ​ដល់​ បាលពេអ៊រ ហើយ​នាំ​គ្នាបំផាញខ្លួន ​ទៅក្នុងកាអាម៉ាស់នៃព្រះនោះ។ ពួក​គេ​ក្លាយ​ទៅ​ជា​​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ដែលគេ​ស្រឡាញ់​ដែរ។ 11 សម្រាប់អេប្រាអ៊ីម កិត្តិយសរបស់គេ​នឹង​ហើរ​ចេញ​ ដូច​សត្វ​ស្លាប​។ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ហើយមានមានគភ៌​ដែរ។ 12 ​ពួក​គេបានមើលថែក្មេងៗឡើង យើង​នឹងយកក្មេង​ទាំង​នោះ​ចេញ​ ដូច្នោះគ្មានគ្មានណានឹងមានជីវិតបានទេ។ វេទនាដល់ពួក​គេ នៅពេលយើងបែរចេញពីពួកគេ! 13 យើង​បានឃើញ​ថាអេប្រាអ៊ីម ​ក៏ដូចក្រុង​ទីរ៉ុស​ បានដាំនៅក្នុងវាលស្មៅ តែ​អេប្រាអ៊ីមនឹង​បញ្ជូន​កូន​របស់​ខ្លួនទៅដល់អ្នកណាម្នាក់ដើម្បីប្រហារ»។ 14 ប្រគល់ដល់ពួកគេ ព្រះ‌អម្ចាស់​អើយ តើអ្វីទៅដែលព្រះអង្គនឹងប្រទានដល់ពួកគេ? ប្រគល់ដល់គេនៅការរលូតកូនពីផ្ទៃ ហើយសុដនដែលគ្មានទឹកដោះ។ 15 «ដោយព្រោះអំពើ​ទុច្ចរិត​ទាំងឡាយនៅក្នុងគីល‌កាល់ នេះហើយដែលធ្វើឲ្យ​យើង​ស្អប់​ពួក​គេ។ ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប យើង​នឹង​ដេញ​ពួក​គេ​ចេញ​ ពីដំណាក់​របស់​យើង។ យើង​នឹងមិនស្រឡាញ់​ពួក​គេ​ទៀត​ទេ ហើយអ្នក​ដឹក​នាំ​ទាំង​ឡាយ​បះ‌បោរ។ 16 អេប្រាអ៊ីម​គឺជាជំងឺ ហើយឫស​របស់​ពួក​គេ​​ស្ងួត​អស់ ពួក​គេ​មិនអាច​បង្កើត​ផល​បាន​ទេ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។ 17 ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹងបដិសេធ​ពួក​គេ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​​ព្រះអង្គ​ទេ។ ពួក​គេ​នឹង​វង្វេង នៅក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។