ជំពូក ១០

1 ​អុីស្រា‌អែល គឺ​ដូច​ជា​ទំពាំង‌បាយជូរប្រណីត ដែលបង្កើត ផលផ្លៃ។ ហើយ​​ផ្លែ​កាន់តែចម្រើនឡើង ត្រូវតែសង់រោងឲ្យបានច្រើន។ ដីដែលបង្កើត​កាន់​ផលបានច្រើន គេ​ត្រូវសង់សសរថ្មកាន់ តែធំ​ដែរ។ 2 ចិត្ត​របស់គេពេញដោយការបោកប្រាស់ ពេលនេះពួក​គេ​ត្រូវ​ទទួលផលនៃ​ទោស។ ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​អាសនៈទាំងឡាយរបស់​ ព្រះអង្គនឹង​កម្ទេចសសររបស់ពួកគេដែរ។ 3 ដ្បិតពួក​គេ​នឹងនិយាយ​គ្នា​ថា «យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បាន​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ស្ដេច តើ​ស្ដេច​អាច​ធ្វើអ្វីបានសម្រាប់យើង?» 4 ពួក​គេ​ពោល​ពាក្យ​គ្មានបាន​ការ ហើយធ្វើ​សម្ពន្ឋមេត្រីក្នុងការស្បថ​មិនពិត។ ដូច្នោះយុត្តិធម៌​ប្រៀប​បាន​នឹង ​តិណ‌ជាតិ​​ពុល ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។ 5 ប្រជាជនសាម៉ារី​នឹង​ភ័យ​ខ្លាច ព្រោះ​តែ​រូប​គោ​ញី​ របស់​បេតអាវេន។ ប្រជា‌ជនគេនិង​ធ្វើ​ពិធី​កាន់​ទុក្ខ​ឲ្យ​ពួក​គេ​ ដូចជាបូជាចារ្យបានធ្វើដល់ព្រះក្លែងក្លាយដែលបានរីករាយលើពួកគេ ហើយការលូចប្លន់របស់ពួកគេ ប៉ុន្តែពួកគេមិនមាននៅទីនោះទៀតទេ។ 6 ពួកគេ​នឹង​យកនឹងនាំ​ទៅ​​អាស្ស៊ីរី សម្រាប់ថ្វាយ​ព្រះចៅ​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ ហើយអុីស្រា‌អែល​នឹង​ត្រូវ​ខ្មាស់ដោយព្រះក្លែងក្លាយ។ 7 ស្តេចនៃ​សាម៉ារីនឹងត្រូវបំផាញ ដូចជាបន្ទះឈើ អណ្ដែត‌​នៅ​លើ​ផ្ទៃ​ទឹក។ 8 ​ទីខ្ពស់សក្ការៈ​នៃសេចក្តីអាក្រក់ទាំងឡាយនឹងត្រូវបំផ្លាញ។ នេះគឺជាបាបរបស់​អុីស្រា‌អែល! បន្លា និង​អញ្ចាញ នឹង​ដុះ​ឡើងលើ​អាសនៈ​របស់​គេ។ ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា៖ «ចូរ​ជួយ​លាក់​យើង​ផង!» ហើយ​មនុស្ស​នឹង​និយាយ​ទៅ​កាន់​ភ្នំថា «គ្រប់បាំងយើង!» ហើយជ្រលោងភ្នំ «ធ្លាក់លើយើងមក!» 9 «អុីស្រា‌អែល អ្នកបានធ្វើបាបចាប់​តាំង​ពី​ពេលនៅ​គីបៀរ នៅទីនោះអ្នកបានបន្សល់ទុក។ ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។ តើមិនគួរ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅក្នុង​គីបៀរទេ? 10 នៅពេលយើង​សម្រេច​ចិត្ត ​យើងនឹងបង្រៀនដល់ពួកគេ។ ជនជាតិ​​ទាំងឡាយនឹង​លើក​គ្នា​មក​ទាស់និង​ពួក​គេ ហើយដាក់​ចំណងពួក​គេ សម្រាប់ការទុច្ចរិតផ្ទួនគ្នាដែលគេ​ប្រព្រឹត្ត។ 11 អេប្រាអ៊ីម​ប្រៀប​បាន​បង្ហាត់​គោ​ញី ​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ ដូច្នោះយើង​នឹងដាក់នឹមលើក​របស់​គោ​ញី។​ យើងនឹងដាក់​ទឹមលើ​អេប្រាអ៊ីម ជនជាតិយូដា​នឹង​ភ្ជួរ ហើយ​យ៉ាកុប​នឹងរាស់ដោយខ្លួនឯង។ 12 ចូរ​​សាប​ព្រោះ​សេចក្ដី​សុចរិត សម្រាប់ខ្លួនអ្នក ហើយ​ច្រូត​កាត់ផលនៃសម្ពន្ឋមេត្រីស្មោះត្រង់។ ចូរ​បំបែក​ដី​ដែលមិនទាន់បានភ្ជួរ​ ដ្បិតវាជាពេល​ត្រូវ​ស្វែង​រក​ព្រះ‌អម្ចាស់​ រហូត​ដល់​ព្រះអង្គ​យាង​មក ហើយចាក់​ភ្លៀងនៃ​សេចក្ដី​សុចរិត​លើ​អ្នក​។ 13 អ្នក​បានភ្ជួររាស់​អំពើ​អាក្រក់ ហើយអ្នក​នឹងច្រូតកាត់​អំពើ​ទុច្ចរិត។ ​អ្នក​រាល់​គ្នាបាន​​បរិភោគ​ផ្លែនៃ​បោក​ប្រាស់ ដោយព្រោះអ្នកទុកចិត្តក្នុងផែនការរបស់អ្នក ហើយនឹងព្រះទាំងឡាយរបស់អ្នក។ 14 ដូច្នេះ ការវឹកវរនៃសង្រ្គាមនឹងងើបឡើង ក្នុងចំណោមប្រជាជនអ្នក ​កំពែង​ទីក្រុង​ដ៏​រឹង‌មាំ​របស់​អ្នកនឹង​ត្រូវ​​បំផ្លាញ។ វាគឺជា​​សាល‌ម៉ានបាន​បំផ្លាញ ​ក្រុង​បេតអើបេល នៅ​ថ្ងៃ​ធ្វើចម្បាំង ពេល​​ម្ដាយបាន​កម្ទេចជាចំណែកតូចៗ ជាមួយ​កូន​របស់​ខ្លួន។ 15 ដូច្នោះវានឹងកើតដល់អ្នក ​បេត‌អែល ពីព្រោះអំពើអាក្រក់របស់អ្នក។ ពេលថ្ងៃរះ ស្តេចនៃះអុីស្រាអែលពិតជាត្រូវកាត់ចោល»។